ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​សាឡូ‌ម៉ូន​សង់​ព្រះ‌វិហារ

1. ឯ​សាឡូ‌ម៉ូន ទ្រង់​ក៏​បង្គាប់​ឲ្យ​ស្អាង​ព្រះ‌វិហារ សំរាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​សំរាប់​នគរ​ទ្រង់

2. រួច​ទ្រង់​ដំរូវ​ឲ្យ​មាន​មនុស្ស​៧​ម៉ឺន​នាក់ សំរាប់​លី‌សែង និង​៨​ម៉ឺន​នាក់ សំរាប់​កាប់​ឈើ​នៅ​ឯ​ភ្នំ ហើយ​៣​ពាន់​៦​រយ​នាក់​សំរាប់​ជា​អ្នក​ត្រួត​លើ​គេ

3. ទ្រង់​ក៏​ចាត់​សារ​ទៅ​ឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស​ថា ពី​ដើម​ទ្រង់​បាន​ផ្ញើ​ឈើ​តាត្រៅ​មក​ថ្វាយ​ដាវីឌ ជា​បិតា​ទូល‌បង្គំ សំរាប់​ធ្វើ​ជា​ដំណាក់​ឲ្យ​ទ្រង់​គង់ ឥឡូវ​នេះ​ក៏​សូម​ទ្រង់​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ​ដូច្នោះ​ដែរ

4. មើល ទូល‌បង្គំ​រៀប​នឹង​ស្អាង​ព្រះ‌វិហារ សំរាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ ដើម្បី​ថ្វាយ​ដល់​ទ្រង់​ទុក​ជា​ទី​ដុត​គ្រឿង​មាន​ក្លិន​ក្រអូប នៅ​ចំពោះ​ទ្រង់ នឹង​ជា​ទី​តម្កល់​នំបុ័ង​តាំង​ទុក​ជានិច្ច ព្រម​ទាំង​ថ្វាយ​ដង្វាយ​ដុត​ទាំង​ពេល​ព្រឹក និង​ពេល​ល្ងាច ហើយ​នៅ​ថ្ងៃ​ឈប់​សំរាក ថ្ងៃ​ចូល​ខែ និង​នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា ដូច​ជា​បាន​បង្គាប់​មក​សាសន៍​អ៊ីស្រា‌អែល ឲ្យ​ធ្វើ​ជា​ដរាប​ត​ទៅ

5. ឯ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​គិត​ស្អាង នោះ​ធំ​ណាស់ ដ្បិត​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​ទ្រង់​ធំ​ប្រសើរ លើស​ជាង​អស់​ទាំង​ព្រះ

6. ប៉ុន្តែ​តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ទ្រង់​បាន ដ្បិត​ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ដូច្នេះ តើ​ទូល‌បង្គំ​ជា​អ្វី ដែល​អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ទ្រង់​បាន លើក​តែ​ល្មម​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់​ប៉ុណ្ណោះ

7. ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​មក​ជា​អ្នក​ដែល​មាន​ថ្វី‌ដៃ​ក្នុង​ការ​ធ្វើ​មាស ប្រាក់ លង្ហិន ដែក​សំពត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ខៀវ ហើយ​ដែល​ចេះ​ឆ្លាក់​ចំឡាក់​គ្រប់​ចំពូក​ផង ឲ្យ​បាន​នៅ​ជា​មួយ​នឹង​ពួក​ជាង​ប៉ិន‌ប្រសប់ ដែល​នៅ​ស្រុក​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​ទូល‌បង្គំ ជា​ពួក​អ្នក​ដែល​ដាវីឌ​បិតា​ទូល‌បង្គំ​បាន​ផ្គត់‌ផ្គង់

8. សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ និង​ឈើ​ច័ន្ទន៍ ពី​ភ្នំ​ល្បាណូន​មក​ឲ្យ​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ដឹង​ថា ពួក​របស់​ទ្រង់​គេ​ចេះ​កាប់​ឈើ នៅ​ព្រៃ​ល្បាណូន​ស្រាប់ មើល ពួក​ខាង​ទូល‌បង្គំ​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​គេ

9. ដើម្បី​នឹង​ត្រៀម​ឈើ​ទុក​ឲ្យ​ទូល‌បង្គំ​ជា​បរិបូរ ដ្បិត​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បំរុង​នឹង​ស្អាង​នេះ ត្រូវ​តែ​បាន​ធំ​អស្ចារ្យ

10. នោះ​ទូល‌បង្គំ​នឹង​ឲ្យ​ស្រូវ​ភោជ្ជ‌សាលី​បញ្ជាន់​ស្រាប់​២​ម៉ឺន​រង្វាល់ ស្រូវ​ឱក​២​ម៉ឺន​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​២​ម៉ឺន​រង្វាល់ និង​ប្រេង​២​ម៉ឺន​រង្វាល់ ដល់​ពួក​ជាង​របស់​ទ្រង់ ដែល​កាប់​ឈើ​នោះ។

11. ដូច្នេះ ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ក៏​ធ្វើ​សារ​ផ្ញើ​មក​ឆ្លើយ​តប​នឹង​សាឡូ‌ម៉ូន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់​រាស្ត្រ​របស់​ទ្រង់ បាន​ជា​តាំង​ព្រះ‌ករុណា​ឡើង ជា​ស្តេច​លើ​គេ

12. ក្នុង​សារ​នោះ​ហ៊ីរ៉ាម​មាន​ព្រះ‌បន្ទូល​ទៀត​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ទ្រង់​បាន​ព្រះ‌ពរ គឺ​ជា​ព្រះ​ដែល​បាន​ប្រទាន ឲ្យ​ស្តេច​ដាវីឌ​មាន​ព្រះ‌រាជ‌បុត្រា​ប្រកប​ដោយ​ប្រាជ្ញា ដំរិះ និង​យោបល់ អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​សំរាប់​នគរ​ទ្រង់

13. ឥឡូវ​ទូល‌បង្គំ​បាន​ឲ្យ​ជាង​ជំនាញ​ការ​ម្នាក់​ឈ្មោះ​ហ៊ីរ៉ាម ជា​ជាង​របស់​បិតា​ទូល‌បង្គំ ជា​អ្នក​ប្រកប​ដោយ​យោបល់​មក

14. គឺ​ជា​កូន​របស់​ស្រី​ស្រុក​ដាន់​ម្នាក់ ដែល​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស អ្នក​នេះ​ជា​អ្នក​ជំនាញ​ក្នុង​ការ​ធ្វើ​មាស ប្រាក់ លង្ហិន ដែក ថ្ម ឈើ និង​សំពត់​ពណ៌​ស្វាយ ពណ៌​ខៀវ សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត ហើយ​នឹង​សំពត់​ពណ៌​ក្រហម ក៏​ចេះ​ឆ្លាក់​ចំឡាក់​គ្រប់​ជំពូក ហើយ​ចេះ​បង្កើត​របស់​គ្រប់​យ៉ាង​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ការ ជា​មួយ​នឹង​ពួក​ជាង​យ៉ាង​ជំនាញ​របស់​ទ្រង់ ហើយ​នឹង​ពួក​ជាង​យ៉ាង​ជំនាញ​របស់​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់ ដែល​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ផង

15. រីឯ​ស្រូវ​ភោជ្ជ‌សាលី ស្រូវ​ឱក ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ បាន​មាន​ព្រះ‌បន្ទូល​នោះ សូម​បញ្ជូន​មក​ឲ្យ​ពួក​ខាង​ទូល‌បង្គំ​ចុះ

16. នោះ​ពួក​ទូល‌បង្គំ​នឹង​កាប់​ឈើ​នៅ​ព្រៃ​ល្បាណូន តាម​ដែល​ទ្រង់​ត្រូវ​ការ បញ្ជូន​មក ដោយ​ក្បូន​តាម​សមុទ្រ ដល់​ក្រុង​យ៉ុបប៉េ ថ្វាយ​ដល់​ទ្រង់ ឲ្យ​ទ្រង់​នាំ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ចុះ។

17. ដូច្នេះ សាឡូ‌ម៉ូន​ទ្រង់​រាប់​ពួក​សាសន៍​ដទៃ ដែល​ស្នាក់​នៅ​ស្រុក​អ៊ីស្រា‌អែល​ទាំង​អស់ តាម​បញ្ជី​ដែល​ដាវីឌ​ជា​ព្រះ‌បិតា បាន​រាប់​កំណត់​ទុក ឃើញ​មាន​ចំនួន​១​សែន​៥​ម៉ឺន​៣​ពាន់​៦​រយ​នាក់

18. ទ្រង់​ក៏​ដាក់​ឲ្យ​៧​ម៉ឺន​នាក់​ធ្វើ​ការ​លី‌សែង ៨​ម៉ឺន​នាក់​ឲ្យ​កាប់​ឈើ​នៅ​ភ្នំ ហើយ​៣​ពាន់​៦​រយ​នាក់ ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត‌ត្រា​ការ។