ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 37 Khmer Standard Version (KHSV)

ហិប​នៃ​សម្ពន្ធ‌មេត្រី

1. លោក​បេតសា‌លាល​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កំពស់​មួយ​ហត្ថ​កន្លះ។

2. លោក​យក​មាស​សុទ្ធ​ស្រោប​ហិប​នោះ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ហើយ​គែម​ដែល​ព័ទ្ធ​ជុំ‌វិញ​ក៏​ធ្វើ​ពី​មាស​ដែរ។

3. លោក​ធ្វើ​កង​មាស​បួន ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន គឺ​ម្ខាង​ពីរៗ។

4. គាត់​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង។

5. គាត់​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​ដែល​នៅ​សង​ខាង​ហិប ដើម្បី​សែង​ហិប​នោះ។

6. គាត់​ធ្វើ​គម្រប​ហិប​ពី​មាស​សុទ្ធ ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ។

7. លោក​យក​មាស​មក​ឆ្លាក់​ធ្វើ​រូប​ចេរូប៊ីន​ពីរ ដាក់​នៅ​ចុង​គម្រប​ហិប​ទាំង​សង​ខាង

8. លោក​ដាក់​ភ្ជាប់​រូប​ចេរូប៊ីន​ទាំង​ពីរ​នោះ​ទៅ​នឹង​គម្រប​ហិប គឺ​ចេរូប៊ីន​នីមួយៗ​ត្រូវ​ភ្ជាប់​ទៅ​នឹង​ចុង​ម្ខាង។

9. រូប​ចេរូប៊ីន​ទាំង​ពីរ​ប្រឈម​មុខ​គ្នា ដោយ​ឈ្ងោក​មុខ​ទៅ​រក​គម្រប​ហិប ព្រម​ទាំង​ត្រដាង​ស្លាប​ការពារ​គម្រប​ហិប​នេះ​ទៀត​ផង។

តុ​ដាក់​នំប៉័ង​ថ្វាយ​ព្រះ‌ជាម្ចាស់

10. លោក​ធ្វើ​តុ​មួយ​ពី​ឈើ​នាង‌នួន ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ និង​កំពស់​មួយ​ហត្ថ​កន្លះ។

11. លោក​យក​មាស​សុទ្ធ​មក​ស្រោប​តុ​នោះ ព្រម​ទាំង​ធ្វើ​គែម​មាស​ព័ទ្ធ​ជុំ‌វិញ​ទៀត​ផង។

12. នៅ​តាម​ជ្រុង​ទាំង​បួន លោក​ធ្វើ​ក្រប​ដែល​មាន​កំពស់​មួយ​ទះ មាន​ក្បាច់​មាស​ព័ទ្ធ​ជុំ‌វិញ​ផង។

13. លោក​បាន​សិត​ធ្វើ​កង​មាស​បួន​ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន ត្រង់​កន្លែង​ដែល​មាន​ជើង​តុ។ b

14. កង​មាស​ទាំង​បួន​ស្ថិត​នៅ​ជិត​ក្រប ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​តុ។

15. លោក​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង ដើម្បី​សែង​តុ​នោះ។

16. លោក​យក​មាស​សុទ្ធ​មក​ធ្វើ​គ្រឿង​បរិក្ខារ​ដាក់​នៅ​លើ​តុ​នោះ គឺ​មាន​ថាស ថូ ពែង និង​ចាន‌គោម សម្រាប់​ប្រើ​ក្នុង​ពិធី​ច្រួច‌ស្រា និង​ប្រេង។

ជើង​ចង្កៀង

17. លោក​យក​មាស​សុទ្ធ​តែ​មួយ​ដុំ​មក​ដំ​ធ្វើ​ជើង​ចង្កៀង ហើយ​ជើង​ចង្កៀង​មាស​នេះ​មាន​ឆ្លាក់​ក្បាច់​រចនា ទាំង​ផ្នែក​ខាង​ក្រោម ទាំង​តួ ទាំង​មែក និង​ផ្នែក​ដាក់​ប្រេង។

18. មាន​មែក​ប្រាំ​មួយ​បែក​ចេញ​ពី​តួ​ដែល​នៅ​កណ្ដាល គឺ​ម្ខាង​មាន​មែក​បី ហើយ​ម្ខាង​ទៀត​ក៏​មាន​មែក​បី​ដែរ។

19. ក្នុង​ចំណោម​មែក​ទាំង​ប្រាំ​មួយ​នោះ មែក​នីមួយៗ​មាន​ក្បាច់​បី​គន្លាក់ រាង​ដូច​ទង​ផ្កា ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ ជា​បន្ត​បន្ទាប់​គ្នា។

20. រីឯ​តួ​ដែល​នៅ​កណ្ដាល​មាន​ក្បាច់​បួន​គន្លាក់ រាង​ដូច​ទង​ផ្កា ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ។

21. មាន​ស្រទាប់​ផ្កា​ក្រពុំ​បី នៅ​ខាង​ក្រោម​មែក​ទាំង​បី​គូ ដែល​បែក​ចេញ​ពី​តួ​កណ្ដាល។

22. ស្រទាប់​ផ្កា​ក្រពុំ និង​មែក មាន​ឆ្លាក់​ជា​ក្បាច់​រចនា​ពី​មាស​សុទ្ធ​តែ​មួយ​ដុំ។

23. លោក​បាន​យក​មាស​សុទ្ធ​ធ្វើ​ចង្កៀង​ប្រាំ‌ពីរ ព្រម​ទាំង​ធ្វើ​កន្លែង​ស៊ក​ប្រឆេះ​ចង្កៀង និង​ប្រដាប់​សម្រាប់​គោះ​កម្ទេច​ប្រឆេះ។

24. លោក​ប្រើ​មាស​សុទ្ធ​សាម‌សិប​បួន​គីឡូ​ក្រាម ដើម្បី​ធ្វើ​ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​ជើង​ចង្កៀង​នោះ។

អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប

25. លោក​ធ្វើ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​ពី​ឈើ​នាង‌នួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ និង​កំពស់​ពីរ​ហត្ថ។ ស្នែង​របស់​អាសនៈ​ស្ថិត​នៅ​ជាប់​នឹង​មុម​ទាំង​បួន។

26. លោក​ស្រោប​អាសនៈ​ទាំង​មូល​ដោយ​មាស​សុទ្ធ គឺ​ទាំង​ផ្នែក​ខាង​លើ ទាំង​ជញ្ជាំង​ដែល​នៅ​ព័ទ្ធ​ជុំ‌វិញ ទាំង​ស្នែង។ រីឯ​គែម​ដែល​នៅ​ជុំ‌វិញ​ក៏​ធ្វើ​ពី​មាស​ដែរ។

27. លោក​ធ្វើ​កង​មាស​ម្ខាង​ពីរៗ ភ្ជាប់​ពី​ក្រោម​គែម​អាសនៈ ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​អាសនៈ។

28. លោក​ធ្វើ​ឈើ​ស្នែង​ពីរ​អំពី​ឈើ​នាង‌នួន ហើយ​ស្រោប​មាស​ផង។

29. លោក​ក៏​បាន​ធ្វើ​ប្រេង ដើម្បី​ប្រើ​សម្រាប់​ធ្វើ​ពិធី​លាប​ប្រេង​សក្ការៈ និង​ប្រេង​ក្រអូប ជា​ប្រេង​បរិសុទ្ធ ដែល​ផ្សំ​ឡើង​តាម​វិធី​ចំរាញ់​ប្រេង​របស់​អ្នក​ធ្វើ​ទឹក​អប់។