ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង​ឧស​ដែល​គេ​ដុត

1. រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា

2. កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយ‌ជូរ​វិសេស​ជាង​ដើម​ឈើ​ណា​ទៀត ឬ​មែក​ឈើ​ណា​នៅ​ក្នុង​ព្រៃ​ផង

3. តើ​យក​សាច់​ឈើ​វា​ទៅ​ធ្វើ​អ្វី​បាន​ឬ តើ​មនុស្ស​នឹង​យក​កំណាត់​១​បោះ​ភ្ជាប់​សំរាប់​ព្យួរ​ប្រដាប់​ណា​បាន​ឬ

4. មើល គេ​បោះ​ទៅ​ក្នុង​ភ្លើង​ទុក​ជា​ឱស​វិញ ភ្លើង​ក៏​ឆេះ​ចុង​សង​ខាង ហើយ​កណ្តាល​ក៏​ឆេះ​ដែរ តើ​មាន​ប្រយោជន៍​នឹង​ធ្វើ​ការ​អ្វី​បាន​ឬ​ទេ

5. មើល កាល​នៅ​ជា​ទាំង​មូល​នៅ​ឡើយ ក៏​ប្រើ​ធ្វើ​ការ​អ្វី​មិន​បាន​ទៅ​ហើយ ចំណង់​បើ​កាល​ណា​ភ្លើង​បាន​ឆេះ​អស់​ទៅ សល់​នៅ​តែ​រងើក​ប៉ុណ្ណោះ នោះ​តើ​នឹង​ប្រើ​ការ​អ្វី​ណា​បាន

6. ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯ​ដើម​ទំពាំង‌បាយ‌ជូរ​ក្នុង​ពួក​ដើម​ឈើ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ប្រគល់​ដល់​ភ្លើង​ទុក​ជា​ឱស​យ៉ាង​ណា នោះ​អញ​នឹង​ប្រគល់​ពួក​ក្រុង​យេរូ‌សាឡិម​ទៅ​យ៉ាង​នោះ​ដែរ

7. ហើយ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​គេ គេ​នឹង​ចេញ​ពី​ភ្លើង​១ តែ​ភ្លើង​១​ទៀត​នឹង​ឆេះ​គេ​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​តាំង​មុខ​ទាស់​នឹង​គេ

8. អញ​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​ត្រូវ​ចោល​ស្ងាត់ ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​រំលង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។