ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌រាជ​វង្ស​ស្តេច​ដាវីឌ

1. នេះ​ជា​ពួក​បុត្រា​របស់​ដាវីឌ ដែល​ស្តេច​ទ្រង់​បង្កើត​នៅ​ក្រុង​ហេប្រុន គឺ​អាំណូន ជា​បុត្រ​ច្បង ដែល​កើត​ពី​នាង​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល បុត្រ​ទី​២ គឺ​ដានី‌យ៉ែល ដែល​កើត​ពី​នាង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល

2. ទី​៣ គឺ​អាប់‌សា‌ឡំម ជា​បុត្រ​នាង​ម្អាកា ដែល​ជា​បុត្រី​តាល‌ម៉ាយ ស្តេច​ស្រុក​កេស៊ូរី ទី​៤ គឺ​អ័ដូ‌នីយ៉ា ជា​បុត្រ​នាង​ហាគីត

3. ទី​៥ គឺ​សេផាធា ជា​បុត្រ​នាង​អ័ប៊ី‌ថាល ទី​៦ គឺ​យីតរាម ដែល​កើត​ពី​នាង​អេកឡា ជា​ទេពី​ទ្រង់

4. ទ្រង់​បង្កើត​បុត្រ​ទាំង​៦​នេះ នៅ​ក្រុង​ហេប្រុន ហើយ​ទ្រង់​ក៏​សោយ‌រាជ្យ​នៅ​ក្រុង​នោះ​អស់​៧​ឆ្នាំ​៦​ខែ រួច​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម អស់​៣៣​ឆ្នាំ​ទៀត

5. នៅ​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​បង្កើត​កូន​ទាំង​នេះ គឺ​សាំម៉ា សូបាប់ ណាថាន់ និង​សាឡូ‌ម៉ូន ទាំង​អស់​មាន​៤​អង្គ​កើត​ពី​នាង​បាត‌សេបា ជា​បុត្រី​របស់​អាំមាល

6. ហើយ​នឹង​យីបហារ អេលី‌សាម៉ា អេលី‌ផា‌លេត

7. ណូកា នេផេក យ៉ាភា

8. អេលី‌សាម៉ា អេលី‌យ៉ាដា និង​អេលី‌ផា‌លេត ទាំង​អស់​មាន​៩​អង្គ

9. នោះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ដាវីឌ​ទាំង​អស់ ទ្រង់​ក៏​មាន​បុត្រ​កើត​នឹង​ពួក​អ្នក‌ម្នាង​ថែម​ទៀត ហើយ​មាន​នាង​តាម៉ារ ជា​កនិដ្ឋា​នៃ​បុត្រ​ទាំង​នោះ​ដែរ។

10. ឯ​បុត្រ​របស់​សាឡូ‌ម៉ូន គឺ​រេហូ‌បោម ហើយ​រេហូ‌បោម​ក៏​មាន​បុត្រ ព្រះ‌នាម​ជា​អ័ប៊ីយ៉ាៗ​មាន​បុត្រ ព្រះ‌នាម​ជា អេសាៗ​មាន​បុត្រ ព្រះ‌នាម​ជា យ៉ូសា‌ផាត

11. យ៉ូសា‌ផាត​មាន​បុត្រ ព្រះ‌នាម​ជា​យ៉ូរ៉ាមៗ​មាន​បុត្រ ព្រះ‌នាម​ជា អ័ហា‌ស៊ីយ៉ាៗ​មាន​បុត្រ ព្រះ‌នាម​ជា យ៉ូអាស

12. យ៉ូអាស​មាន​បុត្រ ព្រះ‌នាម​ជា អ័ម៉ាស៊ាៗ​មាន​បុត្រ ព្រះ‌នាម​ជា​អ័សារាៗ​មាន​បុត្រ​ព្រះ‌នាម​ជា យ៉ូថាម

13. យ៉ូថាម​មាន​បុត្រ ព្រះ‌នាម​ជា អ័ហាសៗ​មាន​បុត្រ ព្រះ‌នាម​ជា ហេសេគាៗ​មាន​បុត្រ ព្រះ‌នាម​ជា ម៉ាន៉ាសេ

14. ម៉ាន៉ាសេ​មាន​បុត្រ ព្រះ‌នាម​ជា អាំម៉ូនៗ​មាន​បុត្រ ព្រះ‌នាម​ជា យ៉ូសៀស។

15. យ៉ូសៀស​ក៏​មាន​បុត្រ ឯ​បុត្រ​ច្បង ព្រះ‌នាម​ជា​យ៉ូហា‌ណាន បុត្រ​ទី​២ ព្រះ‌នាម​ជា​យេហូ‌យ៉ា‌គីម ទី​៣​សេដេគា ទី​៤​សាលូម

16. ឯ​បុត្រ​របស់​យេហូ‌យ៉ា‌គីម គឺ​យេកូ‌នាសៗ​មាន​បុត្រ ព្រះ‌នាម​ជា​សេដេគា

17. ឯ​បុត្រ​របស់​យេកូ‌នាស ដែល​ជាប់​ជា​ឈ្លើយ គឺ​សាល‌ធាល

18. និង​ម៉ាល‌គីរ៉ាម ពេដាយ៉ា សេណាសារ យេកាមា ហូសាម៉ា និង​នេដាបយ៉ា

19. ឯ​បុត្រ​របស់​ពេដាយ៉ា គឺ​សូរ៉ូ‌បា‌បិល និង​ស៊ីម៉ាយ បុត្រ​សូរ៉ូ‌បា‌បិល គឺ​មស៊ូឡាម និង​ហាណានា ហើយ​សឡូមិត នាង​ជា​កនិដ្ឋា​របស់​បុត្រ​ទាំង​២​នោះ

20. ព្រម​ទាំង​ហាស៊ូបា អូហែល បេរេគា ហាសាឌា និង​យ៉ាសាប-ហេសេឌ ទាំង​អស់​មាន​៥​អង្គ

21. ឯ​បុត្រ​របស់​ហាណានា គឺ​ពេឡាធា និង​អេសាយ រួច​មាន​បុត្រ​ទាំង​ប៉ុន្មាន​របស់​រេផាយ៉ា អើណាន អូបាឌា និង​សេកានា

22. ឯ​បុត្រ​របស់​សេកានា គឺ​សេម៉ាយ៉ា ហើយ​បុត្រ​របស់​សេម៉ាយ៉ា គឺ​ហាធូស យីកាល បារីយ៉ា នារីយ៉ា និង​សាផាត ទាំង​អស់​មាន​៦​អង្គ

23. ឯ​បុត្រ​របស់​នារីយ៉ា គឺ​អេលី‌យ៉ូ‌ន៉ាយ ហេសេគា និង​អាស‌រី‌កាម ទាំង​អស់​មាន​៣​អង្គ

24. ឯ​បុត្រ​របស់​អេលី‌យ៉ូ‌ន៉ាយ គឺ​ហូដាវា អេលា‌ស៊ីប ពេឡាយ៉ា អ័កកាប យ៉ូហាណាន ដេឡាយ៉ា និង​អ័ណានី ទាំង​អស់​មាន​៧​អង្គ។