ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ទ្រង់​ធ្វើ​អាស‌នា​លង្ហិន បណ្តោយ​២០​ហត្ថ ទទឹង​២០​ហត្ថ ហើយ​កំពស់​១០​ហត្ថ។

អាង​ធំ​ពី​លង្ហិន

2. ក៏​សិត​ធ្វើ​សមុទ្រ​មាន​រាង​មូល ទំហំ​១០​ហត្ថ​ពី​មាត់​ខាង​ទៅ​ម្ខាង ហើយ​កំពស់​៥​ហត្ថ យក​ខ្សែ​វាស់​ជុំវិញ​ត្រូវ​ជា​៣០​ហត្ថ

3. នៅ​ពី​ក្រោម​គែម​មាត់​សមុទ្រ​នោះ មាន​រូប​ផ្កា​ក្រពុំ​១០ ក្នុង​១​ហត្ថ​នៅ​ព័ទ្ធ​ជុំវិញ បាន​សិត​ជា​២​ជួរ​ស្រេច ក្នុង​កាល​ដែល​សិត​សមុទ្រ​នោះ​តែ​ម្តង

4. សមុទ្រ​នោះ​ដាក់​នៅ​លើ​រូប​គោ​១២ ដែល​មាន​៣​បែរ​ទៅ​ខាង​ជើង ៣​បែរ​ទៅ​ខាង​លិច ៣​បែរ​ទៅ​ខាង​ត្បូង ហើយ​៣​បែរ​ទៅ​ខាង​កើត សមុទ្រ​នៅ​ពី​លើ ហើយ​គោ​ទាំង​នោះ​បែរ​គូថ​ទៅ​ខាង​ក្នុង​ទាំង​អស់

5. សមុទ្រ​នោះ​មាន​កំរាស់​១​ទះ ហើយ​គែម​ក៏​ធ្វើ​ដូច​ជា​មាត់​ពែង រាង​ដូច​ជា​ផ្កា​ច័ន្ធូ ចំណុះ​បាន​ទឹក​៣​ពាន់​អំរែក

6. ទ្រង់​ក៏​ធ្វើ​ចាន​ក្លាំ​១០ ដាក់​៥​ខាង​ស្តាំ និង​៥​ខាង​ឆ្វេង សំរាប់​ការ​លាង​សំអាត របស់​អ្វី​ដែល​ត្រូវ​ខាង​ដង្វាយ​ដុត នោះ​គេ​លាង​ក្នុង​ចាន​ក្លាំ​ទាំង​នោះ តែ​ឯ​សមុទ្រ​នោះ សំរាប់​ឲ្យ​ពួក​សង្ឃ​លាង​វិញ។

បញ្ជី​របស់‌របរ​ដែល​លោក​ហ៊ីរ៉ាម​បាន​ធ្វើ

7. ទ្រង់​ធ្វើ​ជើង​ចង្កៀង​១០​ពី​មាស តាម​ច្បាប់​នៃ​ជើង​ចង្កៀង​ទាំង​នោះ ក៏​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ ៥​ខាង​ស្តាំ ហើយ​៥​ខាង​ឆ្វេង

8. ក៏​ធ្វើ​តុ​១០​ដាក់​ក្នុង​ព្រះ‌វិហារ ៥​ខាង​ស្តាំ ហើយ​៥​ខាង​ឆ្វេង រួច​ធ្វើ​ផ្តិល​មាស​១០០

9. ទ្រង់​ធ្វើ​ទីលាន​សំរាប់​ពួក​សង្ឃ និង​ទីលាន​ធំ ព្រម​ទាំង​ទ្វារ​សំរាប់​ទីលាន ហើយ​ស្រោប​ទ្វារ​ទាំង​នោះ​ដោយ​លង្ហិន

10. ទ្រង់​ដាក់​សមុទ្រ​នៅ​ខាង​ស្តាំ នៃ​ចុង​ខាង​កើត​របស់​ព្រះ‌វិហារ គឺ​ឆៀង​ទៅ​ខាង​ត្បូង

11. ហ៊ីរ៉ាម​ធ្វើ​ឆ្នាំង ចប‌ចូក និង​ខ្ទះ​ទាំង​ប៉ុន្មាន​ដែរ ដូច្នេះ ហ៊ីរ៉ាម​បាន​ធ្វើ​សំរេច​ការ​ទាំង​ប៉ុន្មាន​នោះ​ដែល​គាត់​ធ្វើ​ថ្វាយ​ស្តេច​សាឡូ‌ម៉ូន នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ

12. គឺ​សសរ​ទាំង​២ តួ​ក្បាល​សសរ​ទាំង​២ ដែល​នៅ​លើ​កំពូល​សសរ​នោះ ព្រម​ទាំង​ក្បាច់​រាង​ក្រឡា​អួន សំរាប់​បាំង​តួ​ក្បាល​សសរ ដែល​នៅ​លើ​កំពូល​នោះ

13. និង​ផ្លែ​ទទឹម​៤០០​សំរាប់​ក្បាច់​ក្រឡា​អួន​ទាំង​២ គឺ​ជា​ផ្លែ​ទទឹម​២​ជួរ​ក្នុង​ក្បាច់​ក្រឡា​អួន​១ សំរាប់​នឹង​បាំង​តួ​ក្បាល​សសរ ដែល​នៅ​ពី​លើ​នោះ

14. គាត់​ក៏​ធ្វើ​គ្រោង និង​ចាន​ក្លាំ ដាក់​នៅ​លើ​គ្រោង​ទាំង​នោះ

15. សមុទ្រ​១ និង​គោ​១២​ទ្រ​ពី​ក្រោម

16. ឆ្នាំង ចប‌ចូក សម និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ឯ​បណ្តា‌ការ​ទាំង​នោះ ហ៊ីរ៉ាម ជា​មេ​ជាង បាន​ធ្វើ​ពី​លង្ហិន​យ៉ាង​ភ្លឺ ថ្វាយ​ស្តេច​សាឡូ‌ម៉ូន សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

17. ស្តេច​ទ្រង់​បាន​សិត​ធ្វើ​ទាំង​អស់ នៅ​ក្នុង​ពុម្ព​ដី​ឥដ្ឋ​ត្រង់​វាល​ទន្លេ​យ័រដាន់ កណ្តាល​ភូមិ​សិកូត និង​សារ‌ថាន

18. គឺ​យ៉ាង​នោះ ដែល​សាឡូ‌ម៉ូន​បាន​ធ្វើ​ប្រដាប់‌ប្រដា ទាំង​នោះ​យ៉ាង​សន្ធឹក​ណាស់ ដ្បិត​លង្ហិន​ទាំង​នោះ​រក​ដឹង​ទំងន់​មិន​បាន។

19. សាឡូ‌ម៉ូន​ទ្រង់​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ គឺ​អាស‌នា​មាស និង​តុ​ទាំង​ប៉ុន្មាន​សំរាប់​ដាក់​នំបុ័ង​តាំង​ទុក

20. ហើយ​នឹង​ជើង​ចង្កៀង និង​តួ​ចង្កៀង​ពី​មាស​សុទ្ធ សំរាប់​ដុត​តាម​ច្បាប់ នៅ​មុខ​ទី​ទូល​សួរ​ដល់​ព្រះ

21. ហើយ​ផ្កា ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​ពី​មាស​ដែរ គឺ​ជា​មាស​យ៉ាង​សុទ្ធ​បំផុត

22. ឯ​គ្រប​ប្រឆេះ ចាន​ក្លាំ កូន​ចាន និង​ពាន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ចំណែក​ទ្វារ​ចូរ​ក្នុង​ព្រះ‌វិហារ និង​ទ្វារ​ខាង​ក្នុង​ដែល​សំរាប់​ចូល​ទី​បរិសុទ្ធ​បំផុត ព្រម​ទាំង​ទ្វារ​នៃ​ព្រះ‌វិហារ​ទាំង​ប៉ុន្មាន​នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់។