ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 15 Khmer Standard Version (KHSV)

ព្រះ‌បាទ​អេ‌សា​កែ​ទម្រង់​សាសនា

1. គ្រា​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក​អសា‌រា ជា​កូន​របស់​លោក​អូដេត។

2. លោក​ក៏​ចេញ​ទៅ​គាល់​ព្រះ‌បាទ​អេ‌សា ហើយ​ទូល​ថា៖«បពិត្រ​ព្រះ‌រាជា​អេ‌សាព្រម​ទាំង​កូន​ចៅ​យូដា និង​កូន​ចៅ​បេន‌យ៉ាមីនទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ខ្ញុំ! ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នាកាល​ណា​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ។ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ព្រះ‌អង្គនោះ​ព្រះ‌អង្គ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​ឃើញ។ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អង្គនោះ​ព្រះ‌អង្គ​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។

3. ក្នុង​អំឡុង​ពេល​ដ៏​យូរ‌លង់ ជន‌ជាតិ​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ពិត​ប្រាកដ គ្មាន​បូជា‌ចារ្យ​សម្រាប់​បង្ហាត់​បង្រៀន ហើយ​ក៏​គ្មាន​ក្រឹត្យ‌វិន័យ​ដែរ។

4. ប៉ុន្តែ ក្នុង​ពេល​មាន​អាសន្ន ពួក​គេ​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ពួក​គេ​ស្វែង​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ឲ្យ​ពួក​គេ​រក​ឃើញ។

5. នៅ​គ្រា​នោះ គ្មាន​សន្តិ‌សុខ​ទេ ប្រជា‌ជន​ពុំ​អាច​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​បាន​ឡើយ ព្រោះ​ជា​រយៈ​ពេល​មួយ​ដែល​អ្នក​ស្រុក​ទាំង​អស់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។

6. ប្រជា‌ជាតិ​មួយ​ច្បាំង​នឹង​ប្រជា‌ជាតិ​មួយ ក្រុង​មួយ​ច្បាំង​នឹង​ក្រុង​មួយ​ទៀត ដ្បិត​ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​វឹក‌វរ ដោយ‌សារ​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង។

7. ចំពោះ​អ្នក​រាល់​គ្នា​វិញ ចូរ​មាន​ចិត្ត​ខ្ជាប់ខ្ជួន មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ឡើយ ព្រោះ​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត តែងតែ​ទទួល​រង្វាន់​ជា​ពុំ‌ខាន!»។

8. កាល​ព្រះ‌បាទ​អេ‌សា​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ព្យាការី​អសា‌រា ជា​កូន​របស់​លោក​អូដេត បាន​ថ្លែង ទ្រង់​ក៏​មាន​ចិត្ត​ក្លា‌ហាន ហើយ​លុប​បំបាត់​ព្រះ​ក្លែង‌ក្លាយ​នៅ​ក្នុង​ស្រុក​យូដា និង​បេន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​នៅ​តាម​ក្រុង​នានា ដែល​ទ្រង់​វាយ​យក​បាន​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម។ ស្ដេច​ជួស‌ជុល​អាសនៈ​របស់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​មុខ​បន្ទប់​ល្វែង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជា​ថ្មី​ឡើង​វិញ។

9. ព្រះ‌បាទ​អេ‌សា​ប្រមូល​ផ្តុំ​ប្រជា‌ជន​យូដា និង​បេន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​ប្រជា‌ជន​ពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ម៉ាណា‌សេ និង​ស៊ីម្មាន ដែល​បាន​ភៀស​ខ្លួន​មក​នៅ​ស្រុក​យូដា ដ្បិត​ជន‌ជាតិ​អ៊ីស្រា‌អែល​មួយ​ចំនួន​ធំ បាន​មក​រួប‌រួម​ជា​មួយ​ស្ដេច ព្រោះ​ពួក​គេ​ឃើញ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ស្ដេច គង់​នៅ​ជា​មួយ​ស្ដេច។

10. ពួក​គេ​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ខែ​ទី​បី ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អេ‌សា។

11. នៅ​ថ្ងៃ​នោះ ពួក​គេ​យក​សត្វ​ពី​ចំណោម​ហ្វូង​សត្វ​ដែល​ពួក​គេ​រឹប​អូស​បាន​ជា​ជយ‌ភ័ណ្ឌ មក​ថ្វាយ​ជា​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ គឺ​មាន​គោ​ប្រាំ‌ពីរ​រយ​ក្បាល និង​ចៀម​ប្រាំ‌ពីរ​ពាន់​ក្បាល។

12. ពួក​គេ​បាន​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី ដោយ​តាំង​ចិត្ត​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី។

13. ប្រសិន​បើ​អ្នក​ណា​ម្នាក់ ទោះ​បី​ក្មេង ឬ​ចាស់​ក្ដី ប្រុស ឬ​ស្រី​ក្ដី មិន​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

14. ពួក​គេ​នាំ​គ្នា​ស្បថ​ចំពោះ​ព្រះ‌អម្ចាស់​ដោយ​ស្រែក​ហ៊ោ​សប្បាយ​ជា​ខ្លាំង ព្រម​ទាំង​មាន​ផ្លុំ​ស្នែង និង​ត្រែ​ផង។

15. អ្នក​ស្រុក​យូដា​ទាំង​មូល​មាន​អំណរ​សប្បាយ​នឹង​ពាក្យ​សម្បថ​នោះ ព្រោះ​ពួក​គេ​បាន​ស្បថ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ពួក​គេ​ស្វែង​រក​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ‌សរ ហើយ​ព្រះ‌អង្គ​ក៏​ឲ្យ​ពួក​គេ​រក​ព្រះ‌អង្គ​ឃើញ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ​បាន​សុខ‌សាន្ត​គ្រប់​ទិស‌ទី។

16. ព្រះ‌បាទ​អេ‌សា​ហូត​ងារ​ជា​មហា‌ក្សត្រិ‌យានី​ពី​ព្រះ‌រាជ‌នី​ម៉ាកា ជា​មាតា ព្រោះ​មាតា​បាន​កសាង​រូប​គំរក់​មួយ ជា​តំណាង​ព្រះ‌អាសេ‌រ៉ា។ ព្រះ‌បាទ​អេ‌សា​កម្ទេច​រូប​ដ៏​គំរក់​នោះ ហើយ​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។

17. ប៉ុន្តែ ទោះ​បី​ស្ដេច​ស្រឡាញ់​ព្រះ‌អម្ចាស់​ដោយ​ស្មោះ​អស់​មួយ​ជីវិត​ក្ដី ក៏​ស្ដេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។

18. ព្រះ‌រាជា​នាំ​តង្វាយ​ដែល​បិតា​របស់​ស្ដេច និង​ស្ដេច​ផ្ទាល់​បាន​ញែក​ជា​សក្ការៈ យក​ទៅ​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​គ្រឿង​មាស ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត។

19. រហូត​ដល់​ឆ្នាំ​ទី​សាម‌សិប​ប្រាំ នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អេ‌សា ស្រុក​គ្មាន​សង្គ្រាម​ទេ។