ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 2 Khmer Standard Version (KHSV)

បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​យ៉ាកុប និង​ពូជ‌ពង្ស​របស់​លោក​យូដា

1. កូន​របស់​លោក​អ៊ីស្រា‌អែល​មាន​រាយ​នាម​ដូច​ត​ទៅ: រូបេន ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ សាប់យូ‌ឡូន

2. ដាន់ យ៉ូសែប បេន‌យ៉ាមីន ណែប‌ថាលី កាឌ និង​អេ‌ស៊ើរ។

3. កូន​របស់​លោក​យូដា​មាន អ៊ើរ អូណាន់ និង​សេឡា។ អ្នក​ទាំង​បី​នេះ​ជា​កូន​កើត​ពី​ស្ត្រី​សាសន៍​កាណាន ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ស៊ូអា។ លោក​អ៊ើរ​ដែល​ជា​កូន​ច្បង​របស់​លោក​យូដា ជា​មនុស្ស​អាក្រក់​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច្នេះ ព្រះ‌អង្គ​ក៏​ដក​ជីវិត​គាត់​ទៅ។

4. ក្រោយ​មក លោក​យូដា​បាន​យក​នាង​តាម៉ារ​ជា​កូន​ប្រសា ហើយ​បង្កើត​បាន​ពេរេស និង​សេ‌រ៉ាស។ ដូច្នេះ លោក​យូដា​មាន​កូន​ទាំង​អស់​ប្រាំ​នាក់។

5. កូន​របស់​លោក​ពេរេស​មាន​ហេស្រុន និង​ហាមុល។

6. កូន​របស់​លោក​សេ‌រ៉ាស​មាន ស៊ីមរី អេថាន ហេ‌ម៉ាន កាល់‌កូល និង​ដារ៉ា គឺ​ទាំង​អស់​មាន​ប្រាំ​នាក់។

7. កូន​របស់​លោក​កើមី​គឺ​អេកាន ជា​អ្នក​នាំ​ទុក្ខ​ទោស​មក​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​បាន​លួច​យក​វត្ថុ​ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌ជាម្ចាស់។

8. កូន​លោក​អេថាន គឺ​អសា‌រ៉ា។

9. កូន​របស់​លោក​ហេស្រុន​មាន​យេរ៉ា‌ម្អែល រ៉ាម និង​កាលែប។

10. លោក​រ៉ាម​ជា​ឪពុក​របស់​លោក​អមី‌ណាដាប់ លោក​អមី‌ណាដាប់​ជា​ឪពុក​របស់​លោក​ណាសូន ដែល​ជា​ប្រមុខ​លើ​កូន​ចៅ​យូដា

11. លោក​ណាសូន​ជា​ឪពុក​របស់​លោក​សាល‌ម៉ូន​លោក​សាល‌ម៉ូន ជា​ឪពុក​របស់​លោក​បូអូស

12. លោក​បូអូស​ជា​ឪពុក​របស់​លោក​អូបិឌ លោក​អូបិឌ​ជា​ឪពុក​របស់​លោក​អ៊ីសាយ

13. លោក​អ៊ីសាយ​ជា​ឪពុក​របស់​លោក​អេលាប ជា​កូន​ច្បង អប៊ី‌ណាដាប់​ជា​កូន​ទី​ពីរ សាំម៉ា​ជា​កូន​ទី​បី

14. នេថា‌នេល​ជា​កូន​ទី​បួន រ៉ាដាយ​ជា​កូន​ទី​ប្រាំ

15. អូសែម​ជា​កូន​ទី​ប្រាំ​មួយ និង​ដាវីឌ​ជា​កូន​ទី​ប្រាំ‌ពីរ។

16. រីឯ​បង‌ប្អូន​ស្រី​របស់​ពួក​គេ​គឺ​នាង​សេរូយ៉ា និង​អប៊ី‌កែល។ កូន​របស់​នាង​សេរូយ៉ា​មាន​បី​នាក់​គឺ អប៊ី‌សាយ យ៉ូអាប់ និង​អេសា‌អែល។

17. នាង​អប៊ី‌កែល​បង្កើត​អម៉ា‌សា រីឯ​ឪពុក​របស់​អម៉ា‌សា​ឈ្មោះ​យេធើរ ជា​ជន‌ជាតិ​អ៊ីស្មា‌អែល។

18. លោក​កាលែប​ជា​កូន​របស់​លោក​ហេស្រុន ព្រម​ទាំង​នាង​អស៊ូ‌បា ជា​ភរិយា បង្កើត​បាន​កូន​ស្រី​មួយ​ឈ្មោះ យេរី‌អូត និង​កូន​ប្រុស​បី​នាក់​គឺ យេស៊ើរ សូបាប និង​អើដូន។

19. ពេល​នាង​អស៊ូ‌បា​ស្លាប់​ទៅ លោក​កាលែប​មាន​ភរិយា​មួយ​ទៀត​ឈ្មោះ​នាង​អេប្រាតា នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក ដែល​មាន​ឈ្មោះ​ថា​ហ៊ើរ។

20. លោក​ហ៊ើរ​ជា​ឪពុក​របស់​លោក​យូរី ហើយ​លោក​យូរី​ជា​ឪពុក​របស់​លោក​បេតសា‌លាល។

21. ក្រោយ​មក លោក​ហេស្រុន​បាន​យក​កូន​ស្រី​ម្នាក់​របស់​លោក​ម៉ាគារ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​កាឡាដ មក​ធ្វើ​ជា​ភរិយា។ ពេល​នោះ លោក​ហេស្រុន​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ហើយ នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក ដែល​មាន​ឈ្មោះ​ថា សេគូប។

22. លោក​សេគូប​ជា​ឪពុក​របស់​លោក​យ៉ាអៀរ ដែល​ជា​អ្នក​គ្រប់‌គ្រង​លើ​ភូមិ​ម្ភៃ​បី​នៅ​ស្រុក​កាឡាដ។

23. ជន‌ជាតិ​កេសួ‌រី និង​ជន‌ជាតិ​អើរ៉ាម បាន​វាយ​យក​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ា‌អៀរ ព្រម​ទាំង​ក្រុង​កេណាត និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ដែល​មាន​ចំនួន​ទាំង​អស់​ហុក‌សិប។ ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ សុទ្ធ​តែ​ជា​ពូជ‌ពង្ស​របស់​លោក​ម៉ាគារ ជា​ឪពុក​របស់​លោក​កាឡាដ។

24. ក្រោយ​ពេល​លោក​ហេស្រុន​ស្លាប់ នៅ​ភូមិ​កាលែប-‌អេប្រាតា នាង​អប៊ី‌យ៉ា​ជា​ភរិយា បាន​បង្កើត​កូន​ប្រុស​មួយ​ជូន​លោក មាន​ឈ្មោះ​ថា អាស‌ហ៊ើរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ត្កូអា។

25. រីឯ​កូន​ចៅ​របស់​លោក​យេរ៉ា‌មែល ជា​កូន​ច្បង​របស់​លោក​ហេស្រុន​មាន រ៉ាម ជា​កូន​ច្បង ប៊ូណា អូរេន អូសែម និង​អហ៊ី‌យ៉ា។

26. លោក​យេរ៉ា‌មែល​មាន​ប្រពន្ធ​មួយ​ទៀត​ឈ្មោះ​នាង​អថា‌រ៉ា ដែល​ត្រូវ​ជា​ម្ដាយ​របស់​លោក​អូណាម។

27. កូន​ចៅ​របស់​លោក​រ៉ាម ដែល​ជា​កូន​ច្បង​របស់​លោក​យេរ៉ា‌មែល​មាន ម៉ាអាស យ៉ាមីន និង​អេគើរ។

28. កូន​របស់​លោក​អូណាម​គឺ​សាម៉ាយ និង​យ៉ាដា។ កូន​របស់​លោក​សាម៉ាយ​គឺ​ណាដាប់ និង​អប៊ី‌ស៊ើរ។

29. ភរិយា​របស់​លោក​អប៊ី‌ស៊ើរ​ឈ្មោះ​អប៊ី‌ហែល នាង​បង្កើត​កូន​ប្រុស​ពីរ​នាក់​ជូន​លោក គឺ​អបាន់ និង​ម៉ូលីដ។

30. កូន​របស់​លោក​ណាដាប់​គឺ​សេលេដ និង​អផែម។ លោក​សេលេដ​ស្លាប់​ទៅ តែ​គ្មាន​កូន​ទេ។

31. លោក​អផែម​ជា​ឪពុក​របស់​លោក​អ៊ីស៊ី លោក​អ៊ីស៊ី ជា​ឪពុក​របស់​លោក​សេសាន លោក​សេសាន​ជា​ឪពុក​របស់​លោក​អឡាយ។

32. កូន​របស់​លោក​យ៉ាដា ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​សាម៉ាយ គឺ​យេធើរ និង​យ៉ូណា‌ថាន។ លោក​យេធើរ​ស្លាប់​ទៅ តែ​គ្មាន​កូន​ទេ។

33. កូន​របស់​លោក​យ៉ូណា‌ថាន​គឺ​ពេលេត និង​សាសា។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​យេរ៉ា‌មែល។

34. លោក​សេសាន​គ្មាន​កូន​ប្រុស​ទេ គឺ​មាន​តែ​កូន​ស្រី។ លោក​សេសាន​មាន​ខ្ញុំ​បម្រើ​ម្នាក់ ជា​ជន‌ជាតិ​អេស៊ីប ឈ្មោះ​យ៉ារហា។

35. លោក​សេសាន​បាន​លើក​កូន​ស្រី​របស់​គាត់​ទៅ​ឲ្យ​យ៉ារហា ដែល​ជា​ខ្ញុំ​បម្រើ​នោះ នាង​បង្កើត​បាន​កូន​ប្រុស​ឲ្យ​គាត់​ឈ្មោះ​អថាយ។

36. លោក​អថាយ​ជា​ឪពុក​របស់​លោក​ណាថាន លោក​ណាថាន​ជា​ឪពុក​របស់​លោក​សាបាដ

37. លោក​សាបាដ​ជា​ឪពុក​របស់​លោក​អែប‌ឡាល លោក​អែប‌ឡាល​ជា​ឪពុក​របស់​លោក​អូបិឌ

38. លោក​អូបិឌ​ជា​ឪពុក​របស់​លោក​យេហ៊ូវ លោក​យេហ៊ូវ​ជា​ឪពុក​របស់​លោក​អសា‌រ៉ា

39. លោក​អសា‌រ៉ា​ជា​ឪពុក​របស់​លោក​ហាលេស លោក​ហាលេស​ជា​ឪពុក​របស់​លោក​អេឡា‌សា

40. លោក​អេឡា‌សា​ជា​ឪពុក​របស់​លោក​ស៊ីស‌ម៉ាយ លោក​ស៊ីស‌ម៉ាយ​ជា​ឪពុក​របស់​លោក​សាលូម

41. លោក​សាលូម​ជា​ឪពុក​របស់​លោក​យេកា‌មា យេកា‌មា​ជា​ឪពុក​របស់​លោក​អេលី‌សាម៉ា។

42. រីឯ​កូន​របស់​លោក​កាលែប ជា​ប្អូន​របស់​លោក​យេរ៉ា‌មែល គឺ​មេសា ជា​កូន​ច្បង ដែល​ត្រូវ​ជា​ឪពុក​របស់​ស៊ីភ និង​ម៉ារី‌សា ដែល​ជា​ឪពុក​របស់​ហេ‌ប្រុន។

43. កូន​របស់​ហេ‌ប្រុន មាន​កូរេ តាពួរ រេគេម និង​សេម៉ា។

44. សេម៉ា​ជា​ឪពុក​របស់​រ៉ាហាំ រ៉ាហាំ​ជា​ឪពុក​របស់​យ៉ូរ‌គាម។ រេគេម​ជា​ឪពុក​របស់​សាម៉ាយ

45. សាម៉ាយ​ជា​ឪពុក​របស់​ម៉ាអូន ម៉ាអូន​ជា​ឪពុក​របស់​បេត‌ស៊ើរ។

46. រីឯ​នាង​អេផា ជា​ប្រពន្ធ​ចុង​របស់​លោក​កាលែប បង្កើត​បាន​ហារ៉ាន ម៉ូសា និង​កាសេស។ ហារ៉ាន​មាន​កូន​ប្រុស​មួយ​ឈ្មោះ​កាសេស​ដែរ។

47. កូន​របស់​យ៉ាដាយ​គឺ​រេគេម យ៉ូថាម កេសាន ពេលេត​អេផា និង​សាអាប់។

48. នាង​មាកា ជា​ប្រពន្ធ​ចុង​របស់​លោក​កាលែប បង្កើត​បាន​សេប៊ើរ និង​ទៀរ‌ហាណា។

49. នាង​ក៏​បង្កើត​បាន​សាអាប់ ជា​ឪពុក​របស់​ម៉ាដ‌ម៉ាណា ព្រម​ទាំង​ស៊ីវ៉ា ជា​ឪពុក​របស់​ម៉ាក‌បេណា និង​គីបៀរ។ រីឯ​កូន​ស្រី​របស់​លោក​កាលែប​ឈ្មោះ​នាង​អាក់‌សា។

50. កូន​ឯ​ទៀតៗ​របស់​លោក​កាលែប​មាន​ដូច​ត​ទៅ: កូន​ដែល​នាង​អេប្រាតា​បង្កើត​ជូន​លោក​គឺ​ហ៊ើរ ជា​កូន​ច្បង។ លោក​ហ៊ើរ​ជា​ឪពុក​របស់​លោក​សូបាល ជា​អ្នក​សង់​ក្រុង​គារយ៉ាត-‌យារីម

51. សាល‌ម៉ា​ជា​អ្នក​សង់​ភូមិ​បេថ្លេ‌ហិម ហារេប​ជា​អ្នក​សង់​ក្រុង​បេត-‌កាឌើរ។

52. លោក​សូបាល ដែល​ជា​អ្នក​សង់​ក្រុង​គារយ៉ាត-‌យារីម ក៏​មាន​កូន​ចៅ​ដែរ គឺ​អ្នក​ភូមិ​ហារ៉ូ‌អេ និង​អ្នក​ភូមិ​ហាស៊ី-‌ហា‌មេនូ‌ហូត​ចំនួន​ពាក់​កណ្ដាល

53. ព្រម​ទាំង​អំបូរ​នានា​នៅ​ក្រុង​គៀរ‌យ៉ាត-‌យារីម គឺ​ពួក​យេធើ ពូធី ស៊ូម៉ា‌ធី និង​មីសរ៉ា។ ពូជ‌ពង្ស​របស់​អ្នក​ទាំង​នោះ​គឺ​ពួក​សូរ៉ាត និង​អែស‌ថោស។

54. រីឯ​កូន​ចៅ​របស់​លោក​សាល‌ម៉ា​គឺ​អ្នក​ភូមិ​បេថ្លេ‌ហិម អ្នក​ភូមិ​នេថូ‌ផា អ្នក​ភូមិ​អាត្រួត-‌បេត-‌យ៉ូអាប់ អ្នក​ភូមិ​ហាស៊ី-‌ហាម៉ា‌ណាធី​ចំនួន​ពាក់​កណ្ដាល អ្នក​ភូមិ​សោរីត

55. ព្រម​ទាំង​អំបូរ​របស់​ពួក​ស្មៀន នៅ​ភូមិ​យ៉ាបេស គឺ​ពួក​ធីរ៉ាត់ ពួក​ស៊ីម៉ាត់ និង​ពួក​ស៊ូកាត់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​ពួក​កែន ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហា‌ម៉ាត់ ជា​បុព្វបុរស​របស់​អំបូរ​រេកាប។