ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 3 Khmer Standard Version (KHSV)

ការ​សង់​ព្រះ‌វិហារ

1. ព្រះ‌បាទ​សាឡូម៉ូន​ចាប់​ផ្ដើម​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម លើ​ភ្នំ​ម៉ូរី‌យ៉ា ត្រង់​កន្លែង​ដែល​ព្រះ‌អម្ចាស់​បាន​បង្ហាញ​ព្រះ‌បាទ​ដាវីឌ ជា​បិតា គឺ​កន្លែង​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក នៅ​ទី‌លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស។

2. ព្រះ‌បាទ​សាឡូម៉ូន​ចាប់​ផ្ដើម​សង់​ព្រះ‌ដំណាក់​នៅ​ខែ​ទី​ពីរ ក្នុង​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​របស់​ស្ដេច។

3. ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នៅ​លើ​គ្រឹះ ដែល​មាន​បណ្ដោយ​ហុក‌សិប​ហត្ថ និង​ទទឹង​ម្ភៃ​ហត្ថ តាម​រង្វាស់​ពី​បុរាណ។

4. បន្ទប់​ល្វែង​ខាង​មុខ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ ត្រូវ​នឹង​រង្វាស់​ទទឹង​របស់​ព្រះ‌ដំណាក់ មាន​កំពស់​មួយ​រយ​ម្ភៃ​ហត្ថ ហើយ​ស្ដេច​ឲ្យ​គេ​ស្រោប​មាស​សុទ្ធ នៅ​ផ្នែក​ខាង​ក្នុង​ផង។

5. នៅ​តាម​ជញ្ជាំង​បន្ទប់​ធំ ស្ដេច​បាន​ឲ្យ​គេ​ពាស​ឈើ​តាត្រៅ និង​ស្រោប​មាស​ដ៏​មាន​គុណ‌ភាព​ខ្ពស់ ព្រម​ទាំង​ឆ្លាក់​ក្បាច់​ដើម​ចាក និង​ច្រវាក់។

6. ស្ដេច​ឲ្យ​គេ​តុប‌តែង​លំអ​បន្ទប់​នេះ​ដោយ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ ហើយ​មាស​ដែល​ស្រោប​នោះ សុទ្ធ​តែ​ជា​មាស​មក​ពី​ស្រុក​ផាវែម។

7. ក្នុង​ព្រះ‌ដំណាក់​នោះ ស្ដេច​ឲ្យ​គេ​ស្រោប​មាស​ទាំង​ធ្នឹម ទាំង​ក្រប​ទ្វារ ទាំង​ជញ្ជាំង ទាំង​សន្លឹក​ទ្វារ ហើយ​ឲ្យ​គេ​ឆ្លាក់​រូប​ចេរូ‌ប៊ីន​នៅ​លើ​ជញ្ជាំង​ទៀត​ផង។

8. ស្ដេច​បាន​សង់​បន្ទប់​មួយ ហៅ​ថា «ទី‌សក្ការៈ​បំផុត» មាន​បណ្ដោយ​ម្ភៃ​ហត្ថ ស្រប​នឹង​រង្វាស់​ទទឹង​របស់​ព្រះ‌ដំណាក់ ហើយ​ទទឹង​របស់​បន្ទប់​នោះ​ក៏​មាន​ម្ភៃ​ហត្ថ​ដែរ។ ផ្នែក​ខាង​ក្នុង ស្ដេច​ឲ្យ​គេ​ស្រោប​មាស​ដែល​មាន​គុណ‌ភាព​ខ្ពស់ ទម្ងន់ ៦០០​ហាប។

9. រីឯ​មាស​ដែល​ប្រើ​សម្រាប់​ធ្វើ​ដែក​គោល មាន​ទម្ងន់​ហា‌សិប​តម្លឹង ហើយ​បន្ទប់​ខាង​លើ​ក៏​ស្រោប​មាស​ដែរ។

10. នៅ​ក្នុង​អាគារ​នៃ​ទី‌សក្ការៈ​បំផុត ស្ដេច​ឲ្យ​គេ​ឆ្លាក់​រូប​ចេរូ‌ប៊ីន*​មួយ​គូ ព្រម​ទាំង​ស្រោប​មាស​ផង។

11. ស្លាប​របស់​ចេរូប៊ីន​ទាំង​ពីរ​សរុប​គ្នា​មាន​ប្រវែង​ម្ភៃ​ហត្ថ គឺ​ស្លាប​ម្ខាង​របស់​ចេរូប៊ីន​ទី​មួយ មាន​ប្រវែង​ប្រាំ​ហត្ថ លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ព្រះ‌ដំណាក់ ស្លាប​ម្ខាង​ទៀត​ប្រវែង​ប្រាំ​ហត្ថ លាត​ទៅ​ទល់​នឹង​ស្លាប​របស់​ចេរូប៊ីន​ទី​ពីរ

12. រីឯ​ស្លាប​របស់​ចេរូប៊ីន​ទី​ពីរ មាន​ប្រវែង​ប្រាំ‌ហត្ថ លាត​ទៅ​ទល់​ជញ្ជាំង​ព្រះ‌ដំណាក់ ហើយ​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​ប្រាំ‌ហត្ថ លាត​ទៅ​ទល់​នឹង​ស្លាប​ចេរូប៊ីន​ទី​មួយ។

13. ដូច្នេះ ស្លាប​របស់​ចេរូប៊ីន​ទាំង​ពីរ ដែល​ត្រដាង​នោះ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ចេរូប៊ីន​ទាំង​ពីរ​នេះ​ឈរ​ទន្ទឹម​គ្នា បែរ​មុខ​ទៅ​រក​ច្រក​ចូល។

14. ស្ដេច​បាន​ឲ្យ​គេ​ធ្វើ​វាំងនន​អំពី​ក្រណាត់​ទេស‌ឯក​ម៉ដ្ដ មាន​ពណ៌​ស្វាយ ក្រហម ខៀវ ហើយ​មាន​ប៉ាក់​រូប​ចេរូ‌ប៊ីន នៅ​លើ​ក្រណាត់​នោះ​ផង។

សសរ និង​អាសនៈ​លង្ហិន

15. ស្ដេច​បាន​ឲ្យ​គេ​ធ្វើ​សសរ​ពីរ មាន​កំពស់​សាម‌សិប​ប្រាំ​ហត្ថ ដាក់​នៅ​មុខ​ព្រះ‌ដំណាក់ ហើយ​នៅ​ចុង​ខាង​លើ​សសរ​នីមួយៗ មាន​ក្បាល​សសរ​កំពស់​ប្រាំ‌ហត្ថ។

16. ស្ដេច​ឲ្យ​គេ​ធ្វើ​ក្បាច់​ច្រវាក់ ដូច​នៅ​ក្នុង​ទី‌សក្ការៈ ដាក់​ភ្ជាប់​ចុង​ខាង​លើ​សសរ​ដែរ។ បន្ទាប់​មក ស្ដេច​ឲ្យ​គេ​ធ្វើ​ក្បាច់​ផ្លែ​ទទឹម​ចំនួន​មួយ​រយ ភ្ជាប់​ទៅ​នឹង​ក្បាច់​ច្រវាក់​ផង។

17. ស្ដេច​ឲ្យ​គេ​បញ្ឈរ​សសរ​ទាំង​ពីរ​នៅ​មុខ​ព្រះ‌ដំណាក់ គឺ សសរ​មួយ​នៅ​ខាង​ស្ដាំ សសរ​មួយ​ទៀត​នៅ​ខាង​ឆ្វេង រួច​ដាក់​ឈ្មោះ​សសរ​ខាង​ស្ដាំ​ថា យ៉ាគីន និង​សសរ​ខាង​ឆ្វេង បូអូស។