ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

មនុស្ស​មាន​ទោស​មិន​អាច​អង្វរ​ករ​ព្រះ‌អង្គ​បាន​ទេ

1. ឯ​យ៉ូប​ក៏​បន្ត​សេចក្តី​អធិប្បាយ​របស់​លោក​ទៅ​ទៀត​ថា

2. ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​ដក​សេចក្តី​យុត្តិ‌ធម៌​ពី​ខ្ញុំ​ចេញ គឺ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ព្រលឹង​ខ្ញុំ​ជូរ​ចត់ ថា

3. កាល​ខ្ញុំ​នៅ​មាន​ដង្ហើម​ចេញ​ចូល ហើយ​មាន​ខ្យល់​វិញ្ញាណ​នៃ​ព្រះ​នៅ​ក្នុង​រន្ធ​ច្រមុះ​ខ្ញុំ​នៅ​ឡើយ

4. នោះ​បបូរ​មាត់​ខ្ញុំ​នឹង​មិន​ពោល​សេចក្តី​អាក្រក់ ហើយ​អណ្តាត​ខ្ញុំ​ក៏​មិន​បញ្ចេញ​ពាក្យ​ភូត‌ភរ​ឡើយ

5. ដែល​ខ្ញុំ​នឹង​ព្រម​ថា អ្នក​រាល់​គ្នា​និយាយ​ត្រូវ នោះ​សូម​ឲ្យ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ខ្ញុំ​មិន​ព្រម​លះ​ចោល​សំដី​ដែល​ថា​ខ្លួន​ខ្ញុំ​ត្រឹម​ត្រូវ​ឡើយ ដរាប​ដល់​ខ្ញុំ​ស្លាប់​ផង

6. ខ្ញុំ​នឹង​ប្រកាន់​សេចក្តី​សុចរិត​របស់​ខ្ញុំ ឲ្យ​ជាប់‌លាប់​ឥត​លែង​ត​ទៅ ក្នុង​កាល​ដែល​ខ្ញុំ​រស់​នៅ​ឡើយ នោះ​ចិត្ត​មិន​ប្រកាន់​ទោស​ខ្ញុំ​ជា​ដរាប។

7. សូម​ឲ្យ​សត្រូវ​ខ្ញុំ​បាន​រាប់​ជា​មនុស្ស​អាក្រក់​ចុះ ហើយ​ឲ្យ​អ្នក​ដែល​ទាស់​នឹង​ខ្ញុំ​បាន​រាប់​ជា​ទុច្ចរិត​ផង

8. ដ្បិត​ទោះ​បើ​មនុស្ស​ទមិល​ល្មើស​បាន​កំរៃ​ក៏​ដោយ នោះ​តើ​នឹង​មាន​សេចក្តី​សង្ឃឹម​អ្វី ក្នុង​កាល​ដែល​ព្រះ​ទ្រង់​ដក​យក​ព្រលឹង​គេ​ទៅ

9. តើ​ព្រះ​នឹង​ឮ​សំរែក​របស់​គេ ក្នុង​កាល​ដែល​គេ​កើត​មាន​សេចក្តី​លំបាក​ឬ

10. តើ​គេ​នឹង​យក​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ជា​ទី​ពេញ​ចិត្ត​ដល់​គេ ហើយ​អំពាវ‌នាវ​ដល់​ទ្រង់​រាល់​ពេល​វេលា​ដែរ​ឬ

11. ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​យល់​ពី​ដំណើរ​ព្រះ‌ហស្ត​នៃ​ព្រះ ឯ​អ្វីៗ​ដែល​មាន​នៅ​នឹង​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នោះ​ខ្ញុំ​មិន​គ្រប​បាំង​ឡើយ

12. មើល អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​សេចក្តី​ទាំង​នេះ​ហើយ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​កើត​មាន​គំនិត​ផ្តេស‌ផ្តាស​អី​ម៉្លេះ។

ការ​ចំរុង‌ចំរើន​ដែល​មិន​នៅ​ស្ថិត‌ស្ថេរ

13. នេះ​ហើយ​ជា​ចំណែក​ដែល​ព្រះ​បំរុង​ទុក​ដល់​មនុស្ស​អាក្រក់ គឺ​ជា​សេចក្តី​ដែល​មនុស្ស​សង្កត់‌សង្កិន ត្រូវ​ទទួល​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា

14. បើ​កាល​ណា​កូន​ចៅ​គេ​បាន​ចំរើន​ជា​ច្រើន​ឡើង នោះ​គឺ​សំរាប់​តែ​ដាវ​ប៉ុណ្ណោះ ហើយ​ពូជ​ពង្ស​គេ​មិន​បាន​បរិភោគ​ឆ្អែត​ទេ

15. ពួក​គេ​ដែល​សល់​នៅ នឹង​ត្រូវ​ស្លាប់ ហើយ​កប់​ទៅ ឯ​ប្រពន្ធ​ដែល​នៅ​មេម៉ាយ នោះ​មិន​យំ​សោក​ទេ

16. ទោះ​បើ​គេ​ប្រមូល​ប្រាក់​ទុក​ដូច​ជា​ធូលី​ដី ក៏​ត្រៀម​ទុក​សំលៀក‌បំពាក់​ដូច​ជា​ភក់

17. នោះ​គេ​នឹង​រៀប‌ចំ​បាន តែ​គឺ​ពួក​សុចរិត​ជា​អ្នក​ស្លៀក‌ពាក់​វិញ ហើយ​ពួក​អ្នក​ដែល​ផូរ‌ផង់​គេ​នឹង​ចែក​ប្រាក់​គ្នា

18. ពួក​អាក្រក់​នោះ​គេ​សង់​ផ្ទះ​ខ្លួន ដូច​ជា​មេ‌អំបៅ ហើយ​ដូច​ជា​បង្ហា​ដែល​អ្នក​ចាំ​យាម​ធ្វើ

19. គេ​ដេក​ទៅ​ទាំង​មាន​ទ្រព្យ តែ​គ្មាន​អ្នក​ណា​រៀប‌ចំ​កប់​ឲ្យ​ទេ គេ​បើក​ភ្នែក​ឡើង ហើយ​គ្មាន​ខ្លួន​គេ​ទៀត

20. សេចក្តី​ស្ញែង​ខ្លាច​ក៏​តាម​គេ​ទាន់ ដូច​ជា​ទឹក​ជន់ ខ្យល់​កួច​នាំ​យក​គេ​ទៅ​បាត់​ទាំង​យប់

21. ខ្យល់​ពី​ខាង​កើត​ផាត់​យក​គេ ឲ្យ​គេ​បាត់​ទៅ ក៏​បោស​រំលីង​គេ​ចេញ​ពី​ទី​កន្លែង​របស់​គេ

22. ព្រះ​ទ្រង់​បោះ​ទៅ​លើ​គេ​ឥត​ប្រណី គេ​ចង់​រត់​គេច​ចេញ​ឲ្យ​រួច​ពី​ព្រះ‌ហស្ត​ទ្រង់​ទៅ

23. មនុស្ស​ទាំង‌ឡាយ​ទះ​ដៃ​នឹង​គេ ព្រម​ទាំង​ធ្វើ​ស៊ីស‌ស៊ូស បណ្តេញ​គេ​ចេញ​ពី​កន្លែង​ទៅ​ផង។