ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ខ្ញុំ​លែង​មាន​សង្ឃឹម​ទៀត​ហើយ

1. ជីវិត​ខ្ញុំ​ស្បើយ​អស់​ហើយ ថ្ងៃ​អាយុ​ខ្ញុំ​ក៏​ផុត​ទៅ ផ្នូរ​ក៏​រង់‌ចាំ​ខ្ញុំ

2. នៅ​ជា​មួយ​នឹង​ខ្ញុំ​មាន​សុទ្ធ​តែ​ជា​មនុស្ស​ឡក‌ឡឺយ ហើយ​ភ្នែក​ខ្ញុំ​ត្រូវ​មើល​សេចក្តី​ចាក់‌រុក​របស់​គេ​ជានិច្ច។

3. សូម​ទ្រង់​ប្រោស​មេត្តា ធានា​ឲ្យ​ទូល‌បង្គំ​ចំពោះ​ព្រះ‌អង្គ​ទ្រង់​ផង បើ​ពុំ​នោះ តើ​មាន​អ្នក​ណា​នឹង​ចាប់​ដៃ​យល់​ព្រម​នឹង​ទូល‌បង្គំ​បាន

4. ដ្បិត​ទ្រង់​បាន​បង្ខាំង​ចិត្ត​គេ​ចេញ​ពី​យោបល់ ហេតុ​នោះ​ទ្រង់​នឹង​មិន​ដំកើង​គេ​ឡើង​ឡើយ

5. គេ​លួង‌លោម​មិត្រ​សំឡាញ់​ខ្លួន​ឲ្យ​តែ​បាន​របឹប ហើយ​កូន​ចៅ​គេ​កាន់​តែ​ងងឹត​ភ្នែក​ទៅ។

6. ប៉ុន្តែ ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​សេចក្តី​ប្រៀប‌ធៀប​ដល់​មនុស្ស​ទួទៅ ហើយ​គេ​ស្តោះ​ដាក់​ចំ​មុខ​ខ្ញុំ

7. ភ្នែក​ខ្ញុំ​ក៏​ស្រវាំង ដោយ​សេចក្តី​ទុក្ខ​ព្រួយ ហើយ​អវយវៈ​រូប​កាយ​ខ្ញុំ​ទាំង​អស់​ទុក​ដូច​ជា​ស្រមោល​ទទេ

8. មនុស្ស​ទៀង​ត្រង់​នឹង​មាន​សេចក្តី​អស្ចារ្យ​ពី​ដំណើរ​នេះ ហើយ​មនុស្ស​ផូរ‌ផង់ គេ​នឹង​លើក​គ្នា​ទាស់​នឹង​មនុស្ស​ទមិល​ល្មើស

9. ចំណែក​អ្នក​សុចរិត គេ​នឹង​ព្យាយាម​ក្នុង​ផ្លូវ​គេ ហើយ​អ្នក​ណា​ដែល​មាន​ដៃ​ស្អាត អ្នក​នោះ​នឹង​មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង

10. ត្រង់​ឯ​អ្នក​រាល់​គ្នា អញ្ជើញ​មក​វិញ អើ សូម​មក​ចុះ តែ​ក្នុង​ពួក​អ្នក​រាល់​គ្នា ខ្ញុំ​មិន​ឃើញ​អ្នក​ណា​មួយ​ដែល​មាន​ប្រាជ្ញា​ឡើយ

11. អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ខ្ញុំ​បាន​កន្លង​ហួស​ទៅ ឯ​សេចក្តី​តាំង​ចិត្ត​របស់​ខ្ញុំ គឺ​អស់​ទាំង​បំណង​របស់​ខ្ញុំ​បាន​កាត់​ផ្តាច់​ហើយ

12. ក៏​ធ្វើ​ឲ្យ​យប់​ដូច​ជា​ថ្ងៃ​វិញ ឯ​ពន្លឺ​ក៏​ប្រហែល​គ្នា​នឹង​ងងឹត​ដែរ

13. បើ​កាល​ណា​ខ្ញុំ​សង្ឃឹម​នឹង​ឲ្យ​បាន​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទុក​ជា​ទី​លំនៅ​ខ្ញុំ បើ​ខ្ញុំ​ក្រាល​កន្ទេល​ដេក​របស់​ខ្ញុំ​នៅ​ស្ថាន​ងងឹត

14. បើ​ខ្ញុំ​ពោល​ដល់​ផ្នូរ​ថា ឯង​ជា​ឪពុក​អញ ហើយ​ដល់​ដង្កូវ​ថា ឯង​ជា​ម្តាយ ឬ​ជា​បង​ប្អូន​ស្រី​អញ

15. យ៉ាង​នោះ​តើ​មាន​សេចក្តី​សង្ឃឹម​ឯ​ណា ចំណែក​ឯ​សេចក្តី​សង្ឃឹម​របស់​ខ្ញុំ តើ​អ្នក​ណា​នឹង​ឃើញ​បាន

16. នោះ​នឹង​ចុះ​ទៅ​ឯ​ទ្វារ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក្នុង​កាល​ដែល​យើង​បាន​សំរាក​ជា​មួយ​គ្នា​ក្នុង​ធូលី​ដី។