ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ទំនួញ​របស់​មេ​ដឹក‌នាំ​អ៊ីស្រា‌អែល

1. មួយ​ទៀត ចូរ​ឯង​ចាប់​តាំង​ពោល​បទ​ទំនួញ​ពី​ដំណើរ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល

2. ចូរ​ថា តើ​ម្តាយ​ឯង​ថា​អ្វី គឺ​ជា​សិង្ហ​ញី ដែល​បាន​ក្រាប​នៅ​កណ្តាល​សិង្ហ​ឈ្មោល ក៏​បំបៅ​កូន នៅ​កណ្តាល​ពួក​សិង្ហ​ស្ទាវ

3. ក៏​បាន​ចិញ្ចឹម​កូន​១ ដែល​ត្រឡប់​ទៅ​ជា​សិង្ហ​ស្ទាវ ហើយ​បាន​ហាត់​ចាប់​រំពា វា​ក៏​ត្របាក់​លេប​មនុស្ស​ទៅ

4. អស់​ទាំង​សាសន៍​បាន​ឮ​និយាយ​ពី​វា រួច​គេ​ចាប់​វា​បាន​ក្នុង​រណ្តៅ​របស់​គេ ក៏​ខ្លុះ​ដឹក‌នាំ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ

5. រីឯ​មេ កាល​ឃើញ​ថា​រង់‌ចាំ​ជា​យូរ តែ​ទី​សង្ឃឹម​បាន​បាត់​ហើយ នោះ​ក៏​យក​កូន​១​ទៀត​ឲ្យ​ឡើង​ជា​សិង្ហ​ស្ទាវ

6. រួច​កូន​នោះ​ក៏​ដើរ​ទៅ​មក​ជា​មួយ​នឹង​ពួក​សិង្ហ​ឈ្មោល វា​ត្រឡប់​ជា​សិង្ហ​ស្ទាវ​ឡើង ហើយ​ក៏​ហាត់​ចាប់​រំពា វា​ត្របាក់​លេប​មនុស្ស​ទៅ​ដែរ

7. វា​ស្គាល់​អស់​ទាំង​ដំណាក់​របស់​គេ ហើយ​បាន​បំផ្លាញ​ទី​ក្រុង​គេ ស្រុក​នោះ និង​របស់​សព្វ​សារពើ​នៅ​ក្រុង​នោះ ក៏​ខូច​បង់ ដោយ​សូរ​គ្រហឹម​របស់​វា

8. គ្រា​នោះ​អស់​ទាំង​សាសន៍​ក៏​លើក​គ្នា​ទាស់​នឹង​វា ពី​ស្រុក​ជុំវិញ​គ្រប់​ទិស គេ​ត្រដាង​មង​ពី​លើ​វា ហើយ​វា​ជាប់​ក្នុង​រណ្តៅ​របស់​គេ​ទៅ

9. គេ​ខ្លុះ​ច្រមុះ​វា​ដាក់​ក្នុង​ទ្រុង ដឹក‌នាំ​ទៅ​ថ្វាយ​ស្តេច​បាប៊ីឡូន គេ​នាំ​វា​ចូល​ទៅ​ក្នុង​ទី​មាំ‌មួន ដើម្បី​មិន​ឲ្យ​ឮ​សូរ​សំឡេង​វា​នៅ​លើ​ភ្នំ​ស្រុក​អ៊ីស្រា‌អែល​ទៀត​ឡើយ។

10. ម្តាយ​ឯង​បាន​ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ ក្នុង​ចំការ​របស់​ឯង ដែល​ដាំ​នៅ​ក្បែរ​មាត់​ផ្លូវ​ទឹក ក៏​កើត​មាន​ផល ហើយ​មាន​ខ្នែង​ជា​ច្រើន ដោយ​នៅ​ជិត​ទឹក​បរិបូរ

11. ដើម​នោះ​មាន​មែក​មាំ សំរាប់​ជា​ដំបង​រាជ្យ​នៃ​ពួក​អ្នក​ដែល​គ្រប់‌គ្រង ក៏​លូត​ឡើង​ខ្ពស់​ជាង​មែក​ដ៏​ញឹក‌ស្និត វា​ទាញ​នាំ​ភ្នែក​គេ​ដោយ​កំពស់ និង​មែក​យ៉ាង​សន្ធឹក​របស់​វា

12. តែ​វា​ត្រូវ​ដក​រំលើង ដោយ​សេចក្ដី​ឃោរ‌ឃៅ ហើយ​ត្រូវ​បោះ​ចុះ​ដល់​ដី រួច​ខ្យល់​ពី​ទិស​ខាង​កើត​ក៏​ធ្វើ​ឲ្យ​ផល​វា​ស្វិត​ក្រៀម​ទៅ មែក​ដ៏​មាំ​របស់​វា​ត្រូវ​បាក់ ហើយ​ក្រៀម​ស្ងួត​ទៅ ឯ​ភ្លើង​ក៏​ឆេះ​អស់​រលីង

13. ឥឡូវ​នេះ វា​ត្រូវ​ដាំ​នៅ​ទី​រហោ‌ស្ថាន​វិញ គឺ​ក្នុង​ទី​ហួត‌ហែង ហើយ​សោះ​ស្ងួត

14. មាន​ភ្លើង​ចេញ​ពី​ដំបង​១ ដែល​ធ្វើ​ពី​ខ្នែង​វា ទៅ​បញ្ឆេះ​ផល​វា ហើយ​វា​គ្មាន​ខ្នែង​ណា​មាំ សំរាប់​ធ្វើ​ដំបង​រាជ្យ​ពួក​អ្នក​គ្រប់‌គ្រង​ទៀត​សោះ នេះ​ជា​បទ​ទំនួញ ហើយ​នឹង​បាន​ទុក​ជា​ពាក្យ​ទួញ​ត​ទៅ។