ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ប្រសាសន៍​របស់​លោក​សូផារ: សូម​វិល​មក​រក​ព្រះ​វិញ!

1. នោះ​សូផារ សាសន៍​ន៉ាអាម៉ា ក៏​ឆ្លើយ​ឡើង​ថា

2. ដែល​មាន​ពាក្យ​សំដី​ជា​ច្រើន​ដល់​ម៉្លេះ តើ​មិន​គួរ​ឆ្លើយ​ត​ទេ​ឬ​អី តើ​គួរ​រាប់​មនុស្ស​ហៃ​និយាយ​ទុក​ជា​សុចរិត​ឬ

3. តើ​ពាក្យ​អំនួត​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ស្ងៀម​បាន​ឬ កាល​ណា​អ្នក​ឡក‌ឡឺយ​យ៉ាង​នេះ តើ​មិន​ត្រូវ​ឲ្យ​មាន​គេ​ធ្វើ​ឲ្យ​អ្នក​ខ្មាស​ដែរ​ទេ​ឬ

4. ដ្បិត​អ្នក​ថា គោល‌លទ្ធិ​របស់​អ្នក​ជា​ស្អាត​សុទ្ធ ឥត​ខុស‌ឆ្គង​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ

5. ឱ​បើ​ព្រះ​នឹង​មាន​ព្រះ‌បន្ទូល​មក ហើយ​បើក​ព្រះ‌រឹម​ទាស់​នឹង​អ្នក

6. ដើម្បី​នឹង​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​សេចក្តី​អាថ៌‌កំបាំង​នៃ​ប្រាជ្ញា​ទៅ​អេះ នោះ​អ្នក​នឹង​ឃើញ​ថា ខ្លឹម​នៃ​សេចក្តី​នឹង​យល់​បាន​ច្រើន​យ៉ាង ដូច្នេះ ចូរ​ដឹង​ថា ព្រះ​ទ្រង់​យក​ទោស​ស្រាល​ជាង​សេចក្តី​ដែល​សំណំ​នឹង​អំពើ​ទុច្ចរិត​របស់​អ្នក​វិញ។

7. បើ​អ្នក​ខំ​ស្វែង​រក តើ​អាច​នឹង​ស្គាល់​សភាព​នៃ​ព្រះ​បាន ឬ​យល់​ដល់​សេចក្តី​គ្រប់​លក្ខណ៍​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​បាន​ដែរ​ឬ

8. នោះ​ខ្ពស់​ជាង​ស្ថាន​សួគ៌​ទៅ​ទៀត តើ​អ្នក​អាច​នឹង​ធ្វើ​យ៉ាង​ណា​បាន ក៏​ជ្រៅ​ជាង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ផង ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​យល់​បាន

9. បើ​នឹង​វាស់ នោះ​ក៏​វែង​ជាង​ផែនដី ហើយ​ធំ​ជាង​សមុទ្រ​ទៅ​ទៀត

10. បើ​ទ្រង់​យាង​កាត់​ទៅ ហើយ​កោះ​ឃុំ​អ្នក​ណា ព្រម​ទាំង​ហៅ​ប្រជុំ​ជំនុំ‌ជំរះ នោះ​តើ​អ្នក​ណា​អាច​នឹង​ឃាត់​ទ្រង់​បាន

11. ដ្បិត​ទ្រង់​ស្គាល់​មនុស្ស​កំភូត ទ្រង់​ក៏​ឃើញ​សេចក្តី​ទុច្ចរិត ឥត​ចាំ​ពិចារណា​ផង

12. មនុស្ស​មោឃ​គេ​ឥត​មាន​យោបល់​សោះ អើ មនុស្ស​សុទ្ធ​តែ​កើត​មក​ដូច​ជា​កូន​លា​ព្រៃ។

13. បើ​អ្នក​តាំង​ចិត្ត​ត្រឹម​ត្រូវ​ឡើង ហើយ​ប្រវា​ដៃ​ទៅ​ឯ​ទ្រង់

14. ព្រម​ទាំង​បោះ‌បង់​សេចក្តី​អាក្រក់​ដែល​នៅ​ដៃ​អ្នក​ចេញ ហើយ​មិន​ឲ្យ​មាន​សេចក្តី​ទុច្ចរិត​ណា​នៅ​ក្នុង​ទី​លំនៅ​របស់​អ្នក​ឡើយ

15. នោះ​ប្រាកដ​ជា​អ្នក​នឹង​ងើប​មុខ​ឡើង​ឥត​មាន​ប្រឡាក់​អ្វី​សោះ អើ អ្នក​នឹង​បាន​មាំ‌មួន​ឥត​ភ័យ​ខ្លាច​អ្វី​ផង

16. ដ្បិត​អ្នក​នឹង​ភ្លេច​សេចក្តី​វេទនា​របស់​អ្នក​ទៅ រួច​អ្នក​នឹង​នឹក​ចាំ​ពី​សេចក្តី​នោះ ដូច​ជា​ចាំ​ពី​ទឹក​ដែល​ហូរ​បាត់​ហើយ

17. នោះ​ជីវិត​នៃ​អ្នក​នឹង​បាន​ត្រចះ​ថ្លា​ជាង​ពេល​ថ្ងៃ​ត្រង់ បើ​សិន​ជា​មាន​សេចក្តី​ងងឹត​ខ្លះ នោះ​នឹង​បាន​ដូច​ជា​ពេល​ព្រឹក‌ព្រាង​ឡើង​វិញ

18. អ្នក​នឹង​បាន​សាន្ត‌ត្រាណ ដោយ​ព្រោះ​មាន​ទី​សង្ឃឹម អើ អ្នក​នឹង​ស្វែង​រក​ជុំវិញ រួច​នឹង​ដេក​សំរាក​ទៅ​ដោយ​សុខ‌សាន្ត

19. អ្នក​នឹង​ដេក​ទៅ​ឥត​មាន​អ្នក​ណា​បំភ័យ​អ្នក​ឡើយ ហើយ​មនុស្ស​ជា​ច្រើន​នឹង​មក​អង្វរ​ដល់​អ្នក

20. ឯ​ភ្នែក​នៃ​ពួក​មនុស្ស​អាក្រក់​វិញ នោះ​នឹង​ត្រូវ​ងងឹត​ទៅ គេ​នឹង​រក​ទី​ពឹង​គ្មាន ហើយ​សេចក្តី​សង្ឃឹម​របស់​គេ​នឹង​បាន​ជា​សេចក្តី​ស្លាប់​នោះ​ឯង។