ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ចម្លើយ​ចុង​ក្រោយ​របស់​លោក​យ៉ូប

1. លំដាប់​នោះ​យ៉ូប​ក៏​ទូល​ឆ្លើយ​ដល់​ព្រះ‌យេហូវ៉ា​ថា

2. ទូល‌បង្គំ​ដឹង​ថា​ទ្រង់​ធ្វើ​ទាំង​អស់​កើត ហើយ​ថា នឹង​ឃាត់​ព្រះ​ដំរិះ​ទ្រង់​ណា​មួយ​មិន​បាន

3. តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​ដំរិះ​ដោយ​ឥត​ប្រាជ្ញា​ដូច្នេះ គឺ​ទូល‌បង្គំ​នេះ​ឯង​បាន​ពោល​ពាក្យ​ដែល​ទូល‌បង្គំ​មិន​បាន​យល់ ជា​សេចក្តី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូល‌បង្គំ ដែល​ទូល‌បង្គំ​មិន​បាន​ស្គាល់​ឡើយ

4. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ស្តាប់​ចុះ អញ​នឹង​និយាយ​សិន អញ​នឹង​សួរ​ឯង ចូរ​ឯង​ឆ្លើយ​ប្រាប់​អញ

5. កាល​ពី​ដើម​ត្រចៀក​ទូល‌បង្គំ​បាន​គ្រាន់​តែ​ឮ​ថ្លែង​ពី​ទ្រង់​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ទ្រង់​ជាក់​វិញ

6. បាន​ជា​ទូល‌បង្គំ​ខ្ពើម​ដល់​ខ្លួន ហើយ​ក៏​ប្រែ​ចិត្ត ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី ហើយ​នឹង​ផេះ។

ព្រះ​ប្រទាន​ពរ​ឲ្យ​លោក​យ៉ូប​សា​ជា​ថ្មី

7. ក្រោយ​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ​ដល់​យ៉ូប​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​អេលី‌ផាស ជា​សាសន៍​ថេម៉ាន​ថា អញ​មាន​សេចក្តី​កំហឹង​ខឹង​នឹង​ឯង​ហើយ ព្រម​ទាំង​គូ‌កន​ឯង​ទាំង​២​នេះ​ផង ដ្បិត​ឯង​រាល់​គ្នា មិន​បាន​និយាយ​សេចក្តី​ដែល​ត្រឹម​ត្រូវ​ពី​អញ ដូច​ជា​យ៉ូប ជា​អ្នក​បំរើ​អញ​ទេ

8. ដូច្នេះ ចូរ​ឯង​រាល់​គ្នា​យក​គោ​ឈ្មោល​៧ និង​ពពែ​ឈ្មោល​៧​នាំ​ទៅ​ឯ​យ៉ូប ជា​អ្នក​បំរើ​អញ​ឥឡូវ រួច​ថ្វាយ​ដង្វាយ​ដុត​សំរាប់​ខ្លួន​ទៅ នោះ​យ៉ូប ជា​អ្នក​បំរើ​អញ​នឹង​អធិ‌ស្ឋាន​ឲ្យ​ឯង​រាល់​គ្នា ដ្បិត​អញ​នឹង​ទទួល​វា ក្រែង​អញ​ប្រព្រឹត្ត​នឹង​ឯង​រាល់​គ្នា​តាម​អំពើ​ចំកួត​របស់​ឯង ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​និយាយ​សេចក្តី​ដែល​ត្រឹម​ត្រូវ​ពី​អញ ដូច​ជា​យ៉ូប ជា​អ្នក​បំរើ​អញ​ទេ

9. ដូច្នេះ អេលី‌ផាស សាសន៍​ថេម៉ាន ប៊ីល‌ដាឌ សាសន៍​ស៊ូអា និង​សូផារ សាសន៍​ន៉ាអាម៉ា គេ​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ទទួល​ព្រម​តាម​យ៉ូប។

10. កាល​យ៉ូប​បាន​អធិ‌ស្ឋាន​ឲ្យ​ពួក​មិត្រ​សំឡាញ់​ខ្លួន​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​លោក​រួច​ពី​ចំណង​ទៅ ហើយ​ទ្រង់​ប្រទាន​ឲ្យ​មាន​លើស​ជាង​ដើម​១​ជា​២​ផង

11. គ្រា​នោះ ពួក​បង​ប្អូន​ប្រុស​ស្រី​របស់​លោក និង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ស្គាល់​កាល​ពី​ដើម គេ​មក​សួរ​លោក ក៏​បរិភោគ​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​លោក គេ​សំដែង​សេចក្តី​អាសូរ​ដល់​លោក ហើយ​ក៏​ជួយ​កំសាន្ត​ចិត្ត​ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​កើត​ដល់​លោក គ្រប់​គ្នា​ក៏​ឲ្យ​ប្រាក់​១​ដុំៗ និង​កង់​មាស​មួយ​វង់ៗ ដល់​លោក​រៀង​ខ្លួន។

12. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​យ៉ូប នៅ​ជាន់​ក្រោយ​នេះ ជា​ជាង​ជាន់​ដើម​ទៅ​ទៀត លោក​ក៏​មាន​ចៀម​១​ម៉ឺន​៤​ពាន់ អូដ្ឋ​៦​ពាន់ គោ​១​ពាន់​នឹម និង​លា​ញី​១​ពាន់

13. លោក​ក៏​បង្កើត​បាន​កូន​ប្រុស​៧ កូន​ស្រី​៣​ទៀត

14. កូន​ស្រី​ទី​១ លោក​ឲ្យ​ឈ្មោះ​យេមីម៉ា ទី​២​ឈ្មោះ​កេស៊ីយ៉ា ហើយ​ទី​៣​ឈ្មោះ​កេរេន-ហាពូក

15. រីឯ​នៅ​គ្រប់​ក្នុង​ស្រុក​នោះ គ្មាន​ឃើញ​ស្ត្រី​ណា​ដែល​មាន​រូប‌ឆោម​ពិសី ដូច​ជា​កូន​ស្រី​របស់​យ៉ូប​នោះ​ទេ ហើយ​ឪពុក​ក៏​បែង​ចែក​មរដក​ដល់​កូន​ស្រី​ទាំង​នោះ ដូច​ជា​ដល់​បង​ប្អូន​ប្រុស​ដែរ

16. ក្រោយ​ពី​នោះ​មក យ៉ូប​រស់​នៅ​បាន​១៤០​ឆ្នាំ​ទៀត លោក​ក៏​ឃើញ​កូន​ចៅ​ខ្លួន​ត​ទៅ​ដល់​៤​ដំណ

17. នោះ​យ៉ូប​ស្លាប់​ទៅ ដោយ​មាន​អាយុ​ជា​យឺន‌យូរ ហើយ​ស្កប់‌ស្កល់​នឹង​ជីវិត​ផង។:៚