ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ប្រសាសន៍​លើក​ទី​ពីរ​របស់​លោក​សូផារ: ទុក្ខ​វេទនា​របស់​មនុស្ស​អាក្រក់

1. នោះ​សូផារ ជា​សាសន៍​ន៉ាអាម៉ា ក៏​ឆ្លើយ​ឡើង​ថា

2. គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គំនិត​ខ្ញុំ​បណ្តាល​ឲ្យ​ឆ្លើយ ដោយ​ព្រោះ​សេចក្តី​រួស‌រាន់​នៅ​ក្នុង​ចិត្ត​ខ្ញុំ

3. ខ្ញុំ​បាន​ឮ​សេចក្តី​បន្ទោស​នោះ ដែល​ជា​សេចក្តី​ទំនាស់​ចិត្ត​ខ្ញុំ វិញ្ញាណ​នៃ​សេចក្តី​ចេះ​ដឹង​របស់​ខ្ញុំ​ក៏​បណ្តាល​ឲ្យ​ខ្ញុំ​ឆ្លើយ​ឡើង

4. តើ​អ្នក​មិន​បាន​ដឹង​សេចក្តី​នេះ​ទេ​ឬ​អី ថា​តាំង​ពី​ចាស់​បុរាណ​មក គឺ​ពី​កាល​ព្រះ​បាន​ដាក់​មនុស្ស​ឲ្យ​មាន​នៅ​ផែនដី

5. នោះ​ការ​ជ័យ‌ជំនះ​របស់​មនុស្ស​អាក្រក់​នៅ​មិន​យូរ​ប៉ុន្មាន ហើយ​សេចក្តី​រីក‌រាយ​របស់​មនុស្ស​ទមិល​ល្មើស​ក៏​នៅ​តែ​១​ភ្លែត​ទេ

6. ទោះ​បើ​គេ​មាន​កំពស់​ដល់​ផ្ទៃ​មេឃ ហើយ​ក្បាល​គេ​លូត​ឡើង​ដល់​ពពក​ក៏​ដោយ

7. គង់​តែ​នឹង​ត្រូវ​វិនាស​ទៅ​ជានិច្ច​ដូច​ជា​លាមក​របស់​ខ្លួន​គេ​ដែរ ឯ​ពួក​អ្នក​ដែល​ធ្លាប់​ឃើញ​គេ នោះ​នឹង​សួរ​ថា តើ​គេ​នៅ​ឯ​ណា

8. គេ​នឹង​ហោះ​ហើរ​ទៅ​បាត់​ដូច​ជា​សប្តិ ឥត​មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ អើ នឹង​ត្រូវ​បណ្តេញ​ទៅ​ដូច​ជា​ការ​ជាក់​ស្តែង​នៅ​ពេល​យប់​ផង

9. នោះ​ភ្នែក​ដែល​ធ្លាប់​ឃើញ​គេ នឹង​មិន​ឃើញ​គេ​ទៀត​ទេ ហើយ​ទី​កន្លែង​របស់​គេ​នឹង​លែង​ឃើញ​គេ​ដែរ

10. កូន​ចៅ​គេ​នឹង​សូម​អង្វរ​ដល់​ពួក​ទាល់​ក្រ ដៃ​របស់​ខ្លួន​គេ​នឹង​ត្រូវ​ប្រគល់​ទ្រព្យ‌សម្បត្តិ​ទៅ​វិញ

11. ឆ្អឹង​គេ​ពេញ​កំឡាំង​ដោយ​សណ្ឋាន​នៅ​ក្មេង ប៉ុន្តែ​នឹង​ត្រូវ​ដេក​ចុះ ទៅ​ក្នុង​ធូលី​ដី ជា​មួយ​នឹង​ខ្លួន​គេ​ដែរ។

12. ទោះ​បើ​សេចក្តី​អាក្រក់​មាន​រស​ផ្អែម​នៅ​ក្នុង​មាត់​គេ ទោះ​បើ​គេ​លាក់​សេចក្តី​នោះ​នៅ​ក្រោម​អណ្តាត

13. ទោះ​បើ​លៃ‌លក​សំចៃ​ទុក មិន​ចង់​លេប​ចុះ​ទៅ គឺ​បៀម​ទុក​នៅ​តែ​ក្នុង​មាត់​វិញ​ក៏​ដោយ

14. គង់​តែ​អាហារ​នៅ​ក្នុង​ពោះ​គេ​បាន​ប្រែ​ក្លាយ​ទៅ ឲ្យ​បាន​ជា​ពិស​នៃ​ពស់​ហនុមាន​នៅ​ក្នុង​ខ្លួន​គេ​ដែរ

15. គេ​បាន​លេប​ទ្រព្យ‌សម្បត្តិ​ចូល​ទៅ ហើយ​នឹង​ត្រូវ​ក្អួត​ចេញ​មក​វិញ ព្រះ​ទ្រង់​នឹង​កំចាត់​របស់​ទាំង​នោះ​ចេញ​ពី​ពោះ​គេ

16. គេ​នឹង​ជញ្ជក់​ពិស​របស់​ពស់​ហនុមាន ហើយ​នឹង​ស្លាប់ ដោយ‌សារ​អណ្តាត​ពស់‌វែក

17. គេ​នឹង​លែង​មើល​ទឹក​ឃ្មុំ ដែល​ហូរ​ដូច​ទឹក​ទន្លេ និង​ទឹក​ដោះ​ដែល​ហូរ​ដូច​ទឹក​ស្ទឹង​ទៀត

18. អ្វីៗ​ដែល​គេ​ខ្វល់‌ខ្វាយ​រក​បាន នោះ​នឹង​ត្រូវ​ប្រគល់​ទៅ​វិញ ឥត​ទំពា​លេប​បាន​ទេ គេ​នឹង​ប្រគល់​ទៅ​វិញ​តាម​ចំនួន ឥត​ដែល​បាន​សប្បាយ​ចិត្ត​ដោយ‌សារ​របស់​ទាំង​នោះ​ឡើយ

19. ពី​ព្រោះ​គេ​បាន​សង្កត់‌សង្កិន ឥត​រមិល​ដល់​ពួក​ទាល់​ក្រ ក៏​បាន​រឹប​ជាន់​យក​ផ្ទះ​១​ដែល​ខ្លួន​មិន​បាន​សង់​ផង។

20. មុខ​ជា​គេ​គ្មាន​សេចក្តី​សុខ​នៅ​ក្នុង​ចិត្ត​ទេ ហើយ​នឹង​ទុក​របស់​ដែល​គេ​ពេញ​ចិត្ត ឲ្យ​គង់​នៅ​មិន​បាន​ឡើយ

21. គ្មាន​សល់​អ្វី ដែល​គេ​មិន​ត្របាក់​លេប​ចូល​ទៅ​នោះ​ទេ ហេតុ​នោះ​សេចក្តី​ចំរើន​របស់​គេ​នឹង​មិន​ស្ថិត‌ស្ថេរ​ឡើយ

22. កាល​ណា​ដល់​កំពូល​នៃ​សេចក្តី​បរិបូរ នោះ​គេ​នឹង​ត្រូវ​ខ្វះ​ខាត​វិញ ដៃ​នៃ​អស់​អ្នក​ដែល​មាន​សេចក្តី​លំបាក​នឹង​មក​លើ​គេ

23. ព្រះ​ទ្រង់​នឹង​បោះ​សេចក្តី​ក្រោធ​ដ៏​សហ័ស មក​សំរាប់​ចំអែត​ពោះ​គេ ហើយ​នឹង​ទំលាក់​មក​លើ​គេ ទុក​សំរាប់​ជា​អាហារ

24. គេ​នឹង​រត់​ចេញ​ពី​គ្រឿង​ដែក ហើយ​ធ្នូ​លង្ហិន​នឹង​បាញ់​ទំលុះ​ខ្លួន

25. គេ​នឹង​ដក​ចេញ​ពី​ខ្លួន​មក អើ មុខ​ព្រួញ​ដែល​ភ្លឺ​ផ្លេក​នឹង​ចេញ​ពី​ពោះ​គេ​មក នោះ​សេចក្តី​តក់‌ស្លុត​នឹង​កើត​ឡើង​ដល់​គេ

26. អស់​ទាំង​សេចក្តី​ងងឹត​បាន​មក​បង្ខូច​ទ្រព្យ‌សម្បត្តិ​គេ នឹង​មាន​ភ្លើង​ដែល​ឥត​មនុស្ស​ផ្លុំ​បាន​ឆេះ​បំផ្លាញ​គេ ព្រម​ទាំង​បន្សុស​ទាំង​អស់​ដែល​សល់​នៅ​ក្នុង​ទី​លំនៅ​គេ​ផង

27. ឯ​ផ្ទៃ​មេឃ​ក៏​នឹង​សំដែង​ពី​សេចក្តី​ទុច្ចរិត​របស់​គេ ហើយ​ទាំង​ផែនដី​នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ​ដែរ

28. ផល​ចំរើន​នៃ​ពួក​គ្រួ​គេ​នឹង​ចាក​ចេញ​ទៅ ទាំង​អស់​នឹង​ហូរ​ទៅ​បាត់​នៅ​ថ្ងៃ​នៃ​សេចក្តី​ក្រោធ​របស់​ទ្រង់

29. នេះ​ហើយ​ជា​ចំណែក​ដែល​មនុស្ស​អាក្រក់​ត្រូវ​ទទួល​អំពី​ព្រះ ជា​មរដក​ដែល​ព្រះ​ទ្រង់​ចែក​ឲ្យ​ដល់​គេ។