ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

កុល‌សម្ព័ន្ធ​លេវី

1. ឯ​កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី

2. កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល

3. កូន​អាំរ៉ាម គឺ​អើរ៉ុន ម៉ូសេ និង​ម៉ារាម ឯ​កូន​ចៅ​របស់​អើរ៉ុន គឺ​ណាដាប អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ

4. អេលាសារ​បង្កើត​បាន​ភីនេ‌ហាសៗ​បង្កើត​អ័ប៊ី‌សួរ

5. ឯ​អ័ប៊ី‌សួរ​បង្កើត​ប៊ូកគីៗ​បង្កើត​អ៊ូស៊ី

6. អ៊ូស៊ី​បង្កើត​សេរ៉ាហ៊ាៗ​បង្កើត​មេរ៉ាយ៉ូត

7. មេរ៉ាយ៉ូត​បង្កើត​អ័ម៉ារា អ័ម៉ារា​បង្កើត​អ័ហ៊ី‌ទូប

8. ឯ​អ័ហ៊ី‌ទូប​ក៏​បង្កើត​សាដុកៗ​បង្កើត​អ័ហ៊ីម៉ាស

9. អ័ហ៊ីម៉ាស​បង្កើត​អ័សារាៗ​បង្កើត​យ៉ូហា‌ណាន

10. យ៉ូហា‌ណាន​បង្កើត​អ័សារា (គឺ​លោក​នោះ​ឯង​ដែល​ធ្វើ​ការ‌ងារ​ជា​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ ដែល​សាឡូ‌ម៉ូន​បាន​ស្អាង នៅ​ក្រុង​យេរូ‌សាឡិម)

11. ឯ​អ័សារា​ក៏​បង្កើត​អ័ម៉ារា អ័ម៉ារា​បង្កើត​អ័ហ៊ី‌ទូប

12. អ័ហ៊ី‌ទូប​បង្កើត​សាដុកៗ​បង្កើត​សាលូម

13. សាលូម​បង្កើត​ហ៊ីល‌គីយ៉ាៗ​បង្កើត​អ័សារា

14. អ័សារា​បង្កើត​សេរ៉ាយ៉ាៗ​បង្កើត​យេហូ‌សា‌ដាក

15. យេហូ‌សា‌ដាក​ក៏​ទៅ​ជា​ឈ្លើយ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​បាន​ដឹក‌នាំ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ទៅ ដោយ​ព្រះ‌ហស្ត​នៃ​នេប៊ូ‌ក្នេសា។

16. កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី

17. ហើយ​ឈ្មោះ​ពួក​កូន​គើសុន គឺ​លិបនី និង​ស៊ីម៉ាយ

18. ឯ​កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល

19. កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី នេះ​ជា​គ្រួ​ទាំង​ប៉ុន្មាន របស់​ពួក​លេវី តាម​ជំនួរ​វង្ស​នៃ​អយ្យកោ​គេ

20. ខាង​ឯ​គើសុន នោះ​បង្កើត​បាន​លិបនីៗ​បង្កើត​យ៉ាហាតៗ​បង្កើត​ស៊ីម៉្មា

21. ស៊ីម៉្មា​បង្កើត​យ៉ូអាៗ​បង្កើត​អ៊ីដោៗ​បង្កើត​សេរ៉ាសៗ​បង្កើត​យាត‌រ៉ាយ

22. ឯ​កូន​ចៅ​របស់​កេហាត់ គឺ​លោក​បង្កើត​អ័មី‌ន៉ា‌ដាប់ៗ​បង្កើត​កូរេ កូរេ​បង្កើត​អាស់ស៊ា

23. អាស់ស៊ា​បង្កើត​អែល‌កាណា អែល‌កាណា​បង្កើត​អាស់ស៊ាៗ​បង្កើត​អេបៀ‌សាប់ៗ​បង្កើត​អាស់ស៊ា

24. អាស់ស៊ា​បង្កើត​ថាហាតៗ​បង្កើត​អ៊ូរាល អ៊ូរាល​បង្កើត​អ៊ូស៊ីយ៉ាៗ​បង្កើត​សូល

25. ឯ​កូន​អែល‌កាណា គឺ​អ័ម៉ា‌សាយ និង​អ័ហ៊ីម៉ូត

26. ឯ​អែល‌កាណា​នេះ គាត់​មាន​កូន គាត់​បង្កើត​បាន​សូផាយៗ​បង្កើត​ណាហាត់

27. ណាហាត់​បង្កើត​អេលាបៗ​បង្កើត​យេរ៉ូហាំៗ​បង្កើត​អែល‌កាណា

28. ឯ​កូន​របស់​សាំយូ‌អែល គឺ​វ៉ាសនី ជា​កូន​ច្បង រួច​អ័ប៊ីយ៉ា

29. ឯ​កូន​ចៅ​ម្រ៉ារី គឺ​ម៉ាសលីៗ​បង្កើត​លិបនីៗ​បង្កើត​ស៊ីម៉ាយៗ​បង្កើត​អ៊ូសា

30. អ៊ូសា​បង្កើត​សាំម៉ាៗ​បង្កើត​ហាគីយ៉ាៗ​បង្កើត​អ័សាយ៉ា។

31. កាល​ហឹប​នៃ​ព្រះ​បាន​សេចក្ដី​សំរាក​ហើយ នោះ​ស្តេច​ដាវីឌ ទ្រង់​តាំង​ឲ្យ​មាន​ពួក​អ្នក​ត្រួត​លើ​ការ‌ងារ​ចំរៀង​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

32. គេ​បាន​ប្រតិ‌បត្តិ​ក្នុង​ការ​ចំរៀង​នៅ​មុខ​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ ដរាប​ដល់​សាឡូ‌ម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម គេ​ក៏​ចូល​ធ្វើ​ការ‌ងារ​គេ តាម​វេន​រៀង​ខ្លួន

33. ឯ​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​នោះ និង​កូន​ចៅ​គេ គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​ហេម៉ាន​ជា​អ្នក​ចំរៀង គាត់​ជា​កូន​របស់​យ៉ូអែល ដែល​ជា​កូន​សាំយូ‌អែល

34. សាំយូ‌អែល ជា​កូន​អែល‌កាណាៗ ជា​កូន​យេរ៉ូហាំៗ ជា​កូន​អេលាបៗ ជា​កូន​ណាហាត់

35. ណាហាត់ ជា​កូន​ស៊ូភៗ ជា​កូន​អែល‌កាណា អែល‌កាណា​ជា​កូន​ម៉ាហាតៗ ជា​កូន​អ័ម៉ា‌សាយ

36. អ័ម៉ា‌សាយ ជា​កូន​អែល‌កាណាៗ ជា​កូន​យ៉ូអែលៗ ជា​កូន​អ័សារាៗ ជា​កូន​សេផានា

37. សេផានា ជា​កូន​ថាហាត ថាហាត ជា​កូន​អាស់ស៊ាៗ ជា​កូន​អេបៀ‌សាប់ៗ ជា​កូន​កូរេ

38. កូរេ​ជា​កូន​យីតសារៗ ជា​កូន​កេហាត់ៗ ជា​កូន​លេវីៗ ជា​កូន​អ៊ីស្រា‌អែល

39. ហើយ​មាន​អេសាភ ជា​ប្អូន​ឈរ​នៅ​ខាង​ស្តាំ គឺ​អេសាភ ជា​កូន​បេរេគា ដែល​បេរេគា ជា​កូន​សាំម៉ា

40. សាំម៉ា ជា​កូន​មីកែលៗ ជា​កូន​ប្អាសេយ៉ាៗ ជា​កូន​ម៉ាលគា

41. ម៉ាលគា ជា​កូន​អែតនីៗ ជា​កូន​សេរ៉ាស សេរ៉ាស ជា​កូន​អ័ដាយ៉ា

42. អ័ដាយ៉ា ជា​កូន​អេថានៗ ជា​កូន​ស៊ីម៉្មាៗ ជា​កូន​ស៊ីម៉ាយ

43. ស៊ីម៉ាយ ជា​កូន​យ៉ាហាត យ៉ាហាត ជា​កូន​គើសុនៗ ជា​កូន​លេវី

44. ហើយ​នៅ​ខាង​ឆ្វេង មាន​ពួក​កូន​ចៅ​ម្រ៉ារី ជា​បង​ប្អូន​គេ គឺ​អេថាន ជា​កូន​គីស៊ី ដែល​ជា​កូន​អាប់ឌីៗ​ជា​កូន​ម៉ាលូក

45. ម៉ាលូក​ជា​កូន​ហាសាបយ៉ាៗ ជា​កូន​អ័ម៉ាស៊ាៗ ជា​កូន​ហ៊ីល‌គីយ៉ា

46. ហ៊ីល‌គីយ៉ា ជា​កូន​អាំស៊ីៗ​ជា​កូន​បានីៗ​ជា​កូន​សេមើរ

47. សេមើរ ជា​កូន​ម៉ាសលីៗ​ជា​កូន​មូស៊ីៗ​ជា​កូន​ម្រ៉ារីៗ​ជា​កូន​លេវី

48. ហើយ​គឺ​ពួក​លេវី ជា​បង​ប្អូន​គេ ដែល​បាន​ដំរូវ​ឲ្យ​ធ្វើ​ការ‌ងារ​ទាំង​អស់ នៅ​ក្នុង​រោង​ឧបោសថ​ផង​ព្រះ‌វិហារ​នៃ​ព្រះ។

49. ឯ​អើរ៉ុន និង​ពួក​កូន​លោក គេ​ថ្វាយ​ដង្វាយ​នៅ​លើ​អាស‌នា​នៃ​ដង្វាយ​ដុត និង​អាស‌នា​គ្រឿង​ក្រអូប ក៏​ធ្វើ​សំរេច​ការ‌ងារ​ទាំង​អស់ នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត និង​ការ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​បាប នៃ​ពួក​អ៊ីស្រា‌អែល​ផង តាម​គ្រប់​ទាំង​បង្គាប់​របស់​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ

50. នេះ​កូន​ចៅ​អើរ៉ុន គឺ​លោក​បង្កើត​អេលាសារៗ​បង្កើត​ភីនេ‌ហាសៗ​បង្កើត​អ័ប៊ី‌សួរ

51. ឯ​អ័ប៊ី‌សួរ​ក៏​បង្កើត​ប៊ូកគីៗ បង្កើត​អ៊ូស៊ីៗ​បង្កើត​សេរ៉ា‌ហ៊ា

52. សេរ៉ា‌ហ៊ា​បង្កើត​មេរ៉ាយ៉ូតៗ​បង្កើត​អ័ម៉ារាៗ​បង្កើត​អ័ហ៊ី‌ទូប

53. អ័ហ៊ី‌ទូប​បង្កើត​សាដុកៗ​បង្កើត​អ័ហ៊ីម៉ាស។

ក្រុង​របស់​ពួក​លេវី

54. ឯ​ទី​លំនៅ​របស់​ពួក​កូន​ចៅ​អើរ៉ុន តាម​ទី​ក្រុង តាម​ព្រំ‌ដែន នោះ​ខាង​ឯ​ពួក​គ្រួ​កេហាត់ (ដ្បិត​ពួក​គេ​បាន​ឆ្នោត​ទី​១)

55. បាន​ឲ្យ​គេ​មាន​ក្រុង​ហេប្រុន នៅ​ស្រុក​យូដា និង​តំបន់​នៅ​ជាប់​ជុំវិញ

56. តែ​ស្រែ​ចំការ​នៃ​ទី​ក្រុង និង​ភូមិ​នៅ​ជាប់​ជុំវិញ នោះ​បាន​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ​វិញ

57. ហើយ​បាន​ឲ្យ​ទី​ក្រុង​ពំនាក់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​អើរ៉ុន​ដែរ គឺ​ក្រុង​ហេប្រុន ក្រុង​លិបណា និង​តំបន់​នៅ​ជុំវិញ​ក្រុង​យ៉ាទារ ក្រុង​អែស‌ថេម៉ូរ និង​តំបន់​នៅ​ជុំវិញ

58. ក្រុង​ហូឡូន និង​តំបន់​នៅ​ជុំវិញ ក្រុង​ដេបៀរ និង​តំបន់​នៅ​ជុំវិញ

59. ក្រុង​អាសាន និង​តំបន់​នៅ​ជុំវិញ ក្រុង​បេត-សេមែស និង​តំបន់​នៅ​ជុំវិញ

60. ហើយ​ពី​ពូជ​អំបូរ​បេន‌យ៉ា‌មីន នោះ​ក៏​ឲ្យ​ក្រុង​កេបា និង​តំបន់​នៅ​ជុំវិញ ក្រុង​អាលេ‌មែត និង​តំបន់​នៅ​ជុំវិញ ហើយ​ក្រុង​អាន៉ា‌ថោត និង​តំបន់​នៅ​ជុំវិញ ទី​ក្រុង​សំរាប់​ពួក​គ្រួ​កេហាត់​ទាំង​អស់​មាន​១៣។

61. ឯ​ពួក​កូន​ចៅ​កេហាត់ ដែល​សល់​ក្នុង​ពួក​គ្រួ​ទាំង​ប៉ុន្មាន​របស់​ពូជ​អំបូរ​នោះ នោះ​តាម​ឆ្នោត​បាន​ឲ្យ​ទី​ក្រុង​១០​ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ដល់​គេ

62. ឯ​ពួក​កូន​ចៅ​គើសុន​តាម​គ្រួ​គេ នោះ​បាន​ឲ្យ​ទី​ក្រុង​១៣ ពី​ពូជ​អំបូរ​អ៊ីសាខារ អេស៊ើរ ណែប‌ថាលី ហើយ​ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​ដែល​នៅ​ស្រុក​បាសាន

63. ចំណែក​ឯ​ពួក​កូន​ចៅ​ម្រ៉ារី​តាម​គ្រួ​គេ នោះ​តាម​ឆ្នោត​បាន​ឲ្យ​ទី​ក្រុង​១២ ពី​ពូជ​អំបូរ​រូបេន កាឌ់ និង​សាប់‌យូល៉ូន

64. ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​បាន​ឲ្យ​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំង​តំបន់​នៅ​ជុំវិញ ទៅ​ពួក​លេវី

65. គេ​បាន​ចែក​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​ឈ្មោះ​កត់​ទុក​នេះ​ដល់​គេ ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​យូដា កូន​ចៅ​ស៊ីម្មាន និង​កូន​ចៅ​បេន‌យ៉ា‌មីន ដោយ​ចាប់​ឆ្នោត។

66. មាន​ពួក​គ្រួ​នៃ​កូន​ចៅ​កេហាត់​ខ្លះ គេ​បាន​ទី​ក្រុង​របស់​ព្រំ‌ដែន​ខ្លួន ពី​ក្នុង​ពូជ​អំបូរ​អេប្រា‌អិម​វិញ

67. ទី​ក្រុង​ពំនាក់​ទាំង​ប៉ុន្មាន ក៏​បាន​ឲ្យ​ដល់​ពួក​កេហាត់​ដែរ គឺ​ក្រុង​ស៊ីគែម ដែល​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម ព្រម​ទាំង​តំបន់​នៅ​ជុំវិញ ក្រុង​កេស៊ើរ និង​តំបន់​នៅ​ជុំវិញ

68. ក្រុង​យ៉ុក‌មាម និង​តំបន់​នៅ​ជុំវិញ ក្រុង​បេត-ហូរ៉ុន និង​តំបន់​នៅ​ជុំវិញ

69. ក្រុង​អាយ៉ា‌ឡូន និង​តំបន់​នៅ​ជុំវិញ ហើយ​ក្រុង​កាថ-រីម៉ូន និង​តំបន់​នៅ​ជុំវិញ

70. ហើយ​ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​ក៏​ឲ្យ​ក្រុង​អាន់នើរ និង​តំបន់​នៅ​ជុំវិញ ក្រុង​ប៊ីលាម និង​តំបន់​នៅ​ជុំវិញ សំរាប់​ពួក​គ្រួ​កូន​ចៅ​កេហាត់​ដែល​សល់​ដែរ។

71. ឯ​ពួក​កូន​ចៅ​គើសុន នោះ​បាន​ចែក​ឲ្យ​មាន​ទី​ក្រុង​របស់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន និង​តំបន់​នៅ​ជុំវិញ ហើយ​ក្រុង​អាស‌ថារ៉ូត និង​តំបន់​នៅ​ជុំវិញ

72. ហើយ​ពី​ពូជ​អំបូរ​អ៊ីសាខារ ក៏​ឲ្យ​ក្រុង​កេដេស និង​តំបន់​នៅ​ជុំវិញ ក្រុង​ដាប្រាត និង​តំបន់​នៅ​ជុំវិញ

73. ក្រុង​រ៉ាម៉ូត និង​តំបន់​នៅ​ជុំវិញ ហើយ​ក្រុង​អានេម និង​តំបន់​នៅ​ជុំវិញ

74. ពី​ពូជ​អំបូរ​អេស៊ើរ ក៏​ឲ្យ​ក្រុង​ម៉ាសាល និង​តំបន់​នៅ​ជុំវិញ ក្រុង​អាប់ដូន និង​តំបន់​នៅ​ជុំវិញ

75. ក្រុង​ហ៊ូកូក និង​តំបន់​នៅ​ជុំវិញ ហើយ​ក្រុង​រេហុប និង​ដប់​នៅ​ជុំវិញ

76. ពី​ពូជ​អំបូរ​ណែប‌ថាលី ក៏​ឲ្យ​ក្រុង​កេដេស នៅ​ស្រុក​កាលី‌ឡេ និង​តំបន់​នៅ​ជុំវិញ​ក្រុង​ហាំម៉ូន និង​តំបន់​នៅ​ជុំវិញ ហើយ​ក្រុង​គារ‌យ៉ា‌ថែម និង​តំបន់​នៅ​ជុំវិញ។

77. ឯ​ពួក​លេវី​ដែល​សល់ គឺ​ជា​ពួក​ម្រ៉ារី នោះ​បាន​ចែក​ឲ្យ​គេ ពី​ពូជ​អំបូរ​សាប់‌យូល៉ូន គឺ​ក្រុង​រីម៉ូនរ និង​តំបន់​នៅ​ជុំវិញ ក្រុង​តាបោរ និង​តំបន់​នៅ​ជុំវិញ

78. និង​ខាង​នាយ​ទន្លេ​យ័រដាន់ ត្រង់​ក្រុង​យេរីខូរ គឺ​ខាង​កើត​ទន្លេ​នោះ​ពី​ពូជ​អំបូរ​រូបេន ក៏​ឲ្យ​ក្រុង​បេស៊ើរ ដែល​នៅ​ទី​រហោ‌ស្ថាន និង​តំបន់​នៅ​ជុំវិញ ក្រុង​យ៉ាហាស និង​តំបន់​នៅ​ជុំវិញ

79. ក្រុង​ក្តេម៉ូត និង​តំបន់​នៅ​ជុំវិញ ហើយ​ក្រុង​មេផ្អាត និង​តំបន់​នៅ​ជុំវិញ

80. ពី​ពូជ​អំបូរ​កាឌ់ បាន​ឲ្យ​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាត និង​តំបន់​នៅ​ជុំវិញ ក្រុង​ម៉ាហា‌ណែម និង​តំបន់​នៅ​ជុំវិញ

81. ក្រុង​ហែសបូន និង​តំបន់​នៅ​ជុំវិញ ហើយ​ក្រុង​យ៉ាស៊ើរ និង​តំបន់​នៅ​ជុំវិញ។