ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

បន្ទប់​អម​ព្រះ‌វិហារ

1. រួច​លោក​ក៏​នាំ​ខ្ញុំ ចេញ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ​តាម​ផ្លូវ​ទៅ​ឯ​ទិស​ខាង​ជើង លោក​នាំ​ខ្ញុំ​ទៅ​ឯ​បន្ទប់​ដែល​នៅ​មុខ​ទីលាន​ទទេ ដែល​នៅ​ខាង​ជើង​ប្រទល់​មុខ​នឹង​មន្ទីរ

2. ខាង​មុខ​នោះ ជា​កន្លែង​មាន​ទ្វារ​ខាង​ជើង នោះ​ប្រវែង​១០០​ហត្ថ ទទឹង​៥០​ហត្ថ

3. ប្រទល់​នឹង​ទីលាន​ខាង​ក្នុង​ដែល​វាស់​បាន​២០​ហត្ថ ហើយ​ទល់​មុខ​នឹង​កំរាល​ថ្ម​នៅ​ទីលាន​ខាង​ក្រៅ នោះ​មាន​រាន‌ហាល​៣​ជាន់

4. នៅ​ពី​មុខ​បន្ទប់​ទាំង​ប៉ុន្មាន នោះ​មាន​ទី​ដើរ ទទឹង​១០​ហត្ថ ខាង​ក្នុង​ក៏​មាន​ផ្លូវ​១​ហត្ថ​ចូល​តាម​ទ្វារ​បន្ទប់​ទាំង​នោះ ដែល​បើក​ទៅ​ទិស​ខាង​ជើង

5. រីឯ​បន្ទប់​ខាង​លើ សុទ្ធ​តែ​ខ្លី​ជាង ពី​ព្រោះ​រាន‌ហាល​កាត់​ចេញ​ពី​បន្ទប់​ទាំង​នោះ ជា​ជាង​បន្ទប់​ជាន់​ក្រោម និង​បន្ទប់​ជាន់​កណ្តាល​នៃ​មន្ទីរ​នោះ

6. ដ្បិត​មាន​៣​ជាន់ តែ​ឥត​មាន​សសរ ដូច​ជា​សសរ​ទីលាន​ទេ ហេតុ​នោះ​បាន​ជា​ជាន់​លើ​ត្រូវ​ចង្អៀត​ជាង​ជាន់​ក្រោម និង​ជាន់​កណ្តាល រាប់​ពី​ដី​ឡើង

7. ឯ​ជញ្ជាំង​ខាង​ក្រៅ ដែល​ទល់​មុខ​នឹង​បន្ទប់​ទាំង​នោះ ខាង​ឯ​ទីលាន​ខាង​ក្រៅ ពី​មុខ​បន្ទប់ នោះ​បណ្តោយ​៥០​ហត្ថ

8. ដ្បិត​បន្ទប់​ទាំង​នោះ​ដែល​នៅ​ទីលាន​ខាង​ក្រៅ មាន​បណ្តោយ​៥០​ហត្ថ ហើយ​មើល នៅ​មុខ​ព្រះ‌វិហារ​នោះ​មាន​១០០​ហត្ថ

9. ហើយ​នៅ​ក្រោម​បន្ទប់​ទាំង​នោះ មាន​ផ្លូវ​ចូល​ពី​ខាង​កើត តាម​ដែល​អ្នក​ណា​ចូល​មក​ពី​ទីលាន​ខាង​ក្រៅ។

10. នៅ​ក្នុង​កំរាស់​កំផែង​ទីលាន​ខាង​កើត ប្រទល់​មុខ​នឹង​ទីលាន​ទទេ ហើយ​ពី​មុខ​មន្ទីរ នោះ​មាន​បន្ទប់​ដែរ

11. ឯ​ទី​ដើរ​នៅ​មុខ​បន្ទប់​ទាំង​នោះ មើល​ទៅ​ដូច​ទី​ដើរ​នៃ​បន្ទប់​ដែល​នៅ​ខាង​ជើង​ដែរ មាន​បណ្តោយ និង​ទទឹង​ស្មើ​គ្នា ហើយ​អស់​ទាំង​ផ្លូវ​ចេញ​ពី​បន្ទប់​ទាំង​នោះ ក៏​ត្រូវ​តាម​របៀប ហើយ​តាម​ទ្វារ​បន្ទប់​មុន​នោះ​ដែរ

12. ហើយ​តាម​របៀប​នៃ​ទ្វារ​របស់​បន្ទប់​នៅ​ខាង​ត្បូង នោះ​ក៏​មាន​ទ្វារ​១​នៅ​ក្បាល​ផ្លូវ គឺ​ជា​ផ្លូវ​ដែល​ចេញ​ទៅ​ចំ​ពី​មុខ​កំផែង​ទិស​ខាង​កើត តាម​ដែល​អ្នក​ណា​ចូល​ទៅ​ឯ​បន្ទប់​ទាំង​នោះ។

13. រួច​លោក​និយាយ​មក​ខ្ញុំ​ថា បន្ទប់​ទាំង​ប៉ុន្មាន​នៅ​ខាង​ជើង ហើយ​ខាង​ត្បូង ដែល​នៅ​មុខ​ទីលាន​ទទេ នោះ​ជា​បន្ទប់​បរិសុទ្ធ ជា​កន្លែង​នៃ​ពួក​សង្ឃ​ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា គេ​បរិភោគ​របស់​បរិសុទ្ធ​បំផុត គឺ​នៅ​ទី​នោះ​ដែល​គេ​ត្រូវ​ដាក់​របស់​បរិសុទ្ធ​បំផុត ជា​ដង្វាយ​ម្សៅ ដង្វាយ​លោះ​បាប និង​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ផង ដ្បិត​ទី​នោះ​ជា​ទី​បរិសុទ្ធ

14. កាល​ណា​ពួក​សង្ឃ​ចូល​ទៅ នោះ​គេ​មិន​ត្រូវ​ចេញ ពី​ទី​បរិសុទ្ធ ទៅ​ឯ​ទីលាន​ខាង​ក្រៅ​ឡើយ គឺ​គេ​ត្រូវ​ទុក​សំលៀក‌បំពាក់ ដែល​គេ​ស្លៀក‌ពាក់​កំពុង​ដែល​ធ្វើ​ការ‌ងារ​នៅ​ទី​នោះ​វិញ ពី​ព្រោះ​សំលៀក‌បំពាក់​ទាំង​នោះ​សុទ្ធ​តែ​បរិសុទ្ធ ហើយ​គេ​ត្រូវ​តែង​ខ្លួន ដោយ​សំលៀក‌បំពាក់​ផ្សេង​ទៀត រួច​នឹង​ចូល​ទៅ​ឯ​ចំណែក​របស់​ផង​បណ្តា‌ជន​បាន។

15. កាល​លោក​បាន​វាស់​ព្រះ‌វិហារ ខាង​ក្នុង​រួច​ហើយ នោះ​ក៏​នាំ​ខ្ញុំ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត រួច​ក៏​វាស់​កំផែង​ព័ទ្ធ​ជុំវិញ

16. លោក​វាស់​ចំហៀង​ខាង​កើត ដោយ​ខ្នាត​បបុស​បាន​៥០០​ខ្នាត គឺ​បាន​វាស់​ដោយ​ខ្នាត​បបុស​នៅ​ព័ទ្ធ​ជុំវិញ

17. លោក​វាស់​ចំហៀង​ខាង​ជើង ដោយ​ខ្នាត​បបុស នោះ​បាន​៥០០​ខ្នាត​ជុំវិញ

18. លោក​ក៏​វាស់​ចំហៀង​ខាង​ត្បូង ដោយ​ខ្នាត​បបុស នោះ​បាន​៥០០​ខ្នាត

19. រួច​លោក​ត្រឡប់​ទៅ​ខាង​លិច វាស់​ដោយ​ខ្នាត​បបុស​បាន​៥០០​ខ្នាត

20. គឺ​លោក​បាន​វាស់​ចំហៀង​ទាំង​៤ មាន​កំផែង​ព័ទ្ធ​ជុំវិញ បណ្តោយ​៥០០​ទទឹង​៥០០ ដើម្បី​នឹង​ញែក​របស់​ដែល​បរិសុទ្ធ ចេញ​ពី​របស់​ដែល​មិន​បរិសុទ្ធ។