ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 7 Khmer Standard Version (KHSV)

កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ

1. លោក​អ៊ីសា‌ខារ​មាន​កូន​បួន​នាក់ គឺ​ថូឡា ពូវ៉ា យ៉ាស៊ូប និង​ស៊ីម‌រ៉ូន។

2. កូន​របស់​លោក​ថូឡា មាន អ៊ូស៊ី រេផា‌យ៉ា យេរី‌អែល យ៉ាម៉ាយ យីប‌សាម និង​សាំយូ‌អែល។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​អំបូរ​ថូឡា និង​ជា​មនុស្ស​ពូកែ​អង់‌អាច​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន។ នៅ​ជំនាន់​ព្រះ‌បាទ​ដាវីឌ ពួក​គេ​មាន​ចំនួន​ទាំង​អស់ ២២ ៦០០​នាក់។

3. កូន​របស់​លោក​អ៊ូស៊ី គឺ យីស រ៉ា‌ហ៊ា កូន​របស់​លោក​យីស‌រ៉ា‌ហ៊ា​មាន មីកែល អូបា‌ឌា យ៉ូ‌អែល និង​យីស‌យ៉ា គឺ​មាន​មេ​ដឹក​នាំ​ទាំង​អស់​ប្រាំ​នាក់។

4. នៅ​ជា​មួយ​ពួក​គេ មាន​ពួក​ទាហាន​ប្រដាប់​អាវុធ ដែល​អាច​ធ្វើ​សឹក​បាន ចំនួន ៣៦ ០០០​នាក់ ដោយ​គិត​តាម​វង្ស​ត្រកូល និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ ព្រោះ​ពួក​គេ​មាន​ប្រពន្ធ​ច្រើន ហើយ​កូន​ក៏​ច្រើន​ដែរ។

5. នៅ​ក្នុង​អំបូរ​ទាំង​ប៉ុន្មាន​នៃ​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ចំនួន​បង‌ប្អូន​របស់​ពួក​គេ​ជំរឿន​បាន​ទាំង​អស់ ៨៧ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​អង់‌អាច។

កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន

6. លោក​បេន‌យ៉ាមីន​មាន​កូន​បី​នាក់ គឺ​បេឡា បេគើរ និង​យេឌី‌អែល។

7. កូន​របស់​លោក​បេឡា​មាន​អេស‌បូន អ៊ូស៊ី អ៊ូ‌ស៊ាល យេរី‌ម៉ូត និង​អ៊ីរី គឺ​ទាំង​អស់​ប្រាំ​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ ជំរឿន​បាន​ទាំង​អស់ ២២ ០៣៤​នាក់។

8. កូន​របស់​លោក​បេគើរ​មាន​សេមី‌រ៉ា យ៉ូអាស់ អេលា‌ស៊ើរ អេលី‌យ៉ូណៃ អុមរី យេរេ‌ម៉ូត អប៊ី‌យ៉ា អណា‌ថោត និង​អឡា‌មេត។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​បេគើរ

9. ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ ដែល​ជំរឿន​តាម​វង្ស​ត្រកូល​មាន​ទាំង​អស់ ២០ ២០០​នាក់។

10. កូន​របស់​លោក​យេឌី‌អែល​គឺ​ប៊ីល‌ហាន កូន​របស់​លោក​ប៊ីល‌ហាន​មាន​យេអ៊ូស បេន‌យ៉ាមីន អេហ៊ូដ ក្នា‌អាណា សេថាន តើស៊ីស និង​អហ៊ី‌សាហារ

11. អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យេឌី‌អែល ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ មាន​ទាំង​អស់​១៧ ២០០ នាក់ ហើយ​ជា​មនុស្ស​ដែល​អាច​ចេញ​ទៅ​ច្បាំង​បាន។

12. រីឯ​កូន​របស់​លោក​អៀរ​គឺ ស៊ូភីម និង​ហ៊ូភីម ហើយ​កូន​របស់​លោក​អហ៊ើរ​គឺ​ហ៊ូស៊ីម។

កុល‌សម្ព័ន្ធ​ណែប‌ថាលី

13. កូន​របស់​លោក​ណែប‌ថាលី ដែល​ជា​កូន​របស់​នាង​ប៊ីល‌ហា មាន​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលីម។

កុល‌សម្ព័ន្ធ​ម៉ាណា‌សេ

14. កូន​របស់​លោក​ម៉ាណា‌សេ គឺ អាស‌រាល និង​ម៉ាគារ ជា​កូន​ដែល​ប្រពន្ធ​ចុង ជា​ស្ត្រី​សាសន៍​អើរ៉ាម បាន​បង្កើត​ជូន​លោក លោក​ម៉ាគារ​ជា​ឪពុក​របស់​លោក​កាឡាដ។

15. លោក​ម៉ាគារ​បាន​រក​ប្រពន្ធ​ឲ្យ​ហ៊ូភីម និង​ស៊ូភីម។ ប្អូន​ស្រី​របស់​គាត់​ឈ្មោះ​នាង​ម៉ាកា។ កូន​ទី​ពីរ​របស់​គាត់​ឈ្មោះ​ស្លូផិ‌ហាត លោក​ស្លូផិ‌ហាត​មាន​សុទ្ធ​តែ​កូន​ស្រី។

16. នាង​ម៉ាកា ជា​ភរិយា​របស់​លោក​ម៉ាគារ បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា​ពេរេស។ ប្អូន​របស់​គាត់​ឈ្មោះ សេរេស ដែល​ត្រូវ​ជា​ឪពុក​របស់​អ៊ូឡាម និង​រ៉ាគែម។

17. កូន​របស់​លោក​អ៊ូឡាម គឺ​បេដាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​កាឡាដ ដែល​ជា​កូន​របស់​លោក​ម៉ាគារ និង​ជា​ចៅ​របស់​លោក​ម៉ាណា‌សេ។

18. រីឯ​នាង​ហាម៉ូ‌លេកេត ជា​ប្អូន​ស្រី​របស់​គាត់ បង្កើត​បាន អ៊ីស‌ហូដ អបៀ‌ស៊ើរ និង​ម៉ាឡា។

19. កូន​របស់​លោក​សេមី‌ដា​គឺ អស‌យ៉ាន ស៊ីគែម លីក‌ហ៊ី និង​អនី‌យ៉ាម។

កុល‌សម្ព័ន្ធ​អេប្រាអ៊ីម

20. កូន​របស់​លោក​អេប្រាអ៊ីម គឺ​ស៊ុថេ‌ឡា។ លោក​ស៊ុថេ‌ឡា​ជា​ឪពុក​របស់​លោក​បេរេដ លោក​បេរេដ​ជា​ឪពុក​របស់​លោក​ថាហាត់ លោក​ថាហាត់​ជា​ឪពុក​របស់​លោក​អេឡេ‌ដា លោក​អេឡេ‌ដា​ជា​ឪពុក​របស់​លោក​តាហាត់ លោក​តាហាត់​ជា​ឪពុក​របស់​លោក​សាបាដ

21. លោក​សាបាដ​ជា​ឪពុក​របស់​លោក​ស៊ុថេ‌ឡា។ លោក​អេប្រាអ៊ីម​មាន​កូន​ពីរ​ទៀត គឺ​អេ‌ស៊ើរ និង​អេលាដ។ ប៉ុន្តែ អ្នក​ស្រុក​កាថ​បាន​សម្លាប់​អ្នក​ទាំង​ពីរ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ទៅ​ដណ្ដើម​យក​ហ្វូង​សត្វ​របស់​ពួក​គេ។

22. លោក​អេប្រាអ៊ីម ជា​ឪពុក បាន​កាន់​ទុក្ខ​ជា​យូរ​ថ្ងៃ ហើយ​ញាតិ‌សន្ដាន​ក៏​នាំ​គ្នា​មក​ជួយ​សម្រាល​ទុក្ខ​លោក។

23. បន្ទាប់​មក លោក​បាន​រួម​រស់​ជា​មួយ​ភរិយា ហើយ​នាង​ក៏​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​លោក​ដាក់​ឈ្មោះ​ថា «បេរា» ដ្បិត​មាន​ទុក្ខ​លំបាក​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​របស់​លោក។

24. កូន​ស្រី​របស់​លោក​ឈ្មោះ​នាង​សេអេ‌រ៉ា ជា​អ្នក​សង់​ក្រុង​បេត‌ហូរ៉ូន​ខាង​ក្រោម និង​បេត‌ហូរ៉ូន​ខាង​លើ ព្រម​ទាំង​ក្រុង​អ៊ូសេន-‌សេអេ‌រ៉ា។

25. លោក​បេរា​ជា​ឪពុក​របស់​លោក​រេផា លោក​រេផា​ជា​ឪពុក​របស់​លោក​រេសែប លោក​រេសែប​ជា​ឪពុក​របស់​លោក​ថេឡា លោក​ថេឡា​ជា​ឪពុក​របស់​លោក​ថាហាន លោក​ថាហាន​ជា​ឪពុក​របស់​លោក​ឡាអា‌ដាន

26. លោក​ឡាដាន​ជា​ឪពុក​របស់​លោក​អាំមី‌ហ៊ូដ លោក​អាំមី‌ហ៊ូដ​ជា​ឪពុក​របស់​លោក​អេលី‌សាម៉ា

27. លោក​អេលី‌សាម៉ា​ជា​ឪពុក​របស់​លោក​នូន លោក​នូន​ជា​ឪពុក​របស់​លោក​យ៉ូស្វេ។

28. រីឯ​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ សម្រាប់​តាំង​ទី​លំ‌នៅ នោះ​មាន​ក្រុង​បេត‌អែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​កើត​មាន​ក្រុង​ណាអា‌រ៉ាន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ខាង​លិច​មាន​ក្រុង​កេស៊ើរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ស៊ីគែម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ហើយ​ទៅ​រហូត​ដល់​ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។

29. កូន​ចៅ​ម៉ាណា‌សេ​កាន់​កាប់​ក្រុង​បេត‌សៀន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​តាណាក់ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​មេគី‌ដោ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ដោរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។នេះ​ហើយ​ជា​ក្រុង​ដែល​ពូជ‌ពង្ស​លោក​យ៉ូសែប ជា​កូន​របស់​លោក​អ៊ីស្រា‌អែល តាំង​ទី​លំ‌នៅ។

កុល‌សម្ព័ន្ធ​អេ‌ស៊ើរ

30. កូន​ប្រុស​របស់​លោក​អេ‌ស៊ើរ មាន យីមណា យីស‌វ៉ា យីសវី បេរា ហើយ​កូន​ស្រី​របស់​លោក​ឈ្មោះ នាង​សេរ៉ា។

31. កូន​របស់​លោក​បេរា​មាន ហេប៊ើរ និង​ម៉ាល‌គាល។ លោក​ម៉ាល‌គាល​ជា​ឪពុក​របស់​លោក​ប៊ីរ‌សាវឺត។

32. កូន​ប្រុស​របស់​លោក​ហេប៊ើរ​មាន យ៉ាផ្លេត សូមើរ ហូ‌ថាម ហើយ​កូន​ស្រី​របស់​លោក​ឈ្មោះ​នាង​ស៊ូអា។

33. កូន​របស់​លោក​យ៉ាផ្លេត​មាន ផាសាក់ ប៊ីមហាល និង​អសវ៉ាត។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​យ៉ាផ្លេត។

34. កូន​របស់​លោក​សូមើរ​មាន អហ៊ី រ៉ូកា ហ៊ូប‌បា និង​អើរ៉ាម។

35. កូន​របស់​លោក​ហេលេម ជា​ប្អូន​គេ​មាន សូផា យីមណា សេលេស និង​អាំម៉ាល។

36. កូន​របស់​លោក​សូផា​មាន ស៊ូអា ហានេ‌ភើរ ស៊ូអាល បេរី យីមរ៉ា

37. បេស៊ើរ ហូដ សាំម៉ា ស៊ីល‌សា យីត‌រ៉ាន និង​បេរ៉ា។

38. កូន​របស់​លោក​យេធើរ មាន យេភូ‌នេ ពីសផា និង​អើរ៉ា។

39. កូន​របស់​លោក​អ៊ូឡា​មាន អើរ៉ាស ហានាស និង​រីសយ៉ា។

40. អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេ‌ស៊ើរ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ គឺ​ជា​មេ​ដឹក​នាំ​ដ៏​ចំណាន និង​មាន​ចិត្ត​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​គេ​ជំរឿន​បាន​ទាំង​អស់ ២៦ ០០០ នាក់។