ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 38 ព្រះគម្ពីរបរិសុទ្ធ (KHOV)

អន្តរា‌គមន៍​របស់​ព្រះ‌ជា‌ម្ចាស់

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូប

1. ខណៈ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ខ្យល់​កួច​តប​នឹង​យ៉ូប​ថា

2. តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​ដំរិះ ដោយ‌សារ​ពាក្យ​សំដី​ឥត​ប្រាជ្ញា​ដូច្នេះ

3. ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ អញ​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​អញ

4. តើ​ឯង​នៅ​ឯ​ណា​ក្នុង​កាល​ដែល​អញ​ចាប់​តាំង​បង្ក​ផែនដី​ឡើង ចូរ​ប្រាប់​មក បើ​ឯង​មាន​យោបល់

5. បើ​ឯង​ដឹង តើ​អ្នក​ណា​បាន​កំណត់​ទំហំ​ផែនដី តើ​អ្នក​ណា​បាន​សន្ធឹង​ខ្សែ​ទៅ​វាស់

6. តើ​ឫស​ផែនដី​បាន​ជាប់​នៅ​លើ​អ្វី តើ​អ្នក​ណា​បាន​បញ្ចុះ​ថ្ម​ជ្រុង​នោះ

7. ក្នុង​កាល​ដែល​ផ្កាយ​ព្រឹក​បាន​ច្រៀង​ជា​មួយ​គ្នា ហើយ​អស់​ទាំង​កូន​ព្រះ​បាន​ស្រែក​អរ​សាទរ។

8. តើ​អ្នក​ណា​បាន​បិទ​ទ្វារ​ទប់​សមុទ្រ​ទុក ក្នុង​កាល​ដែល​ធ្លាយ​ចេញ​មក បែប​ដូច​ជា​សំរាល​ចេញ​ពី​ផ្ទៃ​ម្តាយ

9. គឺ​ក្នុង​កាល​ដែល​អញ​បាន​ហ៊ុម​ដោយ​ពពក ទុក​ដូច​ជា​អាវ ហើយ​រុំ​ព័ទ្ធ​នឹង​សេចក្តី​ងងឹត​ជា​យ៉ាង​ក្រាស់ ទុក​ជា​កន្សែង

10. ព្រម​ទាំង​ដាក់​គោល​ចារឹក​ឲ្យ ហើយ​ក៏​ដាក់​រនុក និង​ទ្វារ​ផង

11. ដោយ​ពាក្យ​ថា ឯង​នឹង​មក​បាន​តែ​ត្រឹម​នេះ និង​ហួស​ទៅ​ទៀត​មិន​បាន រលក​ដ៏​អង់‌អាច​របស់​ឯង​ត្រូវ​ឈប់​នៅ​ទី​នេះ។

12. តាំង​ពី​ឯង​កើត​មក តើ​ឯង​ដែល​បង្គាប់​ដល់​ពេល​ព្រឹក ឬ​ឲ្យ​បច្ចូស‌កាល​ដឹង​កំណត់

13. ដើម្បី​ឲ្យ​បាន​ចាប់​ចុង​ផែនដី​បំផុត ឲ្យ​មនុស្ស​អាក្រក់​ត្រូវ​រលាស់​ចេញ​ទៅ​ឬ​ទេ

14. ពន្លឺ​នោះ​ក៏​ប្រែ​ទៅ​បែប​ដូច​ជា​ដី​ឥដ្ឋ​នៅ​ក្រោម​ត្រា ហើយ​ផែនដី​មាន​ភាព​ដូច​ជា​ពាក់​អាវ

15. ឯ​ពួក​មនុស្ស​អាក្រក់ គេ​ត្រូវ​បង្អត់​ពន្លឺ ហើយ​ដៃ​គេ​ដែល​បាន​លើក​ឡើង​ជា​ស្រេច នោះ​បាន​ត្រូវ​បាក់​វិញ។

16. តើ​ឯង​ដែល​ចូល​ទៅ​ក្នុង​រន្ធ​នៃ​ទឹក​សមុទ្រ ឬ​បាន​ដើរ​ចុះ​ទៅ​រក​ទី​ជំរៅ​នៃ​បាត​សមុទ្រ​ឬ​ទេ

17. ឯ​ទ្វារ​នៃ​សេចក្តី​ស្លាប់ តើ​បាន​សំដែង​មក​ឲ្យ​ឯង​ឃើញ ឬ​ឯង​បាន​ឃើញ​ទ្វារ​នៃ​ម្លប់​សេចក្តី​ស្លាប់​ហើយ​ឬ​នៅ

18. តើ​ឯង​បាន​ពិចារណា​ឃើញ​ទទឹង​បណ្តោយ​នៃ​ផែនដី​ឬ ចូរ​ប្រាប់​មក​ចុះ បើ​ឯង​ដឹង​សេចក្តី​ទាំង​អស់​នេះ​ហើយ។

19. តើ​ផ្លូវ​ឯ​ណា​ដែល​នាំ​ទៅ​ដល់​សំណាក់​នៃ​ពន្លឺ ឯ​សេចក្តី​ងងឹត តើ​មាន​កន្លែង​នៅ​ឯ​ណា

20. ដើម្បី​ឲ្យ​ឯង​បាន​នាំ​ទៅ​ដល់​ព្រំ‌ដែន ហើយ​ឲ្យ​ឯង​បាន​ស្គាល់​ផ្លូវ​ទៅ​ឯ​ទី​លំនៅ​នៃ​សេចក្តី​នោះ

21. ប្រាកដ​ជា​ឯង​ដឹង​មែន ដ្បិត​នៅ​គ្រា​នោះ ឯង​បាន​កើត​មក​ហើយ ឯ​អាយុ​ឯង ក៏​វែង​យូរ​ណាស់​ផង

22. តើ​ឯង​បាន​ចូល​ទៅ​ក្នុង​ឃ្លាំង​នៃ​ហិមៈ​ហើយ​ឬ តើ​បាន​ឃើញ​ឃ្លាំង​នៃ​ព្រិល

23. ដែល​អញ​បាន​បំរុង​ទុក​សំរាប់​គ្រា​អន្តរាយ​ឬ គឺ​ដល់​ថ្ងៃ​តតាំង​គ្នា​ក្នុង​គ្រា​មាន​ចំបាំង

24. តើ​ពន្លឺ​បាន​ចែក​ទៅ ឬ​ខ្យល់​ពី​ខាង​កើត​បាន​ផ្សាយ​ទៅ​លើ​ផែនដី​តាម​ផ្លូវ​ណា។

25. តើ​អ្នក​ណា​បាន​ជីក​ផ្លូវ​ឲ្យ​ទឹក​ធំ​ហូរ​មក ឬ​ផ្លូវ​ឲ្យ​ផ្លេក‌បន្ទោរ​នៃ​ផ្គរ

26. ដើម្បី​នឹង​បង្អុរ​ភ្លៀង​មក​លើ​ស្រុក​ដែល​ឥត​មាន​អ្នក​ណា​នៅ ឬ​មក​លើ​ទី​រហោ‌ស្ថាន ដែល​គ្មាន​មនុស្ស​អាស្រ័យ​នោះ​ឡើយ

27. ប្រយោជន៍​តែ​នឹង​ចំអែត​ដី​ចោល​ទទេ ហើយ​ហួត‌ហែង និង​ធ្វើ​ឲ្យ​ស្មៅ​ពន្លក​ដុះ​ឡើង​នោះ

28. តើ​ភ្លៀង​មាន​ឪពុក​ឬ តើ​អ្នក​ណា​បាន​បង្កើត​ដំណក់​សន្សើម

29. តើ​ទឹក​កក​បាន​ចេញ​ពី​ផ្ទៃ​អ្នក​ណា តើ​អ្នក​ណា​បាន​បង្កើត​សន្សើម​កក​ដែល​មក​ពី​លើ​មេឃ

30. ឯ​ទឹក​ក៏​ក្លាយ​ទៅ​ដូច​ជា​ថ្ម ហើយ​ខាង​លើ​ទី​ជំរៅ នោះ​ទឹក​បាន​កក​ហើយ។

31. តើ​ឯង​អាច​នឹង​ចង​ទុក​នូវ​កញ្ចុំ​នៃ​ផ្កាយ​កូន​មាន់ ឬ​ស្រាយ​ចំណង​នៃ​ផ្កាយ​នាយ​ព្រាន​បាន​ឬ

32. តើ​ឯង​អាច​នឹង​នាំ​រាសី‌ច័ក្រ​ទាំង​ប៉ុន្មាន​ចេញ​តាម​រដូវ​បាន ឬ និង​ដំរង់​ផ្កាយ​ក្រពើ ព្រម​ទាំង​កូន​ផង​បាន​ឬ

33. តើ​ឯង​ស្គាល់​របៀប​នៅ​លើ​ផ្ទៃ​មេឃ​ហើយ​ឬ តើ​ឯង​នឹង​បង្គាប់​អំណាច​នៃ​របស់​ទាំង​នោះ​លើ​ផែនដី​បាន​ដែរ​ឬ។

34. តើ​ឯង​នឹង​បន្លឺ​សំឡេង​ឡើង បង្គាប់​ដល់​ពពក ឲ្យ​បាន​ទឹក​ជា​បរិបូរ​ធ្លាក់​មក​លើ​ឯង​បាន​ឬ

35. តើ​អាច​នឹង​បញ្ចេញ​ផ្លេក‌បន្ទោរ ឲ្យ​បាន​ចេញ​ទៅ ដោយ​ឆ្លើយ​មក​ឯង​ថា «បាទ» បាន​ឬ​ទេ

36. តើ​អ្នក​ណា​បាន​ដាក់​ប្រាជ្ញា​នៅ​ក្នុង​ចិត្ត ឬ​ឲ្យ​មាន​យោបល់​នៅ​ក្នុង​វិញ្ញាណ

37. តើ​អ្នក​ណា​នឹង​រាប់​ពពក​ដោយ​ប្រាជ្ញា​បាន ឬ​នឹង​ផ្អៀង​ដប​នៃ​ផ្ទៃ​មេឃ​ឲ្យ​ទឹក​ចេញ​មក

38. ដើម្បី​ឲ្យ​ធូលី​បាន​ហូរ​ប្រសព្វ​គ្នា ហើយ​ឲ្យ​ដុំ​ដី​បាន​រលាយ​ជាប់​គ្នា​វិញ។

39. តើ​ឯង​នឹង​រក​រំពា​ឲ្យ​សិង្ហ​ញី ឬ​ចំអែត​ដល់​កូន​សិង្ហ​ដែល​ឃ្លាន

40. ក្នុង​កាល​ដែល​ដេក​នៅ​ក្នុង​រូង​របស់​វា ឬ​ម៉ប‌ចាំ​សង្គ្រុប​នៅ​ទី​កំបាំង​បាន​ឬ​ទេ

41. តើ​អ្នក​ណា​ផ្គត់‌ផ្គង់​អាហារ​ឲ្យ​ក្អែក ក្នុង​កាល​ដែល​កូន​វា​ស្រែក​សូម​ដល់​ព្រះ ហើយ​ហើរ​ចុះ​ឡើង ដោយ​ព្រោះ​ខ្វះ​អាហារ។