ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ពួក​សង្ឃ

1. ឯ​ផ្នែក​របស់​ពួក​កូន​ចៅ​អើរ៉ុន គឺ​យ៉ាង​នេះ ក្នុង​ពួក​កូន​របស់​អើរ៉ុន​នោះ មាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ

2. តែ​ណាដាប និង​អ័ប៊ីហ៊ូវ គេ​ស្លាប់​មុន​ឪពុក​ទៅ ឥត​មាន​កូន​ទេ ដូច្នេះ អេលាសារ និង​អ៊ីថាម៉ារ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​វិញ

3. ឯ​ដាវីឌ និង​សាដុក​ជា​វង្ស​អេលាសារ ហើយ​អ័ហ៊ី‌ម៉ា‌លេក ជា​វង្ស​អ៊ីថាម៉ារ ក៏​ញែក​គេ​ចេញ​ជា​ពួក តាម​វេន​ការ‌ងារ​គេ

4. រីឯ​ខាង​ពួក​វង្ស​អេលាសារ នោះ​មាន​មេ​ច្រើន​ជាង​ខាង​ពួក​វង្ស​អ៊ីថាម៉ារ ហើយ​គេ​ត្រូវ​ចែក​ជា​ពួកៗ យ៉ាង​នេះ គឺ​ក្នុង​ពួក​វង្ស​របស់​អេលាសារ មាន​មេ​លើ​វង្ស​របស់​ឪពុក​គេ ១៦​នាក់ ហើយ​ក្នុង​វង្ស​របស់​អ៊ីថាម៉ារ មាន​៨​នាក់​តាម​វង្សា​របស់​ឪពុក​គេ

5. រួច​បាន​ញែក​គេ​ចេញ​ជា​ពួកៗ ស្មើ​គ្នា​រៀង​រាល់​ពួក ដ្បិត​មាន​ពួក​មេ​លើ​ទី​បរិសុទ្ធ និង​ពួក​មេ​សំរាប់​ការ‌ងារ​នៃ​ព្រះ នៅ​ពួក​ទាំង​សង​ខាង គឺ​ខាង​ពួក​វង្ស​អេលាសារ និង​ខាង​ពួក​វង្ស​អ៊ីថាម៉ារ​ផង

6. ឯ​សេម៉ាយ៉ា កូន​នេថា‌នេល ដ៏​ជា​ស្មៀន ជា​អ្នក​ក្នុង​ពួក​លេវី លោក​បាន​កត់​ឈ្មោះ​គេ នៅ​ចំពោះ​ស្តេច និង​ពួក​មេ ព្រម​ទាំង​សាដុក​ដ៏​ជា​សង្ឃ និង​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័បៀ‌ថើរ ហើយ​ពួក​អ្នក ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​សង្ឃ និង​ពួក​លេវី​ផង គេ​បាន​រើស​យក​ពួក​វង្ស​១ សំរាប់​អេលាសារ ហើយ​១ សំរាប់​អ៊ីថាម៉ារ។

7. ឆ្នោត​ទី​១​ត្រូវ​លើ​ឈ្មោះ​យេហូ​យ៉ារីប ទី​២​ត្រូវ​លើ​យេដាយ៉ា

8. ទី​៣ ត្រូវ​ហារីម ទី​៤ ត្រូវ​សេអូរីម

9. ទី​៥ ត្រូវ​ម៉ាលគា ទី​៦​ត្រូវ​មីយ៉ា‌មីន

10. ទី​៧​ត្រូវ​ហាកូស ទី​៨​ត្រូវ​អ័ប៊ីយ៉ា

11. ទី​៩​ត្រូវ​យេសួរ ទី​១០​ត្រូវ​សេកានា

12. ទី​១១​ត្រូវ​អេលី‌យ៉ាស៊ីប ទី​១២​ត្រូវ​យ៉ាគីម

13. ទី​១៣​ត្រូវ​ហ៊ូផា ទី​១៤​ត្រូវ​យេសេ‌បៀប

14. ទី​១៥​ត្រូវ​ប៊ីលកា ទី​១៦​ត្រូវ​អ៊ីមមើរ

15. ទី​១៧​ត្រូវ​ហេស៊ារ ទី​១៨​ត្រូវ​ហាភី‌សេស

16. ទី​១៩​ត្រូវ​ពេថា‌ហ៊ីយ៉ា ទី​២០​ត្រូវ​យេហេ‌សិគាល

17. ទី​២១​ត្រូវ​លើ​យ៉ាគិន ទី​២២​ត្រូវ​លើ​កាមូល

18. ឯ​ទី​២៣ នោះ​ត្រូវ​លើ​ដេឡាយ៉ា ហើយ​ទី​២៤ ត្រូវ​ម្អាស៊ា

19. នេះ​ហើយ​ជា​របៀប​វេន​របស់​គេ តាម​ការ‌ងារ​រៀង​ខ្លួន ដើម្បី​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​កំណត់​ដែល​អើរ៉ុន ជា​ព្ធយុ‌កោ​គេ បាន​ចែក​ឲ្យ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​បង្គាប់​ដល់​លោក។

បញ្ជី‌រាយ​នាម​ពួក​លេវី​មួយ​ចំនួន​ទៀត

20. ឯ​ពួក​កូន​ចៅ​លេវី​ដែល​សល់​នៅ គឺ​ក្នុង​ពួក​កូន​របស់​អាំរ៉ាម មាន​សេបួល ក្នុង​ពួក​កូន​របស់​សេបួល មាន​យេដាយ៉ា

21. ខាង​ឯ​រេហាបយ៉ា គឺ​កូន​គាត់​ឈ្មោះ​យីសយ៉ា ជា​មេ

22. ខាង​ឯ​ពួក​យីតសារ នោះ​មាន​សឡូមិត​កូន​របស់​សឡូមិត គឺ​យ៉ាហាត

23. ឯ​ពួក​កូន​របស់​ហេប្រុន គឺ​យេរីយ៉ា ជា​ទី​១ អ័ម៉ារា ជា​ទី​២ យ៉ាហា‌សៀល ជា​ទី​៣ យេកាមាម ជា​ទី​៤

24. ឯ​កូន​របស់​អ៊ូស៊ាល គឺ​មីកា កូន​របស់​មីកា គឺ​សាមារ

25. ឯ​ប្អូន​របស់​មីកា គឺ​យីសយ៉ា ហើយ​កូន​របស់​យីសយ៉ា គឺ​សាការី

26. ឯ​ពួក​ចៅ​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី ហើយ​កូន​របស់​យ្អាស៊ា ដែល​ជា​កូន​របស់​អ្នក​នោះ

27. គឺ​កូន​ចៅ​របស់​ម្រ៉ារី​ខាង​យ្អាស៊ា ជា​កូន​គាត់ នោះ​មាន​សូហាំ សាគើរ និង​អ៊ីបរី

28. ខាង​ម៉ាស់លី មាន​អេលាសារ ដែល​ឥត​មាន​កូន​ប្រុស

29. ខាង​គីស នោះ​កូន​របស់​គាត់ គឺ​យេរ៉ា‌ម្អែល

30. ហើយ​ខាង​ឯ​កូន​របស់​មូស៊ី មាន​ម៉ាស់លី អេឌើរ និង​យេរេ‌ម៉ូត នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេវី តាម​វង្ស​របស់​ឪពុក​គេ

31. ពួក​នោះ​ក៏​បាន​ចាប់​ឆ្នោត​ដែរ គឺ​នៅ​ចំពោះ​ស្តេច​ដាវីឌ និង​សាដុក អ័ហ៊ី‌ម៉ា‌លេក ហើយ​នៅ​មុខ​ពួក​អ្នក ដែល​ជា​កំពូល​លើ​វង្ស​របស់​ពួក​សង្ឃ និង​ពួក​លេវី ដូច​ជា​កូន​ចៅ​អើរ៉ុន ជា​បង​ប្អូន​គេ​ដែរ ឯ​ពួក​វង្ស​របស់​អ្នក​ណា​ដែល​ជា​មេ និង​វង្ស​របស់​អ្នក​ណា​ដែល​ជា​បន្ទាប់ នោះ​បាន​ស្មើ​គ្នា​ទាំង​អស់។