ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌បន្ទូល​ស្តី​អំពី​ប្រជា‌ជាតិ​នានា ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន‌ជាតិ​អាំម៉ូន

1. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

2. កូន​មនុស្ស​អើយ ចូរ​ដំរង់​មុខ​ឯង​ទៅ​ខាង​ពួក​កូន​ចៅ​អាំម៉ូន​ទាយ​ពី​ដំណើរ​គេ​ចុះ

3. ហើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អាំម៉ូន​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​បាន​ថា ហាស់ហា ទាស់​នឹង​ទី​បរិសុទ្ធ​របស់​អញ ក្នុង​កាល​ដែល​ត្រូវ​បង្អាប់​នោះ ហើយ​ទាស់​នឹង​ស្រុក​អ៊ីស្រា‌អែល​ក្នុង​កាល ដែល​ត្រូវ​ចោល​ស្ងាត់ ព្រម​ទាំង​ទាស់​នឹង​ពួក​វង្ស​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ផង

4. ហេតុ​នោះ​មើល អញ​នឹង​ប្រគល់​ឯង​ដល់​ពួក​កូន​ចៅ​ស្រុក​ខាង​កើត​ទុក​ជា​កេរ‌អាករ គេ​នឹង​តាំង​បន្ទាយ ហើយ​ធ្វើ​ទី​លំនៅ​របស់​គេ​នៅ​ក្នុង​ឯង គេ​នឹង​ស៊ី​ផល ហើយ​ផឹក​ទឹក​ដោះ​សត្វ​របស់​ឯង

5. អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​រ៉ាបាត​ទៅ​ជា​ក្រោល​សំរាប់​សត្វ​អូដ្ឋ ហើយ​ឲ្យ​ស្រុក​ពួក​កូន​ចៅ​អាំម៉ូន​ទៅ​ជា​ទី​សំរាប់​ឲ្យ​ហ្វូង​ចៀម​ដេក​នៅ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

6. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ទះ​ដៃ ហើយ​តន្ត្រំ​ជើង ព្រម​ទាំង​មាន​សេចក្ដី​រីក‌រាយ ដោយ​គ្រប់​ទាំង​សេចក្ដី​មើល‌ងាយ​នៅ​ក្នុង​ចិត្ត​ឯង​ចំពោះ​ស្រុក​អ៊ីស្រា‌អែល

7. ហេតុ​នោះ​មើល អញ​បាន​លូក​ដៃ​ទៅ​លើ​ឯង​ហើយ អញ​នឹង​ប្រគល់​ឯង​ទៅ​សំរាប់​ជា​របឹប​ដល់​សាសន៍​ដទៃ អញ​នឹង​កាត់​ឯង​ចេញ​ពី​ពួក​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​ឯង​វិនាស​បាត់​ពី​អស់​ទាំង​ប្រទេស​ទៅ អញ​នឹង​បំផ្លាញ​ឯង​បង់​នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន‌ជាតិ​ម៉ូអាប់

8. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ស្រុក​ម៉ូអាប់ និង​ស្រុក​សៀរ​ពោល​ថា មើល ពួក​វង្ស​យូដា​គេ​ក៏​ដូច​ជា​អស់​ទាំង​សាសន៍​ដែរ

9. ហេតុ​នោះ មើល អញ​នឹង​បើក​ស្រុក​ម៉ូអាប់ ឲ្យ​ចំហ​ខាង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ ដែល​នៅ​ក្បែរ​ព្រំ‌ដែន​គេ ជា​ទី​រុងរឿង​ឧត្តម​របស់​ស្រុក​នោះ គឺ​ក្រុង​បេត-យេស៊ីម៉ូត ក្រុង​បាល-មេយ៉ូន និង​ក្រុង​គារ‌យ៉ា‌ថែម

10. ដល់​ពួក​កូន​ចៅ​នៅ​ស្រុក​ខាង​កើត ដើម្បី​ឲ្យ​គេ​បាន​ទៅ​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​គេ ទុក​ជា​កេរ‌អាករ ដើម្បី​នឹង​បំបាត់​សេចក្ដី​នឹក​ចាំ​ពី​ពួក​កូន​ចៅ​អាំម៉ូន ពី​កណ្តាល​អស់​ទាំង​សាសន៍​ទៅ

11. អញ​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ដល់​សាសន៍​ម៉ូអាប់ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន‌ជាតិ​អេដំម

12. ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ពួក​សាសន៍​អេដំម បាន​ប្រព្រឹត្ត​ទាស់​នឹង​ពួក​វង្ស​យូដា​ដោយ​ការ​សង‌សឹក ហើយ​មាន​ទោស​យ៉ាង​ធ្ងន់ ដោយ​ការ​សង‌សឹក​តប​នឹង​គេ​ដូច្នេះ

13. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​លូក​ដៃ​ទៅ​លើ​ស្រុក​អេដំម​ដែរ ក៏​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ទៅ​ផង ហើយ​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ស្ងាត់‌ច្រៀប ចាប់​តាំង​ពី​ក្រុង​ថេម៉ាន ទៅ​ដល់​ដេដាន់ គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ

14. អញ​នឹង​ផ្តល់​ការ​សង‌សឹក​របស់​អញ ទៅ​លើ​សាសន៍​អេដំម ដោយ‌សារ​ដៃ​នៃ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ ដែល​នឹង​ធ្វើ​ដល់​សាសន៍​អេដំម តាម​សេចក្ដី​កំហឹង និង​សេចក្ដី​ក្រេវ‌ក្រោធ​របស់​អញ នោះ​គេ​នឹង​ស្គាល់​សេចក្ដី​សង‌សឹក​របស់​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន‌ជាតិ​ភីលីស្ទីន

15. ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​សាសន៍​ភីលីស្ទីន​បាន​ប្រព្រឹត្ត​ដោយ​ការ​សង‌សឹក គឺ​បាន​សង‌សឹក​តប ដោយ​សេចក្ដី​មើល‌ងាយ​នៅ​ក្នុង​ចិត្ត​គេ ដើម្បី​នឹង​បំផ្លាញ ដោយ​ចង​គំនុំ​ជាប់​ត​មក​ជានិច្ច

16. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​លូក​ដៃ​ទៅ​លើ​សាសន៍​ភីលីស្ទីន អញ​នឹង​កាត់​ពួក​កេរេ‌ធីម​ចេញ ព្រម​ទាំង​បំផ្លាញ​សំណល់​មនុស្ស​ដែល​នៅ​សល់​តាម​ឆ្នេរ​សមុទ្រ​ផង

17. អញ​នឹង​សំរេច​ការ​សង‌សឹក​យ៉ាង​ធំ​ដល់​គេ ដោយ​សេចក្ដី​ផ្ចាញ់‌ផ្ចាល​ដ៏​ក្តៅ​ក្រហាយ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​ទំលាក់​សេចក្ដី​សង‌សឹក​ទៅ​លើ​គេ។