ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ពិធី​បុណ្យ​រំលង​នៅ​វាល​រហោ‌ស្ថាន​ស៊ី‌ណាយ

1. នៅ​ខែ​ចេត្រ​ក្នុង​ឆ្នាំ​ទី​២ រាប់​តាំង​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា

2. ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​បុណ្យ​រំលង​នៅ​វេលា​កំណត់​ដែរ

3. គឺ​នៅ​ថ្ងៃ​១៤​ខែ​នេះ​ឯង ដល់​ល្ងាច​ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​នោះ​នៅ​វេលា​កំណត់ ត្រូវ​តែ​ធ្វើ​តាម​របៀប និង​ច្បាប់ ហើយ​បញ្ញត្ត​នៃ​បុណ្យ​នោះ​គ្រប់​ចំពូក

4. ម៉ូសេ​ក៏​បង្គាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ធ្វើ​បុណ្យ​រំលង

5. ដូច្នេះ គេ​ក៏​ធ្វើ​បុណ្យ​នោះ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ នៅ​ថ្ងៃ​១៤​ខែ​ចេត្រ នៅ​វេលា​ពេល​ល្ងាច តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ គឺ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​សំរេច​យ៉ាង​ដូច្នោះ។

6. រីឯ​មនុស្ស​ខ្លះ គេ​មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់​ម្នាក់ បាន​ជា​គេ​ធ្វើ​បុណ្យ​រំលង​នៅ​ថ្ងៃ​នោះ​មិន​បាន គេ​ក៏​មក​ឯ​ម៉ូសេ និង​អើរ៉ុន នៅ​ថ្ងៃ​នោះ

7. រួច​ជំរាប​លោក​ថា យើង​រាល់​គ្នា​មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់​ម្នាក់ ហេតុ​អ្វី​បាន​ជា​ឃាត់ មិន​ឲ្យ​យើង​ខ្ញុំ​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ពេល​កំណត់ ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង

8. នោះ​ម៉ូសេ​ប្រាប់​គេ​ថា ចាំ​សិន ទំរាំ​ខ្ញុំ​ឮ​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​ពី​ដំណើរ​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា។

9. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ម៉ូសេ

10. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា បើ‌សិន​ជា​មនុស្ស​ណា​ក្នុង​ពួក​ឯង​រាល់​គ្នា ឬ​ក្នុង​ពូជ​ដំណ​ឯង​ត​ទៅ មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់ ឬ​គេ​ដើរ​ដំណើរ​ទៅ​ឆ្ងាយ​ក្តី ក៏​គង់​តែ​ត្រូវ​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ

11. គឺ​ត្រូវ​ឲ្យ​គេ​ធ្វើ​នៅ​ពេល​ល្ងាច ក្នុង​ថ្ងៃ​១៤ ខែ​ពិសាខ​វិញ ត្រូវ​ឲ្យ​គេ​បរិភោគ​បុណ្យ​នោះ​ជា​មួយ​នឹង​នំបុ័ង​ឥត​ដំបែរ ហើយ​នឹង​បន្លែ​ល្វីង

12. មិន​ត្រូវ​ឲ្យ​ទុក​អ្វី​ដល់​ព្រឹក​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឲ្យ​សោះ គឺ​ត្រូវ​ធ្វើ​តាម​របៀប​បុណ្យ​រំលង​គ្រប់​ចំពូក

13. តែ​ឯ​មនុស្ស​ណា​ដែល​ស្អាត ឥត​មាន​ដំណើរ​ទៅ​ឯ​ណា ហើយ​ខាន​ធ្វើ​បុណ្យ​រំលង មនុស្ស​នោះ​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​មិន​បាន​យក​ដង្វាយ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៅ​វេលា​កំណត់​មនុស្ស​នោះ​នឹង​ត្រូវ​ទ្រាំទ្រ​ក្នុង​អំពើ​បាប​របស់​ខ្លួន

14. បើ‌សិន​ជា​មនុស្ស​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា គេ​ចង់​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ត្រូវ​ឲ្យ​គេ​ធ្វើ​តាម​របៀប និង​បញ្ញត្ត​ច្បាប់​របស់​បុណ្យ​រំលង​នេះ​ចុះ មាន​ច្បាប់​តែ​១​ទេ ដែល​សំរាប់​ទាំង​អ្នក​ប្រទេស​ក្រៅ និង​អ្នក​កើត​ក្នុង​ស្រុក​ផង។

ពពក​គ្រប​បាំង​លើ​ទី​សក្ការៈ

15. នៅ​ថ្ងៃ​ដែល​បាន​ដំឡើង​រោង​ឧបោសថ នោះ​ពពក​ក៏​មក​គ្រប​រោង​ឧបោសថ គឺ​ជា​ត្រសាល​នៃ​សេចក្ដី​បន្ទាល់ ហើយ​នៅ​ពេល​ល្ងាច មាន​ភាព​ដូច​ជា​ភ្លើង​វិញ រហូត​ដល់​ព្រឹក

16. ក៏​មាន​ដូច្នោះ​នៅ​ជានិច្ច គឺ​មាន​ពពក​គ្រប​រោង​ឧបោសថ ហើយ​នៅ​ពេល​យប់ មាន​ដូច​ជា​ភ្លើង​វិញ

17. បើ​កាល​ណា​ពពក​ឡើង​ផុត​ពី​ត្រសាល នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ធ្វើ​ដំណើរ​ទៅ ហើយ​នៅ​កន្លែង​ណា​ដែល​ពពក​ឈប់ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ដំឡើង​ត្រសាល​នៅ​ទី​នោះ

18. ដូច្នេះ គឺ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​ដំណើរ​ទៅ ហើយ​ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដែល​គេ​ឈប់​ដំឡើង​ត្រសាល​នៅ បើ​ពពក​នៅ​លើ​រោង​ឧបោសថ​ជា​យូរ​ប៉ុណ្ណា នោះ​គេ​ក៏​ចេះ​តែ​នៅ​ជា​ដរាប​ទៅ​ប៉ុណ្ណោះ​ឯង

19. កាល​ណា​ពពក​នៅ​លើ​រោង​ឧបោសថ​ជា​យូរ​ថ្ងៃ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ក៏​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ឥត​មាន​ធ្វើ​ដំណើរ​ទៅ​ឯ​ណា​ទេ

20. ជួន‌កាល​ពពក​នៅ​លើ​រោង​ឧបោសថ​តែ​បួន​ដប់​ថ្ងៃ នោះ​គេ​ក៏​តាំង​នៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា រួច​ដែល​ចេញ​ដំណើរ​ទៅ ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែរ

21. ហើយ​ជួន‌កាល​ពពក​គ្រាន់​តែ​នៅ​ពី​ល្ងាច​ដល់​ព្រឹក រួច​ព្រឹក​ឡើង កាល​ណា​បាន​ឡើង​ផុត​ទៅ នោះ​គេ​ក៏​ចេញ​ដំណើរ​ទៅ កាល​ណា​ពពក​បាន​ឡើង​ផុត​ទៅ ទោះ​បើ​ជា​ពេល​ថ្ងៃ ឬ​យប់​ក្តី គង់​តែ​គេ​ក៏​ចេញ​ដំណើរ​ទៅ​ដែរ

22. ឬ​បើ​ជា​២​ថ្ងៃ ឬ​១​ខែ ឬ​១​ឆ្នាំ ដែល​ពពក​នៅ​ជាប់​លើ​រោង​ឧបោសថ​ឥត​រើ​ទៅ​ឯ​ណា នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចេះ​តែ​នៅ​ទី​នោះ​ជា​ដរាប ឥត​ធ្វើ​ដំណើរ​ទៅ​ឯ​ណា​ឡើយ តែ​វេលា​ណា​ដែល​ពពក​ឡើង​ផុត​វិញ នោះ​ទើប​គេ​ចេញ​ដំណើរ​ទៅ

23. គឺ​តាម​តែ​បង្គាប់​ព្រះ‌យេហូវ៉ា ដែល​គេ​ដំឡើង​ត្រសាល ហើយ​ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដែល​គេ​ចេញ​ដំណើរ​ទៅ គេ​ក៏​ស្តាប់​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា តាម​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ដោយ‌សារ​ម៉ូសេ។