ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌អម្ចាស់​ត្រាស់‌ហៅ​លោក​អេសេ‌គាល

1. ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្សអើយ ចូរ​ក្រោក​ឈរ​ឡើង នោះ​អញ​នឹង​និយាយ​នឹង​ឯង

2. កាល​ទ្រង់​កំពុង​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ នោះ​ព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​នៅ​ក្នុង​ខ្ញុំ ហើយ​បាន​បញ្ឈរ​ខ្ញុំ​ឡើង រួច​ខ្ញុំ​ក៏​ឮ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ

3. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កូន​មនុស្ស​អើយ អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ដល់​សាសន៍​ដែល​រឹង‌ចចេស ដែល​បាន​បះ‌បោរ​នឹង​អញ ទោះ​ទាំង​ខ្លួន​គេ និង​ពួក​អយ្យកោ ក៏​បាន​រំលង​ទាស់​នឹង​អញ ដរាប​ដល់​ថ្ងៃ​នេះ​ឯង

4. គេ​ជា​កូន​ចៅ​មាន​មុខ​រឹង ហើយ​ចិត្ត​ខែង គឺ​ដល់​ពួក​អ្នក​នោះ​ដែល​អញ​ចាត់​ឯង ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ

5. ឯ​គេ ទោះ​បើ​គេ​នឹង​ព្រម​ស្តាប់ ឬ​មិន​ព្រម​ក្តី (ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស) គង់​តែ​គេ​នឹង​ដឹង​ថា មាន​ហោរា​១​បាន​មក​ក្នុង​ពួក​គេ​ហើយ

6. ឯ​ឯង កូន​មនុស្ស​អើយ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ចំពោះ​ពាក្យ​សំដី​របស់​គេ​ដែរ ទោះ​បើ​មាន​បន្លា ហើយ​នឹង​អញ្ចាញ​មក​ទាស់​ជា​នឹង​ឯង ហើយ​ឯង​មាន​ទី​អាស្រ័យ​នៅ​កណ្តាល​ពួក​ខ្យា‌ដំរី​ក៏​ដោយ កុំ​ឲ្យ​ខ្លាច​ពាក្យ​សំដី​គេ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ស្លុត​ចិត្ត​នឹង​ទឹក​មុខ​គេ​ដែរ ទោះ​បើ​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស​ក៏​ដោយ

7. ត្រូវ​ឲ្យ​ឯង​ថ្លែង​ពាក្យ​របស់​អញ​ប្រាប់​ដល់​គេ ទោះ​បើ​គេ​នឹង​ព្រម​ស្តាប់ ឬ​មិន​ព្រម​ក្តី ដ្បិត​គេ​រឹង‌ចចេស​ណាស់។

8. តែ​ឯ​ឯង កូន​មនុស្ស​អើយ ចូរ​ស្តាប់​សេចក្ដី​ដែល​អញ​ប្រាប់​ដល់​ឯង​ចុះ កុំ​ឲ្យ​ឯង​មាន​ចិត្ត​រឹង‌ចចេស ដូច​ជា​ពូជ‌ពង្ស​រឹង‌រូស​នេះ​ឡើយ ចូរ​ហា​មាត់​ស៊ី​របស់​ដែល​អញ​ឲ្យ​ដល់​ឯង

9. រួច​កាល​ខ្ញុំ​កំពុង​តែ​មើល នោះ​ឃើញ​មាន​ដៃ​១ លូក​មក​ដល់​ខ្ញុំ ក៏​ឃើញ​ក្រាំង​១នៅ​ក្នុង​ដៃ​នោះ

10. ទ្រង់​ក៏​បើក​ត្រដាង​ក្រាំង​នោះ​នៅ​មុខ​ខ្ញុំ នោះ​ឃើញ​មាន​សរសេរ​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ​ផង មាន​កត់​ទុក​សុទ្ធ​តែ​ជា​ពាក្យ​ទំនួញ ពាក្យ​សោក‌សៅ និង​សេចក្ដី​វេទនា​ទទេ។