ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 30 Khmer Standard Version (KHSV)

មាតុ‌ភូមិ‌និវត្តន៍

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា​ដូច​ត​ទៅ:

2. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​កត់‌ត្រា​ទុក​ក្នុង​ក្រាំង​មួយ​នូវ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​យើង​ប្រាប់​អ្នក។

3. នៅ​គ្រា​ខាង​មុខ យើង​នឹង​ស្ដារ​អ៊ីស្រា‌អែល និង​យូដា​ជា​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ។ យើង​នឹង​នាំ​ពួក​គេ​វិល​ត្រឡប់​មក​ស្រុក ដែល​យើង​បាន​ប្រគល់​ឲ្យ​ដូនតា​របស់​ពួក​គេ​វិញ ហើយ​ពួក​គេ​នឹង​កាន់​កាប់​ទឹក​ដី​នេះ»។

4. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា ដូច​ត​ទៅ:

5. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«យើង​ឮ​សម្រែក​ភ័យ​ខ្លាចចលាចល​កើត​មាន​នៅ​ក្នុង​ស្រុកគឺ​មិន​មែន​សន្តិ‌ភាព​ទេ!

6. ចូរ​ស៊ើប‌សួរ ហើយ​ពិនិត្យ​មើល​ចុះតើ​ប្រុសៗ​ធ្លាប់​មាន​ផ្ទៃ​ពោះ​ឬ​ទេ?ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ប្រុសៗ​ទាំង​អស់យក​ដៃ​ឱប​ពោះ​របស់​ខ្លួនដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន​ដូច្នេះ?ហេតុ​អ្វី​បាន​ជា​ផ្ទៃ​មុខ​របស់​ពួក​គេ​ស្លេក‌ស្លាំង?

7. វេទនា​ហើយ! ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏​សែន​វេទនាដែល​គ្មាន​ថ្ងៃ​ណា​មួយ​ប្រដូច​បាន​ឡើយគឺ​ជា​ថ្ងៃ​ដែល​កូន​ចៅ​របស់​យ៉ាកុបត្រូវ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។ប៉ុន្តែ ពួក​គេ​មុខ​ជា​បាន​រួច​ជីវិត»។

8. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«នៅ​ថ្ងៃ​នោះ យើង​នឹង​បំបាក់​នឹម​ដែល​ស្ថិត​នៅលើ​ស្មា​របស់​ពួក​គេយើង​នឹង​ផ្ដាច់​ចំណង​ចេញ​ពី​ពួក​គេជន​បរទេស​នឹង​លែង​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើទៀត​ហើយ។

9. ពួក​គេ​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ពួក​គេហើយ​គោរព​បម្រើ​ពូជ‌ពង្ស​របស់​ដាវីឌដែល​យើង​នឹង​តែង‌តាំង​ឲ្យគ្រង​រាជ្យ​លើ​ពួក​គេ។

10. កូន​ចៅ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង​អើយកុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -កូន​ចៅ​អ៊ីស្រា‌អែល​អើយ កុំ​អស់​សង្ឃឹម!យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​វិល​ត្រឡប់មក​ពី​ទឹក​ដី​ដ៏​ឆ្ងាយ​វិញយើង​នឹង​សង្គ្រោះ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នាពី​ស្រុក​ដែល​គេ​ជាប់​ជា​ឈ្លើយ​សឹក។កូន​ចៅ​យ៉ាកុប​នឹង​វិល​មក​វិញគេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្តគ្មាន​នរណា​មក​ធ្វើ​ទុក្ខ​គេ​ទៀត​ឡើយ។

11. យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដើម្បី​សង្គ្រោះ​អ្នក- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -យើង​នឹង​លុប​បំបាត់​ប្រជា‌ជាតិ​នានាដែល​យើង​បាន​កំចាត់‌កំចាយ​អ្នកឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ពួក​គេតែ​យើង​មិន​លុប​បំបាត់​អ្នក​ឡើយ។យើង​បាន​ដាក់​ទោស​អ្នក​ដោយ​យុត្តិធម៌យើង​មិន​អាច​ចាត់​ទុក​អ្នក​ថា​គ្មាន​ទោស​ទេ»។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«របួស​របស់​អ្នក​មើល​មិន​ជា​ទេដំបៅ​របស់​អ្នក​ក៏​មិន​អាច​សះ​ដែរ។

13. គ្មាន​នរណា​រក​យុត្តិធម៌​ឲ្យ​អ្នកនិង​រុំ​របួស​ឲ្យ​អ្នក​ទេហើយ​ក៏​គ្មាន​ថ្នាំ​ដ៏​ស័ក្ដិ‌សិទ្ធិ​ណាអាច​ផ្សះ​របួស​របស់​អ្នក​ដែរ។

14. គូ​ស្នេហ៍​ទាំង​ប៉ុន្មាន​របស់​អ្នក​ភ្លេច​អ្នក​ហើយគ្មាន​នរណា​នឹក​នា​ដល់​អ្នក​ទៀត​ទេដ្បិត​យើង​បាន​វាយ​អ្នក​ដូច​ខ្មាំង​វាយ​អ្នកយើង​បាន​ដាក់​ទោស​អ្នក​យ៉ាង​ធ្ងន់ព្រោះ​តែ​អំពើ​អាក្រក់​ដ៏​ច្រើន​ឥត​គណនានិង​អំពើ​បាប​ដ៏​ធ្ងន់​ដែល​អ្នក​បាន​ប្រព្រឹត្ត។

15. ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ស្រែក​ថ្ងូរព្រោះ​មហន្ត‌រាយ​កើត​ដល់​អ្នកធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ឥត​ល្ហែ?យើង​ធ្វើ​ទោស​អ្នក​ខ្លាំង​ដូច្នេះព្រោះ​តែ​អំពើ​អាក្រក់​ដ៏​ច្រើន​ឥត​គណនានិង​អំពើ​បាប​ដ៏​ធ្ងន់​ដែល​អ្នក​បាន​ប្រព្រឹត្ត។

16. ហេតុ​នេះ អស់​អ្នក​ដែល​លេប​ត្របាក់​អ្នកមុខ​ជា​ត្រូវ​គេ​លេប​ត្របាក់​វិញបច្ចា‌មិត្ត​របស់​អ្នក​នឹង​ជាប់​ជា​ឈ្លើយទាំង​អស់​គ្នា។អស់​អ្នក​ដែល​កម្ទេច​អ្នក នឹង​ត្រូវ​គេ​កម្ទេច​វិញយើង​នឹង​ធ្វើ​ឲ្យ​ពួក​ដែល​ប្លន់​អ្នកត្រូវ​គេ​ប្លន់​វិញ​ដែរ។

17. យើង​នឹង​លើក​អ្នក​ឡើង​វិញយើង​នឹង​ប្រោស​ឲ្យ​មុខ​របួស​អ្នកបាន​ជា​សះ‌ស្បើយ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -។ពួក​គេ​ហៅ​អ្នក​ថា“ក្រុង​ដែល​គេ​បោះ​បង់​ចោល”គឺ​ក្រុង​ស៊ីយ៉ូន​ដែល​គ្មាន​នរណា​រាប់​រក»។

18. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖«យើង​នឹង​ស្ដារ​ពូជ‌ពង្ស​របស់​យ៉ាកុប​ឡើង​វិញយើង​នឹង​អាណិត​អាសូរ​ក្រុម​គ្រួសារ​របស់​គេ។គេ​នឹង​សង់​ក្រុង​នៅ​លើ​គំនរ​បាក់​បែក​ឡើង​វិញហើយ​សង់​វិមាន​នៅ​កន្លែង​ដើម​វិញ​ដែរ។

19. ការ​សរសើរ​តម្កើង និង​សំណើច​ក្អាក‌ក្អាយនឹង​លាន់​ឮ​ឡើង​ពី​ក្នុង​ចំណោម​ពួក​គេ។យើង​នឹង​ធ្វើ​ឲ្យ​គេ​កើន​ចំនួន​ច្រើន​ឡើងៗគឺ​គេ​មិន​ចុះ​ថយ​ឡើយ។យើង​នឹង​លើក​តម្កើង​ពួក​គេគឺ​គេ​មិន​ទន់‌ទាប​ទៀត​ទេ។

20. កូន​ចៅ​របស់​គេ​នឹង​បាន​ដូច​ពី​ដើមសហគមន៍​របស់​គេ​នឹង​ស្ថិត‌ស្ថេរនៅ​ចំពោះ​មុខ​យើង ហើយ​យើង​នឹងដាក់​ទោស​អស់​អ្នក​ដែល​ជិះ‌ជាន់​ពួក​គេ។

21. មេ​ដឹក​នាំ​នឹង​កើត​ចេញ​ពី​ចំណោម​ពួក​គេអ្នក​គ្រប់‌គ្រង​ក៏​កើត​ពី​ចំណោម​ពួក​គេ​ដែរ។យើង​នឹង​ឲ្យ​មេ​ដឹក​នាំ​នោះ​ចូល​មក​ជិត​យើងដ្បិត​គ្មាន​នរណា​ហ៊ាន​ចូល​មក​ជិត​យើងដោយ​ចិត្ត​ឯង​ឡើយ។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -

22. អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើងហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

23. ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​នឹង​បក់​បោក​មកដូច​ជា​ខ្យល់​ព្យុះ។ព្រះ‌ពិរោធ​នេះ​ប្រៀប​ដូច​ជា​ព្យុះ​សង្ឃរាបក់​នៅ​លើ​ក្បាល​របស់​ពួក​ទុច្ចរិត។

24. ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះ‌អម្ចាស់នឹង​មិន​ងាក​រេ​ចេញ​ឡើយដរាប​ណា​ទាល់​តែ​បាន​សម្រេច​តាម​គម្រោង‌ការរបស់​ព្រះ‌អង្គ​យ៉ាង​សុក្រឹត​ជា​មុន​សិន។នៅ​គ្រា​ចុង​ក្រោយ អ្នក​រាល់​គ្នា​មុខ​ជា​មានប្រាជ្ញា​យល់​មិន​ខាន!។