ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 25 Khmer Standard Version (KHSV)

ក្រុម​ចម្រៀង

1. ព្រះ‌បាទ​ដាវីឌ និង​ពួក​មេ‌ទ័ព បាន​ញែក​កូន​ចៅ​លោក​អេសាភ កូន​ចៅ​លោក​ហេ‌ម៉ាន និង​កូន​ចៅ​លោក​យេឌូ‌ថិន ទុក​ដោយ​ឡែក​សម្រាប់​ច្រៀង​ថ្លែង​ព្រះ‌បន្ទូល​ដោយ​លេង​ពិណ ឃឹម និង​ស្គរ​កំដរ​ផង។ អស់​អ្នក​ដែល​ត្រូវ​បំពេញ​មុខ‌ងារ​ជា​អ្នក​ចម្រៀង មាន​ដូច​ត​ទៅ:

2. កូន​ចៅ​របស់​លោក​អេសាភ​មាន លោក​សាគើរ លោក​យ៉ូសែប លោក​នេថា‌នា និង​លោក​អសា‌រេឡា។ ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អេសាភ ដែល​ច្រៀង​ថ្លែង​ព្រះ‌បន្ទូល តាម​បញ្ជា​របស់​ស្ដេច។

3. រីឯ​កូន​ចៅ​របស់​លោក​យេឌូ‌ថិន​មាន លោក​កេដា‌លា លោក​សេរី លោក​យេសា‌យ៉ា លោក​ហាសាប‌យ៉ា លោក​ម៉ាធិ‌ធា និង​លោក​ស៊ីម៉ាយ។ អ្នក​ទាំង​ប្រាំ​មួយ​រូប​នេះ ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេឌូ‌ថិន ជា​ឪពុក ដែល​ច្រៀង​ថ្លែង​ព្រះ‌បន្ទូល ដោយ​ប្រគំ​ពិណ លើក​តម្កើង និង​សរសើរ​ព្រះ‌អម្ចាស់។

4. កូន​ចៅ​របស់​លោក​ហេ‌ម៉ាន​មាន លោក​ប៊ូកគា លោក​ម៉ាថា‌នា លោក​អ៊ូ‌ស៊ាល លោក​សេបួល លោក​យេរី‌ម៉ូត លោក​ហាណា‌នា លោក​ហាណានី លោក​អេលា‌ថា លោក​គីដាល‌ធី លោក​រ៉ូម៉ាម‌ធី-‌អេស៊ើរ លោក​យ៉ូស បេកា‌សា លោក​ម៉ាឡូ‌ធី លោក​ហួធារ និង​លោក​ម៉ាហា‌ស៊ីយ៉ូត។

5. អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហេ‌ម៉ាន ជា​គ្រូ​ទាយ​របស់​ស្ដេច ដែល​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​លើក​តម្កើង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។ ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​លោក​ហេ‌ម៉ាន​មាន​កូន​ប្រុស ១៤​នាក់ និង​កូន​ស្រី​៣​នាក់។

6. ពួក​គេ​ច្រៀង​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់ព្រះ‌អម្ចាស់ ក្រោម​ការ​ដឹក​នាំ​របស់​ឪពុក ទាំង​ប្រគំ​ស្គរ ឃឹម និង​ពិណ កំដរ​ផង។ ពួក​គេ​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ លោក​អេសាភ លោក​យេឌូ‌ថិន និង​លោក​ហេ‌ម៉ាន ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្ដេច។

7. ពួក​គេ​មាន​ចំនួន​ទាំង​អស់ ២៨៨​នាក់ ដោយ​គិត​ទាំង​បង‌ប្អូន​របស់​ពួក​គេ ដែល​ជា​អ្នក​ជំនាញ​ខាង​ចម្រៀង​តម្កើង​ព្រះ‌អម្ចាស់ ហើយ​ចេះ​បង្រៀន​ដែរ។

8. ពួក​គេ​ចាប់​ឆ្នោត ដើម្បី​កំណត់​មុខ‌ងារ​រៀងៗ​ខ្លួន គឺ​ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​គ្រូ ទាំង​សិស្ស។

9. ឆ្នោត​ទី​មួយ​ត្រូវ​លើ​លោក​យ៉ូសែប ជា​កូន​របស់​លោក​អេសាភ។ ឆ្នោត​ទី​ពីរ​ត្រូវ​លើ​លោក​កេដា‌លា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់​ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

10. ឆ្នោត​ទី​បី​ត្រូវ​លើ​លោក​សាគើរ ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

11. ឆ្នោត​ទី​បួន​ត្រូវ​លើ​លោក​យីសរី ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

12. ឆ្នោត​ទី​ប្រាំ​ត្រូវ​លើ​លោក​នេថា‌នា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់​ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

13. ឆ្នោត​ទី​ប្រាំ​មួយ​ត្រូវ​លើ​លោក​ប៊ូកគា​ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

14. ឆ្នោត​ទី​ប្រាំ‌ពីរ​ត្រូវ​លើ​លោក​យេសា‌រេឡា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

15. ឆ្នោត​ទី​ប្រាំ​បី​ត្រូវ​លើ​លោក​យេសា‌យ៉ា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

16. ឆ្នោត​ទី​ប្រាំ​បួន​ត្រូវ​លើ​លោក​ម៉ាថា‌នា​ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

17. ឆ្នោត​ទី​ដប់​ត្រូវ​លើ​លោក​ស៊ីម៉ាយ ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

18. ឆ្នោត​ទី​ដប់​មួយ​ត្រូវ​លើ​លោក​អសា‌រាល ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

19. ឆ្នោត​ទី​ដប់‌ពីរ​ត្រូវ​លើ​លោក​ហាសាប‌យ៉ា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

20. រីឯ​ឆ្នោត​ទី​ដប់​បី​ត្រូវ​លើ​លោក​ស៊ូបា‌អែល ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

21. ឆ្នោត​ទី​ដប់‌បួន​ត្រូវ​លើ​លោក​ម៉ាធិ‌ធា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

22. ឆ្នោត​ទី​ដប់​ប្រាំ​ត្រូវ​លើ​លោក​យេរេ‌ម៉ូត ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

23. ឆ្នោត​ទី​ដប់​ប្រាំ​មួយ​ត្រូវ​លើ​លោក​ហាណា‌នា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

24. ឆ្នោត​ទី​ដប់​ប្រាំ‌ពីរ​ត្រូវ​លើ​លោក​យ៉ូស‌បេកា‌សា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

25. ឆ្នោត​ទី​ដប់​ប្រាំ​បី​ត្រូវ​លើ​លោក​ហាណានី ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

26. ឆ្នោត​ទី​ដប់​ប្រាំ​បួន​ត្រូវ​លើ​លោក​ម៉ាឡូ‌ធី ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

27. ឆ្នោត​ទី​ម្ភៃ​ត្រូវ​លើ​លោក​អេលា‌ថា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់​ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

28. ឆ្នោត​ទី​ម្ភៃ​មួយ​ត្រូវ​លើ​លោក​ហូ‌ធារ ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

29. ឆ្នោត​ទី​ម្ភៃ​ពីរ​ត្រូវ​លើ​លោក​គីដាល‌ធី ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

30. ឆ្នោត​ទី​ម្ភៃ​បី​ត្រូវ​លើ​លោក​ម៉ាហា‌ស៊ីយ៉ូត ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។

31. ឆ្នោត​ទី​ម្ភៃ​បួន​ត្រូវ​លើ​លោក​រូម៉ាម‌ធី-‌អេស៊ើរ​ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។