ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 11 Khmer Standard Version (KHSV)

ការ​ប្រកាស​អំពី​គ្រោះ​កាច​ចុង​ក្រោយ

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​នាំ​គ្រោះ​កាច​មួយ​ទៀត ជា​គ្រោះ​កាច​ចុង​ក្រោយ មក​ប្រហារ​ស្ដេច​ផារ៉ោន និង​ស្រុក​អេស៊ីប។ លើក​នេះ ស្ដេច​ពិត​ជា​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ពុំ‌ខាន។ ស្ដេច​មិន​ត្រឹម​តែ​បើក​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​តែ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រហូត។

2. ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប្រុស​ទាំង​ស្រី ឲ្យ​សុំ​របស់​របរ​ជា​មាស​ជា​ប្រាក់​ពី​អ្នក​ជិត​ខាង»។

3. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​ស្រឡាញ់​រាប់​អាន​ជន‌ជាតិ​អ៊ីស្រា‌អែល។ ម្យ៉ាង​ទៀត ពួក​នាម៉ឺន​មន្ត្រី​របស់​ស្ដេច​ផារ៉ោន និង​ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប នាំ​គ្នា​គោរព​លោក​ម៉ូសេ​យ៉ាង​ខ្លាំង។

4. លោក​ម៉ូសេ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “នៅ​កណ្ដាល​អធ្រាត្រ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីប។

5. កូន​ច្បង​ទាំង​អស់​នៃ​ស្រុក​អេស៊ីប​នឹង​ត្រូវ​ស្លាប់ គឺ​ចាប់​ពី​បុត្រ​ច្បង​របស់​ស្ដេច​ផារ៉ោន ដែល​ត្រូវ​ឡើង​សោយ​រាជ្យ រហូត​ដល់​កូន​ប្រុស​ច្បង​របស់​ទាសី ដែល​ជា​អ្នក​កិន​ស្រូវ ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​សត្វ​ទៀត​ផង។

6. ពេល​នោះ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គេ​នឹង​ឮ​សូរ​សម្រែក​ទ្រហោ​យំ។ តាំង​ពី​ដើម​រៀង​មក​មិន​ធ្លាប់​មាន​ដូច្នេះ​ទេ ហើយ​ទៅ​មុខ​ទៀត​ក៏​គ្មាន​ដែរ។

7. ប៉ុន្តែ ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ គេ​មិន​ឮ​សំឡេង​អ្វី​ឡើយ សូម្បី​ឆ្កែ​ក៏​មិន​ឮ​ព្រុស​ដាក់​មនុស្ស ឬ​សត្វ​ណា​មួយ​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌អម្ចាស់​មិន​ធ្វើ​ទោស​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​ព្រះ‌អង្គ​ធ្វើ​ទោស​ជន‌ជាតិ​អេស៊ីប​ឡើយ”។

8. ពេល​នោះ នាម៉ឺន​មន្ត្រី​ទាំង​អស់​របស់​ព្រះ‌ករុណា​នឹង​មក​ក្រាប​ចុះ​នៅ​មុខ​ទូលបង្គំ ហើយ​ពោល​ថា “សូម​លោក និង​ប្រជា‌ជន​របស់​លោក​អញ្ជើញ​ទៅ​ចុះ!” ទូលបង្គំ​នឹង​ចាក​ចេញ​ទៅ»។ លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន​ទៅ ទាំង​ក្ដៅ​ក្រហាយ។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «ស្ដេច​ផារ៉ោន​នឹង​មិន​ស្ដាប់​អ្នក​រាល់​គ្នា​ទេ ដូច្នេះ យើង​នឹង​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​កាន់​តែ​ច្រើន​ឡើងៗ​ក្នុង​ស្រុក​អេស៊ីប»។

10. លោក​ម៉ូសេ និង​លោក​អើរ៉ុន បាន​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​ទាំង​នោះ​នៅ​មុខ​ព្រះ‌ចៅ​ផារ៉ោន តែ​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ស្ដេច​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឡើយ។