ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

លោក​យ៉ូប​រំលឹក​ពី​គ្រា​ដែល​លោក​បាន​រុងរឿង

1. យ៉ូប​ក៏​បន្ត​សេចក្តី​អធិប្បាយ​របស់​លោក​ត​ទៅ​ទៀត​ថា

2. ឱ​បើ​សិន​ជា​ខ្ញុំ​បាន​ដូច​ជា​កាល​ពី​ដើម ដូច​នៅ​គ្រា​ដែល​ព្រះ​ទ្រង់​ការ‌ពារ​រក្សា​ខ្ញុំ​ទៅ​អេះ

3. គឺ​កាល​ចង្កៀង​នៃ​ទ្រង់​បាន​ភ្លឺ​មក​លើ​ក្បាល​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដើរ​កាត់​ទី​ងងឹត​ដោយ‌សារ​ពន្លឺ​ទ្រង់

4. គឺ​ដូច​កាល​ខ្ញុំ​នៅ​ក្នុង​វ័យ​នៃ​ជីវិត ហើយ​មាន​មិត្រ‌ភាព​នៃ​ព្រះ នៅ​ក្នុង​ទី​លំនៅ​របស់​ខ្ញុំ

5. ក្នុង​គ្រា​ដែល​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​គង់​ជា​មួយ​នឹង​ខ្ញុំ​នៅ​ឡើយ ហើយ​ខ្ញុំ​មាន​កូន​ចៅ​នៅ​ជុំវិញ

6. ជា​វេលា​ដែល​ខ្ញុំ​បាន​លាង​ជើង​ដោយ​ខ្លាញ់​ទឹក​ដោះ ហើយ​ទាំង​ថ្ម​ក៏​បញ្ចេញ​ប្រេង​ហូរ​មក​ឲ្យ​ខ្ញុំ

7. គ្រា​នោះ​ខ្ញុំ​បាន​ចេញ​ទៅ​ឯ​ទ្វារ​ទី​ក្រុង ហើយ​បាន​រៀប‌ចំ​ទី​អង្គុយ​នៅ​ទី‌ធ្លា

8. ពួក​កំឡោះៗ​បាន​ឃើញ​ខ្ញុំ ហើយ​ក៏​រំលៀក​ចេញ ពួក​ចាស់ៗ​បាន​ក្រោក​ឈរ​ឡើង

9. ពួក​ដែល​ជា​កំពូល​ក៏​ឈប់​និយាយ ហើយ​យក​ដៃ​ខ្ទប់​មាត់

10. សំឡេង​នៃ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក៏​ពោល​ដោយ​ខ្សឹប​គ្នា អណ្តាត​គេ​បាន​ជាប់​នៅ​នឹង​ក្រអូម‌មាត់​ផង

11. ដ្បិត​កាល​ត្រចៀក​បាន​ឮ​ខ្ញុំ នោះ​ក៏​ឲ្យ​ពរ​ដល់​ខ្ញុំ ហើយ​កាល​ភ្នែក​បាន​ឃើញ​ខ្ញុំ នោះ​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ

12. ពី​ព្រោះ​ខ្ញុំ​បាន​ជួយ​ដោះ​មនុស្ស​ក្រីក្រ​ឲ្យ​បាន​រួច ដែល​គេ​ស្រែក​ឡើង ព្រម​ទាំង​ពួក​កំព្រា​ដែល​គ្មាន​អ្នក​ណា​ជួយ​ផង

13. ពរ​របស់​មនុស្ស​ដែល​ហៀប​នឹង​វិនាស​ទៅ ក៏​ផ្តល់​មក​ខ្ញុំ ខ្ញុំ​ក៏​បណ្តាល​ឲ្យ​ចិត្ត​ស្រី​មេម៉ាយ​ច្រៀង​ដោយ​អំណរ

14. ខ្ញុំ​បាន​តែង​កាយ​ដោយ​សេចក្តី​សុចរិត ហើយ​សេចក្តី​នោះ​ក៏​ហ៊ុម​បាំង​ខ្ញុំ សេចក្តី​យុត្តិ‌ធម៌​របស់​ខ្ញុំ​បាន​ប្រៀប​ដូច​ជា​អាវ និង​មកុដ​ដល់​ខ្ញុំ

15. ខ្ញុំ​ជា​ភ្នែក​ដល់​មនុស្ស​ខ្វាក់ ហើយ​ជា​ជើង​ដល់​មនុស្ស​ខ្វិន

16. ក៏​ជា​ឪពុក​ដល់​ពួក​អ្នក​កំសត់ ហើយ​ខ្ញុំ​ក៏​ខំ​ពិនិត្យ​រក​ខុស​ត្រូវ ក្នុង​រឿង​ក្តី​របស់​អ្នក​ដែល​ខ្ញុំ​មិន​ស្គាល់​ផង

17. ខ្ញុំ​បាន​បំបាក់​ថ្គាម​របស់​មនុស្ស​ទុច្ចរិត ព្រម​ទាំង​កន្ត្រាក់​យក​រំពា​ពី​ធ្មេញ​របស់​គេ​ចេញ

18. នោះ​ខ្ញុំ​បាន​នឹក​ថា ខ្ញុំ​នឹង​ស្លាប់​ក្នុង​សំបុក​ខ្ញុំ ហើយ​នឹង​ចំរើន​ថ្ងៃ​អាយុ​ខ្ញុំ​ដូច​ជា​ខ្សាច់

19. ឫស​ខ្ញុំ​បាន​ចាក់​ទៅ​ដល់​ទឹក​ហើយ ទឹក​សន្សើម​ក៏​នៅ​លើ​មែក​ខ្ញុំ​ទាល់​ព្រឹក

20. កិត្តិ‌នាម​ខ្ញុំ​ចេះ​តែ​នៅ​ថ្មី ហើយ​ធ្នូ​ខ្ញុំ​ក៏​ចេះ​តែ​ចំរើន​កំឡាំង​នៅ​ដៃ​ខ្ញុំ​ជានិច្ច

21. មនុស្ស​បាន​ផ្ទៀង​ត្រចៀក​ស្តាប់​ខ្ញុំ គេ​នៅ​ស្ងៀម​ចាំ​ស្តាប់​គំនិត​ខ្ញុំ

22. កាល​ខ្ញុំ​ពោល​ចប់​ហើយ នោះ​គេ​ឥត​ថា​អ្វី​ទៀត​ពាក្យ​ខ្ញុំ​បាន​ស្រក់​ជោក​ទៅ​លើ​គេ

23. គេ​បាន​រង់‌ចាំ​ខ្ញុំ​ដូច​ជា​ចាំ​ភ្លៀង ព្រម​ទាំង​ហា​មាត់​យ៉ាង​ធំ បែប​ដូច​ជា​ទន្ទឹង​ចាំ​ទទួល​ភ្លៀង​ចុង​រដូវ

24. កាល​គេ​ឥត​មាន​ទី​សង្ឃឹម នោះ​ខ្ញុំ​បាន​ញញឹម​ដល់​គេ ហើយ​គេ​មិន​បាន​ធ្វើ​ឲ្យ​ភាព​មុខ​រីក‌រាយ​របស់​ខ្ញុំ​បាត់​ចេញ​ឡើយ

25. ខ្ញុំ​បាន​រើស​ផ្លូវ​ឲ្យ​គេ ហើយ​បាន​អង្គុយ​ជា​ប្រធាន ក៏​នៅ​កណ្តាល​គេ​ដូច​ជា​ស្តេច​នៅ​កណ្តាល​កង‌ទ័ព ក៏​ជា​អ្នក​ជួយ​កំសាន្ត​ចិត្ត​នៃ​ពួក​អ្នក​សោក‌សៅ។