ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 1 ព្រះគម្ពីរបរិសុទ្ធ (KHOV)

បញ្ជី‌រាយ​នាម​បុព្វ‌បុរស

ចាប់​ពី​អ័ដាម​រហូត​ដល់​អ័ប្រា‌ហាំ

1. អ័ដាម សេត អេណុស

2. កៃណាន ម៉ាលេ‌លាល យ៉ារេឌ

3. ហេណុក មធូសាឡា ឡាមេក

4. ណូអេ សិម ហាំ និង​យ៉ាផែត។

5. កូន​របស់​យ៉ាផែត គឺ​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និង​ទីរ៉ាស

6. កូន​របស់​កូមើរ គឺ​អាសក្នាស រីផាត និង​តូកាម៉ា

7. កូន​របស់​យ៉ាវ៉ាន គឺ​អេលីសា តើស៊ីស គីទីម និង​ដូដា‌នីម។

8. កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត និង​កាណាន

9. កូន​របស់​គូស គឺ​សេបា ហាវីឡា សាបតា រ៉ាម៉ា និង​សាប់‌តិកា កូន​របស់​រ៉ាម៉ា គឺ​សេបា និង​ដេដាន់

10. ឯ​គូស ក៏​បង្កើត​នីមរ៉ូឌ នេះ​ជា​អ្នក​ដែល​ចាប់​តាំង​មាន​អំណាច​នៅ​ផែនដី

11. មីសរ៉ែម​បង្កើត​ពួក​លូឌីម ពួក​អ័ណាមីម ពួក​លេហា‌ប៊ីម ពួក​ណាប‌ធូ‌ហ៊ីម

12. ពួក​ប៉ាទ្រូ‌ស៊ីម និង​ពួក​កាស‌លូ‌ហ៊ីម (សាសន៍​នោះ​បង្កើត​ពួក​ភីលីស្ទីន) ហើយ​នឹង​ពួក​កាប់​ថោរីម

13. កាណាន​បង្កើត​ស៊ីដូន ជា​កូន​ច្បង និង​ហេត

14. ហើយ​ទាំង​ពួក​យេប៊ូស ពួក​អាម៉ូរី ពួក​គើកាស៊ី

15. ពួក​ហេវី ពួក​អើគី ពួក​ស៊ីនីត

16. ពួក​អើវ៉ា‌ឌីត ពួក​សេម៉ារីត និង​ពួក​ហាម៉ា‌ធីត។

17. កូន​របស់​សិម គឺ​អេឡាំ អាស‌ស៊ើរ អើប៉ាក់‌សាឌ លូឌ អើរ៉ាម អ៊ូស ហ៊ុល កេធើរ និង​មែសេក

18. អើប៉ាក់‌សាឌ​បង្កើត​សេឡាៗ​បង្កើត​ហេប៊ើរ

19. ឯ​ហេប៊ើរ គាត់​បង្កើត​បាន​កូន​ប្រុស​២ មួយ​ឈ្មោះ​ផាលេកពី​ព្រោះ​នៅ​ជំនាន់​អ្នក​នោះ ផែនដី​បាន​បែក​ពី​គ្នា ហើយ​ប្អូន​គាត់​ឈ្មោះ​យ៉ុក‌ថាន

20. យ៉ុក‌ថាន​បង្កើត​អាល់‌ម៉ូដាឌ សេលែប ហាសា‌ម៉ាវែត យេរ៉ា

21. ហាដូរ៉ាម អ៊ូសាល ឌីកឡា

22. អេបាល អ័ប៊ី‌ម៉ែល សេបា

23. អូភារ ហាវីឡា និង​យ៉ូបាប់ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​យ៉ុក‌ថាន។

24. សិម អើប៉ាក់‌សាឌ សេឡា

25. ហេប៊ើរ ផាលេក រេហ៊ូវ

26. សេរូក ណាឃរ ថេរ៉ា

27. និង​អាប់រ៉ាម គឺ​ជា​អ័ប្រា‌ហាំ។

បញ្ជី‌រាយ​នាម​ពូជ​ពង្ស​របស់​អ័ប្រា‌ហាំ

28. ឯ​កូន​អ័ប្រា‌ហាំ គឺ​អ៊ីសាក និង​អ៊ីស‌ម៉ា‌អែល

29. នេះ​ជា​កូន​ចៅ​គេត​រៀង​ទៅ គឺ​នេបា‌យ៉ូត ជា​កូន​ច្បង​របស់​អ៊ីស‌ម៉ា‌អែល រួច​កេដារ អ័ឌ‌ប្អែល មីបសាម

30. មីស‌ម៉ា ឌូម៉ា ម៉ាសា ហាដាឌ់ ថេម៉ា

31. យេធើរ ណាភីស និង​កេតម៉ា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អ៊ីស‌ម៉ា‌អែល។

32. ឯ​កូន​របស់​កិទូរ៉ា ជា​ប្រពន្ធ​ចុង​របស់​អ័ប្រា‌ហាំនាង​បង្កើត​បាន​ស៊ីម‌រ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីស‌បាក់ និង​ស៊ូអា ឯ​កូន​របស់​យ៉ុកសាន គឺ​សេបា និង​ដេដាន់

33. ឯ​កូន​របស់​ម៉ាឌាន គឺ​អេផា អេភើរ ហេណុក អ័ប៊ីដា និង​អែលដ្អា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​កិទូរ៉ា។

បញ្ជី‌រាយ​នាម​ពូជ​ពង្ស​របស់​អេសាវ

34. អ័ប្រា‌ហាំ​បង្កើត​អ៊ីសាក ឯ​កូន​អ៊ីសាក គឺ​អេសាវ និង​អ៊ីស្រា‌អែល

35. ឯ​កូន​របស់​អេសាវគឺ​អេលី‌ផាស រេហួល យេអ៊ូស យ៉ាឡាម និង​កូរេ

36. កូន​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម កេណាស ធីមណា និង​អាម៉ា‌លេក

37. កូន​របស់​រេហួល គឺ​ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។

38. កូន​របស់​សៀរ គឺ​ឡូថាន សូបាល ស៊ីបៀន អ័ន៉ា ឌីសសុន អេស៊ើរ និង​ឌីសសាន

39. ឯ​កូន​របស់​ឡូថាន គឺ​ហូរី និង​ហោម៉ាម ឯ​ធីមណា​នាង​ជា​ប្អូន​របស់​ឡូថាន

40. ឯ​កូន​របស់​សូបាល គឺ​អាលវ៉ាន ម៉ាន៉ា‌ហាត់ អេបាល សេផូរ និង​អូណាម ឯ​កូន​របស់​ស៊ីបៀន គឺ​អៃយ៉ា និង​អ័ន៉ា

41. ឯ​កូន​អ័ន៉ា គឺ​ឌីសសុន កូន​ឌីសសុន គឺ​ហិមដាន់ អែសបាន់ យីតរ៉ាន និង​កេរ៉ាន

42. ឯ​កូន​របស់​អេស៊ើរ គឺ​ប៊ីលហាន សាវ៉ាន និង​យ៉ាកាន ហើយ​កូន​របស់​ឌីសសាន គឺ អ៊ូស និង​អ័រ៉ាន។

ស្តេច​នៅ​ស្រុក​អេដំម

43. រីឯ​ស្តេច​ទាំង​ប៉ុន្មាន ដែល​បាន​សោយ‌រាជ្យ នៅ​ស្រុក​អេដំម មុន​ដែល​មាន​ស្តេច​ណា​សោយ‌រាជ្យ​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ឡើយ នោះ​គឺ​បេឡា ជា​បុត្រា​បេអ៊រ ហើយ​ទី​ក្រុង​របស់​ទ្រង់ នោះ​ឈ្មោះ​ឌីន‌ហាបា

44. បេឡា​ក៏​សុគត​ទៅ រួច​យ៉ូបាប់ ជា​បុត្រា​សេរ៉ាស ពី​ក្រុង​បុសរ៉ា បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

45. យ៉ូបាប់​ក៏​សុគត​ទៅ រួច​ហ៊ូសាម ពី​ស្រុក​សាសន៍​ថេម៉ាន បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

46. ហ៊ូសាម​ក៏​សុគត​ទៅ រួច​ហាដាឌ់ ជា​បុត្រា​បេដាឌ់ បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទី​ក្រុង​របស់​ទ្រង់ ឈ្មោះ​អាវីត គឺ​ស្តេច​នេះ​ហើយ ដែល​វាយ​សាសន៍​ម៉ាឌាន​នៅ​វាល​ស្រុក​ម៉ូអាប់

47. ហាដាឌ់​ក៏​សុគត​ទៅ រួច​សាំឡា ជា​អ្នក​ស្រុក​ម៉ាស‌រេកា បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

48. សាំឡា​ក៏​សុគត​ទៅ រួច​សូល ជា​អ្នក​ស្រុក​រេហូ‌បូត​ដែល​នៅ​មាត់​ទន្លេ នោះ​បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

49. សូល​ក៏​សុគត​ទៅ រួច​បាល-ហាន៉ាន់ ជា​បុត្រា​អ័កបោរ បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

50. បាល-ហាន៉ាន់​ក៏​សុគត​ទៅ រួច​ហាដាឌ់​បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទី​ក្រុង​របស់​ទ្រង់​ឈ្មោះ​ប៉ាវ ហើយ​ព្រះ​ទេ​ពី​ទ្រង់​ព្រះ‌នាម​ជា​មហេ‌ថា‌បែល ជា​បុត្រី​ម៉ាតរេឌ ដែល​ជា​កូន​មេសា‌ហាប់

51. រួច​ហាដាឌ់​ក៏​សុគត​ទៅ​ដែរ។ឯ​ពួក​មេ​សាសន៍​អេដំម នោះ​គឺ​ធីមណា​១ អាលវ៉ា​១ យេថេត​១

52. អ័ហូ‌លី‌បាម៉ា​១ អេឡា​១ ពីណូន​១

53. កេណាស​១ ថេម៉ាន​១ មីបសារ​១

54. ម៉ាក‌ឌាល​១ និង​អ៊ីរ៉ាម​១ នោះ​សុទ្ធ​តែ​ជា​ពួក​មេ​នៃ​សាសន៍​អេដំម។