ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

យ៉ូប​រអ៊ូ‌រទាំ​នឹង​ព្រះ

1. តើ​គ្មាន​ពេល​កេណ្ឌ​មនុស្ស ដែល​នៅ​ផែនដី​ទេ​ឬ តើ​ជីវិត​គេ​មិន​មែន​ដូច​ជា​ជីវិត​នៃ​អ្នក​ស៊ី​ឈ្នួល​ទេ​ឬ​អី

2. បែប​ដូច​ជា​អ្នក​បំរើ ដែល​ទន្ទឹង​ចាំ​ពេល​ងងឹត ហើយ​ដូច​ជា​អ្នក​ស៊ី​ឈ្នួល ដែល​ចាំ​តែ​បើក​ប្រាក់​ឈ្នួល

3. គឺ​យ៉ាង​នោះ​ដែល​ការ​រង​វេទនា​បាន​ចែក​ដល់​ខ្ញុំ​ទាំង​ខែៗ ហើយ​ខ្ញុំ​ក៏​ប្រកប​ដោយ​សេចក្តី​នឿយ​ហត់​រាល់​តែ​យប់

4. កាល​ណា​ខ្ញុំ​ទៅ​ដេក នោះ​ខ្ញុំ​តែង‌តែ​នឹក​ថា តើ​កាល​ណា​នឹង​ដល់​វេលា​ក្រោក​ឡើង កាល​ណា​ហ្ន៎​បាន​វេលា​យប់​នឹង​អស់​ទៅ ខ្ញុំ​ក៏​ចេះ​តែ​ប្លាក់​ខ្លួន​ទៅ​មក​ដរាប​ដល់​ភ្លឺ​ឡើង

5. សាច់​ខ្ញុំ​ស្លៀក‌ពាក់​ដោយ​ដង្កូវ និង​ក្រមរ​ធូលី​ដី ស្បែក​ខ្ញុំ​ធ្លាយ​មក ហើយ​ក៏​គួរ​ខ្ពើម

6. អស់​ទាំង​ថ្ងៃ​អាយុ​របស់​ខ្ញុំ លឿន​ជាង​ត្រល់​ដំបាញ​ផង ហើយ​ក៏​កន្លង​ទៅ ឥត​មាន​ទី​សង្ឃឹម​ឡើយ។

7. ឱ​ព្រះ​អើយ សូម​នឹក​ចាំ​ថា ជីវិត​ទូល‌បង្គំ​ជា​ខ្យល់​ទទេ ភ្នែក​ទូល‌បង្គំ​នឹង​មិន​ដែល​ឃើញ​សេចក្តី​ល្អ​ទៀត

8. ឯ​ភ្នែក​ពួក​អ្នក​ដែល​ធ្លាប់​ឃើញ​ទូល‌បង្គំ នោះ​នឹង​មិន​ឃើញ​ទៀត​ឡើយ ព្រះ‌នេត្រ​នៃ​ទ្រង់​នឹង​ទត​មក​លើ​ទូល‌បង្គំ តែ​ទូល‌បង្គំ​មិន​មាន​ទៀត​ទេ

9. អ្នក​ណា​ដែល​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​នឹង​មិន​ដែល​ឡើង​មក​វិញ​ឡើយ ឧបមា​ដូច​ជា​ពពក​ដែល​រលាយ​ទៅ ហើយ​មើល​មិន​ឃើញ​ទៀត

10. អ្នក​នោះ​នឹង​មិន​ដែល​ត្រឡប់​មក​ឯ​ផ្ទះ​ខ្លួន​ទៀត​ឡើយ ទី​កន្លែង​របស់​គេ​ក៏​នឹង​លែង​ស្គាល់​គេ​ផង

11. ហេតុ​នោះ​ទូល‌បង្គំ​នឹង​មិន​ទប់​មាត់ គឺ​ទូល‌បង្គំ​នឹង​និយាយ​ដោយ​សេចក្តី​វេទនា ក្នុង​វិញ្ញាណ​ទូល‌បង្គំ ហើយ​នឹង​ត្អូញ‌ត្អែរ​ដោយ​សេចក្តី​ជូរ​ចត់ នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ​ដែរ

12. តើ​ខ្ញុំ​ជា​សមុទ្រ ឬ​ជា​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ​ឬ​អី បាន​ជា​ទ្រង់​តាំង​យាម​ឲ្យ​មើល​ទូល‌បង្គំ

13. កាល​ណា​ទូល‌បង្គំ​នឹក​ថា គ្រែ​របស់​ទូល‌បង្គំ​នឹង​ជួយ​រំសាយ​ទុក្ខ ដំណេក​ទូល‌បង្គំ​នឹង​កំសាន្ត​សេចក្តី​តប់‌ប្រមល់​ទៅ

14. នោះ​ទ្រង់​បណ្តាល​ឲ្យ​ទូល‌បង្គំ​ខ្លាច ដោយ​ពន្យល់​សប្តិ​វិញ ហើយ​បំភ័យ​ទូល‌បង្គំ ដោយ​ការ​ជាក់​ស្តែង​ផង

15. បាន​ជា​ចិត្ត​នៃ​ទូល‌បង្គំ​ស៊ូ​ស្លាប់​ដោយ​ច្របាច់​ក ហើយ​ក៏​រើស​យក​សេចក្តី​ស្លាប់​ជា​ជាង​ឆ្អឹង​ទាំង​នេះ

16. ទូល‌បង្គំ​ខ្ពើម​ជីវិត​ណាស់ ទូល‌បង្គំ​នឹង​មិន​រស់​ជា​ដរាប​ទេ ដូច្នេះ សូម​ទុក​ឲ្យ​ទូល‌បង្គំ​ចុះ ដ្បិត​អស់​ទាំង​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ ជា​អសារ​ឥត​ការ​ទទេ

17. តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹង​រវល់​ដល់​គេ ហើយ​តាំង​ព្រះ‌ហឫ‌ទ័យ​នឹក​ពី​គេ

18. ព្រម​ទាំង​មក​សួរ​គេ​រាល់​តែ​ព្រឹក ហើយ​ល្បង​ល​គេ​រាល់​វេលា​ដូច្នេះ

19. តើ​ដល់​កាល​ណា​ទើប​ទ្រង់​បែរ​ព្រះ‌នេត្រ​ចេញ​ពី​ទូល‌បង្គំ ហើយ​មិន​ទុក​ទូល‌បង្គំ​តែ​ឯង ល្មម​តែ​ឲ្យ​លេប​ទឹក​មាត់​បាន​ផង

20. ឱ​ព្រះ​ដ៏​ចាំ​យាម​មនុស្ស​អើយ បើ​ទូល‌បង្គំ​បាន​ធ្វើ​បាប នោះ​តើ​ទូល‌បង្គំ​ត្រូវ​ធ្វើ​អ្វី​ដល់​ទ្រង់ ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​ដាក់​ទូល‌បង្គំ​ទុក​ដូច​ជា​ទី​បាញ់​វង់​របស់​ទ្រង់ ដល់​ម៉្លេះ​បាន​ជា​ទូល‌បង្គំ​ជា​បន្ទុក​ធ្ងន់​ដល់​ខ្លួន​ទូល‌បង្គំ​ផង

21. ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​អត់​ទោស​ចំពោះ​សេចក្តី​រំលង​របស់​ទូល‌បង្គំ ហើយ​ដោះ​សេចក្តី​ទុច្ចរិត​របស់​ទូល‌បង្គំ​ចេញ ដ្បិត​ទូល‌បង្គំ​នឹង​ដេក​ទៅ​ក្នុង​ធូលី​ដី​ឥឡូវ នោះ​ទ្រង់​នឹង​ស្វែង​រក​ទូល‌បង្គំ តែ​ទូល‌បង្គំ​មិន​មាន​ទៀត​ទេ។