ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​យ៉ូសា‌ផាត ទ្រង់​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ គេ​បញ្ចុះ​សព នៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ នៅ​ក្នុង​ក្រុង​ដាវីឌ រួច​យ៉ូរ៉ាម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

ស្តេច​យ៉ូរ៉ាម​សោយ‌រាជ្យ​នៅ​ស្រុក​យូដា

2. យ៉ូរ៉ាម​មាន​កនិដ្ឋា ជា​បុត្រា​របស់​យ៉ូសា‌ផាត គឺ​អ័សារា យេហ៊ី‌អែល សាការី អ័សារា មីកែល និង​សេផាធា នេះ​សុទ្ធ​តែ​ជា​បុត្រា​របស់​យ៉ូសា‌ផាត ស្តេច​សាសន៍​អ៊ីស្រា‌អែល

3. ព្រះ‌បិតា​ទ្រង់​ក៏​ចែក​របស់​ទ្រព្យ​ជា​ច្រើន ដល់​បុត្រ​ទាំង​នោះ គឺ​ប្រាក់ មាស និង​របស់​មាន​ដំឡៃ ព្រម​ទាំង​ទី​ក្រុង​មាន​បន្ទាយ នៅ​ស្រុក​យូដា​ផង តែ​ត្រង់​ឯ​រាជ្យ នោះ​បាន​ប្រទាន​ដល់​យ៉ូរ៉ាម​វិញ ពី​ព្រោះ​ទ្រង់​ជា​ព្រះ‌រាជ‌បុត្រ​ច្បង

4. កាល​យ៉ូរ៉ាម​បាន​ឡើង​គ្រប់‌គ្រង​រាជ្យ​របស់​ព្រះ‌បិតា ហើយ​មាន​អំណាច​ចំរើន​ឡើង នោះ​ទ្រង់​ក៏​សំឡាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន​ដោយ​ដាវ​ទៅ ព្រម​ទាំង​ពួក​ដែល​ជា​ប្រធាន ក្នុង​សាសន៍​អ៊ីស្រា‌អែល ជា​ច្រើន​ដែរ

5. កាល​យ៉ូរ៉ាម​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​ក៏​មាន​ព្រះ‌ជន្ម​៣២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ នៅ​ក្រុង​យេរូ‌សាឡិម​បាន​៨​ឆ្នាំ

6. ទ្រង់​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល គឺ​បាន​ប្រព្រឹត្ត​ដូច​ជា​វង្សា​របស់​អ័ហាប់​ដែរ ដ្បិត​ទ្រង់​បាន​យក​បុត្រី​របស់​អ័ហាប់ ធ្វើ​ជា​ភរិយា ទ្រង់​ក៏​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា

7. ប៉ុន្តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​បំផ្លាញ​ពួក​វង្ស​របស់​ដាវីឌ​ទេ ដោយ​ព្រោះ​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​តាំង​នឹង​ដាវីឌ ហើយ​ដោយ​ព្រោះ​បាន​សន្យា​នឹង​ទ្រង់​ថា នឹង​ប្រោស​ប្រទាន​ចង្កៀង​១​ដល់​ទ្រង់ និង​ពួក​កូន​ចៅ​ទ្រង់​ជា​ដរាប​ទៅ។

8. នៅ​ក្នុង​រាជ្យ​យ៉ូរ៉ាម នោះ​សាសន៍​អេដំម​បាន​បះ‌បោរ​ដក​ខ្លួន​ពី​អំណាច​សាសន៍​យូដា​ចេញ ហើយ​គេ​ក៏​តាំង​ឲ្យ​មាន​ស្តេច​គ្រប់‌គ្រង​លើ​ខ្លួន​វិញ

9. នោះ​ទ្រង់​យាង​ឆ្លង​ទៅ​ឯ​គេ មាន​ទាំង​ពួក​មេ‌ទ័ព និង​រទេះ​ចំបាំង​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង ទ្រង់​ក្រោក​ឡើង​ទាំង​យប់​ទៅ​វាយ​ពល‌ទ័ព និង​ពួក​មេ​រទេះ​ចំបាំង​របស់​សាសន៍​អេដំម ដែល​បាន​មក​ឡោម‌ព័ទ្ធ​ទ្រង់​នោះ

10. ប៉ុន្តែ​សាសន៍​អេដំម​បាន​បះ‌បោរ ដក​ខ្លួន​ពី​អំណាច​សាសន៍​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គ្រា​នោះ ពួក​ក្រុង​លិបណា ក៏​បះ‌បោរ​ដក​ខ្លួន ពី​ក្រោម​អំណាច​ទ្រង់​ដែរ ពី​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ទ្រង់

11. មួយ​ទៀត​ទ្រង់​ក៏​ធ្វើ​ទី​ខ្ពស់ នៅ​ភ្នំ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ក៏​បាន​បណ្តាល​ឲ្យ​ពួក​ក្រុង​យេរូ‌សាឡិម​ផិត​ព្រះ ព្រម​ទាំង​ប្រទាញ​នាំ​ពួក​យូដា​ឲ្យ​វង្វេង​ដែរ។

12. នោះ​មាន​សំបុត្រ​មក​ពី​ហោរា​អេលីយ៉ា​ដល់​ទ្រង់​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ដាវីឌ ព្រះ‌បិតា​ទ្រង់ បាន​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ទ្រង់​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​យ៉ូសា‌ផាត ជា​ព្រះ‌បិតា​ទ្រង់ និង​ផ្លូវ​របស់​អេសា ជា​ស្តេច​យូដា

13. គឺ​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​វិញ ព្រម​ទាំង​បណ្តាល​ឲ្យ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ផិត​ព្រះ ដូច​ជា​ពួក​វង្ស​របស់​អ័ហាប់​ដែរ ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​សំឡាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន ជា​ព្រះ‌វង្ស​របស់​ព្រះ‌បិតា​ទ្រង់ ដែល​សុទ្ធ​តែ​ល្អ​ជាង​ទ្រង់​ផង

14. នោះ​មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​រាស្ត្រ​ទ្រង់ ដោយ​សេចក្ដី​វេទនា​ជា​ខ្លាំង​ព្រម​ទាំង​ពួក​បុត្រ និង​ភរិយា​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​របស់​ទ្រព្យ​នៃ​ទ្រង់​ផង

15. ឯ​ទ្រង់ នឹង​កើត​មាន​ជំងឺ​ក្នុង​ពោះ‌វៀន​ជា​ទំងន់ ឈឺ​រាល់​តែ​ថ្ងៃ ដរាប​ដល់​ពោះ‌វៀន​ធ្លាក់​ចេញ​មក​ដោយ‌សារ​ជំងឺ​នោះ។

16. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បណ្តាល​ចិត្ត​ពួក​ភីលីស្ទីន និង​ពួក​អារ៉ាប់ ដែល​នៅ​ជិត​សាសន៍​អេធី‌អូពី ឲ្យ​គេ​កំរើក​ឡើង​ទាស់​នឹង​យ៉ូរ៉ាម​ដែរ

17. គេ​ឡើង​សង្ខុញ​ចូល​មក​ក្នុង​ស្រុក​យូដា ប្លន់​យក​អស់​ទាំង​របស់​ទ្រព្យ​ដែល​ឃើញ​មាន​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ ព្រម​ទាំង​នាំ​យក​ពួក​បុត្រ និង​ភរិយា​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ផង បាន​ជា​គ្មាន​បុត្រ​ណា នៅ​សល់​ដល់​ទ្រង់ មាន​តែ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​ពៅ​របស់​ទ្រង់​ប៉ុណ្ណោះ។

18. ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​ប្រហារ​ស្តេច​ឲ្យ​មាន​ជំងឺ​ក្នុង​ពោះ‌វៀន ដែល​មើល​មិន​ចេះ​ជា​ឡើយ

19. លុះ​វេលា​កន្លង​មក​បាន​២​ឆ្នាំ នោះ​ពោះ‌វៀន​ទ្រង់​ក៏​ធ្លាក់​ចេញ​មក ដោយ​ជំងឺ​នោះ ហើយ​ទ្រង់​សុគត​ទៅ ដោយ​រោគ​យ៉ាង​អាក្រក់​ណាស់ ឯ​ពួក​រាស្ត្រ​ទ្រង់​មិន​បាន​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ដូច​បាន​ថ្វាយ​ដល់​ពួក​អយ្យកោ​ទ្រង់​ទេ

20. កាល​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​មាន​ព្រះ‌ជន្ម​៣២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៨​ឆ្នាំ រួច​ទ្រង់​លា​ចាក​លោក​ទៅ ឥត​មាន​អ្នក​ណា​ស្តាយ​ឡើយ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ។