ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​ពួក​គារយ៉ាត់-យារីម​ក៏​មក​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ឡើង​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ័ប៊ី‌ន៉ាដាប់ ដែល​នៅ​លើ​ភ្នំ ក៏​ញែក​អេលាសារ​ជា​កូន​ចេញ​សំរាប់​ថែ​រក្សា​ហឹប​នៃ​ព្រះ‌យេហូវ៉ា។

ជ័យ‌ជំនះ​លើ​កង‌ទ័ព​ភីលីស្ទីន

2. ចាប់​តាំង​ពី​ថ្ងៃ​ដែល​ហឹប​បាន​តាំង​នៅ​ត្រង់​គារយ៉ាត់-យារីម នោះ​បាន​យូរ​ណាស់ គឺ​អស់​កំណត់​២០​ឆ្នាំ ហើយ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​នឹក​ស្រណោះ​ដល់​ព្រះ‌យេហូវ៉ា។

3. នៅ​វេលា​នោះ សាំយូ‌អែល​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ថា បើ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ​ដោយ​អស់​ពី​ចិត្ត នោះ​ត្រូវ​យក​អស់​ទាំង​ព្រះ​ដទៃ និង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ពី​ពួក​អ្នក​រាល់​គ្នា​ចេញ ហើយ​បាញ់​ចិត្ត​ដំរង់​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​តែ​១ នោះ​ទ្រង់​នឹង​ជួយ​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន

4. ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យក​ព្រះ​បាល និង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចោល​ចេញ វិល​មក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​១​វិញ។

5. សាំយូ‌អែល​ក៏​ប្រាប់​ថា ចូរ​ឲ្យ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក​ឯ​មីសប៉ា​ចុះ ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អ្នក​រាល់​គ្នា

6. គេ​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​មីសប៉ា រួច​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​តម​នៅ​ថ្ងៃ​នោះ ដោយ​ថា យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​សាំយូ‌អែល​ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ត្រង់​មីសប៉ា

7. លុះ​ពួក​ភីលីស្ទីន​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រជុំ​គ្នា​នៅ មីសប៉ា​ដូច្នោះ នោះ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ក៏​ឡើង​មក​ទាស់​នឹង​គេ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដឹង នោះ​គេ​ភ័យ​ខ្លាច​នឹង​ពួក​ភីលីស្ទីន

8. ហើយ​ក៏​អង្វរ​សាំយូ‌អែល​ថា សូម​កុំ​ឲ្យ​លោក​ឈប់​លែង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឡើយ ដើម្បី​ឲ្យ​ទ្រង់​ជួយ​សង្គ្រោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន

9. ដូច្នោះ សាំយូ‌អែល​ក៏​យក​កូន​ចៀម​ដែល​នៅ​បៅ មក​ដុត​ទាំង​មូល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អំពាវ‌នាវ​ដល់​ទ្រង់​ឲ្យ​ពួក​អ៊ីស្រា‌អែល នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​យល់​ព្រម​តាម

10. កាល​សាំយូ‌អែល​កំពុង​ដែល​ថ្វាយ​ដង្វាយ​ដុត នោះ​ពួក​ភីលីស្ទីន​ចូល​មក​ដល់​ជិត ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​ហើយ តែ​នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់ ជា​យ៉ាង​ខ្លាំង​ត្រង់​ពី​លើ​ពួក​ភីលីស្ទីន ឲ្យ​គេ​បាក់​ទ័ព​ខ្ចាត់​ខ្ចាយ​ចេញ ហើយ​គេ​ត្រូវ​ពួក​អ៊ីស្រា‌អែល​កាប់​សំឡាប់

11. ពួក​អ៊ីស្រា‌អែល​ក៏​ចេញ​ពី​មីសប៉ា ដេញ​តាម​ពួក​ភីលីស្ទីន​ទៅ ទាំង​ប្រហារ​ជីវិត​គេ​រហូត​ដល់​បេត-ការ។

12. នោះ​សាំយូ‌អែល លោក​យក​ថ្ម​ដាក់​នៅ​កណ្តាល​មីសប៉ា និង​ស៊េន ហើយ​ក៏​ហៅ​ថ្ម​នោះ ឈ្មោះ​ថា អេបេន-អេស៊ើរ ដោយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​យើង​ខ្ញុំ ដរាប​ដល់​ឥឡូវ​នេះ

13. ដូច្នេះ ពួក​ភីលីស្ទីន​ត្រូវ​ទទួល​ចុះ​ចាញ់ គេ​មិន​បាន​ទន្ទ្រាន​ចូល​មក ក្នុង​ដែន​ស្រុក​អ៊ីស្រា‌អែល​ទៀត ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ទាស់​នឹង​ពួក​ភីលីស្ទីន នៅ​គ្រប់​១​ជីវិត​សាំយូ‌អែល

14. ឯ​អស់​ទាំង​ទី​ក្រុង​ណា​ដែល​ពួក​ភីលីស្ទីន​បាន​ចាប់​យក​ពី​ពួក​អ៊ីស្រា‌អែល​ទៅ នោះ​ក៏​បាន​ប្រគល់​មក​អ៊ីស្រា‌អែល​វិញ ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​ក្រុង​កាថ ហើយ​គ្រប់​ដែន​ស្រុក​នោះ ពួក​អ៊ីស្រា‌អែល​ក៏​បាន​ដោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​ដែរ នៅ​ជាន់​នោះ សាសន៍​អ៊ីស្រា‌អែល និង​សាសន៍​អាម៉ូរី មាន​សេចក្តី​មេត្រី​នឹង​គ្នា។

15. ឯ​សាំយូ‌អែល លោក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​១​ជីវិត

16. លោក​តែង​ដើរ​វង់ ពី​បេត-អែល ទៅ​ដល់​គីល‌កាល ហើយ​នឹង​មីសប៉ា រាល់​តែ​ឆ្នាំ ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រា‌អែល នៅ​កន្លែង​ទាំង​នោះ

17. រួច​ត្រឡប់​មក​រ៉ាម៉ា​វិញ ដ្បិត​ផ្ទះ​លោក​នៅ​ត្រង់​រ៉ាម៉ា​នោះ គឺ​នៅ​ទី​នោះ ដែល​លោក​តែង​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រា‌អែល​ជានិច្ច ហើយ​លោក​ក៏​ស្អាង​អាសនា​១ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ។