ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ការ​សង់​ព្រះ‌វិហារ

1. រួច​មក សាឡូ‌ម៉ូន​ទ្រង់​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​ម៉ូរីយ៉ា ក្នុង​ក្រុង​យេរូ‌សាឡិម ត្រង់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឯ​ដាវីឌ ព្រះ‌បិតា​ទ្រង់ ជា​កន្លែង​ដាវីឌ​បាន​ដំរូវ​ទុក នៅ​ទីលាន​ស្រូវ​របស់​អ័រ៉ៅណា​ជា​សាសន៍​យេប៊ូស

2. ទ្រង់​ចាប់​តាំង​ស្អាង នៅ​ថ្ងៃ​ទី​២​ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​ទ្រង់

3. រីឯ​ជើង​ជញ្ជាំង ដែល​សាឡូ‌ម៉ូន​បាន​ដាំ​សំរាប់​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ នោះ​មាន​បណ្តោយ​៦០​ហត្ថ និង​ទទឹង​២០​ហត្ថ តាម​ហត្ថ​ពី​បុរាណ

4. ឯ​បាំង‌សាច​ដែល​នៅ​ពី​មុខ នោះ​បណ្តោយ​២០​ហត្ថ ឲ្យ​ត្រូវ​នឹង​ទទឹង​ព្រះ‌វិហារ ហើយ​កំពស់​១២០​ហត្ថ ទ្រង់​ក៏​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​ក្នុង

5. ឯ​ល្វែង​ធំ ទ្រង់​ស្រោប​ដោយ​ឈើ​កកោះ រួច​ស្រោប​ដោយ​មាស​យ៉ាង​ល្អ ព្រម​ទាំង​ដាប់​ជា​ក្បាច់​ដើម​លម៉ើរ និង​ច្រវាក់

6. ទ្រង់​តាក់‌តែង​ល្វែង​នោះ ឲ្យ​មាន​លំអ ដោយ​ត្បូង​មាន​ដំឡៃ ឯ​មាស​នោះ​បាន​មក​ពី​ស្រុក​ផាវែម

7. ទ្រង់​ស្រោប​ព្រះ‌វិហារ ព្រម​ទាំង​ធ្នឹម និង​ក្រប​ទ្វារ ហើយ​ជញ្ជាំង និង​ផ្ទាំង​ទ្វារ​ទាំង​ប៉ុន្មាន​ដោយ​មាស ហើយ​ឆ្លាក់​រូប​ចេរូប៊ីន​នៅ​ជញ្ជាំង។

8. ទ្រង់​ធ្វើ​ល្វែង​ទី​បរិសុទ្ធ​បំផុត បណ្តោយ​២០​ហត្ថ​ត្រូវ​នឹង​ទទឹង​ព្រះ‌វិហារ ដែល​មាន​២០​ហត្ថ​ដែរ រួច​ស្រោប​ដោយ​មាស​យ៉ាង​ល្អ មាន​ទំងន់​៦០០​ហាប

9. ហើយ​ដែក​គោល គឺ​ជា​មាស មាន​ទំងន់​៥០​ដំឡឹង ឯ​បន្ទប់​ខាង​លើ​ក៏​ស្រោប​ដោយ​មាស​ដែរ។

10. នៅ​ក្នុង​ល្វែង​ទី​បរិសុទ្ធ​បំផុត ទ្រង់​ធ្វើ​រូប​ចេរូប៊ីន​២​ជា​រូប​ឆ្លាក់ ហើយ​ក៏​ស្រោប​ដោយ​មាស

11. ស្លាប​ចេរូប៊ីន​ទាំង​២​នោះ បាន​ត្រដាង​ទៅ​២០​ហត្ថ ឯ​ស្លាប​ម្ខាង​របស់​ចេរូប៊ីន​១ មាន​ប្រវែង​៥​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ជញ្ជាំង​ល្វែង ហើយ​ស្លាប​១​ទៀត​ប្រវែង​៥​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ស្លាប​ចេរូប៊ីន​ម្ខាង

12. ឯ​ស្លាប​ចេរូប៊ីន​ម្ខាង​នោះ ក៏​ប្រវែង​៥​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង​ល្វែង​នោះ ហើយ​ស្លាប​១​ទៀត ក៏​ប្រវែង​៥​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ស្លាប​ចេរូប៊ីន​ម្ខាង

13. ដូច្នេះ ស្លាប​ចេរូប៊ីន​ទាំង​២​បាន​ត្រដាង​ទៅ អស់​ប្រវែង​២០​ហត្ថ ចេរូប៊ីន​ទាំង​២​ក៏​ឈរ បែរ​មុខ​ប្រទល់​គ្នា

14. ឯ​វាំង‌នន ទ្រង់​ធ្វើ​ដោយ​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត មាន​ពណ៌​ខៀវ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ហើយ​ក៏​ប៉ាក់​ជា​រូប​ចេរូប៊ីន​ដែរ។

សសរ និង​អាសនៈ​លង្ហិន

15. នៅ​ខាង​មុខ​ព្រះ‌វិហារ ទ្រង់​ធ្វើ​សសរ​២ កំពស់​៣៥​ហត្ថ ហើយ​ក្បាច់​ក្បាល ដែល​នៅ​លើ​កំពូល​សសរ​ទាំង​២​នោះ មាន​កំពស់​៥​ហត្ថ​ទៀត

16. ក៏​ធ្វើ​ក្បាច់​ច្រវាក់​ដូច​ច្រវាក់​នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត ដាក់​ភ្ជាប់​នៅ​ក្បាល​សសរ​រួច​ក៏​ធ្វើ​រូប​ផ្លែ​ទទឹម​១០០ ដាប់​ភ្ជាប់​នឹង​ច្រវាក់

17. ហើយ​លើក​បញ្ឈរ​សសរ​ទាំង​២ ដាក់​នៅ​មុខ​ព្រះ‌វិហារ ១​ខាង​ស្តាំ ១​ខាង​ឆ្វេង ទ្រង់​ឲ្យ​ឈ្មោះ​សសរ​ខាង​ស្តាំ​ថា យ៉ាគិន ឯ​សសរ​ខាង​ឆ្វេង​ថា បូអូស។