ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 22 Khmer Standard Version (KHSV)

ព្រះ‌បាទ​អហា‌ស៊ីយ៉ា​សោយ​រាជ្យ​នៅ​ស្រុក​យូដា

1. ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​លើក​សម្ដេច​អហា‌ស៊ីយ៉ា ជា​បុត្រ​ពៅ​របស់​ព្រះ‌បាទ​យ៉ូរ៉ាម ឲ្យ​ឡើង​ស្នង​រាជ្យ​បិតា ដ្បិត​បុត្រ​បងៗ​ត្រូវ​ជន‌ជាតិ​អារ៉ាប់​សម្លាប់​អស់ នៅ​ពេល​ពួក​គេ​មក​លុក‌លុយ​ស្រុក។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។

2. ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ឡើង​សោយ​រាជ្យ​ក្នុង​ជន្មាយុ​ម្ភៃ​ព្រះ‌វស្សា ទ្រង់​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អថា‌លា ជា​ចៅ​របស់​ព្រះ‌បាទ​អូមរី។

3. ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ក៏​បាន​ដើរ​តាម​ផ្លូវ​របស់​រាជ‌វង្ស​ព្រះ‌បាទ​អហាប់​ដែរ ដ្បិត​មាតា​ជួយ​គំនិត​ស្ដេច​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។

4. ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​យ៉ាង មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​រាជ‌វង្ស​របស់​ព្រះ‌បាទ​អហាប់​ដែរ ដ្បិត​ក្រោយ​ពេល​បិតា​សោយ​ទិវង្គត រាជ‌វង្ស​របស់​ព្រះ‌បាទ​អហាប់​ជួយ​គំនិត​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ដែល​ជំរុញ​ឲ្យ​ស្ដេច​ត្រូវ​វិនាស។

5. ស្ដេច​ធ្វើ​តាម​យោបល់​របស់​ពួក​គេ ហើយ​ចូល​ដៃ​ជា​មួយ​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ ស្ដេច​ស្រុក​អ៊ីស្រា‌អែល ចេញ​ទៅ​ច្បាំង​នឹង​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី នៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ ពេល​នោះ កង‌ទ័ព​ស៊ីរី​វាយ​ព្រះ‌បាទ​យ៉ូរ៉ាម​របួស។

6. ព្រះ‌បាទ​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យេសរាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ នៅ​ក្រុង​រ៉ាម៉ា ក្នុង​ពេល​ស្ដេច​ប្រយុទ្ធ​ជា​មួយ​ព្រះ‌បាទ​ហា‌សែល ស្ដេច​ស្រុក​ស៊ីរី។ ពេល​នោះ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​ព្រះ‌បាទ​យ៉ូរ៉ាម ស្ដេច​ស្រុក​យូដា យាង​ចុះ​ទៅ​ក្រុង​យីស‌រាល សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះ‌បាទ​អហាប់​ដែល​កំពុង​តែ​ប្រឈួន​យ៉ាង​ខ្លាំង។

7. ព្រះ‌បាទ​អហា‌ស៊ីយ៉ា​យាង​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម​ដូច្នេះ មក​ពី​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ឲ្យ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​វិនាស។ ពេល​ទៅ​ដល់ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​យាង​ទៅ​ជា​មួយ​ព្រះ‌បាទ​យ៉ូរ៉ាម ដើម្បី​ជួប​នឹង​លោក​យេ‌ហ៊ូវ ជា​កូន​របស់​លោក​នីម‌ស៊ី។ មុន​នោះ ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​លោក​យេ‌ហ៊ូវ​ជា​ស្ដេច ដើម្បី​ឲ្យ​លោក​រំលាយ​រាជ‌វង្ស​ព្រះ‌បាទ​អហាប់។

8. លោក​យេ‌ហ៊ូវ​ធ្វើ​ទោស​រាជ‌វង្ស​ព្រះ‌បាទ​អហាប់ ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​ពេល​លោក​ជួប​ពួក​មន្ត្រី​របស់​ជន‌ជាតិ​យូដា ព្រម​ទាំង​ក្មួយៗ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ដែល​ជា​រាជ​បម្រើ​របស់​ស្ដេច នោះ​លោក​ក៏​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់​គ្នា។

9. លោក​យេ‌ហ៊ូវ​ឲ្យ​គេ​តាម​រក​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ហើយ​គេ​ចាប់​ស្ដេច​បាន​នៅ​ក្រុង​សាម៉ារី ព្រោះ​ស្ដេច​ពួន​នៅ​ទី​នោះ។ គេ​នាំ​ស្ដេច​ទៅ​ជួប​លោក​យេ‌ហ៊ូវ ហើយ​លោក​ក៏​ធ្វើ​គុត​ស្ដេច​ទៅ។ បន្ទាប់​មក គេ​ធ្វើ​ពិធី​បញ្ចុះ​សព​ស្ដេច ដ្បិត​គេ​គិត​ថា ស្ដេច​ត្រូវ​ជា​រាជ‌វង្ស​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត ដែល​ស្វែង​រក​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត។ នៅ​ក្នុង​រាជ‌វង្ស​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា គ្មាន​នរណា​ម្នាក់​មាន​សមត្ថ‌ភាព​អាច​នឹង​ឡើង​គ្រង​រាជ្យ​បាន​ឡើយ។

ព្រះ‌នាង​អថា‌លា​ដណ្ដើម​អំណាច​នៅ​ក្រុង​យេរូ‌សាឡឹម

10. កាល​ព្រះ‌នាង​អថា‌លា ជា​មាតា​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជ្រាប​ថា ព្រះ‌រាជ​បុត្រ​សោយ​ទិវង្គត​ហើយ ព្រះ‌នាង​សម្រេច​ចិត្ត​ប្រល័យ​ពូជ‌ពង្ស​ទាំង​អស់​របស់​ស្ដេច​ស្រុក​យូដា។

11. ពេល​នោះ ម្ចាស់​ក្សត្រីយ៍​យ៉ូសេ‌បា​បាន​យក​ព្រះ‌អង្គ​ម្ចាស់​យ៉ូអាស ជា​បុត្រា​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្ដេច ដែល​ត្រូវ​គេ​សម្លាប់​នោះ ទៅ​លាក់​ទុក។ ព្រះ‌នាង​បាន​នាំ​បុត្រ​នោះ ព្រម​ទាំង​មេ‌ដោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ ក្នុង​ព្រះ‌វិហារ​នៅ​ជា​មួយ​ផង។ ម្ចាស់​ក្សត្រីយ៍​យ៉ូសេ‌បា ជា​បុត្រី​របស់​ព្រះ‌បាទ​យ៉ូរ៉ាម និង​ជា​អនុជ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ហើយ​ត្រូវ​ជា​ភរិយា​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា បាន​លាក់​រាជ​កុមារ​នោះ មិន​ឲ្យ​ព្រះ‌នាង​អថា‌លា​ឃើញ ដូច្នេះ រាជ​កុមារ​ក៏​បាន​រួច​ពី​ស្លាប់។

12. ក្នុង​ពេល​ដែល​ព្រះ‌នាង​អថា‌លា​គ្រង​រាជ្យ​លើ​ស្រុក រាជ​កុមារ​លាក់​ខ្លួន​ជា​មួយ​គេ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។