ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ពួក​ឆ្មាំ​ទ្វារ

1. ឯ​ផ្នែក​របស់​ពួក​ឆ្មាំ​ទ្វារ នោះ​ក្នុង​ពួក​កូរេ​មាន​មសេ‌លេមា ជា​កូន​កូរេ ក្នុង​វង្សា​របស់​អេសាភ

2. ហើយ​មសេ‌លេមា​មាន​កូន គឺ​សាការី ជា​កូន​ច្បង យេឌី‌អែល ជា​ទី​២ សេបាឌា​ទី​៣ យ៉ាត‌នាល​ទី​៤

3. អេឡាំ​ទី​៥ យ៉ូហា‌ណាន​ទី​៦ និង​អេលី‌យ៉ូ‌ន៉ាយ​ទី​៧

4. ឯ​អូបិឌ-អេដំម​ក៏​មាន​កូន គឺ​សេម៉ាយ៉ា ជា​កូន​ច្បង យ៉ូសា‌បាឌ ជា​ទី​២ យ៉ូអា ទី​៣ សាកើរ​ទី​៤ នេថា‌នេល​ទី​៥

5. អាំមាល​ទី​៦ អ៊ីសាខារ​ទី​៧ និង​ពេអ៊ូល‌ថាយ​ទី​៨ ដ្បិត​ព្រះ​បាន​ប្រទាន​ពរ​ដល់​លោក

6. ហើយ​សេម៉ាយ៉ា ជា​កូន​លោក ក៏​បាន​កូន​ដែរ អ្នក​ទាំង​នោះ​បាន​ត្រួត‌ត្រា​លើ​វង្ស​របស់​ឪពុក​គេ ដ្បិត​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន

7. ឯ​កូន​របស់​សេម៉ាយ៉ា គឺ​អូតនី រេផែល អូបិឌ អែល‌សា‌បាឌ និង​បង​ប្អូន​គេ ដែល​ជា​មនុស្ស​ក្លាហាន គឺ​អេលី‌ហ៊ូវ និង​សេម៉ាគា

8. នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អូបិឌ-អេដំម​ដែល​ខ្លួន​គេ កូន​ចៅ និង​បង​ប្អូន​គេ សុទ្ធ​តែ​ជា​មនុស្ស​មាន​កំឡាំង​ជំនាញ​ក្នុង​ការ‌ងារ មាន​៦២​នាក់ ដែល​កើត​ពី​អូបិឌ-អេដំម

9. ឯ​មសេ‌លេមា គាត់​មាន​កូន និង​បង​ប្អូន​១៨​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន

10. ហើយ​ហូសា ក្នុង​វង្ស​ម្រ៉ារី​ក៏​មាន​កូន គឺ​ស៊ីមរី ជា​មេ (ដ្បិត​ទោះ​បើ​គាត់​មិន​មែន​ជា​កូន​ច្បង គង់​តែ​ឪពុក​បាន​តាំង​ឡើង ឲ្យ​ធ្វើ​ជា​មេ​ដែរ)

11. ហ៊ីល‌គីយ៉ា ជា​ទី​២ ថេបាល‌យ៉ា ទី​៣ សាការី​ទី​៤ ឯ​កូន​ចៅ និង​បង​ប្អូន​របស់​ហូសា​ទាំង​អស់ មាន​១៣​នាក់។

12. ក្នុង​បណ្តា​អ្នក​ទាំង​នោះ បាន​រើស​យក​អ្នក​ឆ្មាំ​ទ្វារ​សំរាប់​ជា​វេន​ត​គ្នា ព្រម​ទាំង​ពួក​មេ​ដែល​មាន​ការ‌ងារ ដូច​ជា​បង​ប្អូន​គេ​ដែរ​នោះ​ផង ដើម្បី​នឹង​រក្សា​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

13. គេ​ក៏​ចាប់​ឆ្នោត ទាំង​តូច​ទាំង​ធំ តាម​វង្ស​របស់​ឪពុក​គេ ឲ្យ​បាន​ត្រូវ​ទ្វារ​នីមួយៗ

14. ឆ្នោត​ដែល​ត្រូវ​ទ្វារ​ទិស​ខាង​កើត នោះ​ត្រូវ​លើ​សេលេមា រួច​មក​គេ​ចាប់​ឆ្នោត​ឲ្យ​សាការី ជា​កូន​គាត់ ដែល​ជា​អ្នក​ជំនួយ​គំនិត​យ៉ាង​ចំណាន ហើយ​ឆ្នោត​គាត់​ត្រូវ​ត្រង់​ទ្វារ​ខាង​ជើង

15. ឯ​ឆ្នោត​របស់​អូបិឌ-អេដំម ត្រូវ​ត្រង់​ទ្វារ​ខាង​ត្បូង ហើយ​ឆ្នោត​របស់​ពួក​កូន​គាត់ ត្រូវ​ខាង​ឃ្លាំង

16. ឆ្នោត​របស់​ស៊ូភីម និង​ហូសា នោះ​ត្រូវ​ត្រង់​ទ្វារ​ខាង​លិច និង​ទ្វារ​សាលេ‌គែត ត្រង់​ថ្នល់​ដែល​ឡើង​ទៅ ឲ្យ​គ្រប់​គ្នា​បាន​ចាំ​យាម​ទល់​មុខ​គ្នា

17. ឯ​ខាង​កើត មាន​ពួក​លេវី​៦​នាក់ ខាង​ជើង​មាន​៤​នាក់​រាល់​តែ​ថ្ងៃ ខាង​ត្បូង​មាន​៤​នាក់​រាល់​តែ​ថ្ងៃ ហើយ​ខាង​ឃ្លាំង​មាន​៤​នាក់

18. ត្រង់​ទ្វារ​ប៉ារបើរ​ខាង​លិច មាន​៤​នាក់​ចាំ​នៅ​ត្រង់​ថ្នល់ ហើយ​២​នាក់​នៅ​ត្រង់​ទ្វារ​ប៉ារបើរ​នោះ

19. នេះ​ហើយ​ជា​វេន​របស់​ពួក​ឆ្មាំ​ទ្វារ ក្នុង​ពួក​កូន​ចៅ​កូរេ និង​ពួក​កូន​ចៅ​ម្រ៉ារី។

មុខ‌ងារ​របស់​ពួក​លេវី​មួយ​ចំនួន​ទៀត

20. ហើយ​ក្នុង​ពួក​លេវី មាន​អ័ហ៊ីយ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ​វិសេស​នៃ​ព្រះ‌វិហារ​របស់​ព្រះ ហើយ​លើ​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន

21. ចំណែក​ឯ​កូន​ចៅ​របស់​ឡាអាដាន គឺ​ជា​កូន​ចៅ​នៃ​ពួក​គើសុន ដែល​កើត​ដោយ‌សារ​ឡាអាដាន ជា​ពួក​មេ​លើ​វង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន ដែល​ត្រូវ​ខាង​ឡាអាដាន ជា​ពួក​គើសុន នោះ​មាន​យីអែលី

22. ឯ​កូន​របស់​យីអែលី គឺ​សេថាម និង​យ៉ូអែល ជា​ប្អូន​គេ បាន​ត្រួត​លើ​ទ្រព្យ​វិសេស​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា

23. ហើយ​ក្នុង​ពួក​អាំរ៉ាម ពួក​យីតសារ ពួក​ហេប្រុន និង​ពួក​អ៊ូស៊ាល

24. ព្រម​ទាំង​សេបួល ជា​កូន​គើសុន ដែល​ជា​កូន​ម៉ូសេ នោះ​សុទ្ធ​តែ​ជា​អ្នក​ត្រួត​លើ​ទ្រព្យ​វិសេស​ទាំង​អស់

25. ឯ​បង​ប្អូន​គាត់​ដែល​កើត​ដោយ‌សារ​អេលា‌ស៊ើរ នោះ​គឺ​រេហាបយ៉ា ដែល​បង្កើត​យេសាយ៉ាៗ​បង្កើត​យ៉ូរ៉ាម យ៉ូរ៉ាម​បង្កើត​សីកគ្រីៗ​បង្កើត​សឡូមិត

26. គឺ​សឡូមិត​នេះ និង​បង​ប្អូន​គាត់ ជា​អ្នក​ត្រួត​លើ​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន ជា​របស់​ដែល​ស្តេច​ដាវីឌ អស់​ទាំង​មេ​លើ​ពួក​វង្សា‌នុវង្ស ពួក​មេ​លើ​ទាហាន​១​ពាន់​នាក់ និង​លើ​១០០​នាក់ ហើយ​ពួក​មេ‌ទ័ព​ធំ​បាន​ថ្វាយ

27. គឺ​ជា​របស់​គេ​ថ្វាយ ពី​របឹប​ដែល​ចាប់​យក​បាន​ក្នុង​ចំបាំង សំរាប់​នឹង​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

28. ហើយ​របស់​ទាំង​ប៉ុន្មាន ដែល​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត សូល ជា​បុត្រ​គីស អ័ប៊ី‌នើរ ជា​កូន​នើរ និង​យ៉ូអាប់ ជា​កូន​សេរូយ៉ា បាន​ថ្វាយ​ដែរ របស់​អ្វី​ដែល​អ្នក​ណា​បាន​ថ្វាយ​ក៏​ដោយ នោះ​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​របស់​សឡូមិត និង​បង​ប្អូន​គាត់​ទាំង​អស់។

29. ខាង​ឯ​ពួក​យីតសារ នោះ​កេណានា និង​កូន​ចៅ​គាត់ ជា​អ្នក​សំរាប់​ការ‌ងារ​ខាង​ក្រៅ ជា​ការ​ត្រួត‌ត្រា​លើ​ពួក​អ៊ីស្រា‌អែល គឺ​ជា​ចៅ‌ក្រម និង​សុភា

30. ក្នុង​ពួក​ហេប្រុន​មាន​ហាសាបយ៉ា និង​បង​ប្អូន​គាត់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន ចំនួន​១៧០០​នាក់ គេ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពួក​អ៊ីស្រា‌អែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ ទិស​ខាង​លិច​សំរាប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា និង​សំរាប់​ការ​ខាង​ស្តេច​ផង

31. ក្នុង​ពួក​ហេប្រុន មាន​យេរីយ៉ា ជា​មេ​លើ​ពួក​ហេប្រុន​នោះ តាម​អស់​ទាំង​ដំណ​នៃ​វង្ស​របស់​ឪពុក​គេ នៅ​ឆ្នាំ​ទី​៤០​ក្នុង​រាជ្យ​ដាវីឌ នោះ​គេ​រក​ពួក​អ្នក​នោះ ក៏​បាន​ឃើញ​មាន​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ក្នុង​ពួក​គេ​នៅ​ក្រុង​យ៉ាស៊ើរ ស្រុក​កាឡាត

32. ឯ​បង​ប្អូន​យេរីយ៉ា ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន នោះ​មាន​ចំនួន​២៧០០​នាក់​ជា​មេ​លើ​វង្ស​ឪពុក​គេ ជា​អ្នក​ដែល​ស្តេច​ដាវីឌ​បាន​តាំង​ឲ្យ​ត្រួត‌ត្រា​លើ​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ខាង​ឯ​គ្រប់​ការ​របស់​ព្រះ និង​ការ​របស់​ស្តេច​ទាំង​ប៉ុន្មាន​ផង។