ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ទុក្ខ​លំបាក​របស់​លោក​យ៉ូប

1. ប៉ុន្តែ​ឥឡូវ​នេះ ពួក​អ្នក​ដែល​ក្មេង​ជាង​ខ្ញុំ គេ​ចំអក​ឲ្យ ជា​ពួក​អ្នក​ដែល​ខ្ញុំ​មិន​ព្រម​ទាំង​ដាក់​ឪពុក​គេ​ឲ្យ​នៅ​ជា​មួយ​នឹង​ឆ្កែ​រក្សា​ហ្វូង​សត្វ​របស់​ខ្ញុំ​ផង

2. អើ កំឡាំង​ដៃ​គេ តើ​ដែល​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ គេ​នឹង​រស់​ដរាប​ដល់​ចាស់​មិន​បាន​ទេ

3. គេ​ស្គាំង‌ស្គម​ដោយ​ខ្វះ​ខាត ហើយ​នឹង​ពេល​អំណត់ គេ​ទេះ​ស៊ី​នៅ​ទី​ហួត‌ហែង ដែល​ពី​ដើម​ជា​កន្លែង​សូន្យ​ឈឹង ហើយ​ចោល​ស្ងាត់

4. គេ​បេះ​ស្លឹក​ប្រង់​ដែល​ដុះ​នៅ​ក្បែរ​គុម្ព​ឈើ​តូចៗ ហើយ​មាន​តែ​មើម​ក្តួច​ជា​អាហារ​ដល់​គេ

5. គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ចំណោម​មនុស្ស ហើយ​មនុស្ស​ស្រែក​ដេញ​តាម​គេ ដូច​ជា​ស្រែក​តាម​ចោរ

6. ឲ្យ​ទៅ​នៅ​ក្នុង​ហប់​ភ្នំ​គួរ​ស្ញែង​ខ្លាច ក្នុង​រូង​ដី ហើយ​រអាង​ថ្ម

7. គេ​ស្រែក​ឡើង​នៅ​កណ្តាល​គុម្ព​ឈើ ដូច​ជា​សត្វ​លា គេ​ប្រជុំ​គ្នា​នៅ​នា​គុម្ព​ផ្អាវ

8. គេ​សុទ្ធ​តែ​ជា​កូន​របស់​មនុស្ស​ដែល​ឥត​គំនិត អើ ជា​កូន​នៃ​មនុស្ស​ទាប​ថោក​បំផុត គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​ទៅ។

9. ឥឡូវ​នេះ ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​បទ​ចំរៀង​របស់​គេ ហើយ​ជា​ពាក្យ​ដែល​គេ​ពោល​បង្អាប់

10. គេ​ខ្ពើម​ឆ្អើម​ខ្ញុំ ក៏​ឈរ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ក៏​ស្តោះ​ដាក់​មុខ​ខ្ញុំ​ឥត​ទប់​មាត់​ឡើយ

11. ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ដំឡោះ​ខ្សែ​ធ្នូ​បាញ់​ធ្វើ​ទុក្ខ​ខ្ញុំ ឯ​គេ​បាន​លែង​ចោល​ខ្សែ​បង្ហៀរ​នៅ​មុខ​ខ្ញុំ

12. នៅ​ខាង​ស្តាំ ខ្ញុំ​កើត​មាន​ពួក​ពាល គេ​មក​ទង្គិច​ជើង​ខ្ញុំ ហើយ​បង្កើត​ផ្លូវ​វិនាស​របស់​គេ​ទាស់​នឹង​ខ្ញុំ

13. គេ​បំផ្លាញ​ផ្លូវ​ច្រក​របស់​ខ្ញុំ គេ​បញ្ជឿន​សេចក្តី​អន្តរាយ​ដល់​ខ្ញុំ ឥត​ត្រូវ​ការ​មាន​អ្នក​ណា​ជួយ​គេ​ឡើយ

14. គេ​ចូល​មក​ទាស់​នឹង​ខ្ញុំ​តាម​កន្លែង​បាក់​បែក​យ៉ាង​ធំ ហើយ​នៅ​ក្នុង​កន្លែង​បាក់​បែក​គ្រាំ‌គ្រា នោះ​គេ​ប្រមៀល​ខ្លួន​គ្រប​មក​លើ​ខ្ញុំ

15. មាន​សេចក្តី​ស្ញែង​ខ្លាច​សង្ខុញ​ចូល​មក​លើ​ខ្ញុំ ក៏​ដេញ​តាម​កិត្តិ‌នាម​របស់​ខ្ញុំ ដូច​ជា​ខ្យល់ ហើយ​សេចក្តី​សុខ​របស់​ខ្ញុំ បាន​រលាយ​បាត់​ទៅ​ដូច​ជា​ពពក។

16. ឥឡូវ​នេះ ព្រលឹង​ខ្ញុំ​ត្រូវ​រលាយ​ទៅ នៅ​ក្នុង​ខ្លួន​ខ្ញុំ ហើយ​គ្រា​វេទនា​បាន​ចាប់​តោង​ខ្ញុំ​ជាប់

17. នៅ​វេលា​យប់ ឆ្អឹង​នៅ​ក្នុង​ខ្លួន​ខ្ញុំ ត្រូវ​ចាក់​ទំលុះ ហើយ​សេចក្តី​ឈឺ​ចាប់​ដែល​ស៊ី​រេះ​ខ្ញុំ នោះ​មិន​ចេះ​សំរាក​ទេ

18. អាវ​ខ្ញុំ​ត្រូវ​ផ្លាស់​ភាព​ទៅ​ដោយ​អំណាច​នៃ​រោគ​នេះ ក៏​រឹត‌រួត​ខ្លួន​ខ្ញុំ ដូច​ជា​ក​អាវ​ខ្ញុំ

19. ទ្រង់​បាន​បោះ​ខ្ញុំ​ទៅ​ក្នុង​ទី​ល្បាប់ ខ្ញុំ​ក៏​បាន​ត្រឡប់​ទៅ​ដូច​ជា​ធូលី​ដី និង​ផេះ​ហើយ

20. ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​អំពាវ‌នាវ​រក​ទ្រង់ តែ​ទ្រង់​មិន​ឆ្លើយ​មក​ទូល‌បង្គំ​សោះ ទូល‌បង្គំ​ឈរ​ឡើង តែ​ទ្រង់​គ្រាន់​តែ​សំឡឹង​មើល​ទូល‌បង្គំ​ប៉ុណ្ណោះ

21. ទ្រង់​បាន​ត្រឡប់​ទៅ​ជា​សាហាវ​ដល់​ទូល‌បង្គំ ក៏​បៀត‌បៀន​ទូល‌បង្គំ ដោយ​អានុ‌ភាព​នៃ​ព្រះ‌ហស្ត​ទ្រង់

22. ទ្រង់​លើក​ទូល‌បង្គំ​ឡើង​ឲ្យ​ត្រូវ​ខ្យល់ ហើយ​បណ្តែត​ទូល‌បង្គំ​ទៅ​តាម ទ្រង់​រំលាយ​ទូល‌បង្គំ​ដោយ​ខ្យល់​ព្យុះ

23. ដ្បិត​ទូល‌បង្គំ​ដឹង​ថា ទ្រង់​នឹង​នាំ​ទូល‌បង្គំ​ឲ្យ​ត្រូវ​ស្លាប់ គឺ​ឲ្យ​ទៅ​ឯ​ទី​សំណាក់​ដែល​ទុក​សំរាប់​ឲ្យ​មនុស្ស​រស់​ទាំង​អស់​ចូល​ទៅ។

24. ប៉ុន្តែ កាល​មនុស្ស​ដួល​ចុះ តើ​មិន​យក​ដៃ​ទប់​ខ្លួន​ទេ​ឬ​អី ឬ​កាល​ណា​មាន​សេចក្តី​អន្តរាយ តើ​មិន​ស្រែក​រក​គេ​ជួយ​ដែរ​ឬ

25. ឯ​ខ្ញុំ តើ​មិន​បាន​ស្រក់​ទឹក​ភ្នែក​នឹង​មនុស្ស​ដែល​មាន​សេចក្តី​លំបាក ហើយ​ព្រួយ​ចិត្ត​នឹង​ពួក​អ្នក​ទុគ៌ត​ទេ​ឬ​អី

26. តែ​កាល​ខ្លួន​ខ្ញុំ​សង្ឃឹម​នឹង​បាន​សេចក្តី​ល្អ នោះ​សេចក្តី​អាក្រក់​បាន​មក​ដល់ កាល​ខ្ញុំ​បាន​ទន្ទឹង​ចាំ​ពន្លឺ នោះ​មាន​សុទ្ធ​តែ​សេចក្តី​ងងឹត​វិញ

27. ចិត្ត​ខ្ញុំ​ខ្ជោល​ចុះ​ឡើង​ឥត​ឈប់​ឈរ មាន​គ្រា​លំបាក​បាន​មក​លើ​ខ្ញុំ​ហើយ

28. ខ្ញុំ​ដើរ​ទៅ​ដោយ​មាន​មុខ​ខ្មៅ ដែល​មិន​មែន​ខ្មៅ​ដោយ​ថ្ងៃ​ចាំង​ទេ ខ្ញុំ​ក្រោក​ឡើង​នៅ​កណ្តាល​ជំនុំ ស្រែក​រក​គេ​ជួយ

29. ខ្ញុំ​ជា​បង​ប្អូន​នឹង​ឆ្កែ​ព្រៃ ហើយ​ជា​ភឿន‌មិត្រ​នឹង​សត្វ​អូសទ្រីច​ផង

30. សាច់​ខ្ញុំ​ខ្មៅ ហើយ​ក៏​របេះ​ពី​ខ្ញុំ​ទៅ ឆ្អឹង​ខ្ញុំ​ក៏​ឆេះ ដោយ​គ្រុន​ក្តៅ

31. ហេតុ​នោះ​បាន​ជា​ស៊ុង​ខ្ញុំ​បាន​ត្រឡប់​ជា​សេចក្តី​សោក‌សៅ ហើយ​ខ្លុយ​ខ្ញុំ​បាន​ទៅ​ជា​សំឡេង​នៃ​ពួក​អ្នក​ដែល​យំ​ទួញ​វិញ។