ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 5 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្ដេច​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​គ្រឿង​ប្រដាប់​ផ្សេងៗ​ទៀត ដែល​ព្រះ‌បាទ​ដាវីឌ ជា​បិតា បាន​ញែក​ថ្វាយ​ព្រះ‌អម្ចាស់​មក​ទុក​ក្នុង​ឃ្លាំង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

ហិប​សម្ពន្ធ‌មេត្រី​តម្កល់​ក្នុង​ព្រះ‌ដំណាក់

2. គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​អញ្ជើញ​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ពី​បុរី​ព្រះ‌បាទ​ដាវីឌ គឺ​ក្រុង​ស៊ីយ៉ូន មក​ព្រះ‌ដំណាក់។

3. ពេល​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​មក​គាល់​ព្រះ‌រាជា ដើម្បី​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នៅ​ខែ​ទី​ប្រាំ‌ពីរ។

4. កាល​ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​អញ្ជើញ​មក​ដល់​ហើយ ពួក​លេវី​ក៏​នាំ​គ្នា​សែង​ហិប។

5. ពួក​គេ​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី ព្រម​ទាំង​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​ក្នុង​ពន្លា មក​ជា​មួយ​ដែរ ពួក​បូជា‌ចារ្យ​លេវី​ជា​អ្នក​សែង។

6. ព្រះ‌បាទ​សាឡូម៉ូន និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ស្ដេច​បាន​អញ្ជើញ​ឲ្យ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​សម្ពន្ធ‌មេត្រី ហើយ​យក​ចៀម និង​គោ យ៉ាង​ច្រើន​ឥត​គណនា ថ្វាយ​ជា​យញ្ញ‌បូជា។

7. ពួក​បូជា‌ចារ្យ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ទៅ​តម្កល់​ត្រង់​កន្លែង​ដែល​គេ​បម្រុង​ទុក ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌ដំណាក់ គឺ​ក្នុង​ទី‌សក្ការៈ​បំផុត នៅ​ក្រោម​ស្លាប​របស់​ចេរូប៊ីន។

8. ចេរូប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប​ពី​លើ​កន្លែង​តម្កល់​ហិប ដើម្បី​បាំង​ហិប និង​ឈើ​ស្នែង។

9. ឈើ​ស្នែង​ទាំង​នោះ​វែង គេ​អាច​មើល​ឃើញ​ចុង​របស់​វា​ពី​ទី‌សក្ការៈ ដែល​នៅ​ខាង​មុខ​កន្លែង​តម្កល់​ហិប ប៉ុន្តែ ពី​ខាង​ក្រៅ គេ​ពុំ​អាច​មើល​ឃើញ​ឡើយ។ ហិប​នៃ​សម្ពន្ធ‌មេត្រី​ស្ថិត​នៅ​ទី​នោះ រហូត​ដល់​សព្វ​ថ្ងៃ។

10. ក្នុង​ហិប​គ្មាន​អ្វី​ក្រៅ​ពី​ថ្ម​ពីរ​បន្ទះ ដែល​លោក​ម៉ូសេ​បាន​តម្កល់​ទុក​នោះ​ឡើយ គឺ​បន្ទះ​ថ្ម​ដែល​លោក​ទទួល​នៅ​ភ្នំ​ហោរែប កាល​ព្រះ‌អម្ចាស់​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ក្រោយ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

11. ពួក​បូជា‌ចារ្យ​ក៏​ចេញ​ពី​ទី‌សក្ការៈ​មក​វិញ។ ពួក​បូជា‌ចារ្យ​ទាំង​អស់​ដែល​មាន​វត្ត‌មាន​នៅ​ទី​នោះ បាន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ ដោយ​ពុំ​គិត​ពី​ក្រុម​របស់​ខ្លួន​ឡើយ។

12. រីឯ​ពួក​លេវី ជា​អ្នក​ចម្រៀង មាន​លោក​អេ‌សាភ លោក​ហេ‌ម៉ាន លោក​យេឌូ‌ថិន ព្រម​ទាំង​កូន​ចៅ និង​បង‌ប្អូន​ក្នុង​អំបូរ​របស់​ពួក​គេ សុទ្ធ​តែ​ស្លៀក​ពាក់​ក្រណាត់​ទេស‌ឯក ហើយ​កាន់​ស្គរ ឃឹម និង​ពិណ ឈរ​នៅ​ខាង​កើត​អាសនៈ។ មាន​បូជា‌ចារ្យ​មួយ​រយ​ម្ភៃ​នាក់​ឈរ​នៅ​ជា​មួយ​ក្រុម​ចម្រៀង ទាំង​ផ្លុំ​ត្រែ​ផង។

13. ក្រុម​អ្នក​ផ្លុំ​ត្រែ និង​ក្រុម​ចម្រៀង នាំ​គ្នា​ប្រគំ​ជា​បទ​ភ្លេង និង​បន្លឺ​សំឡេង​ច្រៀង​ព្រម​គ្នា ដើម្បី​សរសើរ និង​លើក​តម្កើង​ព្រះ‌អម្ចាស់។ កាល​សំឡេង​ត្រែ ស្គរ និង​ឧបករណ៍​តន្ត្រី​ឯ​ទៀតៗ​ប្រគំ​ឡើង ក្រុម​ចម្រៀង​នាំ​គ្នា​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ ដោយ​ពាក្យ​ថា «ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ល្អ​សប្បុរស ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!» ស្រាប់​តែ​មាន​ពពក​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

14. ដោយ‌សារ​ពពក ក្រុម​បូជា‌ចារ្យ​ពុំ​អាច​បំពេញ​មុខ‌ងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។