ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ដំបង​របស់​អើរ៉ុន

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

2. ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល រួច​ទទួល​យក​ដំបង​ពី​គេ គឺ​ដំបង​មួយៗ​ពី​គ្រប់​ទាំង​វង្សា‌នុវង្ស របស់​ពួក​អយ្យកោ​គេ ត្រូវ​យក​ពី​ពួក​អ្នក​ដែល​ជា​កំពូល​លើ​គេ តាម​វង្សា‌នុវង្ស​នៃ​ពួក​អយ្យកោ​គេ​រៀង​ខ្លួន ឲ្យ​បាន​ដំបង​១២ ហើយ​សរសេរ​ឈ្មោះ​របស់​គេ​រៀង​ខ្លួន នៅ​ភ្ជាប់​នឹង​ដំបង​នីមួយៗ

3. តែ​ត្រូវ​សរសេរ​ឈ្មោះ​អើរ៉ុន ភ្ជាប់​នៅ​ដំបង​របស់​ពួក​លេវី​វិញ ដ្បិត​ត្រូវ​ឲ្យ​មាន​ដំបង​១ សំរាប់​គ្រប់​ទាំង​មេ​នៃ​ពួក​វង្ស​អយ្យកោ​គេ

4. រួច​ត្រូវ​ដាក់​ដំបង​ទាំង​នោះ​ទុក​ក្នុង​ត្រសាល​ជំនុំ នៅ​ចំពោះ​មុខ​នៃ​សេចក្ដី​បន្ទាល់ ត្រង់​កន្លែង​ដែល​អញ​តែង​ជួប​នឹង​ឯង

5. ឯ​ដំបង​របស់​អ្នក​ណា​ដែល​អញ​បាន​រើស នោះ​នឹង​បាន​ប៉ិច​ឡើង ហើយ​យ៉ាង​នោះ​អញ​នឹង​បំបាត់​សេចក្ដី​រទូ‌រទាំ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​គេ​ចេះ​តែ​រទូ‌រទាំ​ទាស់​នឹង​ឯង ឲ្យ​បាត់​ចេញ​ពី​មុខ​អញ​ទៅ។

6. ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល រួច​អស់​ទាំង​អ្នក ដែល​ជា​កំពូល​លើ​គេ ក៏​ប្រគល់​ដំបង​១​ម្នាក់​មក​លោក​រៀង​ខ្លួន តាម​ពួក​វង្សា‌នុវង្ស​នៃ​ពួក​អយ្យកោ​គេ គឺ​ជា​ដំបង​ទាំង​អស់​១២ ហើយ​ដំបង​របស់​អើរ៉ុន​ក៏​នៅ​ជា​មួយ​នឹង​ដំបង​គេ​ដែរ

7. រួច​ម៉ូសេ​ដាក់​ដំបង​ទាំង​នោះ​ទុក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក្នុង​ត្រសាល​នៃ​សេចក្ដី​បន្ទាល់។

8. លុះ​ថ្ងៃ​ស្អែក​ឡើង កាល​ម៉ូសេ​ចូល​ទៅ​ក្នុង​ត្រសាល​នៃ​សេចក្ដី​បន្ទាល់ នោះ​ឃើញ​ដំបង​របស់​អើរ៉ុន ដែល​សំរាប់​ពួក​វង្ស​លេវី មាន​ពក ហើយ​ប៉ិច​ឡើង រួច​បែក​ចេញ​ជា​ផ្កា ហើយ​បង្កើត​បាន​ផ្លែ​ចំបក់​ទុំ

9. ម៉ូសេ​ក៏​យក​ដំបង​ទាំង​នោះ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​ចេញ​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ក៏​មើល ហើយ​បាន​យក​ដំបង​របស់​គេ​រៀង​ខ្លួន​ទៅ

10. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ដាក់​ដំបង​របស់​អើរ៉ុន នៅ​ចំពោះ​មុខ​នៃ​សេចក្ដី​បន្ទាល់​វិញ​ទៅ ទុក​ជា​ទី​សំគាល់​ទាស់​នឹង​ពួក​អ្នក​ដែល​ចង់​បះ‌បោរ ដើម្បី​ឲ្យ​សេចក្ដី​រទូ‌រទាំ​របស់​គេ បាន​ផុត​ចេញ​ពី​មុខ​អញ​ទៅ ក្រែង​លោ​គេ​ត្រូវ​ស្លាប់

11. នោះ​ម៉ូសេ​ក៏​ធ្វើ​ដូច្នោះ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក លោក​បាន​ធ្វើ​សំរេច​តាម​នោះ។

12. ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ពោល​ចំពោះ​ម៉ូសេ​ថា មើល យើង​រាល់​គ្នា​ស្លាប់ យើង​វិនាស​ហើយ យើង​ទាំង​អស់​គ្នា​ត្រូវ​វិនាស

13. ដ្បិត​អស់​អ្នក​ណា​ដែល​ចូល​ទៅ​ជិត​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា នោះ​ក៏​ត្រូវ​ស្លាប់ ដូច្នេះ តើ​ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​វិនាស​ទៅ​ឬ​អី។