ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ការ​ចាត់‌ចែង​ដំឡើង​ត្រសាល

1. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា

2. ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដំឡើង​ត្រសាល​នៅ​ក្បែរ​ទង់‌ជ័យ​របស់​ខ្លួន តាម​គោល​ដំរុយ​គ្រួ​របស់​ឪពុក​ខ្លួន គេ​ត្រូវ​នៅ​ជុំវិញ ប្រឈម‌មុខ​នឹង​ត្រសាល​ជំនុំ។

3. ឯ​ពួក​ដែល​ដំឡើង​ត្រសាល​នៅ​ទិស​ឯ​កើត​ខាង​ថ្ងៃ​រះ នោះ​ត្រូវ​ជា​ពួក​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល នៃ​ពូជ​អំបូរ​យូដា​តាម​ពួក​កង​គេ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​យូដា នោះ​គឺ​ជា​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់

4. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៧​ម៉ឺន​៤​ពាន់​៦០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

5. ពួក​ដែល​ត្រូវ​ដំឡើង​ត្រសាល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​អ៊ីសាខារ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​អ៊ីសាខារ គឺ​នេថា‌នេល​ជា​កូន​ស៊ូហារ

6. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៤​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

7. ពួក​១​ទៀត​ជា​ពូជ​អំបូរ​សាប់‌យូល៉ូន ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​សាប់‌យូល៉ូន គឺ​អេលាប​ជា​កូន​ហេល៉ូន

8. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៧​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

9. អស់​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ទី​ដំឡើង​ត្រសាល​របស់​ពួក​យូដា​នេះ រួម​ទាំង​អស់​មាន​១​សែន​៨​ម៉ឺន​៦​ពាន់​៤០០​នាក់ តាម​ពួក​កង​របស់​គេ ពួក​នេះ​ជា​អ្នក​ដើរ​មុន​គេ។

10. ឯ​ខាង​ត្បូង នោះ​ត្រូវ​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​រូបេន តាម​ពួក​កង​របស់​គេ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ

11. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៤​ម៉ឺន​៦​ពាន់​៥០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

12. ពួក​ដែល​ដំឡើង​ត្រសាល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​ស៊ីម្មាន ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​ស៊ីម្មាន គឺ​ស៊្លូមាល​ជា​កូន​ស៊ូរី‌សា‌ដាយ

13. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៩​ពាន់​៣០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

14. ពួក​១​ទៀត​ជា​ពូជ​អំបូរ​កាឌ់ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​កាឌ់ គឺ​អេលា‌សាប់​ជា​កូន​ដេហ៊ូអែល

15. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៤​ម៉ឺន​៥​ពាន់​៦៥០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

16. អស់​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ទី​ដំឡើង​ត្រសាល​របស់​ពួក​រូបេន​នេះ រួម​ទាំង​អស់ មាន​១​សែន​៥​ម៉ឺន​១​ពាន់​៤៥០​នាក់ តាម​ពួក​កង​របស់​គេ ពួក​នេះ​ជា​អ្នក​ដើរ​បន្ទាប់។

17. លំដាប់​នោះ​មក ត្រូវ​ឲ្យ​ពួក​លេវី​ចេញ​ដើរ​ទៅ​ជា​កណ្តាល​នៃ​អស់​ទាំង​ពួក នាំ​យក​ទាំង​ត្រសាល​ជំនុំ​ទៅ​ផង គេ​ត្រូវ​ចេញ​ដើរ​ទៅ​តាម​របៀប ដែល​គេ​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល​មុន​ក្រោយ គឺ​គ្រប់​គ្នា​នៅ​កន្លែង​របស់​ខ្លួន តាម​ទង់‌ជ័យ​រៀង​ខ្លួន។

18. ឯ​ខាង​លិច នោះ​ត្រូវ​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​អេប្រា‌អិម តាម​ពួក​កង​របស់​គេ ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​អេប្រា‌អិម គឺ​អេលី‌សាម៉ា​ជា​កូន​អាំមីហ៊ូត

19. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៤​ម៉ឺន​៥០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

20. ឯ​ពួក​ដែល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​ម៉ាន៉ាសេ ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​ម៉ាន៉ាសេ គឺ​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ

21. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៣​ម៉ឺន​២​ពាន់​២០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

22. ពួក​១​ទៀត​ជា​ពូជ​អំបូរ​បេន‌យ៉ា‌មីន ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន គឺ​អ័ប៊ីដាន ជា​កូន​គីដា‌ហូនី

23. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៣​ម៉ឺន​៥​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

24. អស់​ពួក​អ្នក ដែល​បាន​រាប់​ក្នុង​ទី​ដំឡើង​ត្រសាល របស់​ពួក​អេប្រា‌អិម រួម​ទាំង​អស់ មាន​១​សែន​៨​ពាន់​១០០​នាក់ តាម​ពួក​កង​របស់​គេ ពួក​នេះ​ជា​អ្នក​ដើរ​ទី​៣។

25. ឯ​ខាង​ជើង នោះ​ត្រូវ​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​ដាន់ តាម​ពួក​កង​របស់​គេ ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​ដាន់ គឺ​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ

26. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៦​ម៉ឺន​២​ពាន់​៧០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

27. ពួក​ដែល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​អេស៊ើរ ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​អេស៊ើរ គឺ​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន

28. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៤​ម៉ឺន​១​ពាន់​៥០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

29. ពួក​១​ទៀត​ជា​ពូជ​អំបូរ​ណែប‌ថាលី ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​ណែប‌ថាលី គឺ​អ័ហ៊ីរ៉ា ជា​កូន​អេណាន់

30. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៣​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

31. អស់​ពួក​អ្នក​ដែល​បាន​រាប់ ក្នុង​ទី​ដំឡើង​ត្រសាល​របស់​ពួក​ដាន់ រួម​ទាំង​អស់​មាន​១​សែន​៥​ម៉ឺន​៧​ពាន់​៦០០​នាក់ ពួក​នេះ​ជា​អ្នក​ដើរ​ខាង​ក្រោយ​បង្អស់ តាម​ទង់‌ជ័យ​របស់​គេ​រៀង​ខ្លួន។

32. នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​រាប់ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាម​វង្សា‌នុវង្ស នៃ​ពួក​អយ្យកោ​គេ គឺ​គ្រប់​បណ្តា​មនុស្ស​ទាំង​អស់ ដែល​គេ​បាន​រាប់ ក្នុង​ទី​ដំឡើង​ត្រសាល​ទាំង​ប៉ុន្មាន តាម​ពួក​កង​របស់​គេ នោះ​រួម​ទាំង​អស់ មាន​៦​សែន​៣​ពាន់​៥៥០​នាក់

33. តែ​ឯ​ពូជ​លេវី នោះ​គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទេ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ

34. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ គឺ​គេ​បាន​ដំឡើង​ត្រសាល​របស់​គេ​ត្រង់​ទង់‌ជ័យ​របស់​ខ្លួន ហើយ​គ្រប់​គ្នា​ក៏​ចេញ​ដំណើរ​ទៅ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។