ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​យ៉ូអាស​ឡើង​គ្រង​រាជ្យ

1. នៅ​ឆ្នាំ​ទី​៧ នោះ​យេហូ‌យ៉ាដា លោក​ចំរើន​អំណាច​ឡើង ក៏​នាំ​ឲ្យ​ពួក​មេ‌ទ័ព​ចុះ​សញ្ញា​នឹង​លោក គឺ​អ័សារា ជា​កូន​យេរ៉ូហាំ អ៊ីស‌ម៉ា‌អែល ជា​កូន​យ៉ូហា‌ណាន អ័សារា ជា​កូន​អូបិឌ ម្អាសេយ៉ា ជា​កូន​អ័ដាយ៉ា និង​អេលី‌សាផាត ជា​កូន​ស៊ីកគ្រី

2. គេ​ក៏​ដើរ​ទៅ​មក​ក្នុង​ស្រុក​យូដា ប្រមូល​ពួក​លេវី​ពី​គ្រប់​ទាំង​ទី​ក្រុង​ស្រុក​យូដា ព្រម​ទាំង​ពួក​ជា​ប្រធាន ក្នុង​វង្សា‌នុវង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មូល​មក​ឯ​ក្រុង​យេរូ‌សាឡិម

3. រួច​ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ចុះ​សញ្ញា​នឹង​ស្តេច នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ យេហូ‌យ៉ាដា ក៏​ពោល​ឡើង​ថា មើល ត្រូវ​ឲ្យ​ព្រះ‌រាជ‌បុត្រា​នៃ​ស្តេច បាន​សោយ‌រាជ្យ​ឡើង ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ពី​ដំណើរ​ពួក​វង្សា​ដាវីឌ

4. ឯ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​យ៉ាង​ដូច្នេះ ចំណែក​ពួក​សង្ឃ និង​ពួក​លេវី ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចូល​មក​នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​ឲ្យ​១​ភាគ​ក្នុង​៣​ចាំ​យាម​នៅ​មាត់​ទ្វារ

5. មួយ​ភាគ​ក្នុង​៣​ទៀត ត្រូវ​នៅ​ឯ​ដំណាក់​នៃ​ស្តេច ហើយ​មួយ​ភាគ​ក្នុង​៣​ទៀត ត្រូវ​នៅ​ត្រង់​ទ្វារ​ជើង​ជញ្ជាំង ឯ​បណ្តា‌ជន​ទាំង‌ឡាយ ត្រូវ​នៅ​ក្នុង​ទីលាន​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​វិញ

6. កុំ​ឲ្យ​អ្នក​ណា​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ លើក​តែ​ពួក​សង្ឃ និង​ពួក​អ្នក​ដែល​ជា​ជំនួយ​ដល់​ពួក​លេវី​ប៉ុណ្ណោះ អ្នក​ទាំង​នោះ​ចូល​ទៅ​បាន ពី​ព្រោះ​គេ​បរិសុទ្ធ​ទាំង​អស់ តែ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​រក្សា​បញ្ញើ​នៃ​ព្រះ‌យេហូវ៉ា​វិញ

7. ត្រូវ​ឲ្យ​ពួក​លេវី​ឈរ​ព័ទ្ធ​ជុំវិញ​ស្តេច ដោយ​កាន់​គ្រឿង​សស្ត្រា‌វុធ​គ្រប់ៗ​គ្នា បើ​មាន​អ្នក​ណា​ចូល​មក​ក្នុង​ព្រះ‌វិហារ នោះ​ត្រូវ​សំឡាប់​បង់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ស្តេច នៅ​អស់​វេលា​ដែល​ទ្រង់​យាង​ចេញ​ចូល។

8. ដូច្នេះ ពួក​លេវី និង​ពួក​យូដា​ទាំង​អស់​គ្នា ក៏​ធ្វើ​តាម​បង្គាប់​យេហូ‌យ៉ាដា ដ៏​ជា​សង្ឃ​គ្រប់​ជំពូក គេ​នាំ​យក​ពួក​គេ​រៀង​ខ្លួន ទាំង​ពួក​ដែល​ត្រូវ​ចូល​នៅ​ថ្ងៃ​ឈប់​សំរាក និង​ពួក​ដែល​ចេញ​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ ដ្បិត​យេហូ‌យ៉ាដា ដ៏​ជា​សង្ឃ លោក​មិន​ឲ្យ​ពួក​វេន​ណា​ឈប់​ទេ

9. លោក​ប្រគល់​លំពែង និង​ខែល​ធំ​តូច ជា​របស់​ស្តេច​ដាវីឌ​ពី​ដើម ដែល​ទុក​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ដល់​ពួក​មេ‌ទ័ព

10. រួច​លោក​ដាក់​មនុស្ស​ទាំង​អស់​ឲ្យ​ឈរ​ព័ទ្ធ​នៅ​ជុំវិញ​ស្តេច ទាំង​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​ខាង​ស្តាំ​ព្រះ‌វិហារ រហូត​ទៅ​ដល់​ខាង​ឆ្វេង ក្បែរ​អាស‌នា និង​ព្រះ‌វិហារ

11. នោះ​គេ​នាំ​ព្រះ‌រាជ‌បុត្រា​នៃ​ស្តេច​ចេញ​មក បំពាក់​មកុដ​លើ​ទ្រង់ ហើយ​ថ្វាយ​សេចក្ដី​បន្ទាល់ រួច​តាំង​ទ្រង់​ឡើង​ជា​ស្តេច ឯ​យេហូ‌យ៉ាដា និង​ពួក​កូន​លោក​ក៏​ចាក់​ប្រេង​ថ្វាយ​ទ្រង់ ហើយ​ពោល​ថា សូម​ឲ្យ​ព្រះ‌រាជា​បាន​ប្រកប ដោយ​សេចក្ដី​ចំរើន​ចុះ។

12. លុះ​កាល​ព្រះ‌នាង​អ័ថា‌លា បាន​ឮ​សូរ​អឺង‌កង​ពី​ពួក​បណ្តា‌ជន ដែល​រត់​ទៅ​មក​ទាំង​សរសើរ​ដល់​ស្តេច នោះ​ព្រះ‌នាង​ក៏​យាង​ចូល​ទៅ​ឯ​គេ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

13. ព្រះ‌នាង​ទត​ទៅ ឃើញ​ស្តេច​ទ្រង់​ឈរ​នៅ​លើ​ទី​ថ្កល់​ត្រង់​ផ្លូវ​ចូល ព្រម​ទាំង​ពួក​មេ‌ទ័ព និង​ពួក​ផ្លុំ​ត្រែ​នៅ​អម​ទ្រង់ ឯ​ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា គេ​មាន​សេចក្ដី​អំណរ ហើយ​ផ្លុំ​ត្រែ​ឡើង ពួក​ចំរៀង​ក៏​កាន់​ប្រដាប់​ភ្លេង ហើយ​នាំ​មុខ​គេ​ច្រៀង​ទំនុក​សរសើរ នោះ​ព្រះ‌នាង​ក៏​ហែក​ព្រះ‌ពស្ត្រ ដោយ​ព្រះ‌បន្ទូល​ថា នេះ​ជា​ការ​ក្បត់ គឺ​ជា​ការ​ក្បត់​ហើយ

14. ឯ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​នាំ​ពួក​មេ ដែល​ត្រួត​លើ​កង‌ទ័ព​ចេញ​មក​ប្រាប់​ថា ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ​ទៅ ហើយ​បើ​អ្នក​ណា​តាម​ព្រះ‌នាង នោះ​ត្រូវ​សំឡាប់​គេ​ចោល​ចេញ ដ្បិត​លោក​បាន​ហាម​ថា កុំ​ឲ្យ​សំឡាប់​ព្រះ‌នាង នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ

15. ដូច្នេះ គេ​ក៏​ចៀស​ផ្លូវ​ឲ្យ​ព្រះ‌នាង​ចេញ​ទៅ ហើយ​ព្រះ‌នាង​យាង​ចេញ​ទៅ​តាម​ទ្វារ ដែល​សេះ​ចូល​ទៅ​ឯ​ដំណាក់​ស្តេច រួច​គេ​ធ្វើ​គុត​នៅ​ទី​នោះ។

16. រីឯ​យេហូ‌យ៉ាដា លោក​នាំ​ឲ្យ​ខ្លួន​លោក និង​ពួក​បណ្តា‌ជន ហើយ​នឹង​ស្តេច​ចុះ​សញ្ញា​គ្នា​ថា នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ផង​ព្រះ‌យេហូវ៉ា

17. បន្ទាប់​មក បណ្តា‌ជន​ទាំង‌ឡាយ​គេ​ចូល​ទៅ​រំលំ​វិហារ​របស់​ព្រះ‌បាល​អស់​ទៅ ហើយ​បំបាក់​បំបែក​អស់​ទាំង​អាស‌នា និង​រូប​ព្រះ​ឲ្យ​ខ្ទេច‌ខ្ទី ក៏​សំឡាប់​ម៉ាត់‌ថាន ជា​សង្ឃ​របស់​ព្រះ‌បាល នៅ​មុខ​អាស‌នា​នោះ​ដែរ

18. យេហូ‌យ៉ាដា លោក​ក៏​តាំង​ឲ្យ​មាន​ពួក​អ្នក​ថែ‌ទាំ​មើល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រោម​បង្គាប់​នៃ​ពួក​លេវី​ដ៏​ជា​សង្ឃ ដែល​ដាវីឌ​បាន​ដំរូវ​ឲ្យ​មាន​ដំណែង ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា សំរាប់​នឹង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ដោយ​សេចក្ដី​រីក‌រាយ​សប្បាយ ហើយ​ច្រៀង​ចំរៀង តាម​បង្គាប់​ដាវីឌ

19. លោក​ក៏​ដាក់​ពួក​ឆ្មាំ​ទ្វារ នៅ​អស់​ទាំង​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ឃាត់ មិន​ឲ្យ​អ្នក​ណា​ដែល​មិន​ស្អាត​ក្នុង​ការ​អ្វី​មួយ បាន​ចូល​ទៅ​ឡើយ

20. រួច​មក លោក​ប្រមូល​ពួក​មេ‌ទ័ព ពួក​អ្នក​ធំ ពួក​ចៅ‌ហ្វាយ​លើ​បណ្តា‌ជន និង​ពួក​អ្នក​ស្រុក​ទាំង​អម្បាលម៉ាន​មក ហើយ​នាំ​ស្តេច​ចុះ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដង្ហែ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​តាម​ទ្វារ​ខាង​លើ លើក​តម្កល់​លើ​បល្ល័ង្ក‌រាជ្យ

21. ដូច្នេះ ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា ក៏​មាន​សេចក្ដី​រីក‌រាយ​សប្បាយ ហើយ​ទី​ក្រុង​បាន​សេចក្ដី​សាន្ត‌ត្រាណ ឯ​ព្រះ‌នាង​អ័ថា‌លា គេ​បាន​ធ្វើ​គុត​ដោយ​ដាវ​ទៅ។