ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ដាវីឌ​ទៅ​រស់​នៅ​ជា​មួយ​ពួក​ភីលីស្ទីន

1. គ្រា​នោះ ដាវីឌ​នឹក​ក្នុង​ចិត្ត​ថា មាន​ថ្ងៃ​ណា​មួយ​អញ​នឹង​ស្លាប់ ដោយ‌សារ​ដៃ​សូល​ជា​មិន​ខាន គ្មាន​ផ្លូវ​ណា​ជា​ជាង​ឲ្យ​អញ​រត់​ទៅ ជ្រក​នៅ​ឯ​ស្រុក​របស់​ពួក​ភីលីស្ទីន​ទេ នោះ​សូល​នឹង​អស់​ចិត្ត​ចង់​រក​អញ​នៅ​គ្រប់​ក្នុង​អស់​ទាំង​ដែន​ស្រុក​អ៊ីស្រា‌អែល​ទៀត ដូច្នេះ ទើប​អញ​នឹង​រួច​ចេញ​ពី​ព្រះ‌ហស្ត​ទ្រង់​បាន

2. ស្រេច​ហើយ ដាវីឌ​ក៏​ក្រោក​ឡើង​នាំ​ទាំង​ពួក​៦០០​នាក់ ដែល​នៅ​ជា​មួយ​នឹង​លោក ទៅ​ឯ​ស្រុក​របស់​អ័គីស ជា​បុត្រ​ម៉ាអូក ដែល​ជា​ស្តេច​ក្រុង​កាថ​ទៅ

3. ក៏​អាស្រ័យ​នៅ​ក្នុង​ក្រុង​កាថ ជា​ស្រុក​របស់​អ័គីស​នោះ ព្រម​ទាំង​ពួក​លោក​ទាំង​ប៉ុន្មាន ដែល​គ្រប់​គ្នា​មាន​ពួក​គ្រួ​របស់​ខ្លួន​នៅ​ជា​មួយ​ផង ឯ​ដាវីឌ លោក​បាន​នាំ​ប្រពន្ធ​ទាំង​២​មក​ដែរ គឺ​នាង​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល ដែល​ជា​ប្រពន្ធ​របស់​ខ្មោច​ណាបាល​ផង

4. នោះ​មាន​គេ​ទូល​ដល់​សូល​ថា ដាវីឌ​បាន​រត់​ទៅ​នៅ​ឯ​ក្រុង​កាថ​ហើយ ដូច្នេះ ទ្រង់​ក៏​ឈប់​លែង​រក​ទៀត។

5. ឯ​ដាវីឌ លោក​ទូល​នឹង​អ័គីស​ថា បើ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ទ្រង់​ឥឡូវ នោះ​សូម​ទ្រង់​ឲ្យ​គេ​ចែក​ទី​កន្លែង​ដល់​ទូល‌បង្គំ នៅ​ទី​ក្រុង​ណា​មួយ ក្នុង​អាណា​ខែត្រ​របស់​ទ្រង់ ឲ្យ​ទូល‌បង្គំ​បាន​អាស្រ័យ​នៅ​ផង ដ្បិត​មិន​គួរ​ឲ្យ​ទូល‌បង្គំ ជា​បាវ​ទ្រង់ បាន​នៅ​ក្នុង​ទី​ក្រុង​ធំ​របស់​ស្តេច ជា​មួយ​នឹង​ទ្រង់​ទេ

6. នៅ​ថ្ងៃ​នោះ​ឯង អ័គីស​ក៏​ប្រទាន​ក្រុង​ស៊ីក‌ឡាក់​ឲ្យ​ដល់​ដាវីឌ ព្រោះ​ហេតុ​នោះ​បាន​ជា​ក្រុង​ស៊ីក‌ឡាក់ ក៏​នៅ​ជា​របស់​ផង​ពួក​ស្តេច​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

7. ដាវីឌ​ក៏​អាស្រ័យ​នៅ​ក្នុង​ស្រុក​ភីលីស្ទីន​អស់​១​ឆ្នាំ​៤​ខែ។

8. នៅ​គ្រា​នោះ​ដាវីឌ និង​ពួក​លោក ក៏​ចូល​លុក​ក្នុង​ស្រុក​របស់​ពួក​កេស៊ូរី ពួក​កេស៊ើរ និង​ពួក​អាម៉ា‌លេក ដ្បិត​សាសន៍​ទាំង​នោះ ជា​អ្នក​ស្រុក តាំង​តែ​ពី​ដើម​រៀង​មក គេ​នៅ​តាម​ផ្លូវ ដែល​ទៅ​ឯ​ស្រុក​ស៊ើរ​រហូត​ដល់​ស្រុក​អេស៊ីព្ទ

9. ដាវីឌ​វាយ​ស្រុក​គេ ឥត​ទុក​ឲ្យ​មាន​ប្រុស​ឬ​ស្រី​នៅ​រស់​ឡើយ ក៏​ចាប់​យក​ចៀម គោ លា អូដ្ឋ និង​សំលៀក‌បំពាក់​របស់​គេ រួច​នាំ​គ្នា​ត្រឡប់​មក​ឯ​អ័គីស​វិញ

10. អ័គីស​ទ្រង់​សួរ​ថា តើ​អ្នក​បាន​លុក​ចូល​វាយ​ស្រុក​ណា​ខ្លះ​នៅ​ថ្ងៃ​នេះ រួច​ដាវីឌ​ទូល​ឆ្លើយ​ថា បាន​ទៅ​ខាង​ត្បូង​ស្រុក​យូដា និង​ខាង​ត្បូង​ពួក​យេរ៉ា‌ម្អែល ហើយ​ខាង​ត្បូង​ពួក​កែន

11. ដាវីឌ​មិន​ទុក​គេ ទោះ​ប្រុស​ទោះ​ស្រី​ក្តី​ឲ្យ​នៅ​រស់ ដើម្បី​នឹង​នាំ​មក​ឯ​ក្រុង​កាថ​ទេ ដោយ​ថា ខ្លាច​ក្រែង​គេ​ផ្សាយ​ដំណឹង​ថា ដាវីឌ​បាន​ធ្វើ​ដូច្នេះ​មួយៗ ក៏​ធ្លាប់​ធ្វើ​ដូច្នោះ​ចាប់​តាំង​ពី​វេលា​ដែល​ចូល​មក​នៅ​ក្នុង​ស្រុក​ភីលីស្ទីន​នេះ​ដែរ

12. អ័គីស​ក៏​ជឿ​ដាវីឌ ដោយ​ថា វា​បាន​បណ្តាល​ឲ្យ​ពួក​អ៊ីស្រា‌អែល ជា​សាសន៍​ខ្លួន ស្អប់​ខ្ពើម​ដល់​ខ្លួន​ហើយ ដូច្នេះ​វា​នឹង​ធ្វើ​ជា​អ្នក​បំរើ​របស់​អញ​ជា​ដរាប​ត​ទៅ។