ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 17 Khmer Standard Version (KHSV)

ព្រះ‌បាទ​យ៉ូសា‌ផាត​សោយ​រាជ្យ​នៅ​ស្រុក​យូដា

1. ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​ឡើង​ស្នង​រាជ្យ​ព្រះ‌បាទ​អេ‌សា ជា​បិតា ហើយ​ស្ដេច​ពង្រឹង​កម្លាំង តទល់​នឹង​ស្រុក​អ៊ីស្រា‌អែល។

2. ស្ដេច​បាន​ដាក់​ទ័ព​នៅ​តាម​ទីក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា និង​ដាក់​ខ្សែ​ត្រៀម​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​អេប្រាអ៊ីម ជា​ក្រុង​ដែល​ព្រះ‌បាទ​អេ‌សា ជា​បិតា ដណ្ដើម​យក​បាន។

3. ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ព្រះ‌បាទ​យ៉ូសា‌ផាត ដ្បិត​ស្ដេច​ប្រព្រឹត្ត​តាម​មាគ៌ា​ដើម​ដំបូង​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យ‌កោ គឺ​ទ្រង់​ពុំ​បាន​ស្វែង​រក​ព្រះ​បាល​ទេ។

4. ស្ដេច​បាន​ស្វែង​រក​ព្រះ​នៃ​អយ្យ‌កោ​របស់​ស្ដេច និង​ធ្វើ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ គឺ​ទ្រង់​មិន​ធ្វើ​ដូច​អ្នក​ស្រុក​អ៊ីស្រា‌អែល​ទេ។

5. ព្រះ‌អម្ចាស់​ពង្រឹង​រាជ​សម្បត្តិ​របស់​ស្ដេច​ឲ្យ​បាន​រឹង‌ប៉ឹង ហើយ​ប្រជា‌ជន​យូដា​ទាំង​មូល​តែងតែ​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌បាទ​យ៉ូសា‌ផាត។ ស្ដេច​មាន​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​យ៉ាង​ច្រើន​បំផុត។

6. ស្ដេច​ខ្នះ‌ខ្នែង​ធ្វើ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ហើយ​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ និង​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា អស់​ពី​ទឹក​ដី​យូដា។

7. នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូសា‌ផាត ស្ដេច​បាន​ចាត់​មន្ត្រី​មួយ​ក្រុម គឺ​មាន​លោក​បេន-‌ហែល លោក​អូបា‌ឌា លោក​សាកា‌រី លោក​នេថា‌នេល និង​លោក​មីកា‌យ៉ា ឲ្យ​ចុះ​ទៅ​អប់រំ​ប្រជា‌ជន​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា។

8. ក្រុម​លេវី​ដែល​មាន​លោក​សេម៉ាយ៉ា លោក​នេថា‌នា លោក​សេបា‌ឌា លោក​អេសា‌អែល លោក​សេមី‌រ៉ាម៉ុត លោក​យ៉ូណា‌ថាន លោក​អដូ‌នីយ៉ា លោក​ថូប៊ី‌យ៉ា លោក​ថូប-‌អដូ‌នីយ៉ា ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ ដែល​មាន​លោក​អេលី‌សាម៉ា និង​លោក​យ៉ូរ៉ាម ក៏​រួម​ដំណើរ​ជា​មួយ​មន្ត្រី​ទាំង​នោះ​ដែរ។

9. ពួក​គេ​បង្រៀន​ប្រជា‌ជន​នៅ​ស្រុក​យូដា ដោយ​យក​ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌អម្ចាស់ ទៅ​ជា​មួយ​ផង។ ពួក​គេ​ធ្វើ​ដំណើរ​តាម​ក្រុង​ទាំង​អស់​នៃ​ស្រុក​យូដា ហើយ​ប្រៀន‌ប្រដៅ​អ្នក​ស្រុក។

អំណាច​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត

10. ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ​ស្រុក​យូដា ភ័យ​ខ្លាច​ជា​ខ្លាំង ពួក​គេ​មិន​ហ៊ាន​ធ្វើ​សង្គ្រាម​តទល់​នឹង​ព្រះ‌បាទ​យ៉ូសា‌ផាត​ឡើយ។

11. ជន‌ជាតិ​ភីលីស្ទីន​នាំ​យក​តង្វាយ និង​សួយសារ‌អាករ ជា​ប្រាក់​មក​ថ្វាយ​ព្រះ‌បាទ​យ៉ូសា‌ផាត។ ជន‌ជាតិ​អារ៉ាប់​ក៏​នាំ​យក​ចៀម​ឈ្មោល ៧ ៧០០ ក្បាល និង​ពពែ​ឈ្មោល ៧ ៧០០ ក្បាល មក​ថ្វាយ​ស្ដេច​ដែរ។

12. ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។ ស្ដេច​សង់​បន្ទាយ​ជា​ច្រើន​នៅ​ស្រុក​យូដា ព្រម​ទាំង​សង់​ក្រុង​នានា ជា​កន្លែង​សម្រាប់​ផ្ទុក​ស្បៀង។

13. ស្ដេច​មាន​ក្រសួង​ការ‌ងារ​ជា​ច្រើន នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ព្រម​ទាំង​មាន​ទាហាន​ដ៏​ចំណានៗ និង​វីរ‌បុរស​ដ៏​អង់‌អាច​នៅ​ក្រុង​យេរូ‌សាឡឹម។

14. ទាហាន​ទាំង​នោះ​មាន​ចែក​ជា​កង‌ពល តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ក្នុង​កុល‌សម្ព័ន្ធ​យូដា មាន​មេ​បញ្ជា‌ការ​កង‌ពល ដូច​ត​ទៅ: លោក​អ័ឌ‌ណា ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ៣០០ ០០០​នាក់។

15. សហការី​របស់​គាត់​មាន លោក​យ៉ូហាណាន ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ២៨០ ០០០ នាក់។

16. សហការី​មួយ​រូប​ទៀត​គឺ​លោក​អម៉ា‌ស៊ីយ៉ា ជា​កូន​របស់​លោក​ស៊ីក‌គ្រី ដែល​បាន​ស្ម័គ្រ​ចិត្ត​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់ និង​ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ២០០ ០០០ នាក់។

17. ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​មាន​លោក​អេលីយ៉ាដា ជា​នាយ​ទាហាន​ដ៏​អង់‌អាច និង​ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ២០០ ០០០ នាក់ ជា​ទាហាន​ដែល​ប្រដាប់​ខ្លួន​ដោយ​ធ្នូ និង​ខែល។

18. សហការី​របស់​គាត់​មាន​លោក​យ៉ូសា‌បា ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ១៨០ ០០០ នាក់ ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រយុទ្ធ។

19. អ្នក​ទាំង​នេះ​សុទ្ធ​តែ​នៅ​បម្រើ​ស្ដេច រួម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​ស្ដេច​ដាក់​ឲ្យ​ប្រចាំ​ការ​នៅ​តាម​ក្រុង ដែល​មាន​កំពែង​រឹង‌មាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។