ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

លោក​អេលី‌ហ៊ូវ​ចោទ​លោក​យ៉ូប​ថា​និយាយ​មិន​បាន​ការ

1. មួយ​ទៀត អេលី‌ហ៊ូវ​និយាយ​ថា

2. សេចក្តី​នេះ​លោក​ស្មាន​ថា គួរ​គប្បី​ឬ ដែល​លោក​ចង់​ថា សេចក្តី​សុចរិត​របស់​លោក នោះ​លើស​ជាង​សេចក្តី​សុចរិត​របស់​ព្រះ

3. ដោយ​ពាក្យ​ថា តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ ហើយ​បើ​ខ្ញុំ​មិន​បាន​ធ្វើ​បាប នោះ​តើ​នឹង​បាន​កំរៃ​ជា​ជាង​យ៉ាង​ណា​ទៅ

4. ខ្ញុំ​នឹង​តប​ឆ្លើយ​ដល់​លោក ហើយ​ដល់​ពួក‌ម៉ាក​របស់​លោក​នេះ​ដែរ

5. សូម​ពិចារណា​មើល​ស្ថាន​សួគ៌​ចុះ ហើយ​រំពឹង​មើល​ផ្ទៃ​មេឃ ដែល​ខ្ពស់​ជាង​លោក​ជា​យ៉ាង​ណា

6. បើ​លោក​បាន​ធ្វើ​បាប នោះ​តើ​លោក​បាន​ធ្វើ​ឲ្យ​ដាប​ដល់​ទ្រង់​យ៉ាង​ណា​ខ្លះ បើ​អំពើ​រំលង​របស់​លោក​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង នោះ​តើ​លោក​បាន​ធ្វើ​ឲ្យ​ដាប​ដល់​ទ្រង់​ជា​យ៉ាង​ណា

7. ឬ​បើ​លោក​សុចរិត​វិញ នោះ​តើ​លោក​បាន​បន្ថែម​អ្វី​ដល់​ទ្រង់ ឬ​ទ្រង់​ទទួល​អ្វី​ពី​ដៃ​លោក

8. អំពើ​អាក្រក់​របស់​លោក​អាច​នឹង​ធ្វើ​បង្ខូច​ដល់​អ្នក​ដទៃ​បាន ជា​មនុស្ស​ដូច​ជា​លោក​ដែរ ហើយ​សេចក្តី​សុចរិត​របស់​លោក​នឹង​មាន​ប្រយោជន៍​ដល់​កូន​របស់​មនុស្ស​ដទៃ​បាន​ដែរ។

9. មាន​គេ​ថ្ងូរ ដោយ​ព្រោះ​សេចក្តី​សង្កត់‌សង្កិន​យ៉ាង​សន្ធឹក ក៏​មាន​គេ​ស្រែក​រក​មនុស្ស​ជួយ ដោយ​ព្រោះ​តែ​ដៃ​របស់​មនុស្ស​មាន​អំណាច​មែន

10. តែ​ឥត​មាន​អ្នក​ណា​ថា ឯ​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​បង្កើត​ខ្ញុំ​មក ដែល​ទ្រង់​បណ្តាល​ឲ្យ​ច្រៀង​នៅ​វេលា​យប់

11. ហើយ​បង្រៀន​ដល់​យើង ជា​ជាង​សត្វ​តិរច្ឆាន​នៅ​ផែនដី ក៏​ឲ្យ​មាន​ប្រាជ្ញា​លើស​ជាង​សត្វ​ហើរ​លើ​អាកាស តើ​ទ្រង់​នៅ​ឯ​ណា នោះ​ទេ

12. គេ​ស្រែក​នៅ​ទី​នេះ ឥត​មាន​អ្នក​ណា​ឆ្លើយ​ឡើយ ដោយ​ព្រោះ​សេចក្តី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​អាក្រក់

13. ពិត​ប្រាកដ​ជា​ព្រះ​ទ្រង់​មិន​ព្រម​ស្តាប់​សំរែក​ដែល​ស្រែក​ជា​ទទេៗ​ដែរ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​មិន​ព្រម​ទាំង​ក្រឡេក​មើល​ផង

14. ចំណង់​បើ​លោក ដែល​ពោល​ថា លោក​មើល​ទ្រង់​មិន​ឃើញ នោះ​តើ​យ៉ាង​ណា​ទៅ ឯ​រឿង‌រ៉ាវ​នោះ​ក៏​នៅ​ចំពោះ​ទ្រង់ ហើយ​គឺ​លោក​វិញ​ដែល​ត្រូវ​រង់‌ចាំ​ទ្រង់​ទេ​តើ

15. ប៉ុន្តែ ឥឡូវ​នេះ​ដែល​យ៉ូប​ថា ទ្រង់​មិន​ធ្វើ​ទោស​ដោយ​សេចក្តី​ក្រោធ​ទេ ក៏​មិន‌សូវ​រវល់​នឹង​សេចក្តី​ឆ្មើង‌ឆ្មៃ​ដែរ

16. នោះ​ខ្ញុំ​ថា​លោក​បាន​បើក​មាត់​បញ្ចេញ​តែ​សេចក្តី​ឥត​ប្រយោជន៍ ហើយ​បាន​ចំរើន​ពាក្យ​សំដី​ឥត​បើ​គិត​វិញ។