ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

កុល‌សម្ព័ន្ធ​រូបេន

1. ឯ​កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រា‌អែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់ ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រា‌អែល​វិញ ហើយ​ពង្សាវតារ​មិន​ត្រូវ​រាប់​តាម​ច្បាប់​បង​ច្បង​ពិត​នោះ​ទេ

2. ដ្បិត​យូដា​គាត់​មាន​អំណាច​ជាង​បង​ប្អូន​គាត់​ទាំង​អស់ ហើយ​អ្នក​ដែល​ជា​ប្រធាន​ក៏​កើត​ពី​គាត់​មក តែ​អំណាច​នៃ​បង​ច្បង​ជា​របស់​យ៉ូសែប​វិញ)

3. ដូច្នេះ​កូន​របស់​រូបេន​ជា​កូន​ច្បង​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន កើមី

4. ឯ​កូន​របស់​យ៉ូអែល គឺ​សេម៉ាយ៉ាៗ​មាន​កូន​ឈ្មោះ​កុកៗ​មាន​កូន​ឈ្មោះ​ស៊ីម៉ាយ

5. ស៊ីម៉ាយ​មាន​កូន​ឈ្មោះ​មីកាៗ​មាន​កូន​ឈ្មោះ​រីអាយ៉ាៗ​មាន​កូន​ឈ្មោះ​បាល

6. បាល​មាន​កូន​មួយ​ឈ្មោះ​ប្អេរ៉ា ជា​អ្នក​ដែល​ទីកឡាត-ពីលេ‌ស៊ើរ ស្តេច​ស្រុក​អាស‌ស៊ើរ​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​ជា​កំពូល​លើ​ពួក​រូបេន

7. ឯ​ពួក​បង​ប្អូន​គាត់​តាម​គ្រួ​គេ ក្នុង​កាល​ដែល​ធ្វើ​បញ្ជី​ពង្សាវតារ តាម​អស់​ទាំង​ដំណ​គេ នោះ​បាន​រាប់​ជា​មេ គឺ​យីអែល និង​សាការី

8. ហើយ​បេឡា ជា​កូន​អ័សាស ដែល​ជា​កូន​សេម៉ា ជា​កូន​យ៉ូអែល ដែល​នៅ​ស្រុក​អារ៉ូ‌អ៊ើរ​រហូត​ដល់​នេបូរ និង​បាល-មេយ៉ូន

9. ក៏​នៅ​លយ​ទៅ​ខាង​កើត ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​មាត់​ទី​រហោ‌ស្ថាន ពី​ព្រោះ​ហ្វូង​សត្វ​គេ​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ស្រុក​កាឡាត

10. ហើយ​នៅ​ក្នុង​រាជ្យ​សូល នោះ​គេ​បាន​ច្បាំង​នឹង​ពួក​ហាការេន ពួក​នោះ​ក៏​ចាញ់​គេ រួច​គេ​នៅ​ក្នុង​ទី​លំនៅ​របស់​ពួក​នោះ នៅ​ពេញ​ក្នុង​ស្រុក​កាឡាត​ប៉ែក​ខាង​កើត។

កុល‌សម្ព័ន្ធ​កាឌ់

11. ពួក​កូន​ចៅ​កាឌ់​ក៏​នៅ​ក្នុង​ស្រុក​បាសាន​ជាប់​នឹង​គេ​រហូត​ដល់​សាលកា

12. មាន​យ៉ូអែល​ជា​មេ សាផាម​ជា​បន្ទាប់ រួច​យ្អាណាយ និង​សាផាត នៅ​ស្រុក​បាសាន​នោះ

13. រីឯ​ពួក​បង​ប្អូន​គេ ដែល​កើត​ក្នុង​វង្ស​របស់​ឪពុក​គេ នោះ​គឺ​មីកែល មស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និង​ហេប៊ើរ ទាំង​អស់​មាន​៧​នាក់

14. នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​អ័ប៊ី‌ហែល ជា​កូន​ហ៊ូរី ដែល​ជា​កូន​យ៉ារ៉ូអាៗ​ជា​កូន​កាឡាតៗ​ជា​កូន​មីកែលៗ​ជា​កូន​យេស៊ី‌សាយៗ​ជា​កូន​យ៉ាដោ ដែល​ជា​កូន​ប៊ូស

15. ឯ​អ័ហ៊ី ជា​កូន​អ័ប‌ឌាល ដែល​ជា​កូន​គូនី គាត់​ជា​មេ​លើ​វង្ស​ឪពុក​គេ

16. ពួក​នោះ​គេ​នៅ​ស្រុក​កាឡាត ក្នុង​ស្រុក​បាសាន ហើយ​ក្នុង​ទី​ក្រុង​តូច​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ និង​ក្នុង​ភូមិ​ដែល​នៅ​ជុំវិញ​ក្រុង​សារ៉ុន​រហូត​ដល់​ព្រំ​ស្រុក​គេ

17. ពួក​អ្នក​ទាំង​នោះ​បាន​កត់​ក្នុង​បញ្ជី​តាម​ពង្សាវតារ​របស់​គេ នៅ​ក្នុង​រាជ្យ​យ៉ូថាម ជា​ស្តេច​យូដា ហើយ​នៅ​ក្នុង​រាជ្យ​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រា‌អែល។

កង‌ទ័ព​របស់​កុល‌សម្ព័ន្ធ​ខាង​កើត

18. ឯ​កូន​របស់​រូបេន ព្រម​ទាំង​ពួក​កាឌ់ និង​ពួក​ម៉ាន៉ាសេ​១​ចំហៀង គេ​មាន​មនុស្ស​ក្លាហាន ដែល​អាច​នឹង​កាន់​ខែល និង​ដាវ បាញ់​ធ្នូ ហើយ​ក៏​ថ្នឹក​នឹង​ចំបាំង គឺ​ចំនួន​ជា​៤​ម៉ឺន​៤​ពាន់​៧៦០​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

19. គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ពួក​ហាការេន ពួក​យេធើរ ពួក​ណាភីស និង​ពួក​ណូដាប់

20. គេ​ក៏​មាន​សេចក្ដី​ជំនួយ​ជួយ ទាំង​នឹង​ពួក​ទាំង​នោះ ហើយ​ពួក​ហាការេន ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ ក៏​ត្រូវ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​គេ ពី​ព្រោះ​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ​នៅ​វេលា​ចំបាំង ទ្រង់​ក៏​ទទួល​ព្រម​តាម ដោយ​ព្រោះ​គេ​បាន​ទី​ពឹង​ដល់​ទ្រង់

21. គេ​ចាប់​យក​ហ្វូង​សត្វ​របស់​ពួក​នោះ គឺ​អូដ្ឋ​៥​ម៉ឺន ចៀម​២​សែន​៥​ម៉ឺន និង​លា​២​ពាន់ ព្រម​ទាំង​មនុស្ស​១​សែន​នាក់

22. មាន​មនុស្ស​ដួល​ស្លាប់​សន្ធឹក​ណាស់ ដ្បិត​ចំបាំង​នោះ​កើត​ពី​ព្រះ គេ​ក៏​អាស្រ័យ​នៅ​ក្នុង​ទី​លំនៅ​របស់​អ្នក​ទាំង​នោះ ដរាប​ដល់​វេលា​ដែល​គេ​ត្រូវ​ជាប់​ជា​ឈ្លើយ​វិញ។

កុល‌សម្ព័ន្ធ​ម៉ាន៉ាសេ​១​ចំហៀង​ដែល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់

23. ឯ​ពួក​កូន​ចៅ​របស់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ដែល​នៅ​ក្នុង​ស្រុក​នោះ គេ​ក៏​ចំរើន​ឡើង​ចាប់​តាំង​ពី​ស្រុក​បាសាន រហូត​ដល់​ស្រុក​បាល-ហ៊ើម៉ូន និង​សេនារ ហើយ​ភ្នំ​ហ៊ើម៉ូន

24. ឯ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ គឺ​អេភើរ អ៊ីស៊ី អេលាល អាស‌រាល យេរេមី ហូដាវា និង​យ៉ាឌាល នោះ​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន ជា​មនុស្ស​មាន​ល្បី​ឈ្មោះ ហើយ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ។

25. ប៉ុន្តែ​គេ​បាន​រំលង​ទាស់​នឹង​ព្រះ​នៃ​ពួក​អយ្យកោ​គេ ព្រម​ទាំង​ផិត​តាម​អស់​ទាំង​ព្រះ​របស់​ពួក​ជន នៅ​ស្រុក​ដែល​ព្រះ​បាន​បំផ្លាញ​ចេញ​ពី​មុខ​គេ

26. ដូច្នេះ ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​បណ្តាល​ព្រះ‌ទ័យ​នៃ​ពូល ជា​ស្តេច​ស្រុក​អាស‌ស៊ើរ និង​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ឲ្យ​ដឹក‌នាំ​គេ​ទៅ គឺ​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ ស្តេច​ទាំង​២​នោះ​ក៏​ដឹក‌នាំ​គេ​ទៅ​នៅ​ឯ​ហាឡា ហាបោរ ហារ៉ា ហើយ​ដល់​ទន្លេ​ស្រុក​កូសាន ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។