ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​អ័ហា‌ស៊ីយ៉ា​សោយ‌រាជ្យ​នៅ​ស្រុក​យូដា

1. ពួក​អ្នក​ក្រុង​យេរូ‌សាឡិម គេ​តាំង​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​ពៅ​របស់​ទ្រង់ ឡើង​ធ្វើ​ជា​ស្តេច​ជំនួស​ព្រះ‌បិតា ដោយ​ព្រោះ​កង‌ទ័ព​ខាង​សាសន៍​អារ៉ាប់ ដែល​ឡើង​មក​ឯ​ទី​បោះ​ទ័ព គេ​បាន​សំឡាប់​ព្រះ​ជេដ្ឋា​ទ្រង់​ទាំង​អស់​ទៅ គឺ​យ៉ាង​នោះ​ដែល​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​យ៉ូរ៉ាម ស្តេច​យូដា បាន​សោយ‌រាជ្យ​ឡើង

2. កាល​អ័ហា‌ស៊ីយ៉ា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៤២​ឆ្នាំហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា អ័ថា‌លា ជា​បុត្រី​អំរី

3. ទ្រង់​ក៏​ដើរ​តាម​ផ្លូវ​របស់​ពួក​វង្ស​អ័ហាប់​ដែរ ពី​ព្រោះ​ព្រះ‌មាតា​ទ្រង់ ជា​អ្នក​ជួយ​គំនិត​ឲ្យ​ធ្វើ​អំពើ​អាក្រក់

4. ហើយ​ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ពួក​វង្ស​របស់​អ័ហាប់​ដែរ ដ្បិត​ក្រោយ​ដែល​ព្រះ‌បិតា​ទ្រង់​បាន​សុគត​ទៅ​ហើយ ពួក​នោះ​ជា​អ្នក​ដឹក‌នាំ​គំនិត​ទ្រង់ ដរាប​ដល់​ទ្រង់​ត្រូវ​វិនាស

5. ទ្រង់​ចេះ​តែ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​គេ ក៏​ទៅ​ជា​មួយ​នឹង​យ៉ូរ៉ាម ជា​ព្រះ‌រាជ‌បុត្រា​អ័ហាប់​ស្តេច​អ៊ីស្រា‌អែល ដើម្បី​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី​ត្រង់​ក្រុង​រ៉ាម៉ូត-កាឡាត​ដែរ ឯ​ពួក​ស៊ីរី គេ​ធ្វើ​ឲ្យ​យ៉ូរ៉ាម​មាន​របួស

6. រួច​ទ្រង់​វិល​ទៅ​ឯ​ក្រុង​យេស‌រាល​វិញ ដើម្បី​មើល​របួស​ឲ្យ​ជា ដែល​គេ​បាន​ធ្វើ​ទ្រង់​នៅ​ត្រង់​រ៉ាម៉ា ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល​ស្តេច​ស៊ីរី រួច​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​យ៉ូរ៉ាម ស្តេច​យូដា ទ្រង់​ក៏​យាង​ទៅ​ដល់​យេស‌រាល គាល់​យ៉ូរ៉ាម ជា​ព្រះ‌រាជ‌បុត្រា​អ័ហាប់ ដែល​ទ្រង់​ប្រឈួន

7. រីឯ​ការ​ដែល​អ័ហា‌ស៊ីយ៉ា​បាន​ទៅ​គាល់​យ៉ូរ៉ាម នោះ​កើត​មក​អំពី​ព្រះ​ទេ ដើម្បី​ឲ្យ​ទ្រង់​ត្រូវ​វិនាស ដ្បិត​កាល​ទ្រង់​បាន​ទៅ​ដល់​ហើយ នោះ​ក៏​យាង​ចេញ​ទៅ​ជា​មួយ​នឹង​យ៉ូរ៉ាម ទាស់​នឹង​យេហ៊ូវ ជា​កូន​នីមស៊ី ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង តាំង​ឡើង​ឲ្យ​បាន​បំផ្លាញ​វង្ស​របស់​អ័ហាប់​ចេញ

8. ហើយ​កាល​យេហ៊ូវ​កំពុង​តែ​សំរេច​ទោស ដល់​វង្ស​របស់​អ័ហាប់ នោះ​លោក​ក៏​ប្រទះ​ឃើញ​ពួក​អ្នក​ខ្លះ ដែល​ជា​ពូជ‌ពង្ស​ស្តេច​យូដា គឺ​ជា​បុត្រ​របស់​ពួក​ជេដ្ឋា​អ័ហា‌ស៊ីយ៉ា​ដែល​ជា​ជំនិត​ទ្រង់ ហើយ​លោក​សំឡាប់​គេ​ទាំង​អស់​ទៅ

9. លោក​ក៏​រក​អ័ហា‌ស៊ីយ៉ា ដែល​ពួន​នៅ​ក្នុង​ក្រុង​សាម៉ារី​ដែរ ហើយ​គេ​ចាប់​ទ្រង់ នាំ​មក​ដល់​យេហ៊ូវ រួច​គេ​សំឡាប់​បង់ ហើយ​កប់​សព​ទ្រង់​ទៅ ដោយ​ថា ទ្រង់​ជា​បុត្រ​យ៉ូសា‌ផាត ដែល​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា​អស់​ពី​ព្រះ‌ទ័យ ដូច្នេះ ក្នុង​វង្ស​របស់​អ័ហា‌ស៊ីយ៉ា គ្មាន​អ្នក​ណា​មួយ​អាច​នឹង​គ្រប់‌គ្រង​រាជ្យ​បាន​ឡើយ។

ព្រះ‌នាង​អ័ថា‌លា​ដណ្តើម​អំណាច​នៅ​ក្រុង​យេរូ‌សាឡិម

10. ឯ​ព្រះ‌នាង​អ័ថា‌លា ជា​ព្រះ‌មាតា​អ័ហា‌ស៊ីយ៉ា កាល​ឃើញ​ថា ព្រះ‌រាជ‌បុត្រ​បាន​សុគត​ហើយ នោះ​ព្រះ‌នាង​ក៏​ចាត់‌ចែង​បំផ្លាញ​ពូជ‌ពង្ស​ហ្លួង ក្នុង​វង្សា‌នុវង្ស​នៃ​ពួក​យូដា​ទាំង​អស់​ទៅ

11. ប៉ុន្តែ​យ៉ូសេបា ជា​ព្រះ‌រាជ‌បុត្រី​ស្តេច នាង​លួច​យក​យ៉ូអាស ជា​បុត្រា​អ័ហា‌ស៊ីយ៉ា ចេញ​ពី​ពួក​ព្រះ‌រាជ‌បុត្រា​ដែល​ត្រូវ​គេ​សំឡាប់​ទាំង​ប៉ុន្មាន​នោះ ទៅ​បំពួន​ទុក​ព្រម​ទាំង​មេនំ​នៅ​ក្នុង​បន្ទប់ គឺ​យ៉ាង​នោះ​ដែល​យ៉ូសេបា ជា​ព្រះ‌រាជ‌បុត្រី​ស្តេច​យ៉ូរ៉ាម ប្រពន្ធ​របស់​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ​ត្រូវ​ជា​កនិដ្ឋា​របស់​អ័ហា‌ស៊ីយ៉ា បាន​បំពួន​ទ្រង់​ឲ្យ​រួច​ពី​ព្រះ‌នាង​អ័ថា‌លា ដើម្បី​កុំ​ឲ្យ​ត្រូវ​ស្លាប់

12. ទ្រង់​ក៏​នៅ​ជា​មួយ​នឹង​គេ លាក់​ទុក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ អស់​៦​ឆ្នាំ កំពុង​ដែល​ព្រះ‌នាង​អ័ថា‌លា​គ្រប់‌គ្រង​រាជ្យ​នៅ។