ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

យញ្ញ‌បូជា​សំរាប់​ថ្ងៃ​បុណ្យ​ជ័យ​ឃោសន៍

1. នៅ​ថ្ងៃ​ទី​១​ក្នុង​ខែ​អស្សុជ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ នេះ​ជា​ថ្ងៃ​សំរាប់​ផ្លុំ​ត្រែ​ឲ្យ​ឯង​រាល់​គ្នា

2. ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​ដុត​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​កូន​គោ​ឈ្មោល​១ ចៀម​ឈ្មោល​១ និង​កូន​ចៀម​ឈ្មោល​៧ ឥត​ខ្ចោះ អាយុ​១​ខួប

3. ព្រម​ទាំង​ដង្វាយ​ម្សៅ លាយ​ដោយ​ប្រេង គឺ​៣​ខ្ញឹង​សំរាប់​គោ​នោះ ២​ខ្ញឹង​សំរាប់​ចៀម​នោះ

4. និង​១​ខ្ញឹង​សំរាប់​កូន​ចៀម​មួយៗ​ក្នុង​ចៀម​ទាំង​៧​នោះ

5. ហើយ​ពពែ​ឈ្មោល​១​សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង ប្រយោជន៍​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា

6. នេះ​ត្រូវ​ថ្វាយ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​នៅ​ថ្ងៃ​ចូល​ខែ និង​ដង្វាយ​ម្សៅ​ផង ហើយ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ ត្រូវ​ថ្វាយ​តាម​របៀប​ដង្វាយ​នោះ ទុក​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

យញ្ញ‌បូជា​សំរាប់​ថ្ងៃ​បុណ្យ​លោះ​បាប

7. លុះ​ដល់​ថ្ងៃ​១០​ក្នុង​ខែ​អស្សុជ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ ហើយ​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ

8. ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា​វិញ គឺ​កូន​គោ​ឈ្មោល​១ ចៀម​ឈ្មោល​១ និង​កូន​ចៀម​ឈ្មោល​៧ ឥត​ខ្ចោះ អាយុ​១​ខួប

9. ព្រម​ទាំង​ដង្វាយ​ម្សៅ​ផង ជា​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង គឺ​៣​ខ្ញឹង​សំរាប់​គោ​នោះ ២​ខ្ញឹង​សំរាប់​ចៀម​នោះ

10. និង​១​ខ្ញឹង​សំរាប់​កូន​ចៀម​មួយៗ ក្នុង​កូន​ចៀម​ទាំង​៧​នោះ

11. ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ត្រូវ​ថ្វាយ​ឲ្យ​លើស​ពី​ដង្វាយ​លោះ​បាប ដែល​តែង​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន ហើយ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​នោះ​ដែរ។

យញ្ញ‌បូជា​សំរាប់​បុណ្យ​បារាំ

12. នៅ​ថ្ងៃ​១៥​ក្នុង​ខែ​អស្សុជ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ ហើយ​ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​៧​ថ្ងៃ

13. ក៏​ត្រូវ​ថ្វាយ​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​គោ​ឈ្មោល​១៣ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប

14. ព្រម​ទាំង​ដង្វាយ​ម្សៅ​ផង ជា​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង គឺ​៣​ខ្ញឹង​សំរាប់​គោ​មួយៗ ក្នុង​គោ​ទាំង​១៣​នោះ ២​ខ្ញឹង​សំរាប់​ចៀម​ឈ្មោល​១​មួយៗ ក្នុង​ចៀម​ទាំង​២

15. និង​១​ខ្ញឹង​សំរាប់​កូន​ចៀម​មួយៗ ក្នុង​ចៀម​ទាំង​១៤

16. ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។

17. នៅ​ថ្ងៃ​ទី​២ ត្រូវ​ថ្វាយ​កូន​គោ​ឈ្មោល​១២ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប

18. ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប

19. ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។

20. នៅ​ថ្ងៃ​ទី​៣ ត្រូវ​ថ្វាយ​គោ​ឈ្មោល​១១ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប

21. ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប

22. ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។

23. នៅ​ថ្ងៃ​ទី​៤ ត្រូវ​ថ្វាយ​គោ​ឈ្មោល​១០ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប

24. ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប

25. ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។

26. នៅ​ថ្ងៃ​ទី​៥ ត្រូវ​ថ្វាយ​គោ​ឈ្មោល​៩ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប

27. ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច សំរាប់​គោ​ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប

28. ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។

29. នៅ​ថ្ងៃ​ទី​៦ ត្រូវ​ថ្វាយ​គោ​ឈ្មោល​៨ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប

30. ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប

31. ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។

32. នៅ​ថ្ងៃ​ទី​៧ ត្រូវ​ថ្វាយ​គោ​ឈ្មោល​៧ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប

33. ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​អស់​នោះ តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប

34. ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។

35. នៅ​ថ្ងៃ​ទី​៨ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​មុត‌មាំ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ

36. ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ ដល់​ព្រះ‌យេហូវ៉ា គឺ​គោ​ឈ្មោល​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​៧ ឥត​ខ្ចោះ អាយុ​១​ខួប

37. ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​នោះ តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប

38. ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។

39. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ទាំង​នេះ ដល់​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​ថ្ងៃ​បុណ្យ​ដែល​មាន​កំណត់​របស់​ឯង ឲ្យ​លើស​ពី​អស់​ទាំង​ដង្វាយ​ដុត ដង្វាយ​ម្សៅ ដង្វាយ​ច្រួច និង​ដង្វាយ​មេត្រី ដែល​ឯង​រាល់​គ្នា​ថ្វាយ សំរាប់​លា​បំណន់ និង​ដង្វាយ​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត

40. នោះ​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។