ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 6 Khmer Standard Version (KHSV)

កុល‌សម្ព័ន្ធ​លេវី

1. កូន​របស់​លោក​លេវី​មាន គើរ‌សុន កេ‌ហាត់ និង​ម៉្រារី។

2. កូន​របស់​លោក​កេ‌ហាត់​មាន អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូសាល។

3. កូន​របស់​លោក​អាំរ៉ាម​មាន អើរ៉ុន ម៉ូសេ និង​ម៉ារាម។ កូន​របស់​លោក​អើរ៉ុន​មាន ណាដាប អប៊ី‌ហ៊ូវ អេ‌ឡា‌សារ និង​អ៊ីថា‌ម៉ារ។

4. លោក​អេ‌ឡា‌សារ​ជា​ឪពុក​របស់​លោក​ភីនេ‌ហាស លោក​ភីនេ‌ហាស​ជា​ឪពុក​របស់​លោក​អប៊ី‌សួរ

5. លោក​អប៊ី‌សួរ​ជា​ឪពុក​របស់​លោក​ប៊ូកគី លោក​ប៊ូកគី​ជា​ឪពុក​របស់​លោក​អ៊ូស៊ី

6. លោក​អ៊ូស៊ី​ជា​ឪពុក​របស់​លោក​សេរ៉ា‌ហ៊ា លោក​សេរ៉ា‌ហ៊ា​ជា​ឪពុក​របស់​លោក​មេរ៉ា‌យ៉ូត

7. លោក​មេរ៉ា‌យ៉ូត​ជា​ឪពុក​របស់​លោក​អម៉ា‌រា លោក​អម៉ា‌រា​ជា​ឪពុក​របស់​លោក​អហ៊ី‌ទូប

8. លោក​អហ៊ី‌ទូប​ជា​ឪពុក​របស់​លោក​សាដុក លោក​សាដុក​ជា​ឪពុក​របស់​លោក​អហ៊ី‌ម៉ាស

9. លោក​អហ៊ី‌ម៉ាស​ជា​ឪពុក​របស់​លោក​អសា‌រា លោក​អសា‌រា​ជា​ឪពុក​របស់​លោក​យ៉ូហាណាន

10. លោក​យ៉ូហាណាន​ជា​ឪពុក​របស់​លោក​អសា‌រា ជា​បូជា‌ចារ្យ​បំពេញ​មុខ‌ងារ​ក្នុង​ព្រះ‌វិហារ ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់ នៅ​ក្រុង​យេរូ‌សាឡឹម។

11. លោក​អសា‌រា​ជា​ឪពុក​របស់​លោក​អម៉ា‌រា លោក​អម៉ា‌រា​ជា​ឪពុក​របស់​លោក​អហ៊ី‌ទូប

12. លោក​អហ៊ី‌ទូប​ជា​ឪពុក​របស់​លោក​សាដុក លោក​សាដុក​ជា​ឪពុក​របស់​លោក​សា‌លូម

13. លោក​សាលូម​ជា​ឪពុក​របស់​លោក​ហ៊ីល‌គីយ៉ា លោក​ហ៊ីល‌គីយ៉ា​ជា​ឪពុក​របស់​លោក​អសា‌រា

14. លោក​អសា‌រា​ជា​ឪពុក​របស់​លោក​សេរ៉ាយ៉ា លោក​សេរ៉ាយ៉ា​ជា​ឪពុក​របស់​លោក​យេហូ‌សាដាក។

15. នៅ​គ្រា​ដែល​ព្រះ‌អម្ចាស់​ឲ្យ​ព្រះ‌បាទ​នេប៊ូ‌ក្នេសា​កៀរ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទៅ​ជា​ឈ្លើយ​នោះ លោក​យេហូ‌សាដាក​ក៏​ត្រូវ​គេ​នាំ​យក​ទៅ​ដែរ។

16. កូន​របស់​លោក​លេវី​មាន គើរ‌សុន កេ‌ហាត់ និង​ម៉្រារី។

17. កូន​របស់​លោក​គើសុន​មាន លីបនី និង​ស៊ី‌ម៉ៃ។

18. កូន​របស់​លោក​កេ‌ហាត់​មាន អាំរ៉ាម យីសារ ហេប្រូន និង​អ៊ូ‌ស៊ាល។

19. កូន​របស់​លោក​ម៉្រារី​មាន ម៉ាស់‌លី និង​មូស៊ី។ អំបូរ​ទាំង​ប៉ុន្មាន​នៃ​កូន​ចៅ​លេវី​មាន​ឈ្មោះ​តាម​បុព្វបុរស​របស់​ពួក​គេ​ដូច​ត​ទៅ:

20. កូន​ចៅ​របស់​លោក​គើរ‌សុន​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: លីបនី យ៉ាហាត់ ស៊ីម៉ា

21. យ៉ូអា អ៊ីដោ សេ‌រ៉ាស និង​យាត‌រ៉ាយ។

22. កូន​ចៅ​របស់​លោក​កេ‌ហាត់​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: អមី‌ណាដាប់ កូរេ អាស់‌សៀរ

23. អែលកា‌ណា អេ‌បៀ‌សាប់ អាស់‌ស៊ារ

24. ថាហាត់ អ៊ូរាល អ៊ូស៊ី‌យ៉ា សូល

25. កូន​របស់​លោក​អែល‌កាណា​គឺ អម៉ា‌សាយ និង​អហ៊ី‌ម៉ូត

26. អែល‌កាណា សូផាយ ណាហាត់

27. អេលាប យេរូ‌ហាំ អែល‌កាណា។

28. រីឯ​កូន​របស់​លោក​សាំយូ‌អែល​គឺ យ៉ូ‌អែល ជា​កូន​ច្បង និង​អប៊ី‌យ៉ា។

29. កូន​ចៅ​របស់​លោក​ម៉្រារី​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: ម៉ាស‌លី លីបនី ស៊ីម៉ាយ អ៊ូសា

30. សាំម៉ា ហាគី‌យ៉ា អសា‌យ៉ា។

31. កាល​ហិប​នៃ​សម្ពន្ធ‌មេត្រី​មាន​កន្លែង​សម្រាក​ហើយ ព្រះ‌បាទ​ដាវីឌ​បាន​តែង‌តាំង​ឲ្យ​មាន​អ្នក​ទទួល​បន្ទុក​ផ្នែក​ខាង​ចម្រៀង នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

32. មុន​ពេល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម អ្នក​ទាំង​នោះ​តែង​បំពេញ​មុខ‌ងារ​ផ្នែក​ខាង​ចម្រៀង​នេះ នៅ​មុខ​ព្រះ‌ពន្លា គឺ​នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់ តាម​ក្បួន​ច្បាប់​ដែល​មាន​ចែង​ទុក។

33. អស់​អ្នក​ដែល​បំពេញ​ការ‌ងារ​នេះ​ជា​មួយ​កូន​ចៅ​របស់​ខ្លួន ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​កេហាត់​មាន លោក​ហេ‌ម៉ាន​ជា​អ្នក​ចម្រៀង គាត់​ត្រូវ​ជា​កូន​របស់​លោក​យ៉ូ‌អែល លោក​យ៉ូ‌អែល​ជា​កូន​របស់​លោក​សាំយូ‌អែល

34. លោក​សាំយូ‌អែល​ជា​កូន​របស់​លោក​អែល‌កាណា លោក​អែល‌កាណា​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ លោក​យេរ៉ូ‌ហាំ​ជា​កូន​របស់​លោក​អេលាប លោក​អេលាប​ជា​កូន​របស់​លោក​ណាហាត់

35. លោក​ណា‌ហាត់​ជា​កូន​របស់​លោក​ស៊ូភ លោក​ស៊ូភ​ជា​កូន​របស់​លោក​អែល‌កាណា លោក​អែល‌កាណា​ជា​កូន​របស់​លោក​ម៉ា‌ហាត់ លោក​ម៉ា‌ហាត់​ជា​កូន​របស់​លោក​អម៉ា‌សាយ

36. លោក​អម៉ា‌សាយ​ជា​កូន​របស់​លោក​អែល‌កាណា លោក​អែល‌កាណា​ជា​កូន​របស់​លោក​យ៉ូ‌អែល លោក​យ៉ូ‌អែល​ជា​កូន​របស់​លោក​អសា‌រា លោក​អសា‌រា​ជា​កូន​របស់​លោក​សេផា‌នា

37. លោក​សេផា‌នា​ជា​កូន​របស់​លោក​ថាហាត់ លោក​ថាហាត់​ជា​កូន​របស់​លោក​អាស់‌ស៊ា លោក​អាស់‌ស៊ារ​ជា​កូន​របស់​លោក​អេបៀ‌សាប់ លោក​អេបៀ‌សាប់​ជា​កូន​របស់​លោក​កូរេ

38. លោក​កូរេ​ជា​កូន​របស់​លោក​យីត‌សារ លោក​យីត‌សារ​ជា​កូន​របស់​លោក​កេ‌ហាត់ លោក​កេ‌ហាត់ ជា​កូន​របស់​លោក​លេវី លោក​លេវី​ជា​កូន​របស់​លោក​អ៊ីស្រា‌អែល។

39. នៅ​ខាង​ស្ដាំ​ដៃ​លោក​ហេ‌ម៉ាន​មាន លោក​អេសាភ ជា​សហការី​របស់​គាត់។ លោក​អេសាភ​ត្រូវ​ជា​កូន​របស់​លោក​បេរេ‌គា លោក​បេរេ‌គា​ជា​កូន​របស់​លោក​សាំម៉ា

40. លោក​សាំម៉ា​ជា​កូន​របស់​លោក​មីកែល លោក​មីកែល​ជា​កូន​របស់​លោក​បាសេ‌យ៉ា លោក​បាសេ‌យ៉ា​ជា​កូន​របស់​លោក​ម៉ាល‌គា

41. លោក​ម៉ាល‌គា​ជា​កូន​របស់​លោក​អែត‌នី លោក​អែត‌នី​ជា​កូន​របស់​លោក​សេ‌រ៉ាស លោក​សេ‌រ៉ាស​ជា​កូន​របស់​លោក​អដា‌យ៉ា

42. លោក​អដា‌យ៉ា​ជា​កូន​របស់​លោក​អេថាន លោក​អេថាន​ជា​កូន​របស់​លោក​ស៊ីម៉ា លោក​ស៊ីម៉ា​ជា​កូន​របស់​លោក​ស៊ីម៉ាយ

43. លោក​ស៊ីម៉ាយ​ជា​កូន​របស់​លោក​យ៉ាហាត់ លោក​យ៉ាហាត់​ជា​កូន​របស់​លោក​គើសុន លោក​គើសុន​ជា​កូន​របស់​លោក​លេវី។

44. នៅ​ខាង​ឆ្វេង​មាន​កូន​ចៅ​របស់​លោក​ម៉្រារី ដែល​ជា​ក្រុម​ចម្រៀង ដឹក​នាំ​ដោយ​លោក​អេថាន​ជា​កូន​របស់​លោក​គីស៊ី លោក​គីស៊ី​ជា​កូន​របស់​លោក​អាប់ឌី លោក​អាប់ឌី​ជា​កូន​របស់​លោក​ម៉ាលូក

45. លោក​ម៉ាលូក​ជា​កូន​របស់​លោក​ហា‌សាប‌យ៉ា លោក​ហា‌សាប‌យ៉ា​ជា​កូន​របស់​លោក​អម៉ា‌ស៊ា លោក​អម៉ា‌ស៊ា​ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា

46. លោក​ហ៊ីល‌គីយ៉ា​ជា​កូន​របស់​លោក​អាំស៊ី លោក​អាំស៊ី​ជា​កូន​របស់​លោក​បានី លោក​បានី​ជា​កូន​របស់​លោក​សេមើរ

47. លោក​សេមើរ​ជា​កូន​របស់​លោក​ម៉ាស‌លី លោក​ម៉ាលី​ជា​កូន​របស់​លោក​មូស៊ី លោក​មូស៊ី​ជា​កូន​របស់​លោក​ម៉្រារី លោក​ម៉្រារី​ជា​កូន​របស់​លោក​លេវី។

48. កូន​ចៅ​លេវី​ឯ​ទៀតៗ​ដែល​ជា​បង‌ប្អូន​របស់​ពួក​គេ ទទួល​ភារ‌កិច្ច​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ពន្លា ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

49. លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក មាន​នាទី​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត ព្រម​ទាំង​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​ដែរ។ ពួក​លោក​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទី‌សក្ការៈ​បំផុត ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ បាន​បង្គាប់​ទុក។

50. កូន​ចៅ​របស់​លោក​អើរ៉ុន មាន​ឈ្មោះ​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: អេ‌ឡា‌សារ ភីនេ‌ហាស អប៊ី‌សួ

51. ប៊ូកគី អ៊ូស៊ី សេរ៉ា‌ហ៊ា

52. មេរ៉ា‌យ៉ូត អម៉ា‌រា អហ៊ី‌ទូប

53. សាដុក អហ៊ី‌ម៉ាស។

ក្រុង​របស់​ពួក​លេវី

54. រីឯ​កន្លែង និង​ទឹក​ដី ដែល​កូន​ចៅ​លេវី​រស់​នៅ​មាន​ដូច​ត​ទៅ:អំបូរ​កេ‌ហាត់​ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ទទួល​ចំណែក​មុន​គេ ដោយ​ការ​ចាប់​ឆ្នោត។

55. ពួក​គេ​ទទួល​បាន​ក្រុង​ហេ‌ប្រុន នៅ​ស្រុក​យូដា ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញ។

56. រីឯ​ស្រែ​ចម្ការ និង​ភូមិ​នានា​ដែល​នៅ​ជាប់​នឹង​ក្រុង​នោះ​វិញ គេ​បាន​ប្រគល់​ជូន​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ។

57. គេ​ក៏​បាន​ចែក​ក្រុង​ជម្រក​ទាំង​ប៉ុន្មាន​ឲ្យ​កូន​ចៅ​របស់​លោក​អើរ៉ុន​ដែរ គឺ​ក្រុង​ហេ‌ប្រុន ក្រុង​លីប‌ណា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាទៀរ ក្រុង​អែស‌ថេម៉ូរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

58. ក្រុង​ហូឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដេបៀរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

59. ក្រុង​អាសាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត‌សេមែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

60. ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ពួក​គេ​ទទួល​បាន​ក្រុង​កេបា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាលេ‌មែត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាណា‌ថោត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ សរុប​ទាំង​អស់ អំបូរ​កេ‌ហាត់​ទទួល​បាន​ដប់​បី​ក្រុង។

61. កូន​ចៅ​កេ‌ហាត់​ឯ​ទៀតៗ​ទទួល​បាន​ក្រុង​ដប់​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម កុល‌សម្ព័ន្ធ​ដាន់ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដោយ​ការ​ចាប់​ឆ្នោត។

62. អំបូរ​នានា​នៃ​កូន​ចៅ​គើសុន​ទទួល​បាន​ក្រុង​ដប់​បី ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ កុល‌សម្ព័ន្ធ​អេ‌ស៊ើរ កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​នៅ​ស្រុក​បាសាន។

63. អំបូរ​នានា​នៃ​កូន​ចៅ​ម៉្រារី​ទទួល​បាន​ក្រុង​ដប់‌ពីរ ដោយ​ការ​ចាប់​ឆ្នោត​ពី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន។

64. កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រគល់​ក្រុង​ទាំង​នោះ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​លេវី។

65. ពួក​គេ​បាន​ចែក​ទីក្រុង​នានា​ដែល​មាន​ឈ្មោះ​កត់‌ត្រា​ទុក នេះ​ដល់​គេ ដោយ​ចាប់​ឆ្នោត គឺ​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​ស៊ីម្មាន និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។

66. អំបូរ​ខ្លះ​ទៀត​នៃ​កូន​ចៅ​កេ‌ហាត់​បាន​ទទួល​ក្រុង​នានា ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។

67. គេ​បាន​ប្រគល់​ក្រុង​ជម្រក​ឲ្យ​អ្នក​ទាំង​នោះ គឺ​ក្រុង​ស៊ីគែម ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

68. ក្រុង​យ៉ុក‌ម៉ាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត‌ហូរ៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

69. ក្រុង​អាយ៉ា‌ឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កាថ-‌រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

70. ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល កូន​ចៅ​កេ‌ហាត់​ដែល​នៅ​សល់​ទទួល​បាន​ក្រុង​អាន់‌នើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង ប៊ីលាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

71. គេ​បាន​ប្រគល់​ក្រុង​នានា​ក្នុង​ទឹក​ដី​របស់​អំបូរ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ឲ្យ​កូន​ចៅ​គើសុន គឺ​ក្រុង​កូឡាន នៅ​ស្រុក​បាសាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាស‌ថារ៉ូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

72. ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ពួក​គេ​ទទួល​បាន​ក្រុង​កេដេស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដាប្រាត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

73. ក្រុង​រ៉ាម៉ូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ក្រុង​អានេម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

74. ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ ពួក​គេ​ទទួល​បាន​ក្រុង​ម៉ាសាល់ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាប់ដូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

75. ក្រុង​ហ៊ូកូក និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​រេហុប និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

76. ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី ពួក​គេ​ទទួល​បាន​ក្រុង​កេដេស នៅ​ស្រុក​កាលី‌ឡេ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ហាំ‌ម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​គារយ៉ា‌ថែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

77. ពួក​លេវី​ឯ​ទៀតៗ​គឺ​កូន​ចៅ​លោក​ម៉្រារី បាន​ទទួល​ក្រុង​នានា ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន​ដូច​ត​ទៅ គឺ​ក្រុង​រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​តាបោរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

78. នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​ទល់​មុខ​នឹង​ក្រុង​យេរីខូ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​រូបេន ពួក​គេ​ទទួល​បាន​ក្រុង​បេស៊ើរ ដែល​ស្ថិត​នៅ​តំបន់​វាល​រហោ‌ស្ថាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាហាស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

79. ក្រុង​ក្ដេម៉ូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​មេផាត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

80. ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​កាដ ពួក​គេ​ទទួល​បាន​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ម៉ាហា‌ណែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

81. ក្រុង​ហេស‌បូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ា‌ស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។