ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​ដាវីឌ និង​ស៊ីបា

1. កាល​ដាវីឌ​បាន​យាង​ហួស​ពី​កំពូល​ភ្នំ​បន្តិច​ទៅ នោះ​ឃើញ​ស៊ីបា ជា​អ្នក​បំរើ​របស់​មភីបូសែត មក​ជួប​នឹង​ទ្រង់ នាំ​ទាំង​សត្វ​លា​២​ចង​កែប​ជា​ស្រេច ផ្ទុក​ដោយ​នំបុ័ង​២០០​ដុំ ទំពាំង‌បាយ‌ជូរ​ក្រៀម​១០០​ចង្កោម ហើយ​ផ្លែ​រដូវ​ក្តៅ​១០០ ព្រម​ទាំង​ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ផង

2. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ស៊ីបា​ថា ឯង​យក​របស់​ទាំង​នេះ​មក​ធ្វើ​អី ស៊ីបា​ទូល​ថា សត្វ​លា​សំរាប់​ជា​ជំនិះ​ដល់​ពួក​ព្រះ‌រាជ‌វង្ស​នៃ​ទ្រង់ ឯ​នំបុ័ង និង​ផ្លែ​រដូវ​ក្តៅ​សំរាប់​ឲ្យ​ពួក​កំឡោះៗ​បរិភោគ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាប់​អ្នក​ណា ដែល​ហេវ​នៅ​ទី​រហោ‌ស្ថាន

3. ស្តេច​ទ្រង់​សួរ​ថា តើ​រាជ​បុត្រ​របស់​ចៅ‌ហ្វាយ​ឯង​នៅ​ឯ​ណា ស៊ីបា​ទូល​ថា លោក​នៅ​ឯ​ក្រុង​យេរូ‌សាឡិម ដ្បិត​លោក​គិត​ថា នៅ​ថ្ងៃ​នេះ ពួក​វង្សា‌នុវង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ប្រគល់​រាជ្យ​របស់​បិតា​មក​អញ​វិញ

4. នោះ​ស្តេច​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីបា​ថា នែ របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​នៃ​មភីបូសែត​ជា​របស់​ផង​ឯង​វិញ ស៊ីបា​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ទ្រង់ សូម​ឲ្យ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ផង។

ស៊ីម៉ាយ​ជេរ​ប្រទេច‌ផ្តាសា​ស្តេច​ដាវីឌ

5. រួច​មក កាល​ស្តេច​ដាវីឌ​ទ្រង់​បាន​យាង​ទៅ​ដល់​ភូមិ​បាហ៊ូរីម នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ជា​ញាតិ‌វង្ស​របស់​សូល ឈ្មោះ​ស៊ីម៉ាយ ជា​កូន​កេរ៉ា អ្នក​នោះ​ចេញ​មក​ទាំង​ជេរ​បណ្តើរ

6. ក៏​យក​ថ្ម​ចោល​ដាវីឌ ហើយ​នឹង​ពួក​មហាតលិក​ទាំង​ប៉ុន្មាន ឯ​ពួក​បណ្ដាជន និង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន គេ​ដើរ​អម​ទ្រង់ ទាំង​ខាង​ស្តាំ និង​ខាង​ឆ្វេង

7. ស៊ីម៉ាយ​វា​ជេរ​ដូច្នេះ​ថា អា​ខ្ចាយ​ឈាម អា​មនុស្ស​ពាល ចូរ​ទៅៗ

8. ព្រះ‌យេហូវ៉ា​បាន​ទំលាក់​លោហិត​ទាំង​ប៉ុន្មាន​នៃ​វង្ស​របស់​សូលមក​លើ​ឯង ដែល​ឯង​បាន​ជែង​យក​រាជ្យ​របស់​ទ្រង់​នោះ ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​រាជ្យ ទុក​ក្នុង​អំណាច​អាប់‌សា‌ឡំម ជា​កូន​ឯង​វិញ មើល ឥឡូវ​នេះ ឯង​ជាប់​ក្នុង​ការ​អាក្រក់​របស់​ខ្លួន​ហើយ ពី​ព្រោះ​ឯង​ជា​មនុស្ស​ខ្ចាយ​ឈាម។

9. នោះ​អ័ប៊ី‌សាយ​ជា​កូន​សេរូយ៉ា​ទូល​ទៅ​ស្តេច​ថា តើ​មាន​ហេតុ​អ្វី​ឲ្យ​អា​ឆ្កែ​ងាប់​នេះ បាន​ជេរ​ប្រមាថ​ដល់​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​យ៉ាង​នេះ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​កាត់​ក្បាល​វា​ចេញ

10. ស្តេច​មាន​ព្រះ‌បន្ទូល​ថា នែ កូន​សេរូយ៉ា​អើយ តើ​យើង​នឹង​អ្នក​មាន​ប្រកប​អ្វី​នឹង​គ្នា ដែល​វា​ជេរ​ប្រមាថ​ដូច្នេះ នោះ​គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រាប់​ឲ្យ​វា​ជេរ​ប្រមាថ​ដល់​ដាវីឌ​ទេ​តើ បើ​យ៉ាង​នោះ​តើ​អ្នក​ណា​នឹង​ហ៊ាន​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ

11. រួច​ដាវីឌ​មាន​ព្រះ‌បន្ទូល​ទៅ​អ័ប៊ី‌សាយ និង​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​ថា មើល អំបាល​តែ​កូន​ដែល​ខ្លួន​យើង​បង្កើត ម៉េច​វា​រក​ជីវិត​យើង​ទៅ​ហើយ ចំណង់​បើ​ពូជ​ពួក​បេន‌យ៉ា‌មីន​នេះ តើ​នឹង​លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត កុំ​ធ្វើ​វា ឲ្យ​វា​ជេរ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​វា​មក​ហើយ

12. ប្រហែល​ជា​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ទត​មើល​សេចក្តី​វេទនា​របស់​យើង​ទេ​ដឹង រួច​ទ្រង់​នឹង​ប្រោស​សេចក្តី​ល្អ​មក​យើង ជំនួស​សេចក្តី​ដែល​វា​ជេរ​ប្រមាថ​នៅ​ថ្ងៃ​នេះ​វិញ

13. នោះ​ដាវីឌ​ក៏​យាង​តាម​ផ្លូវ​ទៅ ព្រម​ទាំង​ពួក​ទ្រង់​ផង ឯ​ស៊ីម៉ាយ​វា​ដើរ​តាម​ចង្កេះ​ភ្នំ​ទន្ទឹម​នឹង​ទ្រង់​ដែរ ទាំង​ជេរ​បណ្តើរ ព្រម​ទាំង​ចោល​ថ្ម​ទៅ​លើ​ទ្រង់ ហើយ​បាច‌សាច​ធូលី​ដី​ផង

14. យ៉ាង​នោះ​ស្តេច និង​ពួក​បណ្តា‌ជន​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ ក៏​ទៅ​ដល់​ទី​ឈប់​ទាំង​អស់​កំឡាំង ហើយ​គេ​សំរាក​នៅ​ទី​នោះ។

ហ៊ូសាយ​ចូល​គាល់​ស្តេច​អាប់‌សា‌ឡំម

15. រីឯ​អាប់‌សា‌ឡំម និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គេ​ក៏​មក​ដល់​ក្រុង​យេរូ‌សាឡិម មាន​ទាំង​អ័ហ៊ី‌ថូ‌ផែល​មក​ជា​មួយ​ដែរ

16. ហើយ​កាល​ហ៊ូសាយ ជា​ពួក​អើគី ជា​សំឡាញ់​ដាវីឌ បាន​មក​ដល់​អាប់‌សា‌ឡំម នោះ​លោក​ទូល​ទៅ​អាប់‌សា‌ឡំម​ថា សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​ជា​យូរ‌អង្វែង​ទៅ សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្តី​ចំរើន

17. អាប់‌សា‌ឡំម​មាន​ព្រះ‌បន្ទូល​ទៅ​ហ៊ូសាយ​ថា អ្នក​សង​គុណ​ដល់​សំឡាញ់​អ្នក​យ៉ាង​ហ្នឹង​ឬ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ទៅ​តាម​សំឡាញ់​ទៅ

18. នោះ​ហ៊ូសាយ​ទូល​ឆ្លើយ​ថា ទេ តែ​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា និង​បណ្តា‌ជន​ទាំង​នេះ ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​រើស នោះ​ទូល‌បង្គំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​នោះ​វិញ

19. មួយ​សោត​ទៀត តើ​គួរ​ឲ្យ​ទូល‌បង្គំ​បាន​បំរើ​ចំពោះ​អ្នក​ណា តើ​មិន​គួរ​ឲ្យ​បំរើ​នៅ​ចំពោះ​ព្រះ‌រាជ​បុត្រា​ទេ​ឬ​អី ដូច្នេះ ទូល‌បង្គំ​នឹង​បំរើ​នៅ​ចំពោះ​ព្រះ‌ករុណា ដូច​ជា​បាន​បំរើ​នៅ​ចំពោះ​ព្រះ‌វរ‌បិតា​ដែរ។

ស្តេច​អាប់‌សា‌ឡំម និង​ពួក​ស្រី​ស្នំ​របស់​ស្តេច​ដាវីឌ

20. នោះ​អាប់‌សា‌ឡំម​មាន​ព្រះ‌បន្ទូល ទៅ​អ័ហ៊ី‌ថូ‌ផែល​ថា ចូរ​បង្ហាញ​គំនិត​របស់​អ្នក ឲ្យ​យើង​ដឹង​ជា​ធ្វើ​យ៉ាង​ណា​ផង

21. អ័ហ៊ី‌ថូ‌ផែល​ក៏​ឆ្លើយ​ថា ដូច្នេះ សូម​ទ្រង់​ចូល​ទៅ​ឯ​ពួក​អ្នក‌ម្នាង​របស់​ព្រះ‌បិតា​ទ្រង់ ដែល​បាន​ទុក​ឲ្យ​រក្សា​ដំណាក់​ចុះ នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​នឹង​ដឹង​ថា ព្រះ‌បិតា​ទ្រង់​បាន​ស្អប់​ខ្ពើម​ដល់​ទ្រង់​ហើយ នោះ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ គេ​នឹង​បាន​ចំរើន​កំឡាំង​ដៃ​ឡើង

22. ដូច្នេះ គេ​ក៏​ដំឡើង​ត្រសាល​នៅ​លើ​ដំបូល​ដំណាក់​ថ្វាយ​អាប់‌សា‌ឡំម រួច​ទ្រង់​ក៏​ចូល​ទៅ​ឯ​ពួក​អ្នក‌ម្នាង​របស់​បិតា​ទ្រង់ ឲ្យ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឃើញ​ច្បាស់

23. ឯ​គំនិត​របស់​អ័ហ៊ី‌ថូ‌ផែល ដែល​សំដែង​មក​នៅ​គ្រា​នោះ ក៏​ដូច​ជា​អ្នក​ណា​បាន​ទូល​សួរ​ចំពោះ​ព្រះ​ហើយ ឯ​ការ​ដែល​លោក​ជួយ​គំនិត ដល់​ទាំង​ដាវីឌ និង​អាប់‌សា‌ឡំម​ផង ក៏​យ៉ាង​នោះ​ទាំង​អស់។