ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 48 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ចំណែក​តាម​ឈ្មោះ​នៃ​ពូជ​អំបូរ​នីមួយៗ ចាប់​តាំង​ពី​ចុង​ស្រុក​ខាង​ជើង​តាម​ផ្លូវ​ហេត‌ឡូន រហូត​ដល់​ទ្វារ​ស្រុក​ហាម៉ាត និង​ហាសា-អេណាន ត្រង់​ព្រំ‌ដែន​ស្រុក​ដាម៉ាស នៅ​ខាង​ជើង​ជិត​ស្រុក​ហាម៉ាត នោះ​មាន​ចំណែក​១ សំរាប់​ពូជ​អំបូរ​ដាន់ ដ្បិត​គេ​នឹង​មាន​ចំណែក​ស្រុក ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច

2. ហើយ​តាម​ព្រំ​ស្រុក​របស់​ដាន់ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​អេស៊ើរ

3. ហើយ​តាម​ព្រំ​ស្រុក​អេស៊ើរ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​ណែប‌ថាលី

4. ហើយ​តាម​ព្រំ​ស្រុក​របស់​ណែប‌ថាលី ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​ម៉ាន៉ាសេ

5. ហើយ​តាម​ព្រំ​ស្រុក​របស់​ម៉ាន៉ាសេ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​អេប្រា‌អិម

6. ហើយ​តាម​ព្រំ​ស្រុក​អេប្រា‌អិម​ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​សំរាប់​ពូជ​អំបូរ​រូបេន

7. ហើយ​តាម​ព្រំ​ស្រុក​របស់​រូបេន ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​យូដា។

8. តាម​ព្រំ​ស្រុក​យូដា ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច នោះ​ជា​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ​វិញ គឺ​ទទឹង​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​បណ្តោយ​ក៏​ប៉ុន​នឹង​ចំណែក​ស្រុក​ឯ​ទៀត គឺ​ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច​ឯ​ទី​បរិសុទ្ធ និង​នៅ​កណ្តាល​នោះ

9. ចំណែក​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​បណ្តោយ​២​ម៉ឺន​៥​ពាន់​ខ្នាត និង​ទទឹង​១​ម៉ឺន​ខ្នាត

10. ដង្វាយ​បរិសុទ្ធ​នេះ​ត្រូវ​បាន​សំរាប់​ពួក​សង្ឃ ឯ​ខាង​ជើង​នោះ បណ្តោយ​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​ខាង​លិច មាន​ទទឹង​ជា​១​ម៉ឺន​ខ្នាត ខាង​កើត​ទទឹង​១​ម៉ឺន​ខ្នាត ហើយ​ខាង​ត្បូង​បណ្តោយ​២​ម៉ឺន​៥​ពាន់​ខ្នាត ឯ​ទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​នឹង​នៅ​កណ្តាល​នោះ

11. ដី​នោះ​នឹង​ទុក​សំរាប់​ពួក​សង្ឃ ជា​កូន​ចៅ​សាដុក ដែល​បាន​ញែក​ជា​បរិសុទ្ធ ហើយ​ក៏​រក្សា​បញ្ញើ​របស់​អញ ឥត​វង្វេង​ចេញ ក្នុង​កាល​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វង្វេង ដូច​ជា​ពួក​លេវី​បាន​វង្វេង​នោះ​ឡើយ

12. នេះ​នឹង​បាន​ជា​ដង្វាយ​បរិសុទ្ធ​សំរាប់​ពួក​សង្ឃ ជា​ដង្វាយ​លើក​ចេញ​ពី​ចំណែក​ដី ដែល​គេ​បាន​ថ្វាយ​នោះ ទុក​ជា​របស់​បរិសុទ្ធ​បំផុត ក្បែរ​ព្រំ‌ដែន​នៃ​ពួក​លេវី។

13. ឯ​ប្រទល់​នឹង​ស្រុក​របស់​ពួក​សង្ឃ នោះ​ពួក​លេវី​ត្រូវ​មាន​ដី​បណ្តោយ​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​ទទឹង​១​ម៉ឺន​ខ្នាត គឺ​២​ម៉ឺន​៥​ពាន់​ខ្នាត តាម​បណ្តោយ​រហូត ហើយ​១​ម៉ឺន​តាម​ទទឹង​រហូត

14. មិន​ត្រូវ​ឲ្យ​គេ​លក់​អ្វី​ពី​នោះ​ឡើយ ក៏​មិន​ត្រូវ​ប្តូរ ឬ​បញ្ជូន​ផល​ដំបូង​ចេញ​ទៅ​ឯ​ណា​ដែរ ដ្បិត​ផល​នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា។

15. ឯ​ដី​៥​ពាន់​ខ្នាត​ដែល​សល់​នៅ​តាម​ទទឹង​ដែល​នៅ​ខាង​មុខ​ចំណែក​២​ម៉ឺន​៥​ពាន់​ខ្នាត នោះ​សំរាប់​ប្រើ​ជុំ​គ្នា​សំរាប់​ជា​ទី​ក្រុង ឲ្យ​ធ្វើ​ទី​លំនៅ ហើយ​សំរាប់​ជា​ដី​ទំនេរ ឯ​ទី​ក្រុង ត្រូវ​នៅ​កណ្តាល​នោះ

16. ហើយ​ទំហំ​ទី​ក្រុង​នោះ គឺ​ខាង​ជើង ត្រូវ​ជា​៤៥០០​ខ្នាត ខាង​ត្បូង​៤៥០០​ខ្នាត ខាង​កើត​៤៥០០​ខ្នាត ហើយ​ខាង​លិច​៤៥០០​ខ្នាត​ដែរ

17. ទី​ក្រុង​នោះ​ត្រូវ​មាន​ដី​ទំនេរ​នៅ​ជុំវិញ គឺ​ខាង​ជើង ត្រូវ​មាន​២៥០​ខ្នាត ខាង​ត្បូង​២៥០​ខ្នាត ខាង​កើត​២៥០​ខ្នាត និង​ខាង​លិច​២៥០​ខ្នាត​ដែរ

18. ហើយ​ដី​ដែល​សល់​នៅ​តាម​បណ្តោយ ដែល​ជាប់​ត​ពី​ដី​បរិសុទ្ធ នោះ​ខាង​កើត​ត្រូវ​ជា​១​ម៉ឺន​ខ្នាត ហើយ​ខាង​លិច​១​ម៉ឺន​ខ្នាត នោះ​ជា​ដី​ជាប់​ត​ពី​ដី​បរិសុទ្ធ ឯ​ផល​ចំរើន​ពី​ដី​នោះ នឹង​បាន​សំរាប់​ជា​អាហារ​ដល់​ពួក​អ្នក​ដែល​រក​ស៊ី នៅ​ក្នុង​ទី​ក្រុង

19. ពួក​អ្នក​ដែល​រក​ស៊ី​ធ្វើ​ការ​នៅ​ក្នុង​ទី​ក្រុង ពី​គ្រប់​ទាំង​ពូជ​អំបូរ​អ៊ីស្រា‌អែល គេ​នឹង​ភ្ជួរ‌រាស់​ដី​នោះ

20. ដី​ដែល​ថ្វាយ​ជា​ដង្វាយ​នោះ ទាំង​អស់​បណ្តោយ​ត្រូវ​ជា​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​ទទឹង​២​ម៉ឺន​៥​ពាន់​ខ្នាត ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដី​បរិសុទ្ធ​នេះ​៤​ជ្រុង​ស្មើ ព្រម​ទាំង​មាន​កន្លែង​សំរាប់​ទី​ក្រុង​ផង។

21. ឯ​ដី​ដែល​សល់ នៅ​នោះ​នឹង​បាន​សំរាប់​ចៅ‌ហ្វាយ គឺ​នៅ​ទាំង​សង​ខាង​ដី​បរិសុទ្ធ​នោះ និង​កន្លែង​សំរាប់​ទី​ក្រុង​ដែល​នៅ​ខាង​មុខ​ដី​បរិសុទ្ធ​ទាំង​២​ម៉ឺន​៥​ពាន់​ខ្នាត ចេញ​ទៅ​ឯ​ព្រំ​ស្រុក​ខាង​កើត ហើយ​នៅ​មុខ​២​ម៉ឺន​៥​ពាន់​ខ្នាត ចេញ​ទៅ​ឯ​ព្រំ​ស្រុក​ខាង​លិច ឲ្យ​ប៉ុន​ស្មើ​នឹង​ចំណែក​ដី​ឯ​ទៀត នោះ​នឹង​បាន​ទុក​សំរាប់​ចៅ‌ហ្វាយ ហើយ​ដី​បរិសុទ្ធ​ដែល​បាន​ថ្វាយ និង​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ នោះ​ត្រូវ​នៅ​កណ្តាល​នោះ

22. ដូច្នេះ ដី​ដែល​ត្រូវ​ទុក​សំរាប់​ចៅ‌ហ្វាយ នោះ​ជា​ដី​ដែល​ជាប់​ត​ពី​ដី​របស់​ពួក​លេវី ហើយ​ពី​ដី​សំរាប់​ទី​ក្រុង គឺ​ទាំង​អស់​ដែល​នៅ​កណ្តាល​ព្រំ​ស្រុក​យូដា និង​ព្រំ​ស្រុក​បេន‌យ៉ា‌មីន នោះ​ត្រូវ​ទុក​សំរាប់​ចៅ‌ហ្វាយ។

23. រីឯ​ពូជ​អំបូរ​ឯ​ទៀត ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​បេន‌យ៉ា‌មីន

24. ហើយ​តាម​ព្រំ​ស្រុក​របស់​បេន‌យ៉ា‌មីន ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​ស៊ីម្មាន

25. ហើយ​តាម​ព្រំ​ស្រុក​របស់​ស៊ីម្មាន ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​អ៊ីសាខារ

26. ហើយ​តាម​ព្រំ​ស្រុក​របស់​ពួក​អ៊ីសាខារ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​សាប់‌យូល៉ូន

27. ហើយ​តាម​ព្រំ​ស្រុក​របស់​សាប់‌យូល៉ូន ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​កាឌ់

28. ហើយ​តាម​ព្រំ​ស្រុក​របស់​កាឌ់​ខាង​ត្បូង​បំផុត នោះ​ព្រំ​ស្រុក​គេ ត្រូវ​ចាប់​តាំង​ពី​ក្រុង​តាម៉ារ ទៅ​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​ទឹក រហូត​ដល់​សមុទ្រ​ធំ

29. នេះ​ជា​ស្រុក​ដែល​ឯង​រាល់​គ្នា​ត្រូវ​ចាប់​ឆ្នោត បែង​ចែក​ដល់​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល ទុក​ជា​មរដក នេះ​ជា​ចំណែក​របស់​គេ​នីមួយៗ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

30. ឯ​ព្រំ‌ខណ្ឌ​នៃ​ទី​ក្រុង​នោះ គឺ​ខាង​ជើង​មាន​៤៥០០​ខ្នាត​តាម​រង្វាស់

31. ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​នឹង​មាន​ឈ្មោះ តាម​ឈ្មោះ​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល ខាង​ជើង​នឹង​មាន​ទ្វារ​៣​គឺ​ទ្វារ​រូបេន​១ ទ្វារ​យូដា​១ និង​ទ្វារ​លេវី​១

32. នៅ​ខាង​កើត​មាន​៤៥០០​ខ្នាត ហើយ​ទ្វារ​៣ គឺ​ទ្វារ​យ៉ូសែប​១ ទ្វារ​បេន‌យ៉ា‌មីន​១ និង​ទ្វារ​ដាន់​១

33. នៅ​ខាង​ត្បូង​មាន​៤៥០០​ខ្នាត ហើយ​ទ្វារ​៣ គឺ​ទ្វារ​ស៊ីម្មាន​១ ទ្វារ​អ៊ីសាខារ​១ និង​ទ្វារ​សាប់‌យូល៉ូន​១

34. នៅ​ខាង​លិច​មាន​៤៥០០​ខ្នាត ហើយ​ទ្វារ​៣​គឺ​ទ្វារ​កាឌ់​១ ទ្វារ​អេស៊ើ​១ និង​ទ្វារ​ណែប‌ថាលី​១

35. ឯ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​នោះ ត្រូវ​ជា​១​ម៉ឺន​៨​ពាន់​ខ្នាត ហើយ​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ទី​ក្រុង​នោះ​ត្រូវ​មាន​ឈ្មោះ​ថា «ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នេះ»។:៚