1. ឯបេនយ៉ាមីន គាត់បង្កើតបេឡាជាកូនច្បង រួចអ័សបេល ជាកូនទី២ អ័ហ៊ីរ៉ាមទី៣
2. ណូហាទី៤ រ៉ាផាទី៥
3. ឯបេឡាក៏មានកូន គឺអ័តដើរ កេរ៉ា អ័ប៊ីហ៊ូឌ
4. អ័ប៊ីសួរ ណាម៉ាន អ័ហូអា
5. កេរ៉ា សេភូផាន និងហ៊ូរ៉ាម
6. ឯកូនរបស់អេហ៊ុឌ ជាពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកអ្នកស្រុកកេបា ដែលត្រូវផ្លាស់ទៅនៅក្រុងម៉ាន៉ាហាត់វិញ
7. គឺណាម៉ាន អ័ហ៊ីយ៉ា និងកេរ៉ា គឺកេរ៉ានេះ ដែលនាំគេផ្លាស់ទៅនោះ ហើយគាត់ក៏បង្កើតអ៊ូសា និងអ័ហ៊ីហ៊ូឌ
8. ឯសាហារែម គាត់បង្កើតកូននៅស្រុកម៉ូអាប់ ក្រោយដែលបានឲ្យគេទៅ ឯប្រពន្ធគាត់ គឺហ៊ូស៊ីម និងប្អារ៉ា
9. ហើយគាត់បង្កើតកូន និងហូដេស ជាប្រពន្ធគាត់ គឺយ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម
10. យេអ៊ូស សុកយ៉ា និងមារម៉ា នោះសុទ្ធតែជាកូនគាត់ ជាកំពូលលើវង្សរបស់ឪពុកគេ
11. គាត់ក៏បង្កើតកូននឹងហ៊ូស៊ីមដែរ គឺអ័ប៊ីធូប និងអែលផ្អាល
12. ឯកូនរបស់អែលផ្អាល គឺហេប៊ើរ មីសាម សេមើរ ជាអ្នកដែលសង់ក្រុងអូណូរ និងក្រុងឡូឌ ព្រមទាំងភូមិនៅជុំវិញទាំងប៉ុន្មានផង
13. ហើយបេរា និងសេម៉ា ដែលជាកំពូលលើវង្សរបស់ឪពុកគេ ជាពួកអ្នកស្រុកអាយ៉ាឡូន គេបានឈ្នះធ្វើឲ្យពួកអ្នកស្រុកកាថរត់ចេញ
14. ហើយអ័ហ៊ីយ៉ូរ សាសាក់ យេរេម៉ូត
15. សេបាឌា អើរ៉ាត អេឌើរ
16. មីកែល យីសប៉ា និងយ៉ូហា នោះសុទ្ធតែជាកូនរបស់បេរា
17. ឯសេបាឌា មស៊ូឡាម ហ៊ីសគី ហេប៊ើរ
18. យីសមេរ៉ាយ យីសលា និងយ៉ូបាប់ នោះសុទ្ធតែជាកូនរបស់អែលផ្អាល
19. ឯយ៉ាគីម ស៊ីកគ្រី សាប់ឌី
20. អេលីយេណាយ ស៊ីលថាយ អេលាល
21. អ័ដាយ៉ា បេរ៉ាយ៉ា និងស៊ីមរ៉ាត សុទ្ធតែជាកូនរបស់ស៊ីម៉ាយ
22. ឯយីសផាន ហេប៊ើរ អេលាល
23. អាបដូន ស៊ីកគ្រី ហាណាន
24. ហាណានា អេឡាំ អាន់ថូធីយ៉ា
25. យីបដេយ៉ា និងពេនួល សុទ្ធតែជាកូនរបស់សាសាក់
26. ឯសាំសេរ៉ាយ សេហារា អ័ថាលា
27. យ៉ារេសយ៉ា អេលីយ៉ា និងស៊ីកគ្រី នោះសុទ្ធតែជាកូនរបស់យេរ៉ូហាំ
28. នេះសុទ្ធតែជាពួកអ្នក ដែលជាកំពូលលើវង្សរបស់ឪពុកគេ តាមដំណគេរៀងខ្លួន ជាពួកមេទាំងអស់ ហើយជាអ្នកនៅក្រុងយេរូសាឡិម។
29. ឯអ្នកដែលតាំងក្រុងគីបៀន ក៏នៅក្រុងនោះឯង ប្រពន្ធគាត់ឈ្មោះម្អាកា
30. ឯកូនច្បង គឺអាបដូន រួចស៊ើរ គីស បាល ណាដាប
31. កេដោរ អ័ហ៊ីយ៉ូរ និងសាការី
32. ឯមីកឡូត ក៏បង្កើតសាំម៉ា អ្នកទាំងនោះក៏នៅក្រុងយេរូសាឡិម ជាមួយនឹងបងប្អូនគេដែរ។
33. ឯនើរ ក៏បង្កើតគីស ហើយគីសបង្កើតសូល ឯសូល ក៏បង្កើតយ៉ូណាថាន ម៉ាលគី-ស៊ូអា អ័ប៊ីន៉ាដាប់ និងអែស-បាល
34. ឯកូនរបស់យ៉ូណាថាន គឺមេរីប-បាល ហើយមេរីប-បាលនេះ ក៏បង្កើតមីកា
35. ឯកូនរបស់មីកា គឺពីថូន មែលេក ថាក់រា និងអ័ហាស
36. ឯអ័ហាសបង្កើតយេហូអាដាៗបង្កើតអ័លេមេត អាសម៉ាវែត និងស៊ីមរី ឯស៊ីមរីបង្កើតម៉ូសា
37. ម៉ូសាបង្កើតប៊ីនា ប៊ីនាមានកូន ឈ្មោះរេផាយ៉ាៗមានកូន ឈ្មោះអេលាសារ អេលាសារមានកូនឈ្មោះ អ័សេល
38. ឯអ័សេលគាត់មានកូនប្រុស៦នាក់ឈ្មោះ អាសរីកាម បូករូវ អ៊ីសម៉ាអែល ស្អារា អូបាឌា និងហាណាន នោះសុទ្ធតែជាកូនរបស់អ័សេល
39. ឯកូនរបស់អេសែក ជាប្អូនគាត់ គឺអ៊ូឡាមជាកូនច្បង រួចយេអ៊ូសជាកូនទី២ អេលីផាលេតទី៣
40. ឯកូនរបស់អ៊ូឡាម សុទ្ធតែជាអ្នកខ្លាំងពូកែ មានចិត្តក្លាហានស្ទាត់ក្នុងការបាញ់ធ្នូ ហើយគេមានកូន មានចៅជាច្រើន រួមទាំងអស់មាន១៥០នាក់ នេះសុទ្ធតែជាកូនចៅរបស់បេនយ៉ាមីន។