ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 1 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​សាឡូ‌ម៉ូន​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល

ស្តេច​ទូល​សូម​ប្រាជ្ញា​ពី​ព្រះ‌ជា‌ម្ចាស់

1. រីឯ​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ដាវីឌ ទ្រង់​មាន​អំណាច​ក្នុង​រាជ្យ​ទ្រង់​កាន់​តែ​មាំ‌មួន​ឡើង ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ក៏​បាន​គង់​នៅ​ជា​មួយ ព្រម​ទាំង​លើក​ដំកើង​ទ្រង់​ឡើង​យ៉ាង​ក្រៃលែង

2. សាឡូ‌ម៉ូន​ក៏​មាន​ព្រះ‌បន្ទូល​នឹង​បណ្តា​ពួក​អ៊ីស្រា‌អែល ពួក​មេ‌ទ័ព​ធំ​តូច ពួក​ចៅ‌ក្រម និង​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​ជា​ប្រធាន​លើ​វង្ស​របស់​ឪពុក​គេ

3. រួច​ទ្រង់ និង​ពួក​ជំនុំ​ទាំង​អស់ ក៏​នាំ​គ្នា​ទៅ​ឯ​ទី​ខ្ពស់ ដែល​នៅ​ត្រង់​ក្រុង​គីបៀន ដ្បិត​ត្រសាល​ជំនុំ​នៃ​ព្រះ ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន បាន​នៅ​ទី​នោះ

4. តែ​ឯ​ហឹប​នៃ​ព្រះ នោះ​ដាវីឌ​បាន​នាំ​យក​ពី​ក្រុង​គារយ៉ាត់-យារីម ឡើង​ទៅ​ឯ​កន្លែង​ដែល​ទ្រង់​បាន​រៀប‌ចំ​ទុក ដ្បិត​ទ្រង់​បាន​ដំឡើង​ត្រសាល​១ សំរាប់​ឲ្យ​ហឹប​នោះ នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ

5. រីឯ​អាស‌នា​លង្ហិន ដែល​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ​បាន​ធ្វើ នោះ​ក៏​នៅ​មុខ​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា ត្រង់​គីបៀន ហើយ​សាឡូ‌ម៉ូន និង​ពួក​ជំនុំ​ទាំង​អស់​គ្នា​បាន​សង្វាត​រក​អាស‌នា​នោះ

6. ទ្រង់​ឡើង​ទៅ​ថ្វាយ​ដង្វាយ​ដុត​អស់​១​ពាន់ នៅ​លើ​អាស‌នា​លង្ហិន ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ត្រសាល​ជំនុំ​នោះ។

7. ក្នុង​ពេល​យប់​នោះ ព្រះ​ទ្រង់​លេច​មក​ឯ​សាឡូ‌ម៉ូន​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​ឯង​សូម​ចុះ តើ​ចង់​ឲ្យ​អញ​ឲ្យ​អ្វី​ដល់​ឯង

8. សាឡូ‌ម៉ូន​ទ្រង់​ឆ្លើយ​ថា ទ្រង់​បាន​សំដែង​សេចក្ដី​សប្បុរស​ជា​ធំ ដល់​ដាវីឌ ជា​បិតា​ទូល‌បង្គំ ក៏​បាន​តាំង​ទូល‌បង្គំ​ឡើង ជា​ស្តេច​ជំនួស​បិតា​ហើយ

9. ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ឲ្យ​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​ដាវីឌ ជា​បិតា​ទូល‌បង្គំ បាន​តាំង​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ទ្រង់​បាន​លើក​ទូល‌បង្គំ​ឡើង ជា​ស្តេច​លើ​សាសន៍១​មាន​គ្នា​ច្រើន​ដូច​ជា​ផង់​ធូលី​នៅ​ផែនដី

10. ដូច្នេះ សូម​ប្រោស‌ប្រទាន ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា និង​យោបល់ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ចេញ​ចូល​នាំ​មុខ​បណ្តា‌ជន​នេះ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​អាច​នឹង​គ្រប់‌គ្រង លើ​រាស្ត្រ​របស់​ទ្រង់ ដែល​មាន​ច្រើន​ទាំង​ម៉្លេះ​នេះ​បាន

11. ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ដោយ​ព្រោះ​ឯង​បាន​ប្រាថ្នា​ដូច្នេះ នៅ​ក្នុង​ចិត្ត ហើយ​មិន​បាន​សូម​ឲ្យ​បាន​ទ្រព្យ‌សម្បត្តិ ឬ​ធន‌ធាន ឬ​កិត្តិយស ឬ​ការ​ប្រហារ​ជីវិត​នៃ​ពួក​អ្នក​ដែល​ស្អប់​ឯង ក៏​មិន​បាន​សូម​អាយុ​ឲ្យ​យឺន‌យូរ​ឡើយ គឺ​បាន​សូម​ឲ្យ​មាន​ប្រាជ្ញា និង​យោបល់​វិញ ដើម្បី​នឹង​គ្រប់‌គ្រង​លើ​រាស្ត្រ​អញ ដែល​អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ

12. ដូច្នេះ អញ​ឲ្យ​ឯង​មាន​ប្រាជ្ញា និង​យោបល់​ហើយ ថែម​ទាំង​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ ធន‌ធាន និង​កិត្តិយស​ទៀត​ផង ដល់​ម៉្លេះ​បាន​ជា​មុន​ឯង មិន​ដែល​មាន​ស្តេច​ណា បាន​យ៉ាង​នោះ​ឡើយ ហើយ​ក្រោយ​ឯង​ទៅ​មុខ​ទៀត ក៏​មិន​មាន​ដែរ

13. ដូច្នេះ សាឡូ‌ម៉ូន​ទ្រង់​ក៏​វិល​ត្រឡប់​ពី​ទី​ខ្ពស់ នៅ​ត្រង់​គីបៀន គឺ​ពី​មុខ​ត្រសាល​ជំនុំ មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ទ្រង់​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល។

អំណាច និង​រាជ​ទ្រព្យ​របស់​ស្តេច​សាឡូ‌ម៉ូន

14. សាឡូ‌ម៉ូន​ទ្រង់​ប្រមូល​បាន​រទេះ​ចំបាំង និង​ពល​សេះ មាន​រទេះ​១​ពាន់​៤​រយ និង​ពល​សេះ​១​ម៉ឺន​២​ពាន់ ក៏​ដាក់​ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​ដែល​សំរាប់​រទេះ​ចំបាំង ហើយ​នៅ​ជា​មួយ​នឹង​ស្តេច ក្នុង​ក្រុង​យេរូ‌សាឡិម

15. ហើយ​នៅ​ទី​ក្រុង​នោះ ទ្រង់​ធ្វើ​ឲ្យ​មាន​ប្រាក់ និង​មាស​សម្បូរ ដូច​ជា​ថ្ម ហើយ​ឲ្យ​មាន​ដើម​តាត្រៅ​សម្បូរ ដូច​ជា​ដើម​ឧទុម្ពរ ដែល​ដុះ​នៅ​ដី​ទំនាប​ដែរ

16. ឯ​សេះ​ទាំង​ប៉ុន្មាន​របស់​សាឡូ‌ម៉ូន នោះ​សុទ្ធ​តែ​មក​ពី​ស្រុក​អេស៊ីព្ទ ពួក​ជំនួញ​របស់​ស្តេច គេ​ទៅ​ទិញ ដឹក‌នាំ​មក​ទាំង​ហ្វូងៗ តាម​ដំឡៃ

17. គេ​ក៏​នាំ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​មក ១​ដំឡៃ​ជា​ប្រាក់​៦០០​រៀល ហើយ​សេះ​១​ដំឡៃ​ជា​ប្រាក់​១៥០​រៀល គេ​ក៏​ដឹក​រទេះ​មក​យ៉ាង​នោះ ឲ្យ​ដល់​អស់​ទាំង​ស្តេច​នៃ​សាសន៍​ហេត និង​ស្តេច​ស្រុក​ស៊ីរី​ដែរ។