ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

កន្លែង​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បោះ​ជំរំ ចាប់​ពី​ស្រុក​អេស៊ីព្ទ​រហូត​ដល់​វាល​ទំនាប​ស្រុក​ម៉ូអាប់

1. នេះ​ជា​ផ្លូវ​ទាំង​ប៉ុន្មាន ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​ដំណើរ​តាម​ពួក​ពល​គេ ដោយ​នូវ​សារ​ម៉ូសេ ហើយ​នឹង​អើរ៉ុន តាំង​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

2. ម៉ូសេ​បាន​កត់​ដំណើរ​ដែល​គេ​ដើរ​តាម​ដំណាក់​នីមួយៗ តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដូច្នេះ​អស់​ទាំង​ដំណាក់​គេ​ដែល​គេ​ដើរ​ដំណើរ​មក

3. នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​រ៉ាមសេស មក​នៅ​ថ្ងៃ​១៥​ខែ​ចេត្រ គឺ​បាន​ចេញ​មក​នៅ​ថ្ងៃ​បន្ទាប់​នឹង​បុណ្យ​រំលង ដោយ​មាន​ជ័យ‌ជំនះ នៅ​ភ្នែក​នៃ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា

4. ក្នុង​កាល​ដែល​គេ​កំពុង​តែ​កប់​ខ្មោច​ពួក​កូន​ច្បង​របស់​គេ ដែល​ព្រះ‌យេហូវ៉ា​បាន​វាយ​សំឡាប់​នៅ​ក្នុង​ពួក​គេ ហើយ​ព្រះ‌យេហូវ៉ា​ក៏​បាន​ធ្វើ​ទោស​ដល់​អស់​ទាំង​ព្រះ​របស់​គេ​ដែរ។

5. ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ចេញ​ពី​រ៉ាមសេស មក​ស្នាក់​នៅ​ត្រង់​ស៊ុកូត

6. គេ​ចេញ​ពី​ស៊ុកូត​មក​ស្នាក់​នៅ​ត្រង់​អេថាម​ក្បែរ​ទី​រហោ‌ស្ថាន

7. គេ​ចេញ​ពី​អេថាម ក៏​បែរ​ទៅ​ខាង​ពី​ហាហី‌រ៉ុថ ទល់​មុខ​នឹង​បាល‌សេផុន រួច​ស្នាក់​នៅ​ត្រង់​មុខ​មីកដុល

8. គេ​ចេញ​ពី​មុខ​ពីហា‌ហីរ៉ុថ​ដើរ​ឆ្លង​នៅ​កណ្តាល​ទឹក​សមុទ្រ​ទៅ​ក្នុង​ទី​រហោ‌ស្ថាន ក៏​ដើរ​៣​ថ្ងៃ​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​អេថាម រួច​ស្នាក់​នៅ​ត្រង់​ម៉ារ៉ា

9. គេ​ចេញ​ពី​ម៉ារ៉ា មក​ដល់​អេលីម ហើយ​នៅ​អេលីម​នោះ មាន​រន្ធ​ទឹក​១២ និង​ដើម​លម៉ើ ៧០ គេ​ក៏​ស្នាក់​នៅ​ទី​នោះ

10. គេ​ចេញ​ពី​អេលីម មក​ស្នាក់​នៅ​ក្បែរ​សមុទ្រ​ក្រហម

11. គេ​ចេញ​ពី​សមុទ្រ​ក្រហម មក​ស្នាក់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន

12. គេ​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ីន មក​ស្នាក់​នៅ​ត្រង់​ដុបកា

13. គេ​ចេញ​ពី​ដុបកា មក​ស្នាក់​នៅ​ត្រង់​អាលូស

14. គេ​ចេញ​ពី​អាលូស មក​ស្នាក់​នៅ​រេផិឌីម ជា​កន្លែង​ដែល​គ្មាន​ទឹក​ឲ្យ​គេ​ផឹក​សោះ

15. គេ​ចេញ​ពី​រេផិឌីម មក​ស្នាក់​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ

16. គេ​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ មក​ស្នាក់​នៅ​ត្រង់​គីប្រុត-ហាតាវ៉ា

17. គេ​ចេញ​ពី​គីប្រុត-ហាតាវ៉ា មក​ស្នាក់​នៅ​ត្រង់​ហាសិរ៉ូត

18. គេ​ចេញ​ពី​ហាសិរ៉ូត មក​ស្នាក់​នៅ​ត្រង់​រីតម៉ា

19. គេ​ចេញ​ពី​រីតម៉ា មក​ស្នាក់​នៅ​ត្រង់​រីម៉ុន-ពេរេស

20. គេ​ចេញ​ពី​រីម៉ុន-ពេរេស មក​ស្នាក់​នៅ​ត្រង់​លិបណា

21. គេ​ចេញ​ពី​លិបណា មក​ស្នាក់​នៅ​ត្រង់​រីសា

22. គេ​ចេញ​ពី​រីសា មក​ស្នាក់​នៅ​ត្រង់​កេហេ‌ឡាថា

23. គេ​ចេញ​ពី​កេហេ‌ឡាថា មក​ស្នាក់​នៅ​ត្រង់​ភ្នំ​សាភើរ

24. គេ​ចេញ​ពី​ភ្នំ​សាភើរ មក​ស្នាក់​នៅ​ត្រង់​ហារ៉ាដា

25. គេ​ចេញ​ពី​ហារ៉ាដា មក​ស្នាក់​នៅ​ត្រង់​ម៉ាកហេ‌ឡូត

26. គេ​ចេញ​ពី​ម៉ាកហេ‌ឡូត មក​ស្នាក់​នៅ​ត្រង់​តាហាត

27. គេ​ចេញ​ពី​តាហាត មក​ស្នាក់​នៅ​ត្រង់​តារ៉ាស

28. គេ​ចេញ​ពី​តារ៉ាស មក​ស្នាក់​នៅ​ត្រង់​មីតកា

29. គេ​ចេញ​ពី​មីតកា មក​ស្នាក់​នៅ​ត្រង់​ហាស្មូណា

30. គេ​ចេញ​ពី​ហាស្មូណា មក​ស្នាក់​នៅ​ត្រង់​ម៉ូសេរ៉ូត

31. គេ​ចេញ​ពី​ម៉ូសេរ៉ូត មក​ស្នាក់​នៅ​ត្រង់​បេនេ-យ៉ាកាន

32. គេ​ចេញ​ពី​បេនេ-យ៉ាកាន មក​ស្នាក់​នៅ​ហោ‌គីត‌កាត់

33. គេ​ចេញ​ពី​ហោ‌គីត‌កាត់ មក​ស្នាក់​នៅ​ត្រង់​យ៉ុត‌បាថា

34. គេ​ចេញ​ពី​យ៉ុត‌បាថា មក​ស្នាក់​នៅ​ត្រង់​អាប្រូណា

35. គេ​ចេញ​ពី​អាប្រូណា មក​ស្នាក់​នៅ​ត្រង់​អេស៊ាន-គេប៊ើរ

36. គេ​ចេញ​ពី​អេស៊ាន-គេប៊ើរ មក​ស្នាក់​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ីន គឺ​នៅ​ត្រង់​កាដេស

37. គេ​ចេញ​ពី​កាដេស មក​ស្នាក់​នៅ​ត្រង់​ភ្នំ​ហោរ ជា​ព្រំ​ប្រទល់​ស្រុក​អេដំម។

38. នៅ​ទី​នោះ​អើរ៉ុន​ដ៏​ជា​សង្ឃ បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ក៏​ស្លាប់​ទៅ នៅ​ថ្ងៃ​ដំបូង ក្នុង​ខែ​ស្រាពណ៍ នា​ឆ្នាំ​ទី​៤០ ក្រោយ​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

39. កាល​អើរ៉ុន​ស្លាប់​ទៅ នៅ​លើ​ភ្នំ​ហោរ នោះ​លោក​បាន​អាយុ​១២៣​ឆ្នាំ​ហើយ។

40. គ្រា​នោះ​អើរ៉ាត ជា​ស្តេច​សាសន៍​កាណាន ដែល​អាស្រ័យ​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ស្រុក​កាណាន ទ្រង់​ក៏​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​មក។

41. ឯ​ពួក​អ៊ីស្រា‌អែល​ក៏​ចេញ​ពី​ភ្នំ​ហោរ មក​ស្នាក់​នៅ​ត្រង់​សាល‌ម៉ូន៉ា

42. គេ​ចេញ​ពី​សាល‌ម៉ូន៉ា មក​ស្នាក់​នៅ​ត្រង់​ពូណូន

43. គេ​ចេញ​ពី​ពូណូន មក​ស្នាក់​នៅ​ត្រង់​អូបូត

44. គេ​ចេញ​ពី​អូបូត មក​ស្នាក់​នៅ​ត្រង់​អ៊ីយេ-អាបារីម នៅ​ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់

45. គេ​ចេញ​ពី​អ៊ីយេ-អាបារីម នៅ​មក​ស្នាក់​នៅ​ត្រង់​ឌីបូន-កាឌ់

46. គេ​ចេញ​ពី​ឌីបូន-កាឌ់ មក​ស្នាក់​នៅ​ត្រង់​អាល‌ម៉ូន-ឌីប្លា‌ថែម

47. គេ​ចេញ​ពី​អាល‌ម៉ូន-ឌីប្លា‌ថែម មក​ស្នាក់​ត្រង់​ភ្នំ​អាបារីម នៅ​មុខ​ភ្នំ​នេបូរ

48. គេ​ចេញ​ពី​ភ្នំ​អាបារីម មក​ស្នាក់​នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ

49. គេ​ដំឡើង​ត្រសាល​របស់​គេ​នៅ​ក្បែរ​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​បេត-យេស៊ីម៉ូត រហូត​ដល់​អេបិល-ស៊ីទីម ក្នុង​ស្រុក​វាល​របស់​ម៉ូអាប់។

50. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ

51. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​ឯង​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន​ហើយ

52. នោះ​ត្រូវ​ឲ្យ​បណ្តេញ​អស់​ទាំង​អ្នក​ស្រុក​នោះ ពី​មុខ​ឯង​ចេញ ព្រម​ទាំង​បំផ្លាញ​អស់​ទាំង​ព្រះ ជា​រូប​ឆ្លាក់ ជា​រូប​សិត​របស់​គេ​បង់ ហើយ​រំលាង​អស់​ទាំង​ទី​ខ្ពស់​គេ​ផង

53. ឯង​រាល់​គ្នា​ត្រូវ​ចាប់​យក​ស្រុក​នោះ​ទុក​ជា​កេរ‌អាករ ហើយ​អាស្រ័យ​នៅ​ផង ដ្បិត​អញ​បាន​ឲ្យ ទុក​ជា​កេរ‌អាករ​ដល់​ឯង​រាល់​គ្នា​ហើយ

54. ឯង​រាល់​គ្នា​ត្រូវ​ទទួល​ស្រុក​នោះ ទុក​ជា​មរដក ដោយ​ចាប់​ឆ្នោត តាម​គ្រួ​ឯង​នីមួយៗ ពួក​ណា​មាន​គ្នា​ច្រើន នោះ​ត្រូវ​បាន​ច្រើន ហើយ​ពួក​ណា​មាន​គ្នា​តិច នោះ​ត្រូវ​បាន​តិច​វិញ បើ​អ្នក​ណា​ចាប់​ឆ្នោត​ត្រូវ​ត្រង់​កន្លែង​ណា នោះ​ត្រូវ​តែ​បាន​កន្លែង​នោះ ឯង​រាល់​គ្នា​ត្រូវ​ស៊ី​មរដក​តាម​ពូជ​អំបូរ​នៃ​ពួក​អយ្យកោ​ឯង

55. តែ​បើ​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​នោះ​ពី​មុខ​ឯង​ចេញ​ទេ នោះ​ពួក​អ្នក​ដែល​ទុក​ឲ្យ​នៅ គេ​នឹង​ជា​ម្ជុល​ដល់​ភ្នែក​ឯង ហើយ​ជា​បន្លា​នៅ​ចំហៀង​ឯង​ផង គេ​នឹង​ធ្វើ​ទុក​ឯង​នៅ​ក្នុង​ស្រុក​ដែល​ឯង​អាស្រ័យ​នៅ​នោះ

56. ហើយ​អញ​នឹង​ធ្វើ​ដល់​ឯង​រាល់​គ្នា ដូច​ជា​អញ​បាន​គិត​ធ្វើ​ដល់​គេ​វិញ។